បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • សម្អាត​កាយ​ពី​អ្វី​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក (​១​)

      • បង​ប្អូន​នៅ​កូរិនថូស​នាំ​ឲ្យ​ប៉ូល​មាន​អំណរ (​២​-​៤​)

      • ទីតុស​នាំ​ដំណឹង​ល្អ​មក (​៥​-​៧​)

      • ការ​ព្រួយ​ចិត្ត​និង​ការ​ប្រែ​ចិត្ត (​៨​-​១៦​)

កូរិនថូសទី២ ៧:១

ឯកសារយោង

  • +២កូ ៦:១៦
  • +រ៉ូម ១២:១; ១ធី ១:៥; ៣:៩; ១យ៉ូន ៣:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤០

    ភ្ញាក់រឭក!,

    លេខ ៣ ២០១៩ ទំ.  ៤-៥

    «ព្រះស្រឡាញ់», ទំ.  ១០៨

    ប៉មយាម,

    ១/១១/២០០៦, ទំ.  ២៧

    គ្រួសារ, ទំ.  ៤៥-៤៨

    បន្ទូលនៃព្រះ, ទំ.  ១៦៦

កូរិនថូសទី២ ៧:២

ឯកសារយោង

  • +រ៉ូម ១២:១០; ២កូ ៦:១២, ១៣
  • +សកម្ម ២០:៣៣, ៣៤; ២កូ ១២:១៧

កូរិនថូសទី២ ៧:៤

ឯកសារយោង

  • +ភី ២:១៧; ភីលេ ៧

កូរិនថូសទី២ ៧:៥

ឯកសារយោង

  • +សកម្ម ២០:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៤, ទំ.  ២៣-២៤

    ១/២/១៩៩៧, ទំ.  ១១-១២

កូរិនថូសទី២ ៧:៦

ឯកសារយោង

  • +២កូ ១:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/១៩៩៧, ទំ.  ១១-១២

កូរិនថូសទី២ ៧:៨

ឯកសារយោង

  • +២កូ ២:៤

កូរិនថូសទី២ ៧:១០

ឯកសារយោង

  • +ចសព ៣២:៥; ១យ៉ូន ១:៩

កូរិនថូសទី២ ៧:១១

ឯកសារយោង

  • +ម៉ាថ ៣:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៨, ទំ.  ១៦

កូរិនថូសទី២ ៧:១២

ឯកសារយោង

  • +១កូ ៥:៥

កូរិនថូសទី២ ៧:១៥

ឯកសារយោង

  • +២កូ ២:៩; ហេ ១៣:១៧

កូរិនថូសទី២ ៧:១៦

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ដោយ​សារ​អ្នក​រាល់​គ្នា​»​

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ៧:១២កូ ៦:១៦
២កូ. ៧:១រ៉ូម ១២:១; ១ធី ១:៥; ៣:៩; ១យ៉ូន ៣:៣
២កូ. ៧:២រ៉ូម ១២:១០; ២កូ ៦:១២, ១៣
២កូ. ៧:២សកម្ម ២០:៣៣, ៣៤; ២កូ ១២:១៧
២កូ. ៧:៤ភី ២:១៧; ភីលេ ៧
២កូ. ៧:៥សកម្ម ២០:១
២កូ. ៧:៦២កូ ១:៣, ៤
២កូ. ៧:៨២កូ ២:៤
២កូ. ៧:១០ចសព ៣២:៥; ១យ៉ូន ១:៩
២កូ. ៧:១១ម៉ាថ ៣:៨
២កូ. ៧:១២១កូ ៥:៥
២កូ. ៧:១៥២កូ ២:៩; ហេ ១៣:១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ៧:១-១៦

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

៧ ដូច្នេះ មិត្ត​ជា​ទី​ស្រឡាញ់​អើយ ដោយ​សារ​យើង​មាន​សេចក្ដី​សន្យា​ទាំង​នេះ+ ចូរ​យើង​សម្អាត​ចិត្ត​និង​កាយ​របស់​យើង​ឲ្យ​ស្អាត​ពី​អ្វី​ៗ​ទាំង​អស់​ដែល​នាំ​ឲ្យ​ស្មោក​គ្រោក+ ហើយ​ចូរ​យើង​ធ្វើ​ឲ្យ​សេចក្ដី​បរិសុទ្ធ​របស់​យើង​ឈាន​ទៅ​រក​ភាព​ល្អ​ឥត​ខ្ចោះ ដោយ​កោត​ខ្លាច​ព្រះ។

២ ចូរ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​មាន​យើង​ផង។+ យើង​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ណា​អន្តរាយ មិន​បាន​បង្ខូច​ចិត្ត​គំនិត​របស់​អ្នក​ណា ក៏​មិន​បាន​កេង​យក​ប្រយោជន៍​ពី​អ្នក​ណា​ដែរ។+ ៣ ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដើម្បី​ផ្ដន្ទា​ទោស​អ្នក​រាល់​គ្នា​ទេ។ ព្រោះ​ខ្ញុំ​បាន​និយាយ​ពី​មុន​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ចិត្ត​យើង ទោះ​ជា​យើង​រស់​ឬ​ស្លាប់​ក៏​ដោយ។ ៤ ខ្ញុំ​និយាយ​ដោយ​ឥត​លាក់​លៀម​ទៅ​កាន់​អ្នក​រាល់​គ្នា។ ខ្ញុំ​អួត​ខ្លាំង​ណាស់​អំពី​អ្នក​រាល់​គ្នា។ ខ្ញុំ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​យ៉ាង​ពេញ​លេញ ហើយ​គ្រប់​ពេល​វេលា​ដែល​យើង​រង​ទុក្ខ​វេទនា ខ្ញុំ​មាន​អំណរ​ដ៏​ពោរ​ពេញ។+

៥ តាម​ពិត ពេល​ដែល​យើង​បាន​ទៅ​ដល់​តំបន់​ម៉ាសេដូន+ យើង​មិន​បាន​ធូរ​ចិត្ត​សោះ យើង​នៅ​តែ​រង​ទុក្ខ​គ្រប់​បែប​យ៉ាង ពោល​គឺ​នៅ​ខាង​ក្រៅ​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង ហើយ​នៅ​ខាង​ក្នុង​មាន​ការ​ភ័យ​ខ្លាច។ ៦ ប៉ុន្តែ ព្រះ​ដែល​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត+ បាន​សម្រាល​ទុក្ខ​យើង​តាម​រយៈ​វត្តមាន​របស់​ទីតុស។ ៧ យើង​មិន​គ្រាន់​តែ​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​សារ​វត្តមាន​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គាត់​បាន​ទទួល​កម្លាំង​ចិត្ត​ពី​អ្នក​រាល់​គ្នា​ដែរ ព្រោះ​គាត់​បាន​ត្រឡប់​មក​វិញ​ប្រាប់​យើង​ថា អ្នក​រាល់​គ្នា​ចង់​ជួប​ខ្ញុំ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​ឈឺឆ្អាល​នឹង​ខ្ញុំ​ដោយ​ស្មោះ​ដែរ។ ដូច្នេះ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ជាង​មុន។

៨ ទោះ​ជា​សំបុត្រ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ក៏​ដោយ+ ខ្ញុំ​មិន​ស្ដាយ​ទេ។ ពិត​មែន​តែ​ខ្ញុំ​បាន​ស្ដាយ​នៅ​ដើម​ដំបូង (​ខ្ញុំ​ឃើញ​ថា​សំបុត្រ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​) ៩ តែ​ឥឡូវ​ខ្ញុំ​ត្រេក​អរ​វិញ មិន​មែន​ដោយ​សារ​អ្នក​រាល់​គ្នា​បាន​ព្រួយ​ចិត្ត​ទេ ប៉ុន្តែ​ដោយ​សារ​ការ​ព្រួយ​ចិត្ត​បាន​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ព្រោះ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខាត​បង់​អ្វី​សោះ​ដោយ​សារ​យើង។ ១០ ព្រោះ​ការ​ព្រួយ​ចិត្ត​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​នាំ​ទៅ​ដល់​ការ​ប្រែ​ចិត្ត​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ហើយ​មិន​គួរ​ឲ្យ​ស្ដាយ​ក្រោយ​ឡើយ+ តែ​ការ​ព្រួយ​ចិត្ត​របស់​ពិភព​លោក​នេះ​នាំ​ទៅ​ដល់​សេចក្ដី​ស្លាប់។ ១១ ព្រោះ​ការ​នោះ​ឯង ពោល​គឺ​ការ​ព្រួយ​ចិត្ត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ព្យាយាម​ខ្លាំង​ណាស់ ដោយ​ស្ដារ​កេរ្ដិ៍​ឈ្មោះ ដោយ​ទាស់​ចិត្ត ដោយ​កោត​ខ្លាច ដោយ​ចង់​ប្រែ​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ខ្នះ​ខ្នែង ដោយ​កែ​តម្រូវ​អ្វី​ដែល​ខុស!+ ក្នុង​គ្រប់​ការ​ទាំង​អស់ អ្នក​រាល់​គ្នា​បាន​បង្ហាញ​ថា អ្នក​រាល់​គ្នា​ស្អាត​ស្អំ​ក្នុង​រឿង​នោះ។ ១២ ពិត​មែន​តែ​ខ្ញុំ​បាន​សរសេរ​មក​កាន់​អ្នក​រាល់​គ្នា ប៉ុន្តែ​នេះ​មិន​មែន​ដើម្បី​អ្នក​ដែល​បាន​ធ្វើ​ខុស​ទេ+ ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​បាន​រង​អំពើ​អាក្រក់​នោះ​ដែរ តែ​ខ្ញុំ​បាន​សរសេរ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បង្ហាញ​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​បង្គាប់​របស់​យើង​មែន។ ១៣ ហេតុ​នេះ យើង​បាន​ទទួល​ការ​សម្រាល​ទុក្ខ។

ប៉ុន្តែ ព្រម​ជា​មួយ​នឹង​ការ​សម្រាល​ទុក្ខ​នោះ យើង​ក៏​បាន​ត្រេក​អរ​ខ្លាំង​ជាង​មុន ដោយ​សារ​ឃើញ​ទីតុស​មាន​អំណរ ពី​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ១៤ ប្រសិន​បើ​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នក​រាល់​គ្នា នោះ​មិន​ធ្វើ​ឲ្យ​ខ្ញុំ​អៀន​ខ្មាស​ឡើយ ព្រោះ​អ្វី​ដែល​យើង​អួត​ប្រាប់​ទីតុស​គឺ​ជា​ការ​ពិត ដូច​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ដែរ។ ១៥ ម្យ៉ាង​ទៀត ទីតុស​មាន​មនោសញ្ចេតនា​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​រាល់​គ្នា ពេល​ដែល​គាត់​នឹក​ឃើញ​ថា​អ្នក​ទាំង​អស់​គ្នា​បាន​ស្ដាប់​បង្គាប់+ ហើយ​បាន​ទទួល​គាត់​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ ១៦ ខ្ញុំ​ត្រេក​អរ​ដែល​ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នា​ទាំង​ស្រុង។*

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក