បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • យ៉ាកុប​បាន​ត្រូវ​សម្លាប់។ ពេត្រុស​បាន​ត្រូវ​ចាប់​ដាក់​គុក (​១​-​៥​)

      • ពេត្រុស​បាន​ត្រូវ​ដោះ​លែង​ដោយ​អព្ភូតហេតុ (​៦​-​១៩​)

      • ទេវតា​បាន​ប្រហារ​ហេរ៉ូឌ (​២០​-​២៥​)

សកម្មភាព ១២:១

កំណត់សម្គាល់

  • *

    តាម​ពិត​ហេរ៉ូឌ​ជា​អភិបាល​ស្រុក ប៉ុន្តែ​បណ្ដា​ជន​និយម​ហៅ​គាត់​ថា​«​ស្ដេច​»​

ឯកសារយោង

  • +យ៉ូន ១៥:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៧, ទំ.  ១១

សកម្មភាព ១២:២

ឯកសារយោង

  • +ម៉ាថ ៤:២១
  • +ម៉ាថ ២០:២០-២៣; លូក ១១:៤៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៥

សកម្មភាព ១២:៣

ឯកសារយោង

  • +ដច ១២:១៥; ២៣:១៥; ចល ២៣:៦

សកម្មភាព ១២:៤

កំណត់សម្គាល់

  • *

    ឬ​«​មក​ទទួល​ការ​វិនិច្ឆ័យ​ក្ដី​»​

ឯកសារយោង

  • +លូក ២១:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៥

សកម្មភាព ១២:៥

ឯកសារយោង

  • +២កូ ១:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៥-១៦

សកម្មភាព ១២:៧

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +ចសព ៣៤:៧; ហេ ១:៧, ១៤
  • +សកម្ម ៥:១៨, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៦

សកម្មភាព ១២:១១

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +២ពេ ២:៩

សកម្មភាព ១២:១២

ឯកសារយោង

  • +សកម្ម ១៣:៥; ១៥:៣៧, ៣៨; កូឡ ៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ៣០

    ១/៦/២០០០, ទំ.  ២០

សកម្មភាព ១២:១៧

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +ម៉ាថ ១៣:៥៥; សកម្ម ១៥:១៣; ២១:១៨; ១កូ ១៥:៧; កាឡ ១:១៩; ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៧, ទំ.  ២៨-២៩

សកម្មភាព ១២:១៩

ឯកសារយោង

  • +សកម្ម ១៦:២៧

សកម្មភាព ១២:២៣

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

សកម្មភាព ១២:២៤

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +សកម្ម ៦:៧; ១៩:២០; កូឡ ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០១, ទំ.  ៩, ១០-១១

សកម្មភាព ១២:២៥

ឯកសារយោង

  • +សកម្ម ៤:៣៦, ៣៧
  • +សកម្ម ១១:២៩, ៣០
  • +សកម្ម ១៣:៥; ១៥:៣៧, ៣៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១២:១យ៉ូន ១៥:២០
សកម្ម. ១២:២ម៉ាថ ៤:២១
សកម្ម. ១២:២ម៉ាថ ២០:២០-២៣; លូក ១១:៤៩
សកម្ម. ១២:៣ដច ១២:១៥; ២៣:១៥; ចល ២៣:៦
សកម្ម. ១២:៤លូក ២១:១២
សកម្ម. ១២:៥២កូ ១:១១
សកម្ម. ១២:៧ចសព ៣៤:៧; ហេ ១:៧, ១៤
សកម្ម. ១២:៧សកម្ម ៥:១៨, ១៩
សកម្ម. ១២:១១២ពេ ២:៩
សកម្ម. ១២:១២សកម្ម ១៣:៥; ១៥:៣៧, ៣៨; កូឡ ៤:១០
សកម្ម. ១២:១៧ម៉ាថ ១៣:៥៥; សកម្ម ១៥:១៣; ២១:១៨; ១កូ ១៥:៧; កាឡ ១:១៩; ២:៩
សកម្ម. ១២:១៩សកម្ម ១៦:២៧
សកម្ម. ១២:២៤សកម្ម ៦:៧; ១៩:២០; កូឡ ១:៦
សកម្ម. ១២:២៥សកម្ម ៤:៣៦, ៣៧
សកម្ម. ១២:២៥សកម្ម ១១:២៩, ៣០
សកម្ម. ១២:២៥សកម្ម ១៣:៥; ១៥:៣៧, ៣៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១២:១-២៥

សកម្មភាពរបស់ពួកសាវ័ក

១២ នៅ​គ្រា​នោះ ស្ដេច*ហេរ៉ូឌ​ចាប់​ផ្ដើម​បៀត​បៀន​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ។+ ២ គាត់​សម្លាប់​យ៉ាកុប​ជា​បង​ប្រុស​របស់​យ៉ូហាន+ដោយ​ដាវ។+ ៣ កាល​ដែល​គាត់​ឃើញ​ថា​ជនជាតិ​យូដា​ពេញ​ចិត្ត​ការ​នោះ គាត់​ក៏​ចាប់​ខ្លួន​ពេត្រុស​ដែរ (​នោះ​ជា​អំឡុង​ពេល​បុណ្យ​នំ​ប៉័ង​ឥត​ដំបែ​)។+ ៤ លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ដាក់​គាត់​ក្នុង​គុក+ ព្រម​ទាំង​បង្គាប់​ឲ្យ​ទាហាន​បួន​ក្រុម​ចាំ​យាម​គាត់ ដោយ​ក្នុង​ក្រុម​នីមួយ​ៗ​មាន​ទាហាន​បួន​នាក់។ ហេរ៉ូឌ​ធ្វើ​ដូច្នេះ​ដោយ​សារ​មាន​បំណង​នាំ​ពេត្រុស​មក*នៅ​មុខ​បណ្ដា​ជន​បន្ទាប់​ពី​បុណ្យ​រំលង។ ៥ ដូច្នេះ ពេត្រុស​ត្រូវ​គេ​ឃុំ​ទុក​ក្នុង​គុក តែ​ក្រុម​ជំនុំ​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យ៉ាង​អស់​ពី​ចិត្ត​ដើម្បី​គាត់។+

៦ ប៉ុន្តែ​នៅ​យប់ មុន​ពេល​ដែល​ហេរ៉ូឌ​បម្រុង​នឹង​នាំ​ពេត្រុស​ចេញ​មក​បង្ហាញ​គេ ពេត្រុស​កំពុង​ដេក​នៅ​កណ្ដាល​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​ក៏​មាន​គេ​ចាំ​យាម​នៅ​ទ្វារ​គុក​ដែរ។ ៧ ប៉ុន្តែ​មើល! ទេវតា​របស់​ព្រះ​យេហូវ៉ា*ឈរ​នៅ​ក្បែរ​គាត់+ ហើយ​មាន​ពន្លឺ​ភ្លឺ​មក​ក្នុង​បន្ទប់​គុក​នោះ។ ទេវតា​នោះ​ទះ​ចំហៀង​ខ្លួន​ពេត្រុស ហើយ​ដាស់​គាត់ ដោយ​និយាយ​ថា​៖ ​«​ក្រោក​ឡើង​ជា​ប្រញាប់!​»។ រួច​ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​គាត់។+ ៨ ទេវតា​នោះ​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​រៀបចំ​ខ្លួន ហើយ​ពាក់​ស្បែក​ជើង​»។ គាត់​ក៏​ធ្វើ​ដូច្នោះ។ បន្ទាប់​មក ទេវតា​ប្រាប់​ថា​៖ ​«​ចូរ​ពាក់​សម្លៀក​បំពាក់​ក្រៅ ហើយ​តាម​ខ្ញុំ​ឲ្យ​ជាប់​»។ ៩ គាត់​ក៏​ចេញ​ទៅ ហើយ​តាម​ទេវតា​នោះ​ជាប់ តែ​គាត់​មិន​បាន​ដឹង​ថា​អ្វី​ដែល​កំពុង​កើត​ឡើង​តាម​រយៈ​ទេវតា​នោះ​ជា​ការ​ពិត​ឡើយ។ គាត់​គិត​ស្មានថា​នោះ​ជា​អ្វី​ដែល​កំពុង​ត្រូវ​បើក​បង្ហាញ​ឲ្យ​គាត់​ឃើញ​ក្នុង​គំនិត​ប៉ុណ្ណោះ។ ១០ ពួក​គាត់​ដើរ​កាត់​កង​យាម​ទី​១ រួច​កាត់​កង​យាម​ទី​២ ទៅ​ដល់​ទ្វារ​ដែក​ចូល​ក្រុង ហើយ​ទ្វារ​នោះ​ក៏​របើក​ឯង​នៅ​មុខ​ពួក​គាត់។ លុះ​បាន​ចេញ​ទៅ​ដល់​ខាង​ក្រៅ ពួក​គាត់​ចុះ​ទៅ​តាម​ផ្លូវ​មួយ ស្រាប់​តែ​ទេវតា​នោះ​បាន​ចាក​ចេញ​ពី​គាត់​ភ្លាម។ ១១ ពេល​នោះ​ពេត្រុស​ក៏​ដឹង​អ្វី​ដែល​បាន​កើត​ឡើង ហើយ​និយាយ​ថា​៖ ​«​ឥឡូវ​ខ្ញុំ​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា*បាន​ចាត់​ទេវតា​របស់​លោក​ឲ្យ​មក ហើយ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ហេរ៉ូឌ និង​ពី​ការ​ទាំង​អស់​ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​នឹង​កើត​ឡើង​ដល់​ខ្ញុំ​»។+

១២ ក្រោយ​ពី​ពេត្រុស​បាន​ដឹង​អំពី​ការ​នោះ គាត់​ក៏​ទៅ​ផ្ទះ​ម៉ារៀ ជា​ម្ដាយ​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស។+ នៅ​ទី​នោះ ពួក​អ្នក​កាន់​តាម​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា ហើយ​កំពុង​អធិដ្ឋាន។ ១៣ នៅ​ពេល​ដែល​ពេត្រុស​គោះ​ទ្វារ​របង ស្ត្រី​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​បាន​ចេញ​មក​សួរ។ ១៤ លុះ​ស្គាល់​ថា​សំឡេង​នោះ​ជា​សំឡេង​ពេត្រុស នាង​ត្រេក​អរ​ពន់​ពេក តែ​មិន​បាន​បើក​ទ្វារ​របង​ទេ។ ប៉ុន្តែ នាង​បាន​រត់​ចូល​ក្នុង​ផ្ទះ​វិញ ហើយ​ប្រាប់​ពួក​គាត់​ថា ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ​របង។ ១៥ ពួក​គាត់​និយាយ​ទៅ​នាង​ថា​៖ ​«​នាង​វង្វេង​ហើយ​»។ ប៉ុន្តែ នាង​នៅ​តែ​ថា​ពេត្រុស​បាន​មក​មែន។ ពួក​គាត់​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​គឺ​ជា​ទេវតា​របស់​គាត់​ទេ​»។ ១៦ ប៉ុន្តែ ពេត្រុស​មិន​បាន​ចេញ​ទៅ​ណា​ឡើយ គាត់​នៅ​តែ​គោះ​ទ្វារ។ ពេល​ពួក​គាត់​ទៅ​បើក​ទ្វារ​ឃើញ​ពេត្រុស នោះ​ពួក​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ១៧ ប៉ុន្តែ ពេត្រុស​លើក​ដៃ​ធ្វើ​សញ្ញា​ឲ្យ​ពួក​គាត់​នៅ​ស្ងៀម រួច​បាន​រៀប​រាប់​ប្រាប់​ពួក​គាត់​យ៉ាង​ល្អិត​ល្អន់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា*នាំ​គាត់​ចេញ​ពី​គុក ក៏​បាន​ប្រាប់​ថា​៖ ​«​ចូរ​ទៅ​រាយ​ការណ៍​ប្រាប់​យ៉ាកុប+និង​បង​ប្អូន​អំពី​ការ​ទាំង​នេះ​»។ ពេល​និយាយ​ចប់ គាត់​ក៏​ចេញ​ដំណើរ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

១៨ លុះ​ភ្លឺ​ឡើង ពួក​ទាហាន​ក៏​កើត​វឹកវរ​ជា​ខ្លាំង​ដោយ​ឆ្ងល់​អំពី​អ្វី​ដែល​កើត​ឡើង​ដល់​ពេត្រុស។ ១៩ ហេរ៉ូឌ​ខំ​ស្វះ​ស្វែង​រក​គាត់ តែ​រក​មិន​ឃើញ​ទេ។ ដូច្នេះ គាត់​សួរ​ចម្លើយ​ពួក​អ្នក​យាម រួច​បង្គាប់​ឲ្យ​នាំ​ពួក​គេ​ទៅ​ដាក់​ទោស។+ បន្ទាប់​មក ហេរ៉ូឌ​ចុះ​ពី​តំបន់​យូឌា​ទៅ​ក្រុង​សេសារៀ ហើយ​គាត់​នៅ​ទី​នោះ​អស់​មួយ​រយៈ​ពេល។

២០ ស្ដេច​ហេរ៉ូឌ​មួម៉ៅ​ក្ដៅ​ចិត្ត​នឹង​ពួក​អ្នក​ក្រុង​ទីរ៉ុស​និង​ក្រុង​ស៊ីដូន។ ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​នោះ​ព្រម​ព្រៀង​គ្នា​មក​ជួប​គាត់។ ក្រោយ​ពី​ពួក​គេ​បាន​បញ្ចុះ​បញ្ចូល​ប្លាស្ទុស ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ផ្ទះ​របស់​ស្ដេច នោះ​ពួក​គេ​ក៏​សុំ​ផ្សះ​ផ្សា​ជា​មួយ​នឹង​ស្ដេច​ហេរ៉ូឌ ពី​ព្រោះ​ស្រុក​របស់​ពួក​គេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច​នោះ។ ២១ នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ស្ដេច ហើយ​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី រួច​ចាប់​ផ្ដើម​ថ្លែង​សុន្ទរកថា​សាធារណៈ​ឲ្យ​ពួក​គេ​ស្ដាប់។ ២២ ក្រោយ​មក បណ្ដា​ជន​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​សំឡេង​របស់​ព្រះ​មួយ មិន​មែន​ជា​សំឡេង​របស់​មនុស្ស​ទេ!​»។ ២៣ រំពេចនោះ ទេវតា​របស់​ព្រះ​យេហូវ៉ា*បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ ពី​ព្រោះ​គាត់​មិន​បាន​ផ្ដល់​កិត្តិយស​ជូន​ព្រះ​ទេ។ រួច​ខ្លួន​ប្រាណ​គាត់​ក៏​ពេញ​ដោយ​ដង្កូវ​ចោះ ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។

២៤ ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា*បាន​ដុះ​ដាល និង​ចម្រើន​កាន់​តែ​ច្រើន​ឡើង។+

២៥ ចំណែក​បាណាបាស+និង​សុល​វិញ បន្ទាប់​ពី​ពួក​គាត់​បាន​ចាត់​ចែង​ការ​ផ្ដល់​ជំនួយ​នៅ​ក្រុង​យេរូសាឡិម​រួច​រាល់​អស់​ហើយ+ នោះ​ពួក​គាត់​ត្រឡប់​មក​វិញ ទាំង​យក​យ៉ូហាន+ដែល​ហៅ​ថា​ម៉ាកុស​មក​ជា​មួយ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក