បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • អេលីសេ​ធ្វើ​ឲ្យ​ផ្លែ​ពូថៅ​អណ្ដែត​ឡើង (​១​-​៧​)

      • អេលីសេ​ប្រឆាំង​នឹង​ពួក​ស៊ីរី (​៨​-​២៣​)

        • ព្រះ​បាន​បើក​ភ្នែក​របស់​អ្នក​បម្រើ​របស់​អេលីសេ (​១៦, ១៧​)

        • ព្រះ​ធ្វើ​ឲ្យ​ពួក​ស៊ីរី​ងងឹត​ភ្នែក (​១៨, ១៩​)

      • ក្រុង​សាម៉ារី​មាន​ការ​អត់​ឃ្លាន (​២៤​-​៣៣​)

បណ្ដាស្ដេចទី២ ៦:១

ឯកសារយោង

  • +២បស ២:៣, ៥; ៩:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ៥

បណ្ដាស្ដេចទី២ ៦:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ៥

បណ្ដាស្ដេចទី២ ៦:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៩/២០២២, ទំ.  ៥

បណ្ដាស្ដេចទី២ ៦:៨

ឯកសារយោង

  • +១បស ២០:១, ៣៤; ២២:៣១

បណ្ដាស្ដេចទី២ ៦:៩

ឯកសារយោង

  • +១បស ១៧:២៤

បណ្ដាស្ដេចទី២ ៦:១០

ឯកសារយោង

  • +ម៉ាថ ២:១២

បណ្ដាស្ដេចទី២ ៦:១២

ឯកសារយោង

  • +ដាន ២:២២, ២៨

បណ្ដាស្ដេចទី២ ៦:១៣

ឯកសារយោង

  • +ដក ៣៧:១៦, ១៧

បណ្ដាស្ដេចទី២ ៦:១៦

ឯកសារយោង

  • +ដច ១៤:១៣; ចសព ៣:៦
  • +២សាំ ២២:៣១; ២ប្រ ៣២:៧; ចសព ១៨:២; ២៧:៣; ៤៦:៧; ៥៥:១៨; ១១៨:១១; រ៉ូម ៨:៣១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៨, ទំ.  ២០-២១, ២៦

បណ្ដាស្ដេចទី២ ៦:១៧

ឯកសារយោង

  • +សកម្ម ៧:៥៦
  • +២បស ២:១១; ចសព ៦៨:១៧; សាក ៦:១
  • +ចសព ៣៤:៧; ម៉ាថ ២៦:៥៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៨, ទំ.  ២០-២១

បណ្ដាស្ដេចទី២ ៦:១៨

ឯកសារយោង

  • +ដក ១៩:១០, ១១

បណ្ដាស្ដេចទី២ ៦:១៩

ឯកសារយោង

  • +១បស ១៦:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ២

បណ្ដាស្ដេចទី២ ៦:២២

ឯកសារយោង

  • +សុភ ២៥:២១; រ៉ូម ១២:២០

បណ្ដាស្ដេចទី២ ៦:២៣

ឯកសារយោង

  • +២បស ៥:២

បណ្ដាស្ដេចទី២ ៦:២៤

ឯកសារយោង

  • +បច ២៨:៥២; ១បស ២០:១

បណ្ដាស្ដេចទី២ ៦:២៥

កំណត់សម្គាល់

  • *

    ឬ​«​១​ភាគ​៤​កាប​»​ ប្រហែលជា​ស្មើ​នឹង​៣០០​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ចល ២៦:២៦; បច ២៨:១៥, ១៧
  • +បច ១៤:៣; អេគ ៤:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៤៦

បណ្ដាស្ដេចទី២ ៦:២៨

ឯកសារយោង

  • +ចល ២៦:២៩; បច ២៨:៥៣-៥៧; អេគ ៥:១០

បណ្ដាស្ដេចទី២ ៦:២៩

ឯកសារយោង

  • +បទំ ៤:១០

បណ្ដាស្ដេចទី២ ៦:៣០

ឯកសារយោង

  • +ដក ៣៧:២៩; ១បស ២១:២៧

បណ្ដាស្ដេចទី២ ៦:៣១

ឯកសារយោង

  • +យេ ៣៨:៤

បណ្ដាស្ដេចទី២ ៦:៣២

ឯកសារយោង

  • +១បស ១៨:១៣; ២១:៩, ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ៦:១២បស ២:៣, ៥; ៩:១
២បស. ៦:៨១បស ២០:១, ៣៤; ២២:៣១
២បស. ៦:៩១បស ១៧:២៤
២បស. ៦:១០ម៉ាថ ២:១២
២បស. ៦:១២ដាន ២:២២, ២៨
២បស. ៦:១៣ដក ៣៧:១៦, ១៧
២បស. ៦:១៦ដច ១៤:១៣; ចសព ៣:៦
២បស. ៦:១៦២សាំ ២២:៣១; ២ប្រ ៣២:៧; ចសព ១៨:២; ២៧:៣; ៤៦:៧; ៥៥:១៨; ១១៨:១១; រ៉ូម ៨:៣១
២បស. ៦:១៧សកម្ម ៧:៥៦
២បស. ៦:១៧២បស ២:១១; ចសព ៦៨:១៧; សាក ៦:១
២បស. ៦:១៧ចសព ៣៤:៧; ម៉ាថ ២៦:៥៣
២បស. ៦:១៨ដក ១៩:១០, ១១
២បស. ៦:១៩១បស ១៦:២៩
២បស. ៦:២២សុភ ២៥:២១; រ៉ូម ១២:២០
២បស. ៦:២៣២បស ៥:២
២បស. ៦:២៤បច ២៨:៥២; ១បស ២០:១
២បស. ៦:២៥ចល ២៦:២៦; បច ២៨:១៥, ១៧
២បស. ៦:២៥បច ១៤:៣; អេគ ៤:១៤
២បស. ៦:២៨ចល ២៦:២៩; បច ២៨:៥៣-៥៧; អេគ ៥:១០
២បស. ៦:២៩បទំ ៤:១០
២បស. ៦:៣០ដក ៣៧:២៩; ១បស ២១:២៧
២បស. ៦:៣១យេ ៣៨:៤
២បស. ៦:៣២១បស ១៨:១៣; ២១:៩, ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ៦:១-៣៣

បណ្ដាស្ដេចទី២

៦ នៅ​គ្រា​មួយ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ+បាន​និយាយ​ទៅ​កាន់​អេលីសេ​ថា​៖ ​«​កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់ ចង្អៀត​ណាស់។ ២ សូម​ឲ្យ​យើង​ទៅ​តំបន់​ទន្លេយ៉ូដាន់ ហើយ​កាប់​ឈើ​ដើម្បី​សង់​ទី​លំនៅ នៅ​ឯ​ទី​នោះ​ទៅ​»។ អេលីសេ​ក៏​ឆ្លើយ​ថា​៖ ​«​ចូរ​ទៅ​ចុះ​»។ ៣ កូន​ចៅ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​បាន​និយាយ​ថា​៖ ​«​សូម​លោក​ម្ចាស់​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ដែរ​»។ គាត់​ក៏​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​»។ ៤ ដូច្នេះ អេលីសេ​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​ពួក​គេ។ ពេល​ទៅ​ដល់​ក្បែរ​ទន្លេយ៉ូដាន់ ពួក​គេ​ក៏​កាប់​ឈើ​នៅ​ទី​នោះ។ ៥ ពេល​ពួក​គេ​កំពុង​កាប់​ឈើ ផ្លែ​ពូថៅ​របស់​បុរស​ម្នាក់ បាន​របូត​ធ្លាក់​ទៅ​ក្នុង​ទឹក។ បុរស​នោះ​ក៏​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់​អើយ! ពូថៅ​នេះ ខ្ញុំ​ខ្ចី​ពី​គេ​ទេ!​»។ ៦ អេលីសេ​ជា​តំណាង​ព្រះ​ពិត​ក៏​សួរ​ថា​៖ ​«​តើ​ធ្លាក់​នៅ​ត្រង់​ណា?​»។ បុរស​នោះ​ក៏​បង្ហាញ​កន្លែង​ធ្លាក់។ រួច​អេលីសេ​កាត់​មែក​ឈើ​មួយ បោះ​ទៅ​ទី​នោះ ស្រាប់​តែ​ផ្លែ​ពូថៅ​ក៏​អណ្ដែត​ឡើង។ ៧ អេលីសេ​ក៏​ប្រាប់​ថា​៖ ​«​ចូរ​យក​វា​មក​»។ ដូច្នេះ បុរស​នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​ផ្លែ​ពូថៅ​នោះ។

៨ លុះ​ក្រោយ​មក ស្ដេច​ស្រុក​ស៊ីរី​ចង់​ទៅ​ច្បាំង​នឹង​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ស្ដេច​ស្រុក​ស៊ីរី​ក៏​ប្រឹក្សា​ជា​មួយ​នឹង​ពួក​អ្នក​បម្រើ​គាត់ ហើយ​ប្រាប់​អំពី​ទី​តាំង​ដែល​ពួក​គេ​ត្រូវ​បោះ​ជំរំ។ ៩ ឯ​តំណាង​ព្រះ​ពិត+ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ស្ដេច​ស្រុក​អ៊ីស្រាអែល​ថា​៖ ​«​សូម​លោក​កុំ​ឆ្លង​កាត់​តំបន់​មួយ​នោះ​ឲ្យ​សោះ ព្រោះ​ពួក​ស៊ីរី​កំពុង​ចុះ​មក​តាម​នោះ​ហើយ​»។ ១០ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ចាត់​គេ​ឲ្យ​ទៅ​ព្រមាន​បណ្ដា​ជន​ដែល​រស់​នៅ​តំបន់​ដែល​អេលីសេ​បាន​ប្រាប់។ តំបន់​ណា​ដែល​អេលីសេ​បាន​ព្រមាន​ស្ដេច ស្ដេច​ក៏​បាន​ជៀស​វាង​ពី​តំបន់​នោះ។+

១១ ការ​នេះ​នាំ​ឲ្យ​ស្ដេច​ស្រុក​ស៊ីរី​ខឹង​យ៉ាង​ខ្លាំង។ ដូច្នេះ គាត់​បាន​ហៅ​ពួក​អ្នក​បម្រើ​ឲ្យ​មក ហើយ​សួរ​ថា​៖ ​«​ប្រាប់​មក! តើ​អ្នក​ណា​ចូល​ដៃ​ជា​មួយ​នឹង​ស្ដេចស្រុក​អ៊ីស្រាអែល?​»។ ១២ រួច​អ្នក​បម្រើ​ម្នាក់​បាន​និយាយ​ថា​៖ ​«​គ្មាន​អ្នក​ណា​ក្បត់​នឹង​ស្ដេច​ជា​ម្ចាស់​ទេ! គឺ​អេលីសេ​ជា​អ្នក​ប្រកាស​ទំនាយ​នៅ​ស្រុក​អ៊ីស្រាអែល​ជា​អ្នក​ប្រាប់​ស្ដេច​ស្រុក​នោះ ពី​អ្វី​ដែល​លោក​បាន​និយាយ​ក្នុង​បន្ទប់​»។+ ១៣ ស្ដេច​ក៏​និយាយ​ថា​៖ ​«​ចូរ​ទៅ​ស៊ើប​មើល​ឲ្យ​ដឹង​ថា​គាត់​នៅ​ឯ​ណា ដើម្បី​ខ្ញុំ​ចាត់​ទ័ព​ទៅ​ចាប់​គាត់​»។ ក្រោយ​មក មាន​គេ​មក​រាយ​ការណ៍​ប្រាប់​ស្ដេច​ថា​៖ ​«​អេលីសេ​នៅ​ក្រុង​ដូថាន់​»។+ ១៤ ពេល​ឮ​ដូច្នោះ ស្ដេច​ក៏​បញ្ជា​ទ័ព​មួយ​កង​ធំ រួម​ទាំង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង ឲ្យ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​នោះ​ទាំង​យប់។

១៥ លុះ​ព្រឹក​ឡើង អ្នក​បម្រើ​របស់​តំណាង​ព្រះ​ពិត បាន​ក្រោក​ពី​ដេក រួច​ចេញ​ទៅ​ក្រៅ។ ពេល​នោះ​គាត់​មើល​ឃើញ​ពល​ទ័ព រួម​ទាំង​ទ័ព​សេះ​និង​ទ័ព​រទេះ​ចម្បាំង កំពុង​ឡោម​ព័ទ្ធ​ក្រុង។ គាត់​ក៏​ស្រែក​ឡើង​ថា​៖ ​«​វរ​ហើយ​លោក​ម្ចាស់! តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?​»។ ១៦ ប៉ុន្តែ អេលីសេ​ប្រាប់​ថា​៖ ​«​កុំ​ខ្លាច​ឡើយ!+ ព្រោះ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ខាង​គេ​ទៅ​ទៀត​»។+ ១៧ រួច​អេលីសេ​ក៏​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បើក​ភ្នែក​គាត់​ឲ្យ​មើល​ឃើញ​ផង​»។+ រំពេច​នោះ ព្រះ​យេហូវ៉ា​ក៏​បើក​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គាត់​ក៏​ឃើញ​នៅ​តំបន់​ភ្នំ​មាន​ពេញ​ទៅ​ដោយ​ទ័ព​សេះ​ភ្លើង​និង​ទ័ព​រទេះ​ចម្បាំង​ភ្លើង+នៅ​ជុំវិញ​អេលីសេ។+

១៨ ពេល​នោះ ទ័ព​ស៊ីរី​ក៏​ចុះ​សំដៅ​មក​រក​អេលីសេ។ ឃើញ​ដូច្នោះ អេលីសេ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​លោក​ធ្វើ​ឲ្យ​ពួក​គេ​ងងឹត​ភ្នែក​ទៅ​»។+ ដូច្នេះ ព្រះ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​ងងឹត​ភ្នែក។ ១៩ បន្ទាប់​មក អេលីសេ​ក៏​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មិន​មែន​ផ្លូវ​នេះ​ទេ ក៏​មិន​មែន​ក្រុង​នេះ​ដែរ។ សូម​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​ជួប​បុរស​ដែល​អ្នក​រាល់​គ្នា​កំពុង​រក​»។ ពេល​នោះ គាត់​បាន​នាំ​ពួក​គេ​ទៅ​ក្រុង​សាម៉ារី។+

២០ ពេល​ទៅ​ដល់ អេលីសេ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បើក​ភ្នែក​ពួក​គេ​ឲ្យ​មើល​ឃើញ​វិញ​ផង​»។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បើក​ភ្នែក​ពួក​គេ ហើយ​ពួក​គេ​ឃើញ​ថា​ខ្លួន​កំពុង​នៅ​កណ្ដាល​ក្រុង​សាម៉ារី។ ២១ ពេល​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ឃើញ​ពួក​គេ គាត់​ក៏​សួរ​អេលីសេ​ថា​៖ ​«​លោក​ឪពុក! តើ​ត្រូវ​សម្លាប់​ពួក​គេ​ទេ? តើ​ខ្ញុំ​គួរ​តែ​សម្លាប់​ពួក​គេ​ឬ?​»។ ២២ ប៉ុន្តែ អេលីសេ​ប្រាប់​ថា​៖ ​«​អ្នក​មិន​ត្រូវ​សម្លាប់​ពួក​គេ​ទេ។ តើ​អ្នក​គួរ​សម្លាប់​ឈ្លើយ​សឹក​ឬ? សូម​រៀបចំ​នំ​ប៉័ង​និង​ទឹក​ឲ្យ​ពួក​គេ​បរិភោគ​ទៅ+ ដើម្បី​ពួក​គេ​មាន​កម្លាំង​ត្រឡប់​ទៅ​ឯ​ម្ចាស់​ពួក​គេ​វិញ​»។ ២៣ ដូច្នេះ ស្ដេច​បាន​រៀបចំ​ពិធី​ភោជនាហារ​ឲ្យ​ពួក​គេ។ ក្រោយ​ពី​បរិភោគ​រួច ស្ដេច​ក៏​ដោះ​លែង​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ម្ចាស់​វិញ។ តាំង​ពី​ពេល​នោះ ទ័ព​ស៊ីរី+ក៏​លែង​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ទៀត។

២៤ កន្លង​ក្រោយ​មក បេនហាដាត​ជា​ស្ដេច​ស្រុក​ស៊ីរី​បាន​ប្រមូល​ទ័ព​របស់​គាត់​ទាំង​អស់ ហើយ​ឡើង​ទៅ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី។+ ២៥ ដោយ​ព្រោះ​ការ​នោះ ក្រុង​សាម៉ារី​មាន​ការ​អត់​ឃ្លាន​ជា​ខ្លាំង+ រហូត​ដល់​ក្បាល​លា​មួយ+ថ្លៃ​៨០​កាក់​ធ្វើ​ពី​ប្រាក់ និង​អាចម៍​ព្រាប​ពីរ​ក្ដាប់*ថ្លៃ​៥​កាក់​ធ្វើ​ពី​ប្រាក់។ ២៦ គ្រា​នោះ កាល​ដែល​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដើរ​លើ​កំពែង​ក្រុង មាន​ស្ត្រី​ម្នាក់​ស្រែក​អង្វរ​គាត់​ថា​៖ ​«​ឱ​ស្ដេច​ជា​ម្ចាស់​អើយ! សូម​ជួយ​យើង​ផង​»។ ២៧ ស្ដេច​ក៏​តប​ទៅ​វិញ​ថា​៖ ​«​បើ​ព្រះ​យេហូវ៉ា​មិន​ជួយ​អ្នក​ផង ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ជួយ​អ្នក​បាន​ទៅ? ស្រូវ​ក៏​ខ្ញុំ​គ្មាន ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង​ក៏​ខ្ញុំ​គ្មាន​ដែរ​»។ ២៨ ស្ដេច​ក៏​សួរ​នាង​ថា​៖ ​«​តើ​នាង​មាន​រឿង​អ្វី?​»។ នាង​ឆ្លើយ​ថា​៖ ​«​ស្ត្រី​នេះ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា​៖ ‹ថ្ងៃ​នេះ​យើង​នឹង​បរិភោគ​កូន​អ្នក ហើយ​ថ្ងៃ​ស្អែក​យើង​នឹង​បរិភោគ​កូន​ខ្ញុំ​វិញ›។+ ២៩ ដូច្នេះ ខ្ញុំ​ក៏​ស្ងោរ​កូន​ខ្ញុំ ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។+ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​និយាយ​ទៅ​នាង​ថា​៖ ‹ចូរ​យក​កូន​អ្នក​មក ដើម្បី​យើង​ចែក​គ្នា​បរិភោគ›។ ប៉ុន្តែ នាង​បាន​យក​កូន​នោះ​ទៅ​លាក់​ទុក​»។

៣០ ក្រោយ​ពី​ស្ដាប់​រួច ស្ដេច​ក៏​ចាប់​ហែក​អាវ​របស់​ខ្លួន។+ ខណៈ​ពេល​ស្ដេច​កំពុង​ដើរ​លើ​កំពែង បណ្ដា​ជន​បាន​ឃើញ​ថា​គាត់​ស្លៀក​បាវ ទោះ​ជា​គាត់​ពាក់​សម្លៀក​បំពាក់​ស្ដេច​ពី​លើ​ក៏​ដោយ។ ៣១ បន្ទាប់​មក ស្ដេច​ក៏​និយាយ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ បើ​ខ្ញុំ​មិន​បាន​កាត់​ក្បាល​អេលីសេ​ជា​កូន​សាផាត​ទេ នោះ​សូម​ឲ្យ​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ទៅ​ចុះ!​»។+

៣២ ពេល​នោះ អេលីសេ​កំពុង​អង្គុយ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ស្ដេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​រត់​ទៅ​មុន​គាត់។ ប៉ុន្តែ មុន​អ្នក​នាំ​សារ​ទៅ​ដល់ អេលីសេ​បាន​ប្រាប់​ពួក​បុរស​ចាស់​ទុំ​ថា​៖ ​«​កូន​ឃាតករ+បាន​ចាត់​គេ​ឲ្យ​មក​កាត់​ក្បាល​ខ្ញុំ​ហើយ។ សូម​ចាំ​មើល បើ​អ្នក​នាំ​សារ​មក​ដល់ សូម​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គាត់​ចូល​ឲ្យ​សោះ។ ម្ចាស់​របស់​គាត់​ក៏​កំពុង​មក​តាម​ក្រោយ​ដែរ​»។ ៣៣ កាល​អេលីសេ​កំពុង​និយាយ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​នៅ​ឡើយ អ្នក​នាំ​សារ​និង​ស្ដេច​ក៏​បាន​មក​ដល់។ ពេល​នោះ ស្ដេច​បាន​និយាយ​ថា​៖ ​«​សេចក្ដី​វេទនា​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​ខ្ញុំ​គួរ​រង់​ចាំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ទៀត?​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក