បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • សាំសុន​សង​សឹក​ពួក​ភីលីស្ទីន (​១​-​២០​)

អ្នកសម្រេចក្ដី ១៥:២

ឯកសារយោង

  • +អសក ១៤:១៧
  • +អសក ១៤:១១, ២០

អ្នកសម្រេចក្ដី ១៥:៦

ឯកសារយោង

  • +អសក ១៤:១១, ២០
  • +អសក ១៤:១៥

អ្នកសម្រេចក្ដី ១៥:៧

ឯកសារយោង

  • +អសក ១៤:៤

អ្នកសម្រេចក្ដី ១៥:៩

ឯកសារយោង

  • +២សាំ ២៣:១១, ១២

អ្នកសម្រេចក្ដី ១៥:១០

កំណត់សម្គាល់

  • *

    ឬ​«​ចង​»​

អ្នកសម្រេចក្ដី ១៥:១១

ឯកសារយោង

  • +អសក ១៣:១

អ្នកសម្រេចក្ដី ១៥:១៤

ឯកសារយោង

  • +អសក ១៣:២៤, ២៥; ១៤:៥, ៦
  • +អសក ១៦:៩, ១២

អ្នកសម្រេចក្ដី ១៥:១៥

ឯកសារយោង

  • +អសក ៣:៣១

អ្នកសម្រេចក្ដី ១៥:១៦

ឯកសារយោង

  • +អសក ១៦:៣០

អ្នកសម្រេចក្ដី ១៥:១៧

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ទួល​ឆ្អឹង​ថ្គាម​»​

ឯកសារយោង

  • +អសក ១៥:៩

អ្នកសម្រេចក្ដី ១៥:១៩

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​រន្ធ​ទឹក​នៃ​អ្នក​ហៅ​រក​»​

ឯកសារយោង

  • +ដច ១៧:៦

អ្នកសម្រេចក្ដី ១៥:២០

ឯកសារយោង

  • +ដក ៤៩:១៦; អសក ២:១៦; ១៣:១, ៥; ១៦:៣១; ហេ ១១:៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ១៥:២អសក ១៤:១៧
អសក. ១៥:២អសក ១៤:១១, ២០
អសក. ១៥:៦អសក ១៤:១១, ២០
អសក. ១៥:៦អសក ១៤:១៥
អសក. ១៥:៧អសក ១៤:៤
អសក. ១៥:៩២សាំ ២៣:១១, ១២
អសក. ១៥:១១អសក ១៣:១
អសក. ១៥:១៤អសក ១៣:២៤, ២៥; ១៤:៥, ៦
អសក. ១៥:១៤អសក ១៦:៩, ១២
អសក. ១៥:១៥អសក ៣:៣១
អសក. ១៥:១៦អសក ១៦:៣០
អសក. ១៥:១៧អសក ១៥:៩
អសក. ១៥:១៩ដច ១៧:៦
អសក. ១៥:២០ដក ៤៩:១៦; អសក ២:១៦; ១៣:១, ៥; ១៦:៣១; ហេ ១១:៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ១៥:១-២០

អ្នកសម្រេចក្ដី

១៥ មួយ​រយៈ​ពេល​ក្រោយ​មក នា​រដូវ​ច្រូត​កាត់​ស្រូវ​សាលី សាំសុន​បាន​ទៅ​លេង​ប្រពន្ធ​របស់​គាត់ ទាំង​នាំ​យក​កូន​ពពែ​មួយ​ក្បាល​ទៅ​ជា​មួយ​ដែរ។ ពេល​ទៅ​ដល់ គាត់​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ចូល​ទៅ​ឯ​ប្រពន្ធ​ខ្ញុំ​ក្នុង​បន្ទប់​គេង​»។ ប៉ុន្តែ ឪពុក​ក្មេក​របស់​គាត់​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ឡើយ។ ២ ឪពុក​ក្មេក​គាត់​និយាយ​ថា​៖ ​«​ពុក​គិត​ថា​‹កូន​មុខ​ជា​ស្អប់​នាង​មិន​ខាន›។+ ដូច្នេះ ពុក​បាន​លើក​នាង​ឲ្យ​ទៅ​អ្នក​កំដរ​របស់​កូន។+ មើល! ប្អូន​ស្រី​នាង​ស្អាត​ជាង​នាង​ទៅ​ទៀត។ ចូរ​កូន​យក​ប្អូន​ស្រី​នាង​ធ្វើ​ជា​ប្រពន្ធ​ចុះ​»។ ៣ ក៏​ប៉ុន្តែ សាំសុន​តប​ថា​៖ ​«​លើក​នេះ ពួក​ភីលីស្ទីន​មិន​អាច​បន្ទោស​ខ្ញុំ​បាន​ទេ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​គេ​»។

៤ បន្ទាប់​មក សាំសុន​ទៅ​ចាប់​កញ្ជ្រោង​៣០០​ក្បាល។ គាត់​ចង​កន្ទុយ​កញ្ជ្រោង​ជា​គូ​ៗ ហើយ​ដោត​ចន្លុះ​នៅ​កណ្ដាល​កន្ទុយ​ទាំង​គូ​ៗ​នោះ។ ៥ រួច​មក សាំសុន​អុជ​ចន្លុះ ហើយ​លែង​កញ្ជ្រោង​ទាំង​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​វាល​ស្រូវ​របស់​ពួក​ភីលីស្ទីន ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ឆេះ​គ្មាន​សល់ តាំង​ពី​កណ្ដាប់​ស្រូវ​រហូត​ដល់​វាល​ស្រូវ ព្រម​ទាំង​ចម្ការ​ទំពាំង​បាយ​ជូរ និង​ចម្ការ​ដើម​អូលីវ​ទៀត​ផង។

៦ ពួក​ភីលីស្ទីន​សួរ​ថា​៖ ​«​តើ​អ្នក​ណា​ជា​អ្នក​ធ្វើ?​»។ មាន​គេ​ឆ្លើយ​ថា​៖ ​«​សាំសុន​កូន​ប្រសា​របស់​អ្នក​ក្រុង​ធីមណា គាត់​ជា​អ្នក​ធ្វើ ពី​ព្រោះ​ឪពុក​ក្មេក​គាត់​លើក​ប្រពន្ធ​គាត់​ឲ្យ​ទៅ​អ្នក​កំដរ​»។+ ឮ​ដូច្នោះ ពួក​ភីលីស្ទីន​ក៏​ចេញ​ទៅ ហើយ​យក​ភ្លើង​ដុត​ប្រពន្ធ​សាំសុន​និង​ឪពុក​ក្មេក​គាត់។+ ៧ សាំសុន​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​ដោយ​សារ​អ្នក​រាល់​គ្នា​ធ្វើ​បែប​នេះ ខ្ញុំ​នឹង​មិន​ឈប់​ត្រឹម​នេះ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​សង​សឹក​អ្នក​រាល់​គ្នា​វិញ​»។+ ៨ រួច​គាត់​សម្លាប់​ពួក​គេ​យ៉ាង​ច្រើន​សន្ធឹក។ បន្ទាប់​មក គាត់​ចុះ​ទៅ​អាស្រ័យ​ក្នុង​រូង​ថ្ម​ត្រង់​ចំណោត​ភ្នំ​អេតាម។

៩ ក្រោយ​មក ពួក​ភីលីស្ទីន​ធ្វើ​ដំណើរ​មក​បោះ​ទ័ព​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា ថែម​ទាំង​រុក​រាន​ទន្ទ្រាន​នៅ​លេហ៊ី​ទៀត​ផង។+ ១០ ពួក​បុរស​ក្នុង​កុលសម្ព័ន្ធ​យូដា​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ចង់​មក​ប្រយុទ្ធ​នឹង​យើង?​»។ ពួក​គេ​តប​ថា​៖ ​«​យើង​មក​ដើម្បី​ចាប់*សាំសុន ហើយ​សង​សឹក​គាត់​ឲ្យ​សម​នឹង​អំពើ​ដែល​គាត់​បាន​ធ្វើ​មក​លើ​យើង​»។ ១១ ម្ល៉ោះ​ហើយ បុរស​ចំនួន​៣.០០០​នាក់​ពី​កុលសម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ឯ​រូង​ភ្នំ​ត្រង់​ចំណោត​ភ្នំ​អេតាម រួច​និយាយ​ទៅ​សាំសុន​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ​ចំពោះ​ពួក​យើង? តើ​អ្នក​មិន​ដឹង​ទេ​ឬ ថា​ពួក​ភីលីស្ទីន​កំពុង​គ្រប់​គ្រង​លើ​ពួក​យើង?​»។+ គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​ធ្វើ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មក​លើ​ខ្ញុំ​ប៉ុណ្ណោះ​»។ ១២ ប៉ុន្តែ ពួក​បុរស​ទាំង​នោះ​និយាយ​ទៅ​គាត់​ថា​៖ ​«​ពួក​យើង​មក​នេះ​ដើម្បី​ចាប់​ខ្លួន​អ្នក ប្រគល់​ទៅ​ឲ្យ​ពួក​ភីលីស្ទីន​»។ សាំសុន​តប​ថា​៖ ​«​ចូរ​ស្បថ​នឹង​ខ្ញុំ​ថា អ្នក​រាល់​គ្នា​នឹង​មិន​ធ្វើ​អាក្រក់​មក​លើ​ខ្ញុំ​ឡើយ​»។ ១៣ ពួក​បុរស​ទាំង​នោះ​តប​វិញ​ថា​៖ ​«​ពួក​យើង​មិន​សម្លាប់​អ្នក​ទេ។ ពួក​យើង​គ្រាន់​តែ​ចង​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ឲ្យ​ពួក​គេ​ប៉ុណ្ណោះ​»។

ដូច្នេះ ពួក​បុរស​ទាំង​នោះ​យក​ខ្សែ​ពួរ​ពីរ​មក​ចង​គាត់ ហើយ​នាំ​គាត់​ចេញ​ពី​រូង​ភ្នំ​មក។ ១៤ កាល​ដែល​ឃើញ​សាំសុន​មក​ដល់​លេហ៊ី ពួក​ភីលីស្ទីន​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង។ បន្ទាប់​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​លើ​សាំសុន+ ធ្វើ​ឲ្យ​ចំណង​ខ្សែ​ពួរ​ដែល​ចង​ដៃ​គាត់​ត្រូវ​ដាច់​យ៉ាង​ផុយ ដូច​សរសៃ​អំបោះ​ដែល​ត្រូវ​ភ្លើង​រោល។+ ១៥ សាំសុន​ក្រឡេក​ទៅ​ឃើញ​ឆ្អឹង​ថ្គាម​មួយ​របស់​សត្វ​លា​ដែល​ទើប​នឹង​ស្លាប់ រួច​គាត់​ក៏​យក​ឆ្អឹង​ថ្គាម​នោះ​មក​សម្លាប់​ពួក​គេ​អស់​១.០០០​នាក់។+ ១៦ បន្ទាប់​មក សាំសុន​ពោល​ថា​៖

​«​ដោយ​ឆ្អឹង​ថ្គាម​សត្វ​លា ខ្ញុំ​បាន​សម្លាប់​សត្រូវ​គរ​ជា​គំនរ!

ដោយ​ឆ្អឹង​ថ្គាម​សត្វ​លា ខ្ញុំ​សម្លាប់​មនុស្ស​អស់​១.០០០​នាក់​»។+

១៧ លុះ​និយាយ​ចប់ គាត់​គ្រវែង​ឆ្អឹង​ថ្គាម​នោះ​ចោល ហើយ​ហៅ​កន្លែង​នោះ​ថា រ៉ាម៉ាតលេហ៊ី។*+ ១៨ រួច​មក សាំសុន​ស្រេក​ទឹក​ខ្លាំង​ណាស់ បាន​ជា​គាត់​ហៅ​រក​ព្រះ​យេហូវ៉ា ដោយ​និយាយ​ថា​៖ ​«​លោក​បាន​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ទទួល​ជ័យ​ជម្នះ​យ៉ាង​ធំ​ធេង។ ប៉ុន្តែ​ឥឡូវ តើ​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​ដោយ​ការ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​មិន​កាត់​ចុង​ស្បែក​ឬ?​»។ ១៩ ដូច្នេះ ព្រះ​បាន​បំបែក​ថ្ម​ឲ្យ​មាន​ប្រហោង​នៅ​លេហ៊ី ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។+ ពេល​សាំសុន​បាន​ផឹក​ទឹក គាត់​ក៏​មាន​កម្លាំង​កំហែង និង​មាន​ស្មារតី​ឡើង​វិញ។ ហេតុ​នេះ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​អេនហាកូរី* ដែល​ស្ថិត​នៅ​លេហ៊ី​ដរាប​ដល់​សព្វ​ថ្ងៃ។

២០ សាំសុន​បាន​ធ្វើ​ជា​អ្នក​សម្រេច​ក្ដី​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​អស់​រយៈ​ពេល​២០​ឆ្នាំ នៅ​គ្រា​ដែល​ពួក​ភីលីស្ទីន​កំពុង​កាន់​អំណាច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក