បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ប៉ូល​និង​ស៊ីឡាស​នៅ​ក្រុង​ថែស្សាឡូនិច (​១​-​៩​)

      • ប៉ូល​និង​ស៊ីឡាស​នៅ​ក្រុង​បេរៀ (​១០​-​១៥​)

      • ប៉ូល​នៅ​ក្រុង​អាថែន (​១៦​-​២២​ក​)

      • សុន្ទរកថា​របស់​ប៉ូល​នៅ​អារីយ៉ូស (​២២​ខ​-​៣៤​)

សកម្មភាព ១៧:១

ឯកសារយោង

  • +១ថែ ២:១

សកម្មភាព ១៧:២

ឯកសារយោង

  • +សកម្ម ៩:១៩, ២០; ១៣:១៣, ១៤; ១៤:១; ១៨:៤
  • +សកម្ម ១៨:១៩

សកម្មភាព ១៧:៣

ឯកសារយោង

  • +ចសព ២២:៧; ៣៤:២០; ៦៩:២១; ១១៨:២២; អេ ៥០:៦; ៥៣:៣, ៥
  • +ចសព ១៦:១០; លូក ២៤:៤៥, ៤៦

សកម្មភាព ១៧:៤

ឯកសារយោង

  • +សកម្ម ១៥:២២, ៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៨, ទំ.  ៩

សកម្មភាព ១៧:៥

ឯកសារយោង

  • +សកម្ម ១៣:៤៥

សកម្មភាព ១៧:៦

ឯកសារយោង

  • +សកម្ម ១៦:១៩-២១

សកម្មភាព ១៧:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អធិរាជ​»​

ឯកសារយោង

  • +លូក ២៣:១, ២; យ៉ូន ១៩:១២

សកម្មភាព ១៧:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ២

    ប៉មយាម,

    ១/៦/២០១១, ទំ.  ២៥

    ១/៨/១៩៩៦, ទំ.  ២៨-២៩

សកម្មភាព ១៧:១៣

ឯកសារយោង

  • +សកម្ម ១៤:២, ១៩

សកម្មភាព ១៧:១៤

ឯកសារយោង

  • +ម៉ាថ ១០:២៣

សកម្មភាព ១៧:១៥

ឯកសារយោង

  • +សកម្ម ១៦:១, ២; ១ថែ ៣:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ២៧-២៨

សកម្មភាព ១៧:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ១៨

សកម្មភាព ១៧:១៨

កំណត់សម្គាល់

  • *

    ក្រុម​អ្នក​កាន់​តាម​ទស្សនវិទូ​ឈ្មោះ​អេពីគួរូស ដែល​មាន​ជំនឿ​ថា​មនុស្ស​គួរ​តែ​រក​ការ​សប្បាយ​ច្រើន​បំផុត​ក្នុង​ជីវិត

  • *

    ក្រុម​អ្នក​កាន់​តាម​ទស្សនវិទូ​ឈ្មោះ​ស៊ីណូ ដែល​មាន​ជំនឿ​ថា​មនុស្ស​គួរ​តែ​រស់​នៅ​ស្រប​តាម​វិចារណញ្ញាណ ហើយ​តាំង​ចិត្ត​នៅ​កណ្ដាល មិន​ព្រួយ​លំបាក ហើយ​ក៏​មិន​សប្បាយ

ឯកសារយោង

  • +យ៉ូន ៥:២៨, ២៩; ១១:២៥; ១កូ ១៥:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០១, ទំ.  ៨

សកម្មភាព ១៧:១៩

កំណត់សម្គាល់

  • *

    ទួល​មួយ​នៅ​ក្រុង​អាថែន ហើយ​ជា​កន្លែង​ដែល​តុលាការ​កំពូល​ជួប​ជុំ​គ្នា​នៅ​សម័យ​បុរាណ

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧៤

សកម្មភាព ១៧:២២

ឯកសារយោង

  • +សកម្ម ១៧:៣៣, ៣៤
  • +សកម្ម ១៧:១៦

សកម្មភាព ១៧:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០១២, ទំ.  ៣១

    បន្ទូលនៃព្រះ, ទំ.  ៦៤

សកម្មភាព ១៧:២៤

ឯកសារយោង

  • +១បស ៨:២៧
  • +ចសព ១៤៦:៦

សកម្មភាព ១៧:២៥

ឯកសារយោង

  • +ចសព ៥០:១២
  • +អេ ៤២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៨

សកម្មភាព ១៧:២៦

ឯកសារយោង

  • +ដក ៥:២
  • +ដក ១:២៨
  • +បច ២:៥, ១៩; ៣២:៨; ចសព ៧៤:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៨, ទំ.  ២១

សកម្មភាព ១៧:២៧

ឯកសារយោង

  • +បច ៤:២៩; ចសព ១៤៥:១៨; រ៉ូម ១:២០

សកម្មភាព ១៧:២៨

កំណត់សម្គាល់

  • *

    ឬ​«​ពូជ​ពង្ស​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៨

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ១៨

សកម្មភាព ១៧:២៩

កំណត់សម្គាល់

  • *

    ឬ​«​ពូជ​ពង្ស​»​

ឯកសារយោង

  • +ដក ១:២៧
  • +បច ៥:៨; អេ ៣៧:១៩; ៤០:១៨-២០; ៤៦:៥

សកម្មភាព ១៧:៣០

ឯកសារយោង

  • +អេភ ៤:១៧, ១៨

សកម្មភាព ១៧:៣១

ឯកសារយោង

  • +ចសព ៩៦:១៣; ៩៨:៩; យ៉ូន ៥:២២; សកម្ម ១០:៤២
  • +យ៉ូន ១១:២៥; សកម្ម ២:២៤; ១៣:៣២, ៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៨, ទំ.  ២៤

    រស់នៅជានិរន្តរ៍, ទំ.  ១៧៥

សកម្មភាព ១៧:៣២

ឯកសារយោង

  • +១កូ ១:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៨, ទំ.  ១១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ១៧:១១ថែ ២:១
សកម្ម. ១៧:២សកម្ម ៩:១៩, ២០; ១៣:១៣, ១៤; ១៤:១; ១៨:៤
សកម្ម. ១៧:២សកម្ម ១៨:១៩
សកម្ម. ១៧:៣ចសព ២២:៧; ៣៤:២០; ៦៩:២១; ១១៨:២២; អេ ៥០:៦; ៥៣:៣, ៥
សកម្ម. ១៧:៣ចសព ១៦:១០; លូក ២៤:៤៥, ៤៦
សកម្ម. ១៧:៤សកម្ម ១៥:២២, ៤០
សកម្ម. ១៧:៥សកម្ម ១៣:៤៥
សកម្ម. ១៧:៦សកម្ម ១៦:១៩-២១
សកម្ម. ១៧:៧លូក ២៣:១, ២; យ៉ូន ១៩:១២
សកម្ម. ១៧:១៣សកម្ម ១៤:២, ១៩
សកម្ម. ១៧:១៤ម៉ាថ ១០:២៣
សកម្ម. ១៧:១៥សកម្ម ១៦:១, ២; ១ថែ ៣:២
សកម្ម. ១៧:១៨យ៉ូន ៥:២៨, ២៩; ១១:២៥; ១កូ ១៥:១២
សកម្ម. ១៧:២២សកម្ម ១៧:៣៣, ៣៤
សកម្ម. ១៧:២២សកម្ម ១៧:១៦
សកម្ម. ១៧:២៤១បស ៨:២៧
សកម្ម. ១៧:២៤ចសព ១៤៦:៦
សកម្ម. ១៧:២៥ចសព ៥០:១២
សកម្ម. ១៧:២៥អេ ៤២:៥
សកម្ម. ១៧:២៦ដក ៥:២
សកម្ម. ១៧:២៦ដក ១:២៨
សកម្ម. ១៧:២៦បច ២:៥, ១៩; ៣២:៨; ចសព ៧៤:១៧
សកម្ម. ១៧:២៧បច ៤:២៩; ចសព ១៤៥:១៨; រ៉ូម ១:២០
សកម្ម. ១៧:២៩ដក ១:២៧
សកម្ម. ១៧:២៩បច ៥:៨; អេ ៣៧:១៩; ៤០:១៨-២០; ៤៦:៥
សកម្ម. ១៧:៣០អេភ ៤:១៧, ១៨
សកម្ម. ១៧:៣១ចសព ៩៦:១៣; ៩៨:៩; យ៉ូន ៥:២២; សកម្ម ១០:៤២
សកម្ម. ១៧:៣១យ៉ូន ១១:២៥; សកម្ម ២:២៤; ១៣:៣២, ៣៣
សកម្ម. ១៧:៣២១កូ ១:២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ១៧:១-៣៤

សកម្មភាពរបស់ពួកសាវ័ក

១៧ ឥឡូវ​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភីពើលិស​និង​ក្រុង​អាប៉ូឡូនា ទៅ​ដល់​ក្រុង​ថែស្សាឡូនិច+ ហើយ​នៅ​ទី​នោះ​មាន​សាលា​ប្រជុំ​មួយ​របស់​ជនជាតិ​យូដា។ ២ ដូច្នេះ ប៉ូល​បាន​ចូល​ទៅ​ជួប​ពួក​គេ​តាម​ទម្លាប់​របស់​គាត់+ ហើយ​បាន​លើក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​ពួក​គេ​អស់​បី​ថ្ងៃ​ឈប់​សម្រាក។+ ៣ គាត់​ពន្យល់​និង​បញ្ជាក់​ភ័ស្តុតាង​ដោយ​ផ្អែក​លើ​អ្វី​ដែល​បាន​ត្រូវ​សរសេរ ដើម្បី​ឲ្យ​ពួក​គេ​យល់​ថា​គ្រិស្ត​ត្រូវ​រង​ទុក្ខ+ ហើយ​រស់​ពី​ស្លាប់​ឡើង​វិញ។+ គាត់​និយាយ​ថា​៖ ​«​លោក​យេស៊ូ​ដែល​ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា គឺ​ជា​គ្រិស្ត​នោះ​ឯង​»។ ៤ ជា​លទ្ធផល ពួក​គេ​ខ្លះ​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​បាន​សេព​គប់​ជា​មួយ​នឹង​ប៉ូល​និង​ស៊ីឡាស។+ ពួក​ក្រិច​ច្រើន​សន្ធឹក​ដែល​គោរព​ប្រណិប័តន៍​ព្រះ និង​ស្ត្រី​ជា​ច្រើន​ដែល​មាន​មុខ​មាន​មាត់ ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។

៥ ប៉ុន្តែ ជនជាតិ​យូដា​តាំង​មាន​ចិត្ត​ច្រណែន+ ក៏​ប្រមូល​បុរស​ទុច្ចរិត​មួយ​ចំនួន​ពី​ចំណោម​មនុស្ស​ត្រែត​ត្រត​ដែល​នៅ​តាម​ផ្សារ ហើយ​បង្កើត​ជា​ក្រុម​មួយ​បង្ក​ចលាចល​ក្នុង​ក្រុង។ ពួក​គេ​សម្រុក​ចូល​ក្នុង​ផ្ទះ​យេសុន ដើម្បី​រក​ចាប់​ប៉ូល​និង​ស៊ីឡាស​យក​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ទាំង​នោះ។ ៦ លុះ​រក​ពួក​គាត់​មិន​ឃើញ ពួក​គេ​អូស​យេសុន​និង​បង​ប្រុស​ៗ​ខ្លះ​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​នោះ ដោយ​ស្រែក​ឡើង​ថា​៖ ​«​ពួក​បុរស​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ជ្រួល​ច្របល់​នៅ​គ្រប់​ទី​កន្លែង ក៏​នៅ​ទី​នេះ​ដែរ+ ៧ ហើយ​យេសុន​បាន​ទទួល​ពួក​គាត់​ឲ្យ​ស្នាក់​នៅ។ បុរស​ទាំង​អស់​នេះ​បំពាន​លើ​បញ្ញត្ដិ​របស់​សេសារ* ដោយ​និយាយ​ថា​មាន​ស្ដេច​មួយ​ទៀត គឺ​យេស៊ូ​»។+ ៨ ឮ​ដូច្នេះ បណ្ដា​ជន​និង​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​បាន​ជ្រួល​ច្របល់​ក្នុង​ចិត្ត ៩ ហើយ​បន្ទាប់​ពី​បាន​យក​ប្រាក់​ធានា​គ្រប់​គ្រាន់​ពី​យេសុន​និង​បង​ប្រុស​ៗ​ទាំង​នោះ ពួក​គេ​ក៏​ដោះ​លែង​ពួក​គាត់​ទៅ។

១០ ពេល​យប់​ភ្លាម បង​ប្អូន​បាន​ឲ្យ​ប៉ូល​និង​ស៊ីឡាស​ចេញ​ទៅ​ក្រុង​បេរៀ។ លុះ​ទៅ​ដល់​ហើយ ពួក​គាត់​ក៏​ចូល​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា។ ១១ ជនជាតិ​យូដា​នៅ​ក្រុង​បេរៀ​មាន​សន្ដាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ក្រុង​ថែស្សាឡូនិច ព្រោះ​ពួក​គេ​ទទួល​យក​បណ្ដាំ​របស់​ព្រះ​ដោយ​ក្ដី​រំភើប ហើយ​បាន​ពិនិត្យ​មើល​បទ​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា​ការ​ទាំង​នោះ​ជា​ការ​ពិត​ឬ​មិន​ពិត។ ១២ ដូច្នេះ ពួក​គេ​ជា​ច្រើន​នាក់​បាន​ទៅ​ជា​អ្នក​ជឿ ហើយ​បុរស​ស្ត្រី​ក្រិច​ជា​ច្រើន​នាក់​ដែល​មាន​មុខ​មាន​មាត់​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ១៣ ប៉ុន្តែ កាល​ដែល​ជនជាតិ​យូដា​ពី​ក្រុង​ថែស្សាឡូនិច​ដឹង​ថា ប៉ូល​កំពុង​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​នៅ​ក្រុង​បេរៀ​ដែរ ពួក​គេ​ក៏​បាន​ទៅ​ទី​នោះ​ដើម្បី​អុជ​អាល​មហា​ជន​ឲ្យ​ជ្រួល​ច្របល់។+ ១៤ ដូច្នេះ ភ្លាម​ៗ​បង​ប្អូន​ឲ្យ​ប៉ូល​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​មាត់​សមុទ្រ+ ឯ​ស៊ីឡាស​និង​ធីម៉ូថេ​នៅ​ទី​នោះ​ត​ទៅ​ទៀត។ ១៥ ក៏ប៉ុន្តែ ពួក​អ្នក​ដែល​ជូន​ដំណើរ​ប៉ូល​បាន​នាំ​គាត់​រហូត​ដល់​ក្រុង​អាថែន។ រួច​មក ប៉ូល​ផ្ដាំ​ពួក​គាត់​ឲ្យ​ទៅ​ប្រាប់​ស៊ីឡាស​និង​ធីម៉ូថេ+ឲ្យ​មក​ជួប​គាត់​ជា​ប្រញាប់។

១៦ កាល​ដែល​ប៉ូល​កំពុង​រង់​ចាំ​ពួក​គាត់​នៅ​ក្រុង​អាថែន គាត់​ចាប់​ផ្ដើម​ទើស​ចិត្ត​ដោយ​សារ​ឃើញ​ថា​ក្រុង​នោះ​ពេញ​ទៅ​ដោយ​រូប​ព្រះ។ ១៧ ដូច្នេះ គាត់​ចាប់​ផ្ដើម​ជជែក​វែក​ញែក​ជា​មួយ​នឹង​ជនជាតិ​យូដា​នៅ​សាលា​ប្រជុំ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ក៏​ជជែក​វែក​ញែក​រៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​អស់​អ្នក​ដែល​គាត់​ជួប​នៅ​ឯ​ផ្សារ​ដែរ។ ១៨ ប៉ុន្តែ អ្នក​ខ្លះ​ពី​ចំណោម​ពួក​ទស្សនវិទូ​អេពីគួ* និង​ទស្សនវិទូ​ស្តូអ៊ីក* ចាប់​ផ្ដើម​ជជែក​តវ៉ា​ជា​មួយ​នឹង​ប៉ូល ហើយ​ពួក​គេ​ខ្លះបាន​និយាយ​ថា​៖ ​«​តើ​អ្នក​ព្រោក​ប្រាជ្ញ​នេះ​ចង់​និយាយ​អ្វី?​»។ អ្នក​ឯ​ទៀត​ថា​៖ ​«​តាម​មើល​ទៅ គាត់​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​ដទៃ​»។ នេះ​គឺ​ដោយ​សារ​គាត់​ប្រកាស​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ និង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។+ ១៩ ដូច្នេះ ពួក​គេ​នាំ​យក​គាត់​ទៅ​ឯ​អារីយ៉ូស* ហើយ​និយាយ​ថា​៖ ​«​តើ​យើង​អាច​ស្គាល់​សេចក្ដី​បង្រៀន​ថ្មី​នេះ​ដែល​អ្នក​កំពុង​ប្រាប់​បាន​ទេ? ២០ ព្រោះ​អ្នក​កំពុង​និយាយ​អំពី​រឿង​ចម្លែក​ណាស់។ ដូច្នេះ យើង​ចង់​ដឹង​ថា​រឿង​ទាំង​នោះ​មាន​ន័យ​ដូច​ម្ដេច​»។ ២១ ការ​ពិត​នៅ​ពេល​ទំនេរ អ្នក​ក្រុង​អាថែន​និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ក្រុង​នោះ ពួក​គេ​មិន​ធ្វើ​អ្វី​ទេ​ក្រៅ​ពី​និយាយ​ឬ​ស្ដាប់​រឿង​ថ្មី​ៗ​ប៉ុណ្ណោះ។ ២២ ឥឡូវ​ប៉ូល​បាន​ឈរ​នៅ​កណ្ដាល​អារីយ៉ូស+ ហើយ​និយាយ​ថា​៖

​«​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​រាល់​គ្នា​ហាក់​ដូច​ជា​មាន​ចិត្ត​កោត​ខ្លាច​ព្រះ​ផ្សេង​ៗ​ជាង​អ្នក​ឯ​ទៀត។+ ២៣ ជា​ឧទាហរណ៍ កាល​ដែល​ខ្ញុំ​បាន​ដើរ​នៅ​ទី​នេះ ខ្ញុំ​បាន​សង្កេត​មើល​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ហើយ​ឃើញ​ទី​បូជា​មួយ​ដែល​មាន​អក្សរ​ចារឹក​ថា​‹ជូន​ព្រះ​ដែល​គេ​មិន​ស្គាល់›។ ដូច្នេះ ខ្ញុំ​កំពុង​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​លោក​ដែល​អ្នក​រាល់​គ្នា​កំពុង​គោរព​បូជា​ដោយ​មិន​ស្គាល់​នោះ។ ២៤ ព្រះ​ដែល​បាន​បង្កើត​ពិភព​លោក​និង​អ្វី​ៗ​ទាំង​អស់​ក្នុង​ពិភព​លោក មិន​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ+ ព្រោះ​លោក​ជា​ម្ចាស់​មេឃ​និង​ផែនដី+ ២៥ ហើយ​លោក​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បម្រើ​លោក ហាក់​បី​ដូច​ជា​លោក​ត្រូវ​ការ​អ្វី​មួយ​ដែរ+ ពី​ព្រោះ​គឺ​លោក​ហើយ​ដែល​ផ្ដល់​ជីវិត ដង្ហើម+ និង​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​គ្រប់​រូប។ ២៦ លោក​បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ+ ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ពេញ​ផែនដី+ ហើយ​បាន​ចេញ​បញ្ជា​ស្ដី​អំពី​គ្រា​កំណត់ ក៏​បាន​ដាក់​កម្រិត​លើ​ទី​អាស្រ័យ​នៅ​របស់​មនុស្សជាតិ+ ២៧ ដើម្បី​ឲ្យ​ពួក​គេ​រក​ព្រះ ប្រសិន​បើ​ពួក​គេ​ស្វះ​ស្វែង​រក​លោក នោះ​ពួក​គេ​នឹង​រក​លោក​ឃើញ+ ព្រោះ​តាម​ពិត លោក​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​ទេ។ ២៨ ព្រោះ​គឺ​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង ដូច​កវី​ខ្លះ​របស់​អ្នក​រាល់​គ្នា​ថា​៖ ‹ព្រោះ​យើង​ក៏​ជា​កូន*របស់​លោក​ដែរ›។

២៩ ​«​ដូច្នេះ ដោយ​សារ​យើង​ជា​កូន*របស់​ព្រះ+ យើង​មិន​គួរ​គិត​ថា​ព្រះ​គឺ​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ដូច​អ្វី​ដែល​បាន​ត្រូវ​ឆ្លាក់​តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​ទេ។+ ៣០ ពិត​មែន​តែ​ព្រះ​មិន​បាន​ប្រកាន់​ទោស​មនុស្ស​ឡើយ​ក្នុង​គ្រា​ដែល​ពួក​គេ​ខ្វះ​ចំណេះ​ដឹង+ ប៉ុន្តែ​ឥឡូវ​នេះ លោក​កំពុង​ប្រាប់​មនុស្សជាតិ​នៅ​គ្រប់​ទី​កន្លែង​ថា ពួក​គេ​ត្រូវ​ប្រែ​ចិត្ត។ ៣១ ពី​ព្រោះ​លោក​បាន​កំណត់​ថ្ងៃ​មួយ​ដែល​លោក​មាន​គោល​បំណង​វិនិច្ឆ័យ+ពិភព​លោក​ដោយ​សេចក្ដី​សុចរិត តាម​រយៈ​បុរស​ម្នាក់​ដែល​លោក​បាន​តែង​តាំង ហើយ​លោក​បាន​ផ្ដល់​ការ​ធានា​ដល់​មនុស្ស​គ្រប់​រូប ដោយ​ប្រោស​បុរស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។+

៣២ ពេល​ដែល​ឮ​អំពី​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ ពួក​គេ​ខ្លះ​ចាប់​ផ្ដើម​ចំអក​ឲ្យ​គាត់+ ឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ ​«​យើង​នឹង​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ត​ទៅ​ទៀត​នៅ​ពេល​ក្រោយ​»។ ៣៣ ដូច្នេះ ប៉ូល​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ។ ៣៤ ប៉ុន្តែ អ្នក​ខ្លះ​នៅ​ជាប់​នឹង​គាត់ ហើយ​ក៏​បាន​ទៅ​ជា​អ្នក​ជឿ រួម​មាន​ឌីយ៉ូនីស ជា​ចៅ​ក្រម​ម្នាក់​នៅ​តុលាការ​អារីយ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស ក៏​មាន​អ្នក​ឯ​ទៀត​ផង​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក