បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ាកុប​ទទួល​ពរ​ពី​អ៊ីសាក (​១​-​២៩​)

      • អេសាវ​ចង់​បាន​ពរ តែ​គាត់​មិន​ប្រែ​ចិត្ត​ទេ (​៣០​-​៤០​)

      • អេសាវ​ចង​គំនុំ​នឹង​យ៉ាកុប (​៤១​-​៤៦​)

ដើមកំណើត ២៧:១

ឯកសារយោង

  • +ដក ២៥:២៨

ដើមកំណើត ២៧:៣

ឯកសារយោង

  • +ដក ២៥:២៧

ដើមកំណើត ២៧:៥

ឯកសារយោង

  • +ដក ២៧:៣០

ដើមកំណើត ២៧:៦

ឯកសារយោង

  • +ដក ២៥:២៨

ដើមកំណើត ២៧:៧

ឯកសារយោង

  • +ដក ២៧:៣០, ៣១

ដើមកំណើត ២៧:៨

ឯកសារយោង

  • +ដក ២៧:១៣, ៤៣

ដើមកំណើត ២៧:១១

ឯកសារយោង

  • +ដក ២៥:២៥; ២៧:២៣

ដើមកំណើត ២៧:១២

កំណត់សម្គាល់

  • *

    ឬ​«​ចំអក​ឲ្យ​គាត់​»​

ឯកសារយោង

  • +ដក ២៧:២១

ដើមកំណើត ២៧:១៣

ឯកសារយោង

  • +ដក ២៧:៨, ៤៣

ដើមកំណើត ២៧:១៥

ឯកសារយោង

  • +ដក ២៥:២៣, ២៦

ដើមកំណើត ២៧:១៦

ឯកសារយោង

  • +ដក ២៥:២៥; ២៧:១១

ដើមកំណើត ២៧:១៧

ឯកសារយោង

  • +ដក ២៧:៩

ដើមកំណើត ២៧:១៩

ឯកសារយោង

  • +ដក ២៥:៣១-៣៣; រ៉ូម ៩:១០-១២
  • +ដក ២៧:៤

ដើមកំណើត ២៧:២១

ឯកសារយោង

  • +ដក ២៧:១១, ១២

ដើមកំណើត ២៧:២២

ឯកសារយោង

  • +ដក ២៧:១៦

ដើមកំណើត ២៧:២៣

ឯកសារយោង

  • +ហេ ១១:២០

ដើមកំណើត ២៧:២៦

ឯកសារយោង

  • +ដក ៤៨:១០

ដើមកំណើត ២៧:២៧

ឯកសារយោង

  • +ដក ២៥:២៧; ២៧:១៥

ដើមកំណើត ២៧:២៨

ឯកសារយោង

  • +បច ១១:១១
  • +ជប ១៣:២៦, ២៧
  • +ដក ២៧:៣៧; បច ៧:១៣

ដើមកំណើត ២៧:២៩

ឯកសារយោង

  • +ដក ២៥:២៣
  • +ដក ១២:១, ៣; ២៨:១, ៣; ៣១:៤២; អេគ ២៥:១២, ១៣

ដើមកំណើត ២៧:៣០

ឯកសារយោង

  • +ដក ២៧:៣

ដើមកំណើត ២៧:៣២

ឯកសារយោង

  • +ដក ២៥:២៥, ៣១; ហេ ១២:១៦

ដើមកំណើត ២៧:៣៤

ឯកសារយោង

  • +ហេ ១២:១៦, ១៧

ដើមកំណើត ២៧:៣៦

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​អ្នក​ចាប់​កែង​ជើង​ឬ​អ្នក​ដណ្ដើម​»​

ឯកសារយោង

  • +ដក ២៥:២៦; ៣២:២៨; ហូ ១២:៣
  • +ដក ២៥:៣២-៣៤
  • +ដក ២៧:២៨

ដើមកំណើត ២៧:៣៧

ឯកសារយោង

  • +ដក ២៥:២៣; ២៧:២៩; រ៉ូម ៩:១០, ១២
  • +បច ៣៣:២៨

ដើមកំណើត ២៧:៣៨

ឯកសារយោង

  • +ហេ ១២:១៦, ១៧

ដើមកំណើត ២៧:៣៩

ឯកសារយោង

  • +យ៉ូស ២៤:៤; ហេ ១១:២០

ដើមកំណើត ២៧:៤០

ឯកសារយោង

  • +ដក ៣២:៦; ជប ២០:១៨
  • +ដក ២៥:២៣; ២សាំ ៨:១៤; ម៉ាឡ ១:២, ៣
  • +២បស ៨:២០; ២ប្រ ២៨:១៧

ដើមកំណើត ២៧:៤១

ឯកសារយោង

  • +អេម ១:១១
  • +ដក ៣៥:២៨, ២៩

ដើមកំណើត ២៧:៤៣

ឯកសារយោង

  • +ដក ២៨:៥

ដើមកំណើត ២៧:៤៦

ឯកសារយោង

  • +ដក ២៦:៣៤, ៣៥; ២៨:៨
  • +ដក ២៤:២, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៦, ទំ.  ១២-១៣

    ១/១០/១៩៩៥, ទំ.  ២៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៧:១ដក ២៥:២៨
ដក. ២៧:៣ដក ២៥:២៧
ដក. ២៧:៥ដក ២៧:៣០
ដក. ២៧:៦ដក ២៥:២៨
ដក. ២៧:៧ដក ២៧:៣០, ៣១
ដក. ២៧:៨ដក ២៧:១៣, ៤៣
ដក. ២៧:១១ដក ២៥:២៥; ២៧:២៣
ដក. ២៧:១២ដក ២៧:២១
ដក. ២៧:១៣ដក ២៧:៨, ៤៣
ដក. ២៧:១៥ដក ២៥:២៣, ២៦
ដក. ២៧:១៦ដក ២៥:២៥; ២៧:១១
ដក. ២៧:១៧ដក ២៧:៩
ដក. ២៧:១៩ដក ២៥:៣១-៣៣; រ៉ូម ៩:១០-១២
ដក. ២៧:១៩ដក ២៧:៤
ដក. ២៧:២១ដក ២៧:១១, ១២
ដក. ២៧:២២ដក ២៧:១៦
ដក. ២៧:២៣ហេ ១១:២០
ដក. ២៧:២៦ដក ៤៨:១០
ដក. ២៧:២៧ដក ២៥:២៧; ២៧:១៥
ដក. ២៧:២៨បច ១១:១១
ដក. ២៧:២៨ជប ១៣:២៦, ២៧
ដក. ២៧:២៨ដក ២៧:៣៧; បច ៧:១៣
ដក. ២៧:២៩ដក ២៥:២៣
ដក. ២៧:២៩ដក ១២:១, ៣; ២៨:១, ៣; ៣១:៤២; អេគ ២៥:១២, ១៣
ដក. ២៧:៣០ដក ២៧:៣
ដក. ២៧:៣២ដក ២៥:២៥, ៣១; ហេ ១២:១៦
ដក. ២៧:៣៤ហេ ១២:១៦, ១៧
ដក. ២៧:៣៦ដក ២៥:២៦; ៣២:២៨; ហូ ១២:៣
ដក. ២៧:៣៦ដក ២៥:៣២-៣៤
ដក. ២៧:៣៦ដក ២៧:២៨
ដក. ២៧:៣៧ដក ២៥:២៣; ២៧:២៩; រ៉ូម ៩:១០, ១២
ដក. ២៧:៣៧បច ៣៣:២៨
ដក. ២៧:៣៨ហេ ១២:១៦, ១៧
ដក. ២៧:៣៩យ៉ូស ២៤:៤; ហេ ១១:២០
ដក. ២៧:៤០ដក ៣២:៦; ជប ២០:១៨
ដក. ២៧:៤០ដក ២៥:២៣; ២សាំ ៨:១៤; ម៉ាឡ ១:២, ៣
ដក. ២៧:៤០២បស ៨:២០; ២ប្រ ២៨:១៧
ដក. ២៧:៤១អេម ១:១១
ដក. ២៧:៤១ដក ៣៥:២៨, ២៩
ដក. ២៧:៤៣ដក ២៨:៥
ដក. ២៧:៤៦ដក ២៦:៣៤, ៣៥; ២៨:៨
ដក. ២៧:៤៦ដក ២៤:២, ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៧:១-៤៦

ដើមកំណើត

២៧ ឯ​អ៊ីសាក គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ ភ្នែក​គាត់​ចាប់​ផ្ដើម​ងងឹត​មើល​អ្វី​មិន​ឃើញ​ទេ។ ពេល​នោះ គាត់​បាន​ហៅ​អេសាវ+ជា​កូន​ច្បង​ចូល​មក​ជួប ហើយ​និយាយ​ថា​៖ ​«​កូន​អើយ!​»។ អេសាវ​ឆ្លើយ​តប​ថា​៖ ​«​បាទ! លោក​ឪពុក​»។ ២ អ៊ីសាក​និយាយ​ទៀត​ថា​៖ ​«​ពុក​ចាស់​ណាស់​ហើយ ពុក​មិន​ដឹង​ថា​ថ្ងៃ​ណា​នឹង​ស្លាប់​ទេ។ ៣ ដូច្នេះ ចូរ​កូន​យក​ព្រួញ​និង​ធ្នូ ចេញ​ទៅ​ឯ​វាល ហើយ​បរបាញ់​សត្វ។+ ៤ បន្ទាប់​មក ចូរ​កូន​យក​សាច់​សត្វ​នោះ ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​ពុក​ចូល​ចិត្ត មក​ឲ្យ​ពុក​បរិភោគ រួច​ពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ពុក​ស្លាប់​»។

៥ ក្រោយ​ស្ដាប់​រួច អេសាវ​បាន​ចេញ​ទៅ​បរបាញ់​សត្វ​នៅ​ឯ​វាល។ ឯ​រេបិកា នាង​ស្ដាប់​ឮ​អ្វី​ដែល​អ៊ីសាក​បាន​និយាយ​ជា​មួយ​នឹង​អេសាវ។+ ៦ ដូច្នេះ រេបិកា​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖+ ​«​ម្ដាយ​ទើប​តែ​ឮ​ពុក​កូន​និយាយ​ជា​មួយ​នឹង​អេសាវ​បង​កូន​ថា​៖ ៧ ‹ចូរ​កូន​ទៅ​បរបាញ់​សត្វ ហើយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ឲ្យ​ពុក​ពិសា ក្រោយ​មក​ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា មុន​ពេល​ពុក​ស្លាប់›។+ ៨ ដូច្នេះ កូន​អើយ! ចូរ​កូន​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ម្ដាយ។+ ៩ ចូរ​កូន​ទៅ​ឯ​ហ្វូង​សត្វ ហើយ​យក​កូន​ពពែ​ដ៏​ល្អ​ពីរ​មក​ឲ្យ​ម្ដាយ ដើម្បី​ម្ដាយ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជូន​ពុក​កូន​ពិសា គឺ​ជា​ម្ហូប​ដែល​ពុក​កូន​ចូល​ចិត្ត។ ១០ បន្ទាប់​មក ចូរ​កូន​លើក​ម្ហូបនោះ​ទៅ​ជូន​ពុក​កូន​ពិសា ដើម្បី​ឲ្យ​គាត់​ឲ្យ​ពរ​កូន មុន​គាត់​ស្លាប់​»។

១១ យ៉ាកុប​និយាយ​ទៅ​កាន់​ម្ដាយ​ថា​៖ ​«​ប៉ុន្តែ បង​អេសាវ​គាត់​មាន​រោម​ពេញ​ខ្លួន+ ចំណែក​កូន​វិញ កូន​មិន​មាន​រោម​ដូច​គាត់​ទេ។ ១២ ចុះ​បើ​ពុក​ស្ទាប​កូន​ហើយ​ដឹង​ថា​កូន​ជា​អ្នក​ណា?+ គាត់​មុខ​ជា​គិត​ថា​កូន​បញ្ឆោត​គាត់* ហើយ​ច្បាស់​ជា​ដាក់បណ្ដាសា​កូន​មិន​ខាន មិន​មែន​ឲ្យ​ពរ​កូន​ទេ​»។ ១៣ រេបិកា​ក៏​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ឲ្យ​បណ្ដាសា​នោះ​ធ្លាក់​មក​លើ​ម្ដាយ​វិញ​ចុះ។ ចូរ​កូន​ធ្វើ​តាម​តែ​ម្ដាយ​បង្គាប់​ទៅ​បាន​ហើយ​»។+ ១៤ ដូច្នេះ យ៉ាកុប​បាន​ទៅ​ធ្វើ​តាម​បង្គាប់​ម្ដាយ ហើយ​ម្ដាយ​គាត់​ធ្វើ​ម្ហូបដ៏ឈ្ងុយ​ឆ្ងាញ់ដែល​អ៊ីសាក​ឪពុក​គាត់​ចូល​ចិត្ត។ ១៥ ក្រោយ​នោះ រេបិកា​បាន​យក​សម្លៀក​បំពាក់​វិសេស​របស់​អេសាវ​ពី​ក្នុង​ត្រសាល មក​បំពាក់​ឲ្យ​យ៉ាកុប​ជា​កូន​ប្អូន។+ ១៦ នាង​ក៏​យក​ស្បែក​កូន​ពពែ មក​រុំ​នៅ​ដៃ​និង​ក​យ៉ាកុប។+ ១៧ បន្ទាប់​មក នាង​បាន​ហុច​ម្ហូប​ដ៏​ឆ្ងាញ់​និង​នំ​ប៉័ង​ដែល​នាង​បាន​ធ្វើ ឲ្យ​ដល់​យ៉ាកុប។+

១៨ ដូច្នេះ យ៉ាកុប​ក៏​លើក​អាហារ​នោះ​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក!​»។ អ៊ីសាក​ក៏​ឆ្លើយ​ថា​៖ ​«​មាន​ការ​អី​កូន តើ​កូន​ជា​កូន​មួយ​ណា?​»។ ១៩ យ៉ាកុប​ឆ្លើយ​ទៅ​ឪពុក​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក+ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​លោក​ឪពុក​រួច​ហើយ។ សូម​លោក​ឪពុក​ក្រោក​អង្គុយ ហើយ​អញ្ជើញ​ពិសា​សាច់​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​ដល់​កូន​»។+ ២០ អ៊ីសាក​បាន​សួរ​កូន​ថា​៖ ​«​ម្ដេច​ក៏​កូន​រក​សត្វ​បាន​លឿន​ម្ល៉េះ?​»។ យ៉ាកុប​ឆ្លើយ​ថា​៖ ​«​ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​នាំ​វា​មក​ឲ្យ​កូន​»។ ២១ រួច​មក អ៊ីសាក​ក៏​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​សូម​កូន​ចូល​មក​ជិត​ពុក ដើម្បី​ឲ្យ​ពុក​ស្ទាប​មើល​ថា​កូន​ជា​អេសាវ​កូន​ពុក មែន​ឬ​មិន​មែន?​»។+ ២២ ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​អ៊ីសាក​ជា​ឪពុក ហើយ​អ៊ីសាក​ក៏​ស្ទាប​យ៉ាកុប រួច​និយាយ​ថា​៖ ​«​សំឡេង​ជា​សំឡេង​យ៉ាកុប​ទេ តែ​ដៃ​ជា​ដៃ​របស់​អេសាវ​»។+ ២៣ អ៊ីសាក​មិន​អាច​សម្គាល់​យ៉ាកុប​បាន​ទេ ព្រោះ​ដៃ​យ៉ាកុប​មាន​រោម​ច្រើន​ដូច​ជា​ដៃ​របស់​អេសាវ​បង​គាត់។ ដូច្នេះ អ៊ីសាក​ក៏​ឲ្យ​ពរ​ដល់​យ៉ាកុប​ទៅ។+

២៤ ក្រោយ​នោះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ពិត​ជា​អេសាវ​កូន​ពុក មែន​ឬ?​»។ យ៉ាកុប​បាន​ឆ្លើយ​ថា​៖ ​«​បាទ​ពុក!​»។ ២៥ រួច​អ៊ីសាក​និយាយ​ថា​៖ ​«​ចូរ​កូន​យក​សាច់​សត្វ​ដែល​កូន​បាន​បរបាញ់ មក​ឲ្យ​ពុក​ពិសា រួច​ពុក​នឹង​ឲ្យ​ពរ​កូន​»។ យ៉ាកុប​លើក​ម្ហូប​មក​ជូន​ឪពុក ហើយ​អ៊ីសាក​ក៏​ពិសា​ទៅ។ យ៉ាកុប​ថែម​ទាំង​យក​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​ឪពុក​គាត់​ពិសា​ផង​ដែរ។ ២៦ បន្ទាប់​មក អ៊ីសាក​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​កូន​ចូល​មក​ជិត ហើយ​ថើប​ពុក​»។+ ២៧ ដូច្នេះ យ៉ាកុប​បាន​ចូល​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ+ ហើយ​គាត់​បាន​ឲ្យ​ពរ​ដោយ​និយាយ​ថា​៖

​«​ក្លិន​កូន​ខ្ញុំ​គឺ​ដូច​ជា​ក្លិន​នៅ​ឯ​វាល ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ។ ២៨ សូម​ឲ្យ​ព្រះ​ពិត​ផ្ដល់​ឲ្យ​កូន​នូវ​សន្សើម​ពី​លើ​មេឃ+ ដី​ដែល​មាន​ជី​ជាតិ+ ព្រម​ទាំង​ស្រូវ​និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​យ៉ាង​បរិបូរ។+ ២៩ សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​បម្រើ​កូន ហើយ​ឲ្យ​ប្រជា​ជាតិ​នា​នា​ឱន​គោរព​ចំពោះ​កូន។ កូន​នឹង​ធ្វើ​ជា​ចៅហ្វាយ​លើ​បង​ប្អូន​របស់​កូន ឯ​កូន​ដែល​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​របស់​កូន ក៏​ឱន​គោរព​ចំពោះ​កូន​ដែរ។+ អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា តែ​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន អ្នក​នោះ​នឹង​ទទួល​ពរ​វិញ​»។+

៣០ ពេល​អ៊ីសាក​បាន​ឲ្យ​ពរ​យ៉ាកុប​រួច​រាល់​ហើយ យ៉ាកុប​ក៏​ចាក​ចេញ​ទៅ។ ភ្លាម​នោះ អេសាវ​បាន​ត្រឡប់​មក​ពី​បរបាញ់​សត្វ​វិញ។+ ៣១ អេសាវ​ក៏​បាន​យក​សាច់​សត្វ​នោះ​ទៅ​ធ្វើ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ រួច​យក​ទៅ​ជូន​ឪពុក ហើយ​និយាយ​ថា​៖ ​«​លោក​ឪពុក! សូម​ក្រោក​ឡើង​បរិភោគ​សាច់​សត្វ​ដែល​កូន​បរបាញ់​បាន ដើម្បី​លោក​ឪពុក​ឲ្យ​ពរ​កូន​»។ ៣២ ឮ​ដូច្នេះ អ៊ីសាក​សួរ​ថា​៖ ​«​តើ​កូន​ជា​កូន​មួយ​ណា?​»។ អេសាវ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ជា​អេសាវ ជា​កូន​ច្បង​របស់​លោក​ឪពុក​»។+ ៣៣ អ៊ីសាក​និយាយ​ទាំង​ញ័រ​ខ្លួន​ថា​៖ ​«​ចុះ​អ្នក​ណា​ទើប​តែ​យក​សាច់​មក​ឲ្យ​ពុក​អម្បាញ់មិញ​នេះ? មុន​កូន​មក​ដល់ ពុក​បាន​បរិភោគ​រួច​ហើយ ថែម​ទាំង​បាន​ឲ្យ​ពរ​ដល់​គាត់​ទៀត​ផង។ ដូច្នេះ គាត់​នឹង​ទទួល​ពរ​ទាំង​នោះ​ជាក់​ជា​ពុំ​ខាន!​»។

៣៤ ពេល​ឮ​ដូច្នេះ អេសាវ​បាន​ស្រែក​ឡើង​ទាំង​ឈឺ​ចិត្ត​ជា​ខ្លាំង ហើយ​និយាយ​ទៅ​ឪពុក​ថា​៖ ​«​លោក​ឪពុក​អើយ! សូម​ឲ្យ​ពរ​ខ្ញុំ​ផង​»។+ ៣៥ ប៉ុន្តែ អ៊ីសាក​បាន​និយាយ​ថា​៖ ​«​ប្អូន​របស់​កូន​បាន​មក​បញ្ឆោត​ពុក ដើម្បី​គាត់​អាច​ទទួល​ពរ​របស់​កូន​»។ ៣៦ អេសាវ​បាន​តប​ថា​៖ ​«​គាត់​ឈ្មោះ​យ៉ាកុប*នោះ​ត្រូវ​ហើយ ព្រោះ​គាត់​បាន​ដណ្ដើម​យក​ពី​ខ្ញុំ​អស់​ពីរ​លើក។+ លើក​មុន​គឺ​សិទ្ធិ​កូន​ច្បង+ ហើយ​លើក​នេះ​គឺ​ពរ​របស់​ខ្ញុំ!​»។+ អេសាវ​បាន​បន្ថែម​ថា​៖ ​«​តើ​លោក​ឪពុក​មាន​បម្រុង​ទុក​ពរ​ណា​មួយ​ឲ្យ​ខ្ញុំ​ទេ?​»។ ៣៧ ប៉ុន្តែ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖ ​«​ពុក​បាន​ឲ្យ​គាត់​ធ្វើ​ជា​ចៅហ្វាយ​លើ​កូន+ ហើយ​បង​ប្អូន​គាត់​ទាំង​អស់​នឹង​ធ្វើ​ជា​អ្នក​បម្រើ​គាត់។ ពុក​បាន​ឲ្យ​ពរ​គាត់​មាន​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​និង​ស្រូវ​ជា​បរិបូរ។+ កូន​អើយ! ពុក​គ្មាន​សល់​ពរ​ណា​សម្រាប់​កូន​ទេ​»។

៣៨ អេសាវ​និយាយ​ទៅ​កាន់​ឪពុក​ថា​៖ ​«​លោក​ឪពុក! តើ​ពិត​ជា​គ្មាន​សល់​ពរ​ណា​មួយ​សម្រាប់​កូន​មែន​ឬ? សូម​ឲ្យ​ពរ​កូន​ផង​លោក​ឪពុក!​»។ រួច​អេសាវ​បាន​ស្រែក​យំ​យ៉ាង​ខ្លាំង។+ ៣៩ ដូច្នេះ អ៊ីសាក​បាន​ឆ្លើយ​ទៅ​អេសាវ​ថា​៖

​«​កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ និង​គ្មាន​ទឹក​សន្សើម​ពី​លើ​មេឃ។+ ៤០ កូន​នឹង​រស់​ដោយ​ដាវ+ ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន។+ ប៉ុន្តែ ពេល​កូន​ទ្រាំ​លែង​បាន កូន​នឹង​បំបាក់​នឹម​នោះ​ចេញ​ពី​ក​»។+

៤១ ហេតុ​នេះ អេសាវ​បាន​ចង​គំនុំ​នឹង​យ៉ាកុប ព្រោះ​តែ​ពរ​ដែល​ឪពុក​គាត់​បាន​ឲ្យ+ ហើយ​អេសាវ​បន្ត​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ថ្ងៃ​កាន់​ទុក្ខ​ឪពុក​ខ្ញុំ​ជិត​មក​ដល់​ហើយ។+ ក្រោយ​ថ្ងៃ​នោះ ខ្ញុំ​នឹង​សម្លាប់​យ៉ាកុប​ចោល​»។ ៤២ ក្រោយ​មក មាន​គេ​ដឹង​អំពី​រឿង​នេះ ហើយ​ក៏​នាំ​ទៅ​ប្រាប់​រេបិកា។ ភ្លាម​នោះ នាង​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ាកុប​ឲ្យ​មក​ជួប ហើយ​ប្រាប់​គាត់​ថា​៖ ​«​មើល! អេសាវ​បង​កូន មាន​បំណង​សម្លាប់​កូន​ដើម្បី​សង​សឹក​ហើយ។ ៤៣ ចូរ​កូន​ធ្វើ​តាម​ម្ដាយ ហើយ​ប្រញាប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​ឡាបាន់​បង​ប្រុស​របស់​ម្ដាយ​នៅ​ឯ​ហារ៉ាន​ទៅ។+ ៤៤ ចូរ​កូន​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ រហូត​ដល់​បង​ប្រុស​របស់​កូន​ស្ងប់​កំហឹង ៤៥ ពេល​បង​ប្រុស​កូន​ភ្លេច​អំពី​រឿង​នោះ​ហើយ ម្ដាយ​នឹង​ចាត់​គេ​ឲ្យ​ទៅ​នាំ​កូន​ត្រឡប់​មក​វិញ។ ម្ដាយ​មិន​ចង់​បាត់​បង់​កូន​ទាំង​ពីរ​នៅ​ថ្ងៃ​តែ​មួយ​នោះ​ទេ​»។

៤៦ ក្រោយ​ពី​នោះ រេបិកា​តែង​តែ​និយាយ​ទៅ​កាន់​អ៊ីសាក​ថា​៖ ​«​ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​កូន​ស្រី​ជន​ជាតិ​ហេត​ទាំង​នេះ​ណាស់។+ បើ​យ៉ាកុប​រៀប​ការ​ជា​មួយ​នឹង​ស្ត្រីជន​ជាតិ​ហេត​ទៀត ដូច​ស្ត្រី​ក្នុង​ស្រុក​នេះ ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​ល្អ​ជាង!​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក