បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • កំណើត​អ៊ីសាក (​១​-​៧​)

      • អ៊ីសម៉ាអែល​ចំអក​ឲ្យ​អ៊ីសាក (​៨, ៩​)

      • ហាកា​និង​អ៊ីសម៉ាអែល​បាន​ត្រូវ​បណ្ដេញ​ចេញ (​១០​-​២១​)

      • អាប្រាហាំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប៊ីម៉ាឡិច (​២២​-​៣៤​)

ដើមកំណើត ២១:១

ឯកសារយោង

  • +ដក ១៨:១០

ដើមកំណើត ២១:២

ឯកសារយោង

  • +ហេ ១១:១១
  • +ដក ១៧:២១; ១៨:១០, ១៤; រ៉ូម ៩:៩

ដើមកំណើត ២១:៣

ឯកសារយោង

  • +ដក ១៧:១៩; យ៉ូស ២៤:៣; រ៉ូម ៩:៧

ដើមកំណើត ២១:៤

ឯកសារយោង

  • +ដក ១៧:១២; ចល ១២:៣; សកម្ម ៧:៨

ដើមកំណើត ២១:៦

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សើច​ឲ្យ​ខ្ញុំ​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៤-១៥

ដើមកំណើត ២១:៩

ឯកសារយោង

  • +ដក ១៦:៤, ១៥
  • +ដក ១៥:១៣; កាឡ ៤:២២, ២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០១, ទំ.  ២៩

ដើមកំណើត ២១:១០

ឯកសារយោង

  • +ដក ១៥:២, ៤; កាឡ ៤:៣០

ដើមកំណើត ២១:១១

ឯកសារយោង

  • +ដក ១៧:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៥

ដើមកំណើត ២១:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១៧:១៩; រ៉ូម ៩:៧; ហេ ១១:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៦, ទំ.  ៦-៧

ដើមកំណើត ២១:១៣

ឯកសារយោង

  • +កាឡ ៤:២២
  • +ដក ១៦:៩, ១០; ១៧:២០; ២៥:១២, ១៦

ដើមកំណើត ២១:១៤

ឯកសារយោង

  • +ដក ២៥:៥, ៦
  • +ដក ២២:១៩

ដើមកំណើត ២១:១៦

កំណត់សម្គាល់

  • *

    ឬ​«​ចម្ងាយ​ប្រហែល​មួយ​សម្ទុះ​ព្រួញ​»​

ដើមកំណើត ២១:១៧

ឯកសារយោង

  • +ដក ១៦:១១
  • +ដក ១៦:៧, ៨

ដើមកំណើត ២១:១៨

ឯកសារយោង

  • +១ប្រ ១:២៩-៣១

ដើមកំណើត ២១:២០

ឯកសារយោង

  • +ដក ១៦:១៦

ដើមកំណើត ២១:២១

ឯកសារយោង

  • +ជប ១០:១២

ដើមកំណើត ២១:២២

ឯកសារយោង

  • +ដក ២០:១៧, ១៨; ២៦:២៦, ២៨

ដើមកំណើត ២១:២៣

ឯកសារយោង

  • +ដក ២០:១៤, ១៥

ដើមកំណើត ២១:២៥

ឯកសារយោង

  • +ដក ២៦:១៥, ២០

ដើមកំណើត ២១:៣១

កំណត់សម្គាល់

  • *

    ប្រហែល​ជា​មាន​ន័យ​ថា​«​អណ្ដូង​នៃ​សម្បថ ឬ​អណ្ដូង​នៃ[​ចៀម​]៧​ក្បាល​»​

ឯកសារយោង

  • +ដក ២៦:៣២, ៣៣

ដើមកំណើត ២១:៣២

ឯកសារយោង

  • +ដក ២៦:២៦, ២៨
  • +ដក ១០:១៣, ១៤; ២៦:១

ដើមកំណើត ២១:៣៣

ឯកសារយោង

  • +ដក ១២:៨, ៩; ២៦:២៥
  • +ចសព ៩០:២; អេ ៤០:២៨; ១ធី ១:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ២/២០២០, ទំ.  ២

ដើមកំណើត ២១:៣៤

កំណត់សម្គាល់

  • *

    ឬ​«​ស្នាក់​នៅ​ជា​ជន​បរទេស​»​

ឯកសារយោង

  • +ហេ ១១:៨, ៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២១:១ដក ១៨:១០
ដក. ២១:២ហេ ១១:១១
ដក. ២១:២ដក ១៧:២១; ១៨:១០, ១៤; រ៉ូម ៩:៩
ដក. ២១:៣ដក ១៧:១៩; យ៉ូស ២៤:៣; រ៉ូម ៩:៧
ដក. ២១:៤ដក ១៧:១២; ចល ១២:៣; សកម្ម ៧:៨
ដក. ២១:៩ដក ១៦:៤, ១៥
ដក. ២១:៩ដក ១៥:១៣; កាឡ ៤:២២, ២៩
ដក. ២១:១០ដក ១៥:២, ៤; កាឡ ៤:៣០
ដក. ២១:១១ដក ១៧:១៨
ដក. ២១:១២ដក ១៧:១៩; រ៉ូម ៩:៧; ហេ ១១:១៨
ដក. ២១:១៣កាឡ ៤:២២
ដក. ២១:១៣ដក ១៦:៩, ១០; ១៧:២០; ២៥:១២, ១៦
ដក. ២១:១៤ដក ២៥:៥, ៦
ដក. ២១:១៤ដក ២២:១៩
ដក. ២១:១៧ដក ១៦:១១
ដក. ២១:១៧ដក ១៦:៧, ៨
ដក. ២១:១៨១ប្រ ១:២៩-៣១
ដក. ២១:២០ដក ១៦:១៦
ដក. ២១:២១ជប ១០:១២
ដក. ២១:២២ដក ២០:១៧, ១៨; ២៦:២៦, ២៨
ដក. ២១:២៣ដក ២០:១៤, ១៥
ដក. ២១:២៥ដក ២៦:១៥, ២០
ដក. ២១:៣១ដក ២៦:៣២, ៣៣
ដក. ២១:៣២ដក ២៦:២៦, ២៨
ដក. ២១:៣២ដក ១០:១៣, ១៤; ២៦:១
ដក. ២១:៣៣ដក ១២:៨, ៩; ២៦:២៥
ដក. ២១:៣៣ចសព ៩០:២; អេ ៤០:២៨; ១ធី ១:១៧
ដក. ២១:៣៤ហេ ១១:៨, ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២១:១-៣៤

ដើមកំណើត

២១ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​គិត​ដល់​សារ៉ា ដូច​លោក​បាន​មាន​ប្រសាសន៍។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​នឹង​សារ៉ា​មែន។+ ២ ដូច្នេះ សារ៉ា​ចាប់​ផ្ដើម​មាន​ផ្ទៃ​ពោះ+ ហើយ​ក្រោយ​មក​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​អាប្រាហាំ​ក្នុង​គ្រា​ដែល​គាត់​ចាស់​ហើយ គឺ​តាម​ពេល​កំណត់​ដែល​ព្រះ​បាន​សន្យា​ចំពោះ​អាប្រាហាំ។+ ៣ អាប្រាហាំ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ប្រុស​នោះ​ថា អ៊ីសាក។+ ៤ នៅ​ពេល​អ៊ីសាក​មាន​អាយុ​៨​ថ្ងៃ អាប្រាហាំ​បាន​កាត់​ចុង​ស្បែក​ឲ្យ​គាត់ តាម​បង្គាប់​របស់​ព្រះ។+ ៥ ពេល​អ៊ីសាក​កើត​មក អាប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ។ ៦ រួច​មក សារ៉ា​បាន​និយាយ​ថា​៖ ​«​ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច​មែន គ្រប់​គ្នា​ដែល​ឮ​អំពី​នេះ​ក៏​សើច​ជា​មួយ​នឹង​ខ្ញុំ*​ដែរ​»។ ៧ សារ៉ា​បាន​បន្ថែម​ថា​៖ ​«​តើ​អ្នក​ណា​នឹក​ស្មាន​ដល់​ថា​ប្រពន្ធ​អាប្រាហាំ​នឹង​បង្កើត​កូន​ឲ្យ​គាត់? ទោះ​ជា​ដូច្នោះ​ក៏​ដោយ ខ្ញុំ​ពិត​ជា​បាន​បង្កើត​កូន​ឲ្យ​គាត់​មែន គឺ​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​»។

៨ លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ អាប្រាហាំ​បាន​រៀបចំ​ពិធី​ភោជនាហារ​ដ៏​ធំ​សម្រាប់​គាត់​នៅ​ថ្ងៃ​នោះ​តែ​ម្ដង។ ៩ ប៉ុន្តែ សារ៉ា​បាន​សម្គាល់​ឃើញ​ថា​កូន​ប្រុស​របស់​ហាកា+ជា​ស្ត្រីជន​ជាតិ​អេហ្ស៊ីប ចេះ​តែ​ចំអក​ឲ្យ​អ៊ីសាក។+ (​កូន​ប្រុស​នោះ​ជា​កូន​ដែល​ហាកា​បាន​បង្កើត​ឲ្យ​អាប្រាហាំ​) ១០ ដូច្នេះ សារ៉ា​បាន​និយាយ​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​ចូរ​បណ្ដេញ​ស្រី​បម្រើ​និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ ព្រោះ​កូន​របស់​ស្រី​បម្រើ​នេះ​នឹង​មិន​ទទួល​មត៌ក​ជា​មួយ​នឹង​អ៊ីសាក​កូន​ខ្ញុំ​ឡើយ!​»។+ ១១ ប៉ុន្តែ អ្វី​ដែល​សារ៉ា​បាន​និយាយ​អំពី​កូន​ប្រុស​អាប្រាហាំ ធ្វើ​ឲ្យ​អាប្រាហាំ​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ។+ ១២ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​កុំ​អាក់​អន់​ចិត្ត​ព្រោះ​តែ​អ្វី​ដែល​សារ៉ា​ប្រាប់​អំពី​កូន​ប្រុស​និង​ស្រី​បម្រើ​នោះ​ឡើយ។ ចូរ​ស្ដាប់​តាម​សារ៉ា​ចុះ ព្រោះ​កូន​ចៅ*របស់​អ្នក​នឹង​កើត​ពី​អ៊ីសាក។+ ១៣ ចំណែក​កូន​ប្រុស​របស់​ហាកា​វិញ+ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ប្រជា​ជាតិ​មួយ​កើត​ចេញ​ពី​គាត់+ ព្រោះ​គាត់​ក៏​ជា​កូន​របស់​អ្នក​ដែរ​»។

១៤ លុះ​ព្រលឹម​ឡើង អាប្រាហាំ​បាន​រៀបចំ​នំ​ប៉័ង​និង​ដាក់​ទឹក​ក្នុង​ថង់​ស្បែក ហើយ​ឲ្យ​ហាកា​ស្ពាយ រួច​ឲ្យ​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ​ជា​មួយ​នឹង​កូន។+ នាង​បាន​ដើរ​វិល​វល់​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​ក្រុង​បៀរសេបា។+ ១៥ ទី​បំផុត ទឹក​ក្នុង​ថង់​ស្បែក​ក៏​អស់​ទៅ ហើយ​នាង​បាន​ទុក​កូន​ចោល​នៅ​ក្រោម​ដើម​ឈើ​តូច​មួយ។ ១៦ រួច​នាង​ចេញ​ទៅ​អង្គុយ​នៅ​កន្លែង​មួយ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​កូន* ព្រោះ​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចង់​ឃើញ​កូន​ខ្ញុំ​ស្លាប់​នៅ​មុខ​ខ្ញុំ​ទេ​»។ ម្ល៉ោះ​ហើយ នាង​បាន​អង្គុយ​ចុះ​នៅ​ទី​នោះ ហើយ​ស្រែក​យំ​យ៉ាង​ខ្លាំង។

១៧ ពេល​នោះ ព្រះ​បាន​ឮ​សំឡេង​កូន​ប្រុស​នោះ+ ហើយ​ទេវតា​របស់​ព្រះ​បាន​ហៅ​ហាកា​ពី​លើ​មេឃ​មក​ថា​៖+ ​«​ហាកា​អើយ! តើ​នាង​មាន​រឿង​អ្វី​ហ្នឹង? កុំ​ខ្លាច​ឡើយ ព្រះ​បាន​ឮ​សំឡេង​កូន​ប្រុស​អ្នក​ពី​ទី​នោះ​ហើយ។ ១៨ ចូរ​ក្រោក​ឡើង​ទៅ​លើក​កូន​ប្រុស​របស់​អ្នក ហើយ​ដឹក​ដៃ​គាត់​ទៅ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ​»។+ ១៩ បន្ទាប់​មក ព្រះ​បាន​ធ្វើ​ឲ្យ​នាង​ឃើញ​អណ្ដូង​ទឹក​មួយ។ នាង​ក៏​ដើរ​ទៅ​អណ្ដូង​នោះ រួច​ដាក់​ទឹក​ពេញ​ថង់​ស្បែក ហើយ​យក​ទៅ​ឲ្យ​កូន​ផឹក។ ២០ កាល​ដែល​កូន​នោះ​មាន​វ័យ​ចម្រើន​ឡើង ព្រះ​បន្ត​នៅ​ជា​មួយ​នឹង​គាត់។+ គាត់​បាន​អាស្រ័យ​នៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ ហើយ​បាន​ក្លាយ​ទៅ​ជា​អ្នក​បាញ់​ធ្នូ។ ២១ គាត់​បាន​តាំង​ទី​លំនៅ​ក្នុង​តំបន់​ស្ងាត់​ជ្រងំ​ប៉ារ៉ាន+ ហើយ​ម្ដាយ​របស់​គាត់​បាន​ឲ្យ​គាត់​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ពី​ស្រុក​អេហ្ស៊ីប។

២២ នៅ​គ្រា​នោះ អាប៊ីម៉ាឡិច​និង​ភីកុល​ជា​មេ​ទ័ព​គាត់ បាន​និយាយ​ទៅ​កាន់​អាប្រាហាំ​ថា​៖ ​«​ព្រះ​នៅ​ជា​មួយ​នឹង​អ្នក​ក្នុង​គ្រប់​ការទាំង​អស់​ដែល​អ្នក​ធ្វើ។+ ២៣ ដូច្នេះ សូម​ស្បថ​នឹង​ខ្ញុំ​នៅ​ទី​នេះ ដោយ​នូវ​នាម​របស់​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​មក​លើ​ខ្ញុំ​និង​កូន​ចៅ​ខ្ញុំ​ទេ។ បន្ថែម​ទៀត អ្នក​ក៏​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ​និង​ស្រុក​ដែល​អ្នក​កំពុង​រស់​នៅ​នេះ ដូច​ដែល​ខ្ញុំ​បាន​បង្ហាញ​ចំពោះ​អ្នក​ដែរ​»។+ ២៤ ដូច្នេះ អាប្រាហាំ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ព្រម​ស្បថ​»។

២៥ ប៉ុន្តែ ក្រោយ​មក​អាប្រាហាំ​បាន​ប្ដឹង​អាប៊ីម៉ាឡិច​អំពី​អណ្ដូង​ទឹក ដែល​អ្នក​បម្រើ​របស់​អាប៊ីម៉ាឡិច​បាន​ដណ្ដើម​យក​ដោយ​កម្លាំង។+ ២៦ អាប៊ីម៉ាឡិច​បាន​តប​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​បាន​ធ្វើ​ដូច្នេះ​ទេ។ ព្រោះ​អ្នក​មិន​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​សោះ ខ្ញុំ​ទើប​តែ​ឮ​នៅ​ថ្ងៃ​នេះ​»។ ២៧ ពេល​នោះ អាប្រាហាំ​បាន​ប្រគល់​ចៀម​និង​គោ​មួយ​ចំនួន​ឲ្យ​ដល់​អាប៊ីម៉ាឡិច ហើយ​ពួក​គាត់​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា។ ២៨ ពេល​ឃើញ​អាប្រាហាំ​ញែក​កូន​ចៀម​ញី​៧​ក្បាល​ចេញ​ពី​ហ្វូង ២៩ អាប៊ីម៉ាឡិច​ក៏​សួរ​អាប្រាហាំ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​ញែក​កូន​ចៀម​ញី​៧​ក្បាល​ចេញ​ពី​ហ្វូង​ដូច្នេះ?​»។ ៣០ គាត់​បាន​ឆ្លើយ​តប​ថា​៖ ​«​សូម​លោក​ទទួល​យក​ចៀម​ញី​៧​ក្បាល​នេះ​ពី​ដៃ​ខ្ញុំ​ទៅ ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ពិត​ជា​បាន​ជីក​អណ្ដូង​នេះ​មែន​»។ ៣១ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា​បៀរសេបា*+ ព្រោះ​ពួក​គាត់​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។ ៣២ ក្រោយ​ពី​ពួក​គាត់​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​គ្នា​នៅ​បៀរសេបា​រួច អាប៊ីម៉ាឡិច​បាន​ចេញ​ដំណើរ​ជា​មួយ​នឹង​ភីកុល​ជា​មេ​ទ័ព​របស់​គាត់ ទៅ​ស្រុក​ភីលីស្ទីន​វិញ។+ ៣៣ ក្រោយ​មក អាប្រាហាំ​បាន​ដាំ​ដើម​ថា​ម៉ារីស​មួយ​នៅ​បៀរសេបា ហើយ​គាត់​បាន​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា+ ជា​ព្រះ​ដែល​មាន​ជីវិត​ជា​រៀង​រហូត។+ ៣៤ អាប្រាហាំ​បាន​ស្នាក់​នៅ*ក្នុង​ស្រុក​ភីលីស្ទីន​អស់​រយៈ​ពេល​យ៉ាង​យូរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក