អេសាយ
១២ នៅគ្រានោះ អ្នកនឹងនិយាយថា៖
«ឱព្រះយេហូវ៉ាអើយ! ខ្ញុំសូមអរគុណលោក
ព្រោះទោះជាលោកបានខឹងនឹងខ្ញុំយ៉ាងណាក្ដី ក៏កំហឹងរបស់លោកបានរសាយទៅ ហើយលោកបានសម្រាលទុក្ខខ្ញុំ។+
២ មើល! ព្រះគឺជាអ្នកសង្គ្រោះខ្ញុំ។+ ខ្ញុំនឹងទុកចិត្តលោក ហើយមិនភ័យខ្លាចឡើយ+
ព្រោះយ៉ា*គឺព្រះយេហូវ៉ា លោកជាកម្លាំងនិងជាថាមពលរបស់ខ្ញុំ
លោកបានទៅជាអ្នកសង្គ្រោះខ្ញុំ»។+
៣ អ្នកនឹងដងទឹកដោយអំណរពីអណ្ដូងនៃសេចក្ដីសង្គ្រោះ។+
៤ នៅគ្រានោះ អ្នកនឹងនិយាយថា៖
«ចូរថ្លែងអំណរគុណដល់ព្រះយេហូវ៉ា និងហៅរកនាមលោក
ចូរថ្លែងប្រាប់អំពីស្នាដៃរបស់លោកដល់ប្រជាជាតិនានា!+
ចូរប្រកាសថានាមលោកគឺខ្ពង់ខ្ពស់ឧត្ដម។+
៥ ចូរច្រៀងសរសើរព្រះយេហូវ៉ា+ ព្រោះលោកបានធ្វើការអស្ចារ្យជាច្រើន។+
ចូរប្រកាសរឿងនេះដល់មនុស្សទាំងអស់នៅផែនដី។
៦ ឱអ្នកក្រុងស៊ីយ៉ូនអើយ! ចូរបន្លឺសំឡេងឡើងដោយអំណរ
ព្រោះព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលដែលនៅក្នុងចំណោមអ្នករាល់គ្នា លោកឧត្តុង្គឧត្ដម»។