បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ធីម៉ូថេទី១ ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីធីម៉ូថេទី១

      • ការ​សួរ​សុខ​ទុក្ខ (​១, ២​)

      • ការ​ព្រមាន​អំពី​ពួក​គ្រូ​បង្រៀន​ក្លែង​ក្លាយ (​៣​-​១១​)

      • ប៉ូល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់ (​១២​-​១៦​)

      • ស្ដេច​ដែល​រស់​ជា​រៀង​រហូត (​១៧​)

      • «​ត​យុទ្ធ​យ៉ាង​ប្រសើរ​ក្នុង​សង្គ្រាម​»​ (​១៨​-​២០​)

ធីម៉ូថេទី១ ១:១

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​គ្រិស្ត​»​

ឯកសារយោង

  • +១ពេ ១:៣, ៤

ធីម៉ូថេទី១ ១:២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​ដែល​លើក​កិត្តិយស​ព្រះ​»​

ឯកសារយោង

  • +សកម្ម ១៦:១, ២; ភី ២:១៩, ២០
  • +១កូ ៤:១៧

ធីម៉ូថេទី១ ១:៤

ឯកសារយោង

  • +១ធី ៤:៧; ២ធី ៤:៣, ៤; ទីត ១:១៣, ១៤
  • +១ធី ៦:២០; ២ធី ២:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១១, ទំ.  ១៦-១៧

ធីម៉ូថេទី១ ១:៥

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​បង្រៀន​»​

ឯកសារយោង

  • +រ៉ូម ១៣:៨
  • +កាឡ ៥:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៩/២០១៥, ទំ.  ៩

ធីម៉ូថេទី១ ១:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អ្នក​ខ្លះ​ងាក​ចេញ​ពី​»​

ឯកសារយោង

  • +១ធី ៦:២០; ២ធី ២:១៦-១៨

ធីម៉ូថេទី១ ១:៧

ឯកសារយោង

  • +យ៉ា ៣:១

ធីម៉ូថេទី១ ១:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ស្រប​ច្បាប់​»​

ធីម៉ូថេទី១ ១:៩

កំណត់សម្គាល់

  • *

    ឬ​«​បះ​បោរ​»​

  • *

    ឬ​«​គ្មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​

ឯកសារយោង

  • +កាឡ ៣:១៩

ធីម៉ូថេទី១ ១:១០

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​

  • *

    ឬ​«​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​»​

ឯកសារយោង

  • +២ធី ១:១៣; ទីត ១:៧, ៩

ធីម៉ូថេទី១ ១:១១

ឯកសារយោង

  • +កាឡ ២:៧, ៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៩, ទំ.  ១៨-១៩

ធីម៉ូថេទី១ ១:១២

ឯកសារយោង

  • +សកម្ម ៩:១៥; ២កូ ៣:៥, ៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៧/២០១៩, ទំ.  ៣១

    ប៉មយាម (សិក្សា),

    ៧/២០១៦, ទំ.  ២២

ធីម៉ូថេទី១ ១:១៣

ឯកសារយោង

  • +សកម្ម ៨:៣; ៩:១, ២; កាឡ ១:១៣; ភី ៣:៥, ៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៥, ទំ.  ២៩

ធីម៉ូថេទី១ ១:១៥

ឯកសារយោង

  • +លូក ៥:៣២; ២កូ ៥:១៩; ១យ៉ូន ២:១, ២
  • +សកម្ម ៩:១, ២; ១កូ ១៥:៩

ធីម៉ូថេទី១ ១:១៦

ឯកសារយោង

  • +យ៉ូន ៦:៤០; ២០:៣១

ធីម៉ូថេទី១ ១:១៧

ឯកសារយោង

  • +ចសព ១០:១៦; ៩០:២; ដាន ៦:២៦; បប ១៥:៣
  • +រ៉ូម ១:២៣
  • +កូឡ ១:១៥
  • +អេ ៤៣:១០; ១កូ ៨:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១២

ធីម៉ូថេទី១ ១:១៨

កំណត់សម្គាល់

  • *

    ឬ​«​សេចក្ដី​បង្រៀន​»​

ឯកសារយោង

  • +២ធី ២:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០២០, ទំ.  ២៨-៣០

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៨

ធីម៉ូថេទី១ ១:១៩

ឯកសារយោង

  • +១ធី ១:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/១៩៩៩, ទំ.  ២៧-២៩

ធីម៉ូថេទី១ ១:២០

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​

ឯកសារយោង

  • +២ធី ២:១៦-១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០១៩, ទំ.  ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ធី. ១:១១ពេ ១:៣, ៤
១ធី. ១:២សកម្ម ១៦:១, ២; ភី ២:១៩, ២០
១ធី. ១:២១កូ ៤:១៧
១ធី. ១:៤១ធី ៤:៧; ២ធី ៤:៣, ៤; ទីត ១:១៣, ១៤
១ធី. ១:៤១ធី ៦:២០; ២ធី ២:១៤
១ធី. ១:៥រ៉ូម ១៣:៨
១ធី. ១:៥កាឡ ៥:៦
១ធី. ១:៦១ធី ៦:២០; ២ធី ២:១៦-១៨
១ធី. ១:៧យ៉ា ៣:១
១ធី. ១:៩កាឡ ៣:១៩
១ធី. ១:១០២ធី ១:១៣; ទីត ១:៧, ៩
១ធី. ១:១១កាឡ ២:៧, ៨
១ធី. ១:១២សកម្ម ៩:១៥; ២កូ ៣:៥, ៦
១ធី. ១:១៣សកម្ម ៨:៣; ៩:១, ២; កាឡ ១:១៣; ភី ៣:៥, ៦
១ធី. ១:១៥លូក ៥:៣២; ២កូ ៥:១៩; ១យ៉ូន ២:១, ២
១ធី. ១:១៥សកម្ម ៩:១, ២; ១កូ ១៥:៩
១ធី. ១:១៦យ៉ូន ៦:៤០; ២០:៣១
១ធី. ១:១៧ចសព ១០:១៦; ៩០:២; ដាន ៦:២៦; បប ១៥:៣
១ធី. ១:១៧រ៉ូម ១:២៣
១ធី. ១:១៧កូឡ ១:១៥
១ធី. ១:១៧អេ ៤៣:១០; ១កូ ៨:៤
១ធី. ១:១៨២ធី ២:៣
១ធី. ១:១៩១ធី ១:៥
១ធី. ១:២០២ធី ២:១៦-១៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ធីម៉ូថេទី១ ១:១-២០

សំបុត្រទី១ជូនចំពោះធីម៉ូថេ

១ ពី​ខ្ញុំ ប៉ូល ជា​សាវ័ក*របស់​គ្រិស្ត*យេស៊ូ ដែល​បាន​ត្រូវ​ចាត់​ជា​សាវ័ក​តាម​បង្គាប់​របស់​ព្រះ​ជា​អ្នក​សង្គ្រោះ​យើង និង​តាម​បង្គាប់​របស់​គ្រិស្ត​យេស៊ូ​ដែល​ជា​សេចក្ដី​សង្ឃឹម​របស់​យើង។+ ២ ជូន​ចំពោះ​ធីម៉ូថេ*+ ជា​កូន​ដ៏​ស្មោះ​ត្រង់+ក្នុង​កិច្ច​បម្រើ​របស់​លោក​ម្ចាស់​៖

សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា ព្រម​ទាំង​ពី​គ្រិស្ត​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង។

៣ ឥឡូវ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ស្នាក់​នៅ​ក្រុង​អេភេសូរ​ត​ទៅ​ទៀត ដូច​ខ្ញុំ​បាន​លើក​ទឹក​ចិត្ត​អ្នក​ពី​មុន ពេល​ដែល​ខ្ញុំ​ហៀប​នឹង​ទៅ​តំបន់​ម៉ាសេដូន ដើម្បី​ឲ្យ​អ្នក​បង្គាប់​អ្នក​ខ្លះ​នៅ​ទី​នោះ​កុំ​ឲ្យ​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត ៤ ហើយ​កុំ​ឲ្យ​ពួក​គេ​ស្ដាប់​រឿង​មិន​ពិត+ ឬ​គិត​អំពី​ពង្សាវតារ ព្រោះ​ការ​នោះ​គ្មាន​ប្រយោជន៍​ទេ។+ ផ្ទុយ​ទៅ​វិញ ការ​នោះ​នាំ​ឲ្យ​មាន​តែ​ការ​ជជែក​អំពី​រឿង​ដែល​គ្មាន​ទី​សំអាង ជា​ជាង​ផ្ដល់​អ្វី​ពី​ព្រះ​ដែល​ពង្រឹង​ជំនឿ។ ៥ គោល​បំណង​នៃ​បង្គាប់*នេះ គឺ​ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ស្រឡាញ់+ផុស​ចេញ​ពី​ចិត្ត​បរិសុទ្ធ ផុស​ចេញ​ពី​ជំនឿ+ដែល​គ្មាន​ពុត​ត្បុត និង​ពី​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។ ៦ ប៉ុន្តែ អ្នក​ខ្លះ​លែង​អើពើ​នឹង*ការ​ទាំង​នេះ ហើយ​បាន​បែរ​ទៅ​និយាយ​អ្វី​ដែល​ឥត​ប្រយោជន៍​វិញ។+ ៧ ពួក​គេ​ចង់​ធ្វើ​ជា​អ្នក​បង្រៀន+ច្បាប់ តែ​ពួក​គេ​មិន​យល់​អ្វី​ដែល​ខ្លួន​គេ​និយាយ​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​ខ្លួន​គេ​អះអាង​យ៉ាង​ម៉ឺង​ម៉ាត់​នោះ​ដែរ។

៨ យើង​ដឹង​ថា​ច្បាប់​នោះ​គឺ​ល្អ​ប្រសើរ បើ​ប្រើ​ច្បាប់​នោះ​យ៉ាង​ត្រឹម​ត្រូវ* ៩ ដោយ​ទទួល​ស្គាល់​ថា ច្បាប់​មិន​បាន​ត្រូវ​បង្កើត​ឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ តែ​សម្រាប់​មនុស្ស​ដែល​ប្រឆាំង​ច្បាប់+ មិន​ព្រម​ស្ដាប់​បង្គាប់* មិន​កោត​ខ្លាច​ព្រះ ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គ្មាន​ភក្ដី​ភាព* គ្មាន​ការ​គោរព​ចំពោះ​អ្វី​ដែល​បរិសុទ្ធ សម្លាប់​ឪពុក សម្លាប់​ម្ដាយ សម្លាប់​អ្នក​ឯ​ទៀត ១០ មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ* បុរស​ដែល​រួម​ដំណេក​ជា​មួយ​នឹង​បុរស​ឯ​ទៀត អ្នក​ចាប់​ជំរិត អ្នក​ភូត​ភរ អ្នក​ស្បថ​បំពាន និង​អ្វី​ៗ​ទាំង​អស់​ដែល​ប្រឆាំង​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ។*+ ១១ ច្បាប់​នោះ​គឺ​មក​ពី​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ ស្រប​តាម​ដំណឹង​ល្អ​ដ៏​រុង​រឿង​ដែល​លោក​បាន​ផ្ញើ​ទុក​នឹង​ខ្ញុំ។+

១២ ខ្ញុំ​ដឹង​គុណ​គ្រិស្ត​យេស៊ូ​ជា​ម្ចាស់​របស់​យើង ជា​អ្នក​ដែល​បាន​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ ពី​ព្រោះ​លោក​បាន​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់ ដោយ​ចាត់​តាំង​ខ្ញុំ​ឲ្យ​បំពេញ​កិច្ចបម្រើ+ ១៣ ទោះ​ជា​ពី​មុន​ខ្ញុំ​ធ្លាប់​ជា​អ្នក​ប្រមាថ​ព្រះ ជា​អ្នក​បៀត​បៀន​រាស្ដ្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន​ក៏​ដោយ។+ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា ពី​ព្រោះ​ពី​មុន​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ និង​គ្មាន​ជំនឿ។ ១៤ ប៉ុន្តែ គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក​ម្ចាស់​យើង មាន​ជា​បរិបូរ​ចំពោះ​រូប​ខ្ញុំ ហើយ​ខ្ញុំ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់ ដោយ​សារ​ខ្ញុំ​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ។ ១៥ ពាក្យ​ត​ទៅ​នេះ​គឺ​ពិត​និង​គួរ​ឲ្យ​ជឿ​ជាក់ ពោល​គឺ​គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។+ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ខ្ញុំ​ខុស​ធ្ងន់​ជាង​គេ។+ ១៦ ប៉ុន្តែ ទោះ​ជា​ខ្ញុំ​ជា​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ធ្ងន់​ជាង​គេ​ក៏​ដោយ ខ្ញុំ​បាន​ទទួល​សេចក្ដី​មេត្តា​ករុណា។ យ៉ាង​នេះ គ្រិស្ត​យេស៊ូ​អាច​បង្ហាញ​ថា​លោក​មាន​ចិត្ត​អត់​ធ្មត់​ខ្លាំង​យ៉ាង​ណា ដោយ​ប្រើ​ខ្ញុំ​ទុក​ជា​គំរូ​សម្រាប់​ពួក​អ្នក​ដែល​នឹង​សាង​ជំនឿ​លើ​លោក ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។+

១៧ ឯ​ស្ដេច​ដែល​រស់​ជា​រៀង​រហូត+ ដែល​មិន​អាច​ខូច​ទៅ+ និង​ដែល​មនុស្ស​មើល​មិន​ឃើញ+ ពោល​គឺ​ព្រះ​តែ​មួយ+ សូម​ឲ្យ​លោក​ប្រកប​ដោយ​កិត្តិយស​និង​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

១៨ ធីម៉ូថេ កូន​អើយ ខ្ញុំ​សូម​ផ្ញើ​បង្គាប់*នេះ​ទុក​នឹង​អ្នក ស្រប​តាម​ទំនាយ​ដែល​បាន​បញ្ជាក់​អំពី​អ្នក។ តាម​រយៈ​ទំនាយ​ទាំង​នោះ អ្នក​អាច​បន្ត​ត​យុទ្ធ​យ៉ាង​ប្រសើរ​ក្នុង​សង្គ្រាម+ ១៩ ដោយ​រក្សា​ជំនឿ​និង​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស+ ជា​អ្វី​ដែល​អ្នក​ខ្លះ​បាន​បោះ​បង់​ចោល ហើយ​ជំនឿ​របស់​ពួក​គេ​បាន​ខូច​ទៅ ដូច​សំពៅ​ដែល​លិច​លង់។ ២០ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហែមេនាស+និង​អាឡិចសង់ ខ្ញុំ​បាន​ប្រគល់​ពួក​គាត់​ទៅ​សាថាន*ហើយ។ យ៉ាង​នេះ ពួក​គាត់​នឹង​បាន​រៀន​មេ​រៀន​ថា​ពួក​គាត់​មិន​ត្រូវ​ប្រមាថ​ព្រះ​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក