បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • សម្បថ​ធ្វើ​ជា​ជន​ណាសារីត (​១​-​២១​)

      • ពរ​ពី​សង្ឃ (​២២​-​២៧​)

ជំរឿនបណ្ដាជន ៦:២

កំណត់សម្គាល់

  • *

    ពាក្យ​ជា​ភាសា​ហេប្រឺ​ណាសៀ មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​ជ្រើស​រើស អ្នក​ដែល​បាន​ត្រូវ​ញែក​ចេញ ឬ​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​»​

ឯកសារយោង

  • +អសក ១៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៤

ជំរឿនបណ្ដាជន ៦:៣

ឯកសារយោង

  • +ចល ១០:៩; អេម ២:១១, ១២; លូក ១:១៥

ជំរឿនបណ្ដាជន ៦:៥

ឯកសារយោង

  • +អសក ១៣:៥; ១៦:១៧; ១សាំ ១:១១

ជំរឿនបណ្ដាជន ៦:៧

ឯកសារយោង

  • +ចល ២១:១, ១១

ជំរឿនបណ្ដាជន ៦:៩

ឯកសារយោង

  • +ជប ១៩:១៤
  • +ជប ៦:១៣, ១៨

ជំរឿនបណ្ដាជន ៦:១១

ឯកសារយោង

  • +ចល ៥:៨, ១០

ជំរឿនបណ្ដាជន ៦:១៣

ឯកសារយោង

  • +ជប ៣០:២; អទ ៥:៤

ជំរឿនបណ្ដាជន ៦:១៤

ឯកសារយោង

  • +ចល ១:១០
  • +ចល ៤:៣២
  • +ចល ៣:១

ជំរឿនបណ្ដាជន ៦:១៥

ឯកសារយោង

  • +ចល ២:១; ៦:១៤
  • +ជប ១៥:៨, ១០

ជំរឿនបណ្ដាជន ៦:១៧

ឯកសារយោង

  • +ចល ២:៩

ជំរឿនបណ្ដាជន ៦:១៨

ឯកសារយោង

  • +ជប ៦:៥

ជំរឿនបណ្ដាជន ៦:១៩

ឯកសារយោង

  • +ចល ៨:៣១

ជំរឿនបណ្ដាជន ៦:២០

ឯកសារយោង

  • +ដច ២៩:២៣, ២៤
  • +ចល ៧:៣៤

ជំរឿនបណ្ដាជន ៦:២១

ឯកសារយោង

  • +អសក ១៣:៥

ជំរឿនបណ្ដាជន ៦:២៣

ឯកសារយោង

  • +ចល ៩:២២; បច ១០:៨

ជំរឿនបណ្ដាជន ៦:២៤

ឯកសារយោង

  • +រូថ ២:៤; ចសព ១៣៤:៣

ជំរឿនបណ្ដាជន ៦:២៥

ឯកសារយោង

  • +ចសព ៣១:១៦; ៦៧:១

ជំរឿនបណ្ដាជន ៦:២៦

ឯកសារយោង

  • +ចសព ២៩:១១; លូក ២:១៤

ជំរឿនបណ្ដាជន ៦:២៧

ឯកសារយោង

  • +បច ២៨:១០; អេ ៤៣:៧, ១០
  • +ចសព ៥:១២; ៦៧:៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៦:២អសក ១៣:៥
ជប. ៦:៣ចល ១០:៩; អេម ២:១១, ១២; លូក ១:១៥
ជប. ៦:៥អសក ១៣:៥; ១៦:១៧; ១សាំ ១:១១
ជប. ៦:៧ចល ២១:១, ១១
ជប. ៦:៩ជប ១៩:១៤
ជប. ៦:៩ជប ៦:១៣, ១៨
ជប. ៦:១១ចល ៥:៨, ១០
ជប. ៦:១៣ជប ៣០:២; អទ ៥:៤
ជប. ៦:១៤ចល ១:១០
ជប. ៦:១៤ចល ៤:៣២
ជប. ៦:១៤ចល ៣:១
ជប. ៦:១៥ចល ២:១; ៦:១៤
ជប. ៦:១៥ជប ១៥:៨, ១០
ជប. ៦:១៧ចល ២:៩
ជប. ៦:១៨ជប ៦:៥
ជប. ៦:១៩ចល ៨:៣១
ជប. ៦:២០ដច ២៩:២៣, ២៤
ជប. ៦:២០ចល ៧:៣៤
ជប. ៦:២១អសក ១៣:៥
ជប. ៦:២៣ចល ៩:២២; បច ១០:៨
ជប. ៦:២៤រូថ ២:៤; ចសព ១៣៤:៣
ជប. ៦:២៥ចសព ៣១:១៦; ៦៧:១
ជប. ៦:២៦ចសព ២៩:១១; លូក ២:១៤
ជប. ៦:២៧បច ២៨:១០; អេ ៤៣:៧, ១០
ជប. ៦:២៧ចសព ៥:១២; ៦៧:៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៦:១-២៧

ជំរឿនបណ្ដាជន

៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថែម​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​បុរស​ឬ​ស្ត្រី​ណា​ធ្វើ​សម្បថ​ពិសេស​ចំពោះ​ព្រះ​យេហូវ៉ា​ថា​ខ្លួន​នឹង​ធ្វើ​ជា​ជន​ណាសារីត*+ ៣ គាត់​ត្រូវ​តម​ស្រា​ទំពាំង​បាយ​ជូរ​និង​គ្រឿង​ស្រវឹង​ឯ​ទៀត។ គាត់​មិន​ត្រូវ​ផឹក​ទឹក​ខ្មេះ​ដែល​ធ្វើ​ពី​ស្រា​ទំពាំង​បាយ​ជូរ ឬ​ទឹក​ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​ទេ។+ គាត់​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង​បាយ​ជូរ ឬ​បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ឡើយ ទោះ​ស្រស់​ឬ​ក្រៀម​ក្ដី។ ៤ ក្នុង​អំឡុង​ពេល​គាត់​ជា​ជន​ណាសារីត គាត់​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ សូម្បី​តែ​ផ្លែ​ខ្ចី​ឬ​សម្បក​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។

៥ ​«​‹នៅ​គ្រា​ដែល​គាត់​ជា​ជន​ណាសារីត មិន​ត្រូវ​កាត់​សក់​គាត់​ទេ។+ គាត់​ត្រូវ​នៅ​ជា​បរិសុទ្ធ​ដោយ​ទុក​សក់​ឲ្យ​វែង រហូត​ដល់​គ្រប់​ចំនួន​ថ្ងៃ​ដែល​គាត់​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ៦ ក្នុង​អំឡុង​ពេល​ញែក​ខ្លួន​ជូន​ព្រះ​យេហូវ៉ា គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក​សព​ឡើយ ៧ សូម្បី​តែ​ជា​សាក​សព​ឪពុក​ម្ដាយ ឬ​បង​ប្អូន​ប្រុស​ស្រី ក៏​គាត់​មិន​ត្រូវ​ចូល​ទៅ​ជិត​ដែរ។ គាត់​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ទេ+ ព្រោះ​សក់​វែង​របស់​គាត់​ជា​សញ្ញា​សម្គាល់​ថា​គាត់​ជា​ជន​ណាសារីត​របស់​ព្រះ។

៨ ​«​‹ក្នុង​អំឡុង​ពេល​ដែល​គាត់​ជា​ជន​ណាសារីត គាត់​គឺ​បរិសុទ្ធ​ចំពោះ​ព្រះ​យេហូវ៉ា។ ៩ ប៉ុន្តែ បើ​ចៃដន្យ​មាន​នរណា​ម្នាក់​ស្លាប់​នៅ​ក្បែរ​គាត់+ នោះ​សក់​ដែលជា​តំណាង​ការ​ញែក​ខ្លួន​ជូន​ព្រះ​នឹង​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ​ហើយ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់+នៅ​ថ្ងៃ​ដែល​គាត់​បាន​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ឡើង​វិញ គឺ​នៅ​ថ្ងៃ​ទី​៧។ ១០ លុះ​ដល់​ថ្ងៃ​ទី​៨ គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ​ទៅ​ជូន​សង្ឃ​នៅ​ច្រក​ចូល​ត្រសាល​ជំនុំ។ ១១ សង្ឃ​ត្រូវ​រៀបចំ​សត្វ​ស្លាប​មួយ​ក្បាល​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​មួយ​ក្បាល​ទៀត​ជូន​ជា​គ្រឿង​បូជា​ដុត រួច​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​គាត់+ ដោយ​សារ​តែ​សាក​សព​នោះ។ ចាប់​ពី​ថ្ងៃ​នោះ​ទៅ គាត់​ត្រូវ​ទុក​សក់​លើ​ក្បាល​ឲ្យ​នៅ​បរិសុទ្ធ។ ១២ គាត់​ត្រូវ​ញែក​ខ្លួន​ជា​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា ដើម្បី​ធ្វើ​ជា​ជន​ណាសារីត​ម្ដង​ទៀត ហើយ​គាត់​ត្រូវ​យក​ចៀម​ស្ទាវ​មួយ​ក្បាល​អាយុ​ខ្ទង់​មួយ​ឆ្នាំ មក​ជូន​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​រំលង។ ប៉ុន្តែ ថ្ងៃ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​ជា​ជន​ណាសារីត​កន្លង​មក នឹង​ទៅ​ជា​អសារ​ឥត​ការ ព្រោះ​គាត់​បាន​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។

១៣ ​«​‹នេះ​ជា​ច្បាប់​អំពី​ជន​ណាសារីត។ ពេល​បង្គ្រប់​ថ្ងៃ​ធ្វើ​ជា​ជន​ណាសារីត​ហើយ+ ត្រូវ​នាំ​គាត់​ទៅ​ច្រក​ចូល​ត្រសាល​ជំនុំ។ ១៤ នៅ​ទី​នោះ គាត់​ត្រូវ​ប្រគល់​គ្រឿង​បូជា​របស់​គាត់​ដល់​ព្រះ​យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​ខ្ទង់​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​ដុត+ កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​អាយុ​ខ្ទង់​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង+ ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល​ទៀត​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ ១៥ ព្រម​ទាំង​នំ​កង​ដែល​ធ្វើ​ពី​ម្សៅ​ម៉ដ្ឋ​ឥត​ដំបែ​លាយ​នឹង​ប្រេង និង​នំ​ស្រួយ​ឥត​ដំបែ​លាប​ដោយ​ប្រេង​មួយ​កញ្ជើ និង​គ្រឿង​បូជា​ពី​ស្រូវ+ និង​គ្រឿង​បូជា​ជា​ស្រា។+ ១៦ សង្ឃ​ត្រូវ​ជូន​អ្វី​ទាំង​នោះ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង និង​គ្រឿង​បូជា​ដុត។ ១៧ គាត់​ត្រូវ​ជូន​ចៀម​ឈ្មោល​ដល់​ព្រះ​យេហូវ៉ា​ជា​គ្រឿង​បូជា​នៃ​មេត្រី​ភាព រួម​ជា​មួយ​នឹង​នំ​ឥត​ដំបែ​មួយ​កញ្ជើ និង​គ្រឿង​បូជា​ពី​ស្រូវ+ ជា​មួយ​គ្រឿង​បូជា​ជា​ស្រា។

១៨ ​«​‹បន្ទាប់​មក នៅ​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ អ្នក​នោះ​ត្រូវ​កោរ​សក់​ដែល​ដុះ​វែង+ក្នុង​អំឡុង​ពេល​ធ្វើ​ជា​ជន​ណាសារីត យក​ទៅ​ដុត​នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​គ្រឿង​បូជា​នៃ​មេត្រី​ភាព។ ១៩ ក្រោយ​ពី​កោរ​សក់​រួច សង្ឃ​ត្រូវ​យក​សាច់​ស្មា​ចៀម​ឈ្មោល​ដែល​ស្ងោរ​រួច+ ព្រម​ទាំង​នំ​មូល​ឥត​ដំបែ​មួយ​និង​នំ​ស្រួយ​ឥត​ដំបែ​មួយ​ពី​ក្នុង​កញ្ជើ ទៅ​ដាក់​លើ​ដៃ​របស់​ជន​ណាសារីត​នោះ។ ២០ រួច​សង្ឃ​ត្រូវ​លើក​រេ​ចុះ​រេ​ឡើង ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ អ្វី​បរិសុទ្ធ​ទាំង​នោះ​នឹង​បាន​ទៅ​ជា​ចំណែក​របស់​សង្ឃ ព្រម​ទាំង​សាច់​ទ្រូង​នៃ​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង និង​សាច់​ភ្លៅ​ដែល​ជា​ចំណែក​ពិសិដ្ឋ​ផង​ដែរ។+ ក្រោយ​នោះ ជន​ណាសារីត​អាច​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​បាន។

២១ ​«​‹នេះ​ជា​ច្បាប់​អំពី​ជន​ណាសារីត+ដែល​បាន​ធ្វើ​សម្បថ។ បើ​ជន​ណាសារីត​ម្នាក់​ស្បថ​ជូន​គ្រឿង​បូជា​បន្ថែម​ពី​លើ​អ្វី​ដែល​គាត់​ត្រូវ​ជូន​ព្រះ​យេហូវ៉ា ហើយ​បើ​គាត់​មាន​លទ្ធភាព​ជូន​បាន នោះ​គាត់​ត្រូវ​ធ្វើ​តាម​សម្បថ​នោះ ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ច្បាប់​នៃ​ការ​ធ្វើ​ជា​ជន​ណាសារីត›​»។

២២ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ២៣ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ពរ+ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ដូច្នេះ​ថា​៖

២៤ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា+ ព្រម​ទាំង​ការ​ពារ​អ្នក​រាល់​គ្នា។

២៥ សូម​ព្រះ​យេហូវ៉ា​មើល​មក​អ្នក​រាល់​គ្នា​ដោយ​ទឹក​មុខ​រីក​រាយ+ ហើយ​សូម​លោក​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា។

២៦ សូម​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​សប្បុរស​ចំពោះ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​»​›។+

២៧ ពួក​គេ​ត្រូវ​ប្រើ​នាម​ខ្ញុំ​ពេល​ឲ្យ​ពរ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល+ នោះ​ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​ពួក​គេ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក