បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • អេហាស​ជា​ស្ដេច​ស្រុក​យូដា (​១​-​៤​)

      • ការ​ច្បាំង​ចាញ់​ពួក​ស៊ីរី​និង​អ៊ីស្រាអែល (​៥​-​៨​)

      • អូដេត​ព្រមាន​អ៊ីស្រាអែល (​៩​-​១៥​)

      • ពួក​យូដា​បាន​ត្រូវ​បន្ទាប​ចុះ (​១៦​-​១៩​)

      • អេហាស​គោរព​បូជា​រូប​ព្រះ។ សេចក្ដី​ស្លាប់​របស់​គាត់ (​២០​-​២៧​)

ប្រវត្តិហេតុទី២ ២៨:១

ឯកសារយោង

  • +ហូ ១:១; មីកា ១:១; ម៉ាថ ១:៩
  • +២បស ១៦:២

ប្រវត្តិហេតុទី២ ២៨:២

ឯកសារយោង

  • +១បស ១២:២៦, ២៨; ១៦:៣៣
  • +ដច ៣៤:១៧

ប្រវត្តិហេតុទី២ ២៨:៣

កំណត់សម្គាល់

  • *

    ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​កេហេណា​»​

ឯកសារយោង

  • +២ប្រ ៣៣:១, ៦; យេ ៧:៣១
  • +បច ១២:៣១

ប្រវត្តិហេតុទី២ ២៨:៤

កំណត់សម្គាល់

  • *

    ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឯកសារយោង

  • +ចល ២៦:៣០
  • +អេ ៥៧:៤, ៥

ប្រវត្តិហេតុទី២ ២៨:៥

ឯកសារយោង

  • +២បស ១៦:៥, ៦; ២ប្រ ២៤:២៤
  • +២សាំ ៨:៦; ១ប្រ ១៨:៥

ប្រវត្តិហេតុទី២ ២៨:៦

ឯកសារយោង

  • +២បស ១៥:៣៧; អេ ៧:១
  • +២ប្រ ១៥:២; ចសព ៧៣:២៧

ប្រវត្តិហេតុទី២ ២៨:៨

ឯកសារយោង

  • +១បស ១៦:២៣, ២៤; ២២:៥១

ប្រវត្តិហេតុទី២ ២៨:៩

ឯកសារយោង

  • +អសក ២:១៤; ៣:៨

ប្រវត្តិហេតុទី២ ២៨:១០

ឯកសារយោង

  • +ចល ២៥:៣៩, ៤៦; ២ប្រ ៨:៩

ប្រវត្តិហេតុទី២ ២៨:១៤

ឯកសារយោង

  • +២ប្រ ២៨:៨

ប្រវត្តិហេតុទី២ ២៨:១៦

ឯកសារយោង

  • +២បស ១៦:៧, ៨; អេ ៧:១០-១២

ប្រវត្តិហេតុទី២ ២៨:១៨

ឯកសារយោង

  • +២ប្រ ២៦:១, ៦
  • +២ប្រ ២៦:១០
  • +យ៉ូស ១៥:១០, ១២
  • +២ប្រ ១១:១០
  • +អសក ១៤:១

ប្រវត្តិហេតុទី២ ២៨:២០

ឯកសារយោង

  • +២បស ១៥:២៩; ១៦:៧, ៨; ១ប្រ ៥:២៦
  • +២បស ១៧:៥; អេ ៧:២០

ប្រវត្តិហេតុទី២ ២៨:២១

ឯកសារយោង

  • +២បស ១៨:១៥, ១៦; ២ប្រ ១២:៩

ប្រវត្តិហេតុទី២ ២៨:២៣

ឯកសារយោង

  • +២ប្រ ២៥:១៤
  • +២បស ១៦:១០-១៣
  • +យេ ៤៤:១៨

ប្រវត្តិហេតុទី២ ២៨:២៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​គ្រប់​កែង​ផ្លូវ​»​

ឯកសារយោង

  • +២បស ១៦:១៧
  • +១បស ៦:៣៣, ៣៤; ២ប្រ ២៩:៧

ប្រវត្តិហេតុទី២ ២៨:២៥

កំណត់សម្គាល់

  • *

    ឬ​«​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង​»​

ឯកសារយោង

  • +១បស ១៤:២២, ២៣; ២បស ១៥:៣២, ៣៥; ២ប្រ ២១:៥, ១១; ៣៣:១, ៣

ប្រវត្តិហេតុទី២ ២៨:២៦

ឯកសារយោង

  • +២បស ១៦:១៩

ប្រវត្តិហេតុទី២ ២៨:២៧

ឯកសារយោង

  • +២ប្រ ២១:១៦, ២០; ៣៣:២០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ២៨:១ហូ ១:១; មីកា ១:១; ម៉ាថ ១:៩
២ប្រ. ២៨:១២បស ១៦:២
២ប្រ. ២៨:២១បស ១២:២៦, ២៨; ១៦:៣៣
២ប្រ. ២៨:២ដច ៣៤:១៧
២ប្រ. ២៨:៣២ប្រ ៣៣:១, ៦; យេ ៧:៣១
២ប្រ. ២៨:៣បច ១២:៣១
២ប្រ. ២៨:៤ចល ២៦:៣០
២ប្រ. ២៨:៤អេ ៥៧:៤, ៥
២ប្រ. ២៨:៥២បស ១៦:៥, ៦; ២ប្រ ២៤:២៤
២ប្រ. ២៨:៥២សាំ ៨:៦; ១ប្រ ១៨:៥
២ប្រ. ២៨:៦២បស ១៥:៣៧; អេ ៧:១
២ប្រ. ២៨:៦២ប្រ ១៥:២; ចសព ៧៣:២៧
២ប្រ. ២៨:៨១បស ១៦:២៣, ២៤; ២២:៥១
២ប្រ. ២៨:៩អសក ២:១៤; ៣:៨
២ប្រ. ២៨:១០ចល ២៥:៣៩, ៤៦; ២ប្រ ៨:៩
២ប្រ. ២៨:១៤២ប្រ ២៨:៨
២ប្រ. ២៨:១៦២បស ១៦:៧, ៨; អេ ៧:១០-១២
២ប្រ. ២៨:១៨២ប្រ ២៦:១, ៦
២ប្រ. ២៨:១៨២ប្រ ២៦:១០
២ប្រ. ២៨:១៨យ៉ូស ១៥:១០, ១២
២ប្រ. ២៨:១៨២ប្រ ១១:១០
២ប្រ. ២៨:១៨អសក ១៤:១
២ប្រ. ២៨:២០២បស ១៥:២៩; ១៦:៧, ៨; ១ប្រ ៥:២៦
២ប្រ. ២៨:២០២បស ១៧:៥; អេ ៧:២០
២ប្រ. ២៨:២១២បស ១៨:១៥, ១៦; ២ប្រ ១២:៩
២ប្រ. ២៨:២៣២ប្រ ២៥:១៤
២ប្រ. ២៨:២៣២បស ១៦:១០-១៣
២ប្រ. ២៨:២៣យេ ៤៤:១៨
២ប្រ. ២៨:២៤២បស ១៦:១៧
២ប្រ. ២៨:២៤១បស ៦:៣៣, ៣៤; ២ប្រ ២៩:៧
២ប្រ. ២៨:២៥១បស ១៤:២២, ២៣; ២បស ១៥:៣២, ៣៥; ២ប្រ ២១:៥, ១១; ៣៣:១, ៣
២ប្រ. ២៨:២៦២បស ១៦:១៩
២ប្រ. ២៨:២៧២ប្រ ២១:១៦, ២០; ៣៣:២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ២៨:១-២៧

ប្រវត្តិហេតុទី២

២៨ ពេល​អេហាស+បាន​ទៅ​ជា​ស្ដេច​គាត់​មាន​អាយុ​២០​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​១៦​ឆ្នាំ។ គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច​ដាវីឌ​ជា​បុព្វ​បុរស​របស់​គាត់​ទេ។+ ២ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដើរ​តាម​គន្លង​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល+ ហើយ​ថែម​ទាំង​ធ្វើ​រូប​ព្រះ​បាល​ពី​លោហៈ+ទៀត​ផង។ ៣ បន្ថែម​ទៅ​ទៀត គាត់​បាន​ជូន​គ្រឿង​បូជា*នៅ​ជ្រលង​ហ៊ីណំ* ហើយ​គាត់​បាន​ដុត​កូន​ៗ​របស់​គាត់​ជូន​ជា​គ្រឿង​បូជា​ផង​ដែរ។+ គាត់​បាន​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​ប្រជា​ជាតិ​នា​នា+ ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ៤ គាត់​ក៏​បាន​ជូន​គ្រឿង​បូជា និង​ដុត​គ្រឿង​បូជា*នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+ នៅ​ទី​ទួល និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+

៥ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​ស៊ីរី។+ ហេតុ​នេះ​ហើយ​បាន​ជា​ទ័ព​ស៊ីរី​វាយ​ឈ្នះ​ទ័ព​យូដា រួច​ចាប់​យក​ពួក​យូដា​ទៅ​ក្រុង​ដាម៉ាស់​ធ្វើ​ជា​ឈ្លើយ​សឹក។+ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​បាន​ប្រគល់​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​អ៊ីស្រាអែល។ គ្រា​នោះ ពួក​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​យូដា​យ៉ាង​ច្រើន​សន្ធឹក។ ៦ ក្នុង​ចម្បាំង​នោះ ភេកា+ជា​កូន​រេម៉ាលៀ​បាន​សម្លាប់​ពួក​យូដា​អស់​ចំនួន​១២០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ ដែល​សុទ្ធតែ​ជា​ទាហាន​អង់អាច។ នេះ​បាន​កើត​ឡើង​ដោយ​សារ​ពួក​យូដា​បាន​លះ​ចោល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ។+ ៧ ឯ​ស៊ីកក្រាយ​ដែល​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម គាត់​ជា​ទាហាន​ខ្លាំង​ពូកែ​ម្នាក់។ គាត់​បាន​សម្លាប់​ម៉ាអាសៀ​ជា​កូន​ស្ដេច និង​អាសរ៉ាយខាម​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​ស្ដេច ព្រម​ទាំង​អេលកាណា​ជា​អ្នក​ដែល​មាន​ឋានៈ​បន្ទាប់​ពី​ស្ដេច។ ៨ ម្យ៉ាង​ទៀត ពួក​អ៊ីស្រាអែល​បាន​ចាប់​ពួក​យូដា​ចំនួន​២០០.០០០​នាក់ ដែល​ជា​បង​ប្អូន​របស់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក គឺ​មាន​ស្ត្រី​និង​ក្មេង​ប្រុស​ក្មេង​ស្រី។ ពួក​គេក៏​បាន​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ក្រុង​សាម៉ារី​ដែរ។+

៩ គ្រា​នោះ អ្នក​ប្រកាស​ទំនាយ​ម្នាក់​របស់​ព្រះ​យេហូវ៉ា​ឈ្មោះ​អូដេត​នៅ​ទី​នោះ។ ពេល​គាត់​ឃើញ​ទ័ព​អ៊ីស្រាអែល​ត្រឡប់​មក​ក្រុង​សាម៉ារី​វិញ គាត់​ក៏​ចេញ​ទៅ​ជួប​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​បាន​ឲ្យ​អ្នក​រាល់​គ្នា​វាយ​ឈ្នះ​ពួក​យូដា គឺ​ដោយ​សារ​លោក​មាន​សេចក្ដី​ក្រោធ​នឹង​ពួក​គេ។+ ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​សម្លាប់​ពួក​គេ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ ឮ​រហូត​ទៅ​ដល់​ស្ថាន​សួគ៌។ ១០ ឥឡូវ អ្នក​រាល់​គ្នា​ថែម​ទាំង​ចង់​យក​ពួក​យូដា​និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​មក​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​ទៀត។+ អ្នក​រាល់​គ្នា​ក៏​មាន​ទោស​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ មែន​ទេ? ១១ ឥឡូវ! សូម​ស្ដាប់​តាម​ខ្ញុំ ហើយ​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ឲ្យ​ត្រឡប់​ទៅ​វិញ​ទៅ ព្រោះ​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង​»។

១២ ក្រោយ​ពី​ឮ​ដូច្នោះ ពួក​មេ​ៗ​ដែល​ជា​ពួក​អេប្រាអ៊ីម​បាន​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​ទ័ព​អ៊ីស្រាអែល​បាន​ធ្វើ។ ពួក​គេ​រួម​មាន អាសារៀ​ជា​កូន​យេហូហេណាន បេរេគា​ជា​កូន​មេស៊ីលេម៉ត យេហ៊ីគា​ជា​កូន​សាលូម និង​អាម៉េសា​ជា​កូន​ហាតឡាយ។ ១៣ ពួក​មេ​ទាំង​នោះ​បាន​និយាយ​ទៅ​កាន់​ទ័ព​អ៊ីស្រាអែល​ថា​៖ ​«​ចូរ​កុំ​នាំ​យក​ឈ្លើយ​សឹក​ចូល​មក​ក្រុង​នេះ​ឲ្យ​សោះ ព្រោះ​នេះ​នឹង​នាំ​ឲ្យ​យើង​មាន​ទោស​កាន់​តែ​ធ្ងន់​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​កំពុង​មាន​ទោស​ធំ​ស្រាប់​ហើយ ព្រះ​ក៏​ខឹង​នឹង​ពួក​អ៊ីស្រាអែល​ជា​ខ្លាំង​ដែរ​»។ ១៤ ដូច្នេះ ពួក​ទ័ព​អ៊ីស្រាអែល​យក​របស់​ដែល​រឹប​អូស​បាន​និង​ពួក​ឈ្លើយ​សឹក+ ទៅ​ប្រគល់​ឲ្យ​ពួក​អ្នក​គ្រប់​គ្រង​និង​ពួក​ជំនុំ​ទាំង​មូល។ ១៥ បន្ទាប់​មក ពួក​គេ​បាន​ជ្រើស​រើស​បុរស​ខ្លះ​ឲ្យ​ជួយ​ថែ​រក្សា​ពួក​ឈ្លើយ​សឹក។ បុរស​ទាំង​នោះ​បាន​យក​សម្លៀក​បំពាក់​ពី​របស់​របរ​ដែល​ពួក​គេ​រឹប​អូស​បាន ឲ្យ​ដល់​អស់​អ្នក​ដែល​គ្មាន​សម្លៀក​បំពាក់។ រួច​មក បុរស​ទាំង​នោះ​បាន​ឲ្យ​ពួក​គេ​នូវ​ស្បែក​ជើង អាហារ​និង​ទឹក ព្រម​ទាំង​ប្រេង​សម្រាប់​លាប​លើ​ស្បែក​ពួក​គេ​ដែរ។ ក្រោយ​មក បុរស​ទាំង​នោះ​បាន​នាំ​ពួក​ឈ្លើយ​សឹក​ទៅ​ក្រុង​យេរីខូ​ជា​ក្រុង​ដើម​លម៉ើ ដើម្បី​ឲ្យ​ពួក​គេ​ជួប​ជុំ​បង​ប្អូន​របស់​ខ្លួន​វិញ។ ឯ​អ្នក​ដែល​ខ្សោយ​ដើរ​មិន​រួច ពួក​គេ​បាន​ដាក់​ឲ្យ​ជិះ​លើ​ខ្នង​លា។ ក្រោយ​បញ្ចប់​កិច្ចការ​នោះ​ហើយ បុរស​ទាំង​នោះ​បាន​ត្រឡប់​ទៅ​ក្រុង​សាម៉ារី​វិញ។

១៦ គ្រា​នោះ ស្ដេច​អេហាស​បាន​សុំ​ជំនួយ​ពី​បណ្ដា​ស្ដេច​ស្រុក​អាស៊ីរី។+ ១៧ ចំណែក​ពួក​អេដំ​វិញ ពួក​គេ​បាន​ចូល​មក​វាយ​ប្រហារ​ពួក​យូដា​ម្ដង​ទៀត ហើយ​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ១៨ ឯ​ពួក​ភីលីស្ទីន+ ពួក​គេ​បាន​ចូល​វាយលុក​បណ្ដា​ក្រុង​នៅ​តំបន់​សេភីឡា+ និង​តំបន់​ណេកេប​ក្នុង​ទឹក​ដី​យូដា។ ពួក​គេ​បាន​ដណ្ដើម​យក ក្រុង​បេតសេមែស+ ក្រុង​អៃយ៉ាឡូន+ ក្រុង​កេដេរ៉ូត ក្រុង​សូគរ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ក្រុង​ធីមណា+និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូ​និង​ក្រុង​តូច​ៗ​ដែល​នៅ​ជុំវិញ។ ក្រោយ​មក ពួក​ភីលីស្ទីន​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ១៩ ព្រះ​យេហូវ៉ា​បាន​បន្ទាប​ពួក​យូដា ដោយ​សារ​តែ​អេហាស​ជា​ស្ដេច​អ៊ីស្រាអែល​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​តាម​តែ​អំពើ​ចិត្ត។ ជា​លទ្ធផល ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ចំពោះ​ព្រះ​យេហូវ៉ា។

២០ ធីលកាតភីនីសឺ+ជា​ស្ដេច​ស្រុក​អាស៊ីរី​មិន​បាន​មក​ជួយ​ស្ដេច​អេហាស​ទេ តែ​បែរ​ជា​មក​ឈ្លានពាន​ទឹក​ដី​យូដា ហើយ​បង្ក​ទុក្ខ​លំបាក+ដល់​គាត់​ទៅ​វិញ។ ២១ អេហាស​បាន​ប្រមូល​យក​របស់​របរ​មាន​តម្លៃ​ពី​វិមាន​គាត់ ពី​វិហារ​ព្រះ​យេហូវ៉ា+ និង​ពី​ផ្ទះ​ពួក​អភិបាល ដើម្បី​ជូន​ជា​អំណោយ​ដល់​ស្ដេច​ស្រុក​អាស៊ីរី តែ​ការ​ធ្វើ​ដូច្នោះ​គ្មាន​ប្រយោជន៍​ទេ។ ២២ ទោះ​ជា​ស្ដេច​អេហាស​មាន​ទុក្ខ​លំបាក​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​លើស​ពី​មុន​ទៅ​ទៀត។ ២៣ គាត់​បាន​ចាប់​ផ្ដើម​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ក្រុង​ដាម៉ាស់+ដែល​បាន​វាយ​ឈ្នះ​គាត់។+ អេហាស​បាន​និយាយ​ថា​៖ ​«​ព្រះ​របស់​បណ្ដា​ស្ដេច​ស្រុក​ស៊ីរី​បាន​ជួយ​ពួក​គេ ដូច្នេះ​ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​របស់​ពួក​គេ ដើម្បី​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​ខ្ញុំ​ដែរ​»។+ ប៉ុន្តែ ការ​ប្រព្រឹត្ត​បែប​នេះ​បាន​នាំ​ឲ្យ​គាត់​និង​បណ្ដា​ជន​អ៊ីស្រាអែល​មាន​អន្តរាយ​ទៅ​វិញ។ ២៤ លើស​ពី​នោះ​ទៅ​ទៀត អេហាស​បាន​ប្រមូល​ប្រដាប់​ប្រដា​ពី​វិហារ​ព្រះ​ពិត យក​ទៅ​កាត់​ជា​បំណែក​ៗ​+ ហើយ​បិទ​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា។+ គាត់​ថែម​ទាំង​ធ្វើ​ទី​បូជា​ផ្សេង​ៗ​សម្រាប់​ខ្លួន​នៅ​គ្រប់​ទី​កន្លែង*ក្នុង​ក្រុង​យេរូសាឡិម។ ២៥ នៅ​បណ្ដា​ក្រុង​ទាំង​អស់​ក្នុង​ស្រុក​យូដា គាត់​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ​នា​នា​សម្រាប់​ជូន​គ្រឿង​បូជា*ដល់​ព្រះ​ដទៃ+ ហើយ​នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​គាត់​មាន​កំហឹង​ជា​ខ្លាំង។

២៦ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេហាស​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​នៃ​បណ្ដា​ស្ដេច​ស្រុក​យូដា និង​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។+ ២៧ ក្រោយ​មក អេហាស​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​ជា​មួយ​នឹង​បុព្វ​បុរស​គាត់​នៅ​ក្រុង​យេរូសាឡិម តែ​គេ​មិន​បាន​បញ្ចុះ​សព​គាត់​នៅ​ទី​បញ្ចុះ​សព​ស្ដេច​អ៊ីស្រាអែល​ទេ។+ រួច​មក ហេសេគា​ជា​កូន​របស់​គាត់ ក៏​បាន​គ្រង​រាជ្យ​បន្ទាប់​ពី​គាត់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក