បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • អេសា​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ពួក​ស៊ីរី (​១​-​៦​)

      • ហាណាណៃ​ស្ដី​បន្ទោស​អេសា (​៧​-​១០​)

      • សេចក្ដី​ស្លាប់​របស់​អេសា (​១១​-​១៤​)

ប្រវត្តិហេតុទី២ ១៦:១

កំណត់សម្គាល់

  • *

    ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឯកសារយោង

  • +១បស ១៥:២៥, ២៧
  • +យ៉ូស ១៨:២១, ២៥
  • +១បស ១៥:១៧-១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១២, ទំ.  ១០

ប្រវត្តិហេតុទី២ ១៦:២

ឯកសារយោង

  • +១បស ៧:៥១
  • +១បស ២០:១; ២បស ១២:១៨; ១៦:៨

ប្រវត្តិហេតុទី២ ១៦:៤

ឯកសារយោង

  • +២បស ១៥:២៩
  • +អសក ១៨:២៩
  • +១បស ១៥:២០-២២

ប្រវត្តិហេតុទី២ ១៦:៦

កំណត់សម្គាល់

  • *

    ឬ​«​ពង្រឹង​ឲ្យ​មាំ ឬ​សង់​ឡើង​វិញ​»​

ឯកសារយោង

  • +យ៉ូស ១៨:២១, ២៥
  • +១បស ១៥:១៧
  • +យ៉ូស ១៨:២១, ២៤; ១ប្រ ៦:៦០, ៦៤
  • +យ៉ូស ១៨:២១, ២៦; អសក ២០:១

ប្រវត្តិហេតុទី២ ១៦:៧

ឯកសារយោង

  • +១បស ១៦:១; ២ប្រ ១៩:២; ២០:៣៤
  • +យេ ១៧:៥

ប្រវត្តិហេតុទី២ ១៦:៨

ឯកសារយោង

  • +២ប្រ ១៤:៩, ១១; ចសព ៣៧:៣៩, ៤០

ប្រវត្តិហេតុទី២ ១៦:៩

ឯកសារយោង

  • +សាក ៤:១០
  • +១ពេ ៣:១២
  • +១បស ១៥:៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៤២-៤៣

    ប៉មយាម,

    ១/១/២០០៣, ទំ.  ២៨

ប្រវត្តិហេតុទី២ ១៦:១១

ឯកសារយោង

  • +១បស ១៥:២៣

ប្រវត្តិហេតុទី២ ១៦:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៨/២០១២, ទំ.  ១០

ប្រវត្តិហេតុទី២ ១៦:១៣

ឯកសារយោង

  • +១បស ១៥:២៤

ប្រវត្តិហេតុទី២ ១៦:១៤

ឯកសារយោង

  • +២សាំ ៥:៧
  • +ម៉ាក ១៦:១; លូក ២៣:៥៥, ៥៦; យ៉ូន ១៩:៤០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ១៦:១១បស ១៥:២៥, ២៧
២ប្រ. ១៦:១យ៉ូស ១៨:២១, ២៥
២ប្រ. ១៦:១១បស ១៥:១៧-១៩
២ប្រ. ១៦:២១បស ៧:៥១
២ប្រ. ១៦:២១បស ២០:១; ២បស ១២:១៨; ១៦:៨
២ប្រ. ១៦:៤២បស ១៥:២៩
២ប្រ. ១៦:៤អសក ១៨:២៩
២ប្រ. ១៦:៤១បស ១៥:២០-២២
២ប្រ. ១៦:៦យ៉ូស ១៨:២១, ២៥
២ប្រ. ១៦:៦១បស ១៥:១៧
២ប្រ. ១៦:៦យ៉ូស ១៨:២១, ២៤; ១ប្រ ៦:៦០, ៦៤
២ប្រ. ១៦:៦យ៉ូស ១៨:២១, ២៦; អសក ២០:១
២ប្រ. ១៦:៧១បស ១៦:១; ២ប្រ ១៩:២; ២០:៣៤
២ប្រ. ១៦:៧យេ ១៧:៥
២ប្រ. ១៦:៨២ប្រ ១៤:៩, ១១; ចសព ៣៧:៣៩, ៤០
២ប្រ. ១៦:៩សាក ៤:១០
២ប្រ. ១៦:៩១ពេ ៣:១២
២ប្រ. ១៦:៩១បស ១៥:៣២
២ប្រ. ១៦:១១១បស ១៥:២៣
២ប្រ. ១៦:១៣១បស ១៥:២៤
២ប្រ. ១៦:១៤២សាំ ៥:៧
២ប្រ. ១៦:១៤ម៉ាក ១៦:១; លូក ២៣:៥៥, ៥៦; យ៉ូន ១៩:៤០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ១៦:១-១៤

ប្រវត្តិហេតុទី២

១៦ នៅ​ឆ្នាំ​ទី​៣៦​នៃ​រាជ្យ​អេសា បាអាសា+ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឡើង​មក​ច្បាំង​នឹង​ស្ដេច​ស្រុក​យូដា ហើយ​គាត់​ក៏​បាន​សង់*ក្រុង​រ៉ាម៉ា+ ដើម្បី​រា​រាំង​មិន​ឲ្យ​អ្នក​ណា​ចេញ​ឬ​ចូល​ទៅ​ខាង​អេសា​ស្ដេច​ស្រុក​យូដា​ឡើយ។+ ២ នៅ​គ្រា​នោះ អេសា​បាន​យក​មាស​ប្រាក់​ពី​ឃ្លាំង​វិហារ​របស់​ព្រះ​យេហូវ៉ា+ និង​ពី​ឃ្លាំង​វិមាន​របស់​ស្ដេច រួច​ចាត់​ពួក​អ្នក​បម្រើ​របស់​គាត់​ឲ្យ​យក​ទៅ​ជូន​បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី+ ដែល​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស់។ អេសា​បាន​និយាយ​ថា​៖ ៣ ​«​អ្នក​និង​ខ្ញុំ​មាន​កិច្ច​ព្រម​ព្រៀង​រួច​ហើយ ដូច​ឪពុក​អ្នក​និង​ឪពុក​ខ្ញុំ​ដែរ។ ខ្ញុំ​បាន​ផ្ញើ​មាស​ប្រាក់​ជា​អំណោយ​ដល់​អ្នក។ ដូច្នេះ សូម​ផ្ដាច់​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ស្ដេច​បាអាសា​ទៅ ដើម្បី​ឲ្យ​គាត់​ដក​ថយ​ចេញ​ពី​ខ្ញុំ​»។

៤ បេនហាដាត​ក៏​បាន​ធ្វើ​តាម​ស្ដេច​អេសា ហើយ​បាន​ចាត់​ពួក​មេ​ទ័ព​ឲ្យ​ទៅ​ច្បាំង​នឹង​បណ្ដា​ក្រុង​នៅ​ស្រុក​អ៊ីស្រាអែល។ ពួក​គេ​បាន​វាយ​ឈ្នះ​ក្រុង​អ៊ីយ៉ូន+ ក្រុង​ដាន់+ ក្រុង​អេបិលម៉េម និង​ក្រុង​ទាំង​អស់​ដែល​ជា​ឃ្លាំង​ក្នុង​ទឹក​ដី​ណែបថាលី។+ ៥ ពេល​បាអាសា​បាន​ឮ​ដំណឹង​នេះ ភ្លាម​នោះ​គាត់​ក៏​ឈប់​សង់​ក្រុង​រ៉ាម៉ា។ ៦ រួច​មក ស្ដេច​អេសា​បាន​ប្រមូល​ពួក​យូដា​ទាំង​អស់​ឲ្យ​មក​លី​ថ្ម​និង​ឈើ​ពី​ក្រុង​រ៉ាម៉ា+ដែល​បាអាសា​បាន​ប្រើ​ដើម្បី​សាង​សង់។+ ស្ដេច​អេសា​ក៏​បាន​យក​របស់​ទាំង​នោះ​ទៅ​សាង​សង់*ក្រុង​កេបា+និង​ក្រុង​មីសប៉ា។+

៧ នៅ​ពេល​នោះ ហាណាណៃ+ជា​អ្នក​មើល​ធ្លុះ​បាន​ទៅ​ជួប​អេសា​ជា​ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​គាត់​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ពឹង​ផ្អែក​លើ​ស្ដេច​ស្រុក​ស៊ីរី​ជា​ជាង​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​កង​ទ័ព​ស៊ីរី​បាន​រួច​ពី​កណ្ដាប់​ដៃ​អ្នក​ហើយ។+ ៨ នៅ​ចាំ​ទេ ពួក​អេត្យូពី​និង​ពួក​លីប៊ី​មាន​កង​ទ័ព​ដ៏​ធំ រួម​ទាំង​រទេះ​ចម្បាំង​និង​ទាហាន​សេះ​ជា​ច្រើន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក ព្រោះ​អ្នក​បាន​ពឹង​ផ្អែក​លើ​លោក។+ ៩ ព្រោះ​ព្រះ​យេហូវ៉ា​មើល​ជុំវិញ​ផែនដី+ ហើយ​ប្រើ​កម្លាំង​របស់​លោក​ដើម្បី​ជួយ​អស់​អ្នក​ដែល​បម្រើ​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ នៅ​លើក​នេះ​អ្នក​បាន​ប្រព្រឹត្ត​ល្ងង់​ខ្លៅ​ណាស់ ដូច្នេះ ចាប់​ពី​ពេល​នេះ​ត​ទៅ ស្រុក​អ្នក​នឹង​មាន​សង្គ្រាម​ជា​និច្ច​»។+

១០ លុះ​ឮ​ដូច្នោះ អេសា​បាន​ខឹង​យ៉ាង​ខ្លាំង ហើយ​ក៏​បញ្ជា​គេ​ឲ្យ​ចាប់​ហាណាណៃ​ដាក់​គុក។ នៅ​គ្រា​នោះ អេសា​បាន​ធ្វើ​បាប​បណ្ដា​ជន​ទាំង​ឡាយ។ ១១ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេសា​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា​និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+

១២ នៅ​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា គាត់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​នៅ​ជើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​មិន​បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទេ តែ​បែរ​ជា​រក​ពួក​គ្រូ​ដើម្បី​ព្យាបាល​វិញ។ ១៣ ក្រោយ​មក អេសា​បាន​ស្លាប់+នៅ​ឆ្នាំ​ទី​៤១​នៃ​រាជ្យ​របស់​គាត់ ហើយ​គាត់​បាន​ត្រូវ​បញ្ចុះ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​គាត់។ ១៤ គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ប្រណីត​ដ៏​ធំ​មួយ​ដែល​គាត់​បាន​ឲ្យ​គេ​ដាប់​នៅ​ក្រុង​ដាវីឌ+ ហើយ​គេ​បាន​តម្កល់​សព​គាត់​នៅ​លើ​គ្រែ​ដែល​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​និង​ប្រេង​ក្រអូប។+ បន្ថែម​ទៅ​ទៀត គេ​បាន​ដុត​គ្រឿង​ក្រអូប​ជា​ច្រើន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក