ហូសេ
៤ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរស្ដាប់ប្រសាសន៍ព្រះយេហូវ៉ា
ព្រោះព្រះយេហូវ៉ាមានរឿងក្ដីទាស់នឹងអ្នកស្រុកទាំងមូល។+
ព្រោះនៅក្នុងស្រុកនេះគ្មានសេចក្ដីពិត គ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងគ្មានចំណេះអំពីព្រះឡើយ។+
២ ផ្ទុយទៅវិញ មានតែការកុហក+ ការស្បថមិនស្មោះ និងការសម្លាប់គ្នា+
ការលួច និងការផិតក្បត់+ទូទាំងស្រុក
ហើយមានឃាតកម្មមួយហើយមួយទៀត។+
៣ ហេតុនេះហើយបានជាស្រុកនេះនឹងកាន់ទុក្ខ+
ហើយអ្នកស្រុកទាំងអស់នឹងរីងរៃទៅ។
ឯសត្វព្រៃនៅឯវាល សត្វស្លាបនៅលើមេឃ
និងត្រីក្នុងសមុទ្រ ក៏នឹងវិនាសទៅដែរ។
៤ «ប៉ុន្តែ ចូរកុំឲ្យអ្នកណាម្នាក់តតាំងឬទូន្មានប្រដៅអ្នករាល់គ្នាឡើយ+
ព្រោះអ្នករាល់គ្នាជាមនុស្សរឹងរូស ដូចជាពួកអ្នកដែលតតាំងនឹងសង្ឃដែរ។+
៥ ដូច្នេះ អ្នករាល់គ្នានឹងជំពប់ដួលទាំងកណ្ដាលថ្ងៃ
ហើយពួកអ្នកប្រកាសទំនាយនឹងជំពប់ដួលជាមួយនឹងអ្នករាល់គ្នាដូចជានៅពេលយប់ដែរ។
ខ្ញុំនឹងបំបិទមាត់ម្ដាយរបស់អ្នករាល់គ្នា។
៦ រាស្ត្រខ្ញុំនឹងត្រូវបំផ្លាញ ព្រោះតែពួកគេមិនស្គាល់ខ្ញុំ។
ដោយសារអ្នករាល់គ្នាមិនព្រមទទួលចំណេះអំពីខ្ញុំ+
នោះខ្ញុំនឹងមិនព្រមទទួលអ្នករាល់គ្នាឲ្យបម្រើជាសង្ឃរបស់ខ្ញុំទេ។
ដោយសារអ្នករាល់គ្នាបានភ្លេចច្បាប់*របស់ព្រះនៃអ្នករាល់គ្នា+
នោះរូបខ្ញុំក៏នឹងបំភ្លេចកូនចៅរបស់អ្នករាល់គ្នាដែរ។
៧ កាលពួកសង្ឃមានគ្នាកាន់តែច្រើន ពួកគេកាន់តែប្រព្រឹត្តខុសឆ្គងប្រឆាំងនឹងខ្ញុំ។+
ខ្ញុំនឹងធ្វើឲ្យភាពរុងរឿងរបស់ពួកគេទៅជាការអាប់ឱនវិញ។*
៨ ពួកគេបានសាច់បរិភោគពេលដែលរាស្ត្រខ្ញុំប្រព្រឹត្តអំពើខុសឆ្គង
ហើយពួកគេចង់ឲ្យតែបណ្ដាជនធ្វើខុសម្ដងហើយម្ដងទៀត។
៩ ទាំងបណ្ដាជនទាំងពួកសង្ឃនឹងទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន
ហើយខ្ញុំនឹងឲ្យពួកគេទទួលផលតាមការប្រព្រឹត្តរបស់ពួកគេ។+
១០ ពួកគេនឹងបរិភោគ តែមិនឆ្អែតស្កប់ស្កល់ទេ។+
ពួកគេរួមដំណេកឥតរើសមុខ តែចំនួនពួកគេនឹងមិនកើនឡើងឡើយ+
ព្រោះពួកគេមិនស្ដាប់បង្គាប់ព្រះយេហូវ៉ាទាល់តែសោះ។
១១ ដោយសារអំពើពេស្យាចារ និងស្រាចាស់ស្រាថ្មី
នោះពួកគេលែងមានចិត្តចង់ប្រព្រឹត្តអ្វីដែលត្រឹមត្រូវទៀត។+
១២ រាស្ត្ររបស់ខ្ញុំសុំការណែនាំពីរូបព្រះដែលធ្វើពីឈើ
ហើយពួកគេធ្វើតាមអ្វីដែលដំបង*ចង្អុលបង្ហាញ
ព្រោះចិត្តគំនិតប្រាសចាកសីលធម៌ខាងផ្លូវភេទ នាំឲ្យពួកគេវង្វេងចេញ
ហើយដោយសារអំពើពេស្យាចារ ពួកគេមិនព្រមចុះចូលចំពោះព្រះរបស់ខ្លួនឡើយ។
១៣ ពួកគេជូនគ្រឿងបូជានៅកំពូលភ្នំនានា+
ហើយដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង នៅលើទីទួលទាំងឡាយ
ព្រមទាំងនៅក្រោមដើមអូក ដើមស្តូរ៉េស និងដើមឈើធំៗទាំងអស់ដែរ+
ព្រោះដើមទាំងនោះមានម្លប់ត្រឈឹងត្រឈៃ។
ហេតុនេះ កូនស្រីៗរបស់អ្នករាល់គ្នាប្រព្រឹត្តអំពើពេស្យាចារ
ហើយកូនប្រសាស្រីប្រព្រឹត្តអំពើផិតក្បត់។
១៤ ប៉ុន្តែ ខ្ញុំនឹងមិនដាក់ទោសកូនស្រីៗរបស់អ្នករាល់គ្នា ដោយសារតែការប្រព្រឹត្តអំពើពេស្យាចារនោះទេ
ហើយក៏មិនកាត់ទោសកូនប្រសាស្រីអ្នករាល់គ្នា ព្រោះតែការប្រព្រឹត្តអំពើផិតក្បត់នោះដែរ។
ព្រោះពួកប្រុសៗបានទៅរកស្រីពេស្យា
ហើយជូនគ្រឿងបូជាជាមួយនឹងពួកពេស្យាដែលបម្រើនៅវិហារ។
មនុស្សដែលគ្មានការយល់ដឹងទាំងនេះ+ នឹងត្រូវវិនាសសាបសូន្យ។
១៥ ឱអ៊ីស្រាអែលអើយ! ទោះជាអ្នករាល់គ្នាកំពុងប្រព្រឹត្តអំពើពេស្យាចារក្ដី+
សូមកុំឲ្យពួកយូដាមានទោសឡើយ។+
កុំមកក្រុងគីលកាល+ឬក្រុងបេតអាវេន+ជាដាច់ខាត
ហើយក៏កុំស្បថដោយប្រើពាក្យថា៖ ‹ដូចព្រះយេហូវ៉ាមានជីវិតរស់នៅ!›។+
១៦ ព្រោះដូចគោក្បាលរឹង ពួកអ៊ីស្រាអែលក៏រឹងចចេសដែរ។+
ឥឡូវ តើព្រះយេហូវ៉ានឹងឃ្វាលពួកគេដូចជាចៀមស្ទាវនៅវាលស្មៅឬ?
១៧ អេប្រាអ៊ីមបានភ្ជាប់ខ្លួននឹងរូបព្រះហើយ+
ចូរបណ្ដោយតាមតែគាត់ទៅ!
ឯពួកអ្នកគ្រប់គ្រងរបស់នាងវិញ ពួកគេចូលចិត្តតែការអាម៉ាស់ប៉ុណ្ណោះ។+
១៩ ខ្យល់នឹងបក់ផាត់នាំនាងយកទៅដោយស្លាបរបស់វា
ហើយពួកគេនឹងទទួលការអាម៉ាស់ដោយសារគ្រឿងបូជារបស់ខ្លួន»។