បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៥០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ូសែប​បញ្ចុះ​សព​យ៉ាកុប​នៅ​ស្រុក​កាណាន (​១​-​១៤​)

      • យ៉ូសែប​បញ្ជាក់​ប្រាប់​អំពី​ការ​អភ័យ​ទោស​របស់​គាត់ (​១៥​-​២១​)

      • ថ្ងៃ​ចុង​ក្រោយ​របស់​យ៉ូសែប និង​សេចក្ដី​ស្លាប់​របស់​គាត់ (​២២​-​២៦​)

        • បង្គាប់​របស់​យ៉ូសែប​អំពី​ឆ្អឹង​របស់​គាត់ (​២៥​)

ដើមកំណើត ៥០:១

ឯកសារយោង

  • +ដក ៤៦:៤

ដើមកំណើត ៥០:២

ឯកសារយោង

  • +ដក ៥០:២៦

ដើមកំណើត ៥០:៥

ឯកសារយោង

  • +ដក ៤៧:២៩-៣១
  • +ដក ៤៨:២១
  • +ដក ៤៦:៤; ៤៧:២៩
  • +ដក ២៣:១៧, ១៨; ៤៩:២៩, ៣០

ដើមកំណើត ៥០:៦

ឯកសារយោង

  • +ដក ៤៧:៣១

ដើមកំណើត ៥០:៧

ឯកសារយោង

  • +ចសព ១០៥:២១, ២២

ដើមកំណើត ៥០:៨

ឯកសារយោង

  • +ដក ៤៦:២៧

ដើមកំណើត ៥០:៩

ឯកសារយោង

  • +ដក ៤១:៤៣; ៤៦:២៩

ដើមកំណើត ៥០:១១

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ការ​កាន់​ទុក្ខ​របស់​ពួក​អេហ្ស៊ីប​»​

ដើមកំណើត ៥០:១២

ឯកសារយោង

  • +ដក ៤៧:២៩

ដើមកំណើត ៥០:១៣

ឯកសារយោង

  • +ដក ២៣:១៧, ១៨; ២៥:៩, ១០; ៣៥:២៧; ៤៩:២៩, ៣០

ដើមកំណើត ៥០:១៥

ឯកសារយោង

  • +ដក ៣៧:១៨, ២៨; ៤២:២១; ចសព ១០៥:១៧

ដើមកំណើត ៥០:១៨

ឯកសារយោង

  • +ដក ៣៧:៧, ៩

ដើមកំណើត ៥០:២០

ឯកសារយោង

  • +ដក ៣៧:១៨
  • +ដក ៤៥:៥; ចសព ១០៥:១៧

ដើមកំណើត ៥០:២១

ឯកសារយោង

  • +ដក ៤៧:១២

ដើមកំណើត ៥០:២៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពួក​គេ​បាន​កើត​នៅ​លើ​ភ្លៅ​របស់​យ៉ូសែប​»។ នេះ​មាន​ន័យ​ថា​ពួក​គេ​បាន​ត្រូវ​ចាត់​ទុក​ដូច​ជា​កូន ព្រម​ទាំង​ទទួល​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង

ឯកសារយោង

  • +១ប្រ ៧:២០
  • +យ៉ូស ១៧:១; ១ប្រ ៧:១៤

ដើមកំណើត ៥០:២៤

ឯកសារយោង

  • +ដច ៤:៣១
  • +ដក ១២:៧; ១៧:៨; ២៦:៣; ២៨:១៣

ដើមកំណើត ៥០:២៥

ឯកសារយោង

  • +ដច ១៣:១៩; យ៉ូស ២៤:៣២; ហេ ១១:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៧, ទំ.  ៣០

ដើមកំណើត ៥០:២៦

ឯកសារយោង

  • +ដក ៥០:២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៥០:១ដក ៤៦:៤
ដក. ៥០:២ដក ៥០:២៦
ដក. ៥០:៥ដក ៤៧:២៩-៣១
ដក. ៥០:៥ដក ៤៨:២១
ដក. ៥០:៥ដក ៤៦:៤; ៤៧:២៩
ដក. ៥០:៥ដក ២៣:១៧, ១៨; ៤៩:២៩, ៣០
ដក. ៥០:៦ដក ៤៧:៣១
ដក. ៥០:៧ចសព ១០៥:២១, ២២
ដក. ៥០:៨ដក ៤៦:២៧
ដក. ៥០:៩ដក ៤១:៤៣; ៤៦:២៩
ដក. ៥០:១២ដក ៤៧:២៩
ដក. ៥០:១៣ដក ២៣:១៧, ១៨; ២៥:៩, ១០; ៣៥:២៧; ៤៩:២៩, ៣០
ដក. ៥០:១៥ដក ៣៧:១៨, ២៨; ៤២:២១; ចសព ១០៥:១៧
ដក. ៥០:១៨ដក ៣៧:៧, ៩
ដក. ៥០:២០ដក ៣៧:១៨
ដក. ៥០:២០ដក ៤៥:៥; ចសព ១០៥:១៧
ដក. ៥០:២១ដក ៤៧:១២
ដក. ៥០:២៣១ប្រ ៧:២០
ដក. ៥០:២៣យ៉ូស ១៧:១; ១ប្រ ៧:១៤
ដក. ៥០:២៤ដច ៤:៣១
ដក. ៥០:២៤ដក ១២:៧; ១៧:៨; ២៦:៣; ២៨:១៣
ដក. ៥០:២៥ដច ១៣:១៩; យ៉ូស ២៤:៣២; ហេ ១១:២២
ដក. ៥០:២៦ដក ៥០:២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៥០:១-២៦

ដើមកំណើត

៥០ បន្ទាប់​មក យ៉ូសែប​បាន​យំ​ឱប​ឪពុក+ ហើយ​ថើប​គាត់។ ២ ក្រោយ​នោះ យ៉ូសែប​បាន​បញ្ជា​ពួក​អ្នក​បម្រើ​គាត់​ដែល​ជា​គ្រូ​ពេទ្យ ឲ្យ​អប់​សព+ឪពុក​របស់​គាត់។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្ដើម​រៀបចំ​អប់​សព​អ៊ីស្រាអែល​ទៅ។ ៣ ពួក​គេ​បាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​ដើម្បី​អប់​សព​ឪពុក​គាត់ គឺ​ជា​រយៈ​ពេល​ដែល​គេ​មាន​ទម្លាប់​អប់​សព។ ឯ​បណ្ដា​ជន​អេហ្ស៊ីប ពួក​គេ​បាន​នាំ​គ្នា​យំ​កាន់​ទុក្ខ​អស់​រយៈ​ពេល​៧០​ថ្ងៃ។

៤ លុះ​វេលា​កាន់​ទុក្ខ​បាន​កន្លង​ផុត​ទៅ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​មន្ត្រី​ផារ៉ូ​ថា​៖ ​«​បើ​អស់​លោក​មិន​យល់​ទាស់​ទេ សូម​ជួយ​ជម្រាប​ផារ៉ូ​ឲ្យ​ខ្ញុំ​ផង​ថា​៖ ៥ ‹ឪពុក​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ស្បថ+នឹង​គាត់ ហើយ​ផ្ដាំ​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ពេល​ពុក​ស្លាប់ សូម​កូន​យក​សព​របស់​ពុក​ទៅ​បញ្ចុះ+នៅ​ស្រុក​កាណាន ក្នុង​ទី​បញ្ចុះ​សព​ដែល​ពុក​បាន​រៀបចំ​ទុក​»។+ ដូច្នេះ សូម​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​ខ្ញុំ​នៅ​ទី​នោះ​ផង។ ក្រោយ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ›​»។ ៦ ផារ៉ូ​បាន​តប​ឆ្លើយ​មក​វិញ​ថា​៖ ​«​ចូរ​ធ្វើ​ដំណើរ​ទៅ​បញ្ចុះ​សព​ឪពុក​អ្នក តាម​ពាក្យ​ដែល​អ្នក​ស្បថ​នឹង​គាត់​ចុះ​»។+

៧ ដូច្នេះ យ៉ូសែប​បាន​ឡើង​ទៅ​បញ្ចុះ​សព​ឪពុក​គាត់ អម​ដោយ​ពួក​អ្នក​បម្រើ​ផារ៉ូ មន្ត្រី​ចាស់​ទុំ+ និង​បុរស​ចាស់​ទុំ​ទាំង​អស់​ក្នុង​ស្រុក​អេហ្ស៊ីប ៨ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​យ៉ូសែប និង​បង​ប្អូន​គាត់ រួម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​ឪពុក​គាត់​ផង​ដែរ។+ ឯ​ក្មេង​តូច​ៗ​និង​ហ្វូង​ចៀម​ហ្វូង​គោ ពួក​គេ​មិន​បាន​នាំ​យក​ទៅ​ជា​មួយ​ទេ តែ​ទុក​ឲ្យ​នៅ​តំបន់​កូសែន​វិញ។ ៩ ពេល​ដង្ហែ​ទៅ គេ​ក៏​នាំ​យក​រទេះ+ចម្បាំង​ទៅ​ជា​មួយ​ដែរ ទាំង​មាន​ទាហាន​សេះ​ហែហម​ផង។ ដូច្នេះ ក្បួន​ដង្ហែ​នោះ​គឺ​ធំ​ណាស់។ ១០ លុះ​ធ្វើ​ដំណើរ​ដល់​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត​ដែល​នៅ​ក្នុង​តំបន់​ទន្លេយ៉ូដាន់ ពួក​គេ​បាន​យំ​សោក​ជា​ខ្លាំង។ យ៉ូសែប​បាន​កាន់​ទុក្ខ​ឪពុក​អស់​៧​ថ្ងៃ។ ១១ ពួក​កាណាន​ដែល​ជា​អ្នក​ស្រុក​នោះ បាន​ឃើញ​អ្នក​ទាំង​នោះ​យំ​សោក​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អេថាត។ ពេល​នោះ​ពួក​គេ​បាន​និយាយ​ថា​៖ ​«​ពួក​អេហ្ស៊ីប​កាន់​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​អេបិលមីសរេម។* នោះ​នៅ​តំបន់​ទន្លេយ៉ូដាន់។

១២ ដូច្នេះ កូន​ៗ​របស់​យ៉ាកុប​បាន​ធ្វើ​តាម​ការ​ផ្ដែ​ផ្ដាំ​ទាំង​អស់​របស់​គាត់។+ ១៣ កូន​ៗ​របស់​គាត់​បាន​ដង្ហែ​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​នៅ​ក្នុង​រអាង​ភ្នំ​ម៉ាក់ពេឡា​ដែល​នៅ​ខាង​មុខ​ម៉ាមរេ ជា​ដី​ដែល​អាប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​ជន​ជាតិ​ហេត ទុក​ជា​ទី​បញ្ចុះ​សព​រហូត​ត​ទៅ។+ ១៤ ក្រោយ​ពី​បញ្ចុះ​សព​ឪពុក​រួច យ៉ូសែប​និង​បង​ប្អូន​គាត់​ទាំង​អស់ ព្រម​ទាំង​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​គាត់ បាន​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។

១៥ ក្រោយ​ពី​បង​ប្អូន​យ៉ូសែប​ឃើញ​ថា​ឪពុក​ខ្លួន​បាន​ស្លាប់​ហើយ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​យ៉ូសែប​ប្រហែល​ជា​នៅ​ចង​គំនុំ​នឹង​យើង​ហើយ។ គាត់​មុខ​ជា​សង​សឹក​នឹង​យើង​ដែល​បាន​ធ្វើ​អាក្រក់​នឹង​គាត់​ជា​មិន​ខាន​»។+ ១៦ ដូច្នេះ បង​ៗ​យ៉ូសែប​បាន​ឲ្យ​គេ​នាំ​ដំណឹង​ទៅ​ប្រាប់​យ៉ូសែប​នូវ​ពាក្យ​ទាំង​នេះ​ថា​៖ ​«​មុន​លោក​ឪពុក​ស្លាប់ គាត់​បាន​ផ្ដាំ​ថា​៖ ១៧ ‹សូម​ប្រាប់​យ៉ូសែប​ថា​៖ ​«​ពុក​សូម​អង្វរ​កូន សូម​កូន​អភ័យ​ទោស​ឲ្យ​បង​ៗ​របស់​កូន​ចំពោះ​ទោស​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​កូន​ផង​»​›។ ឥឡូវ សូម​ប្អូន​អភ័យ​ទោស​ឲ្យ​ពួក​បង​ដែល​ជា​អ្នក​បម្រើ​ព្រះ​នៃ​ឪពុក​ប្អូន​ផង​»។ ពេល​យ៉ូសែប​ឮ​ពាក្យ​ទាំង​នេះ គាត់​បាន​យំ។ ១៨ រួច​មក បង​ៗ​របស់​យ៉ូសែប​បាន​ចូល​មក ហើយ​ក្រាប​ខ្លួន​គោរព​គាត់ ទាំង​និយាយ​ថា​៖ ​«​មើល! ពួក​បង​ជា​អ្នក​បម្រើ​ប្អូន​ហើយ!​»។+ ១៩ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​មិន​មែន​ជា​ព្រះ​ទេ ខ្ញុំ​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​បង​ៗ​ឡើយ។ ២០ ទោះ​ជា​ពួក​បង​មាន​បំណង​ធ្វើ​បាប​ខ្ញុំ​ក៏​ពិត​មែន+ តែ​គឺ​ជា​ព្រះ​ទេ​ដែល​បាន​កែ​ប្រែ​ស្ថានភាព​នោះ​ឲ្យ​ទៅ​ជា​ល្អ​ប្រសើរ​វិញ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន ដូច​ពួក​បង​ឃើញ​ស្រាប់​ហើយ។+ ២១ ដូច្នេះ សូម​ពួក​បង​កុំ​ខ្លាច​អី។ ខ្ញុំ​នឹង​បន្ត​ផ្គត់​ផ្គង់​ស្បៀងអាហារ​ដល់​ពួក​បង​និង​កូន​ៗ​»។+ យ៉ាង​នេះ យ៉ូសែប​បាន​សម្រាល​ទុក្ខ​ពួក​គេ ហើយ​ពង្រឹង​ទំនុក​ចិត្ត​ពួក​គេ​ឡើង​វិញ។

២២ ឯ​យ៉ូសែប​និង​ពួក​អ្នក​ផ្ទះ​ឪពុក​គាត់​បាន​បន្ត​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប​ត​ទៅ​ទៀត។ យ៉ូសែប​រស់​បាន​១១០​ឆ្នាំ។ ២៣ យ៉ូសែប​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអ៊ីម​ដល់​ទៅ​បី​ជំនាន់។+ គាត់​ក៏​ឃើញ​កូន​ចៅ​របស់​ម៉ាគា+ ដែល​ជា​កូន​ម៉ាណាសេ​ផង​ដែរ។ គាត់​បាន​ចាត់​ទុក​ពួក​គេ​ដូច​ជា​កូន​បង្កើត។* ២៤ ក្រោយ​មក យ៉ូសែប​បាន​និយាយ​ទៅ​បង​ប្អូន​គាត់​ថា​៖ ​«​ខ្ញុំ​ជិត​ស្លាប់​ហើយ តែ​ព្រះ​ប្រាកដ​ជា​ជួយ​បង​ប្អូន+ ហើយ​លោក​នឹង​នាំ​បង​ប្អូន​ចេញ​ពី​ស្រុក​នេះ ទៅ​ស្រុក​ដែល​លោក​បាន​ស្បថ​ឲ្យ​ដល់​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ជា​មិន​ខាន​»។+ ២៥ ដូច្នេះ យ៉ូសែប​បាន​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ស្បថ​នឹង​គាត់ ហើយ​គាត់​បាន​ផ្ដាំ​ពួក​គេ​ថា​៖ ​«​ព្រះ​ប្រាកដ​ជា​នឹង​ជួយ​បង​ប្អូន​មិន​ខាន។ ពេល​នោះ សូម​បង​ប្អូន​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​ស្រុក​នេះ​ផង​»។+ ២៦ រួច​មក យ៉ូសែប​បាន​ស្លាប់​ក្នុង​កាល​ដែល​គាត់​មាន​អាយុ​១១០​ឆ្នាំ។ គេ​បាន​ធ្វើ​ពិធី​អប់​សព​គាត់+ រួច​ដាក់​ក្នុង​មឈូស​ក្នុង​ស្រុក​អេហ្ស៊ីប។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក