បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ធីម៉ូថេទី១ ៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីធីម៉ូថេទី១

      • ខ្ញុំ​បម្រើ​ត្រូវ​គោរព​ម្ចាស់​របស់​ខ្លួន (​១, ២​)

      • អ្នក​បង្រៀន​មិន​ពិត​និង​ការ​ស្រឡាញ់​ប្រាក់ (​៣​-​១០​)

      • ការ​ណែនាំ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ (​១១​-​១៦​)

      • ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ (​១៧​-​១៩​)

      • រក្សា​ការ​ពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក (​២០, ២១​)

ធីម៉ូថេទី១ ៦:១

ឯកសារយោង

  • +រ៉ូម ១៣:៧; អេភ ៦:៥; កូឡ ៣:២២
  • +១ពេ ២:១៣, ១៤

ធីម៉ូថេទី១ ៦:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៩

ធីម៉ូថេទី១ ៦:៣

ឯកសារយោង

  • +២ធី ១:១៣
  • +ទីត ១:១, ២

ធីម៉ូថេទី១ ៦:៤

កំណត់សម្គាល់

  • *

    ឬ​«​ការ​ជេរ​ប្រមាថ​»​

ឯកសារយោង

  • +១កូ ៨:២
  • +២ធី ២:១៤; ទីត ១:១០; ៣:៩

ធីម៉ូថេទី១ ៦:៥

ឯកសារយោង

  • +២កូ ១១:៣; ២ធី ៣:៨; យូ ១០
  • +១ពេ ៥:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០២, ទំ.  ២១

ធីម៉ូថេទី១ ៦:៦

ឯកសារយោង

  • +១ធី ៤:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

    ប៉មយាម,

    ១/១/២០១៥, ទំ.  ១៥

    ១/១១/២០១១, ទំ.  ២២

    ១/៩/២០០៣, ទំ.  ៣០

    ១/១១/១៩៩៥, ទំ.  ៣១-៣២

ធីម៉ូថេទី១ ៦:៧

ឯកសារយោង

  • +យ៉ូប ១:២១; ចសព ៤៩:១៦, ១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

ធីម៉ូថេទី១ ៦:៨

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា«ជម្រក»។ ន័យ​ត្រង់«អ្វី​ដែល​គ្រប»

ឯកសារយោង

  • +សុភ ៣០:៨, ៩; ហេ ១៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១/២០២២, ទំ.  ៤-៥

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

    ប៉មយាម,

    ១/១១/២០០៣, ទំ.  ៥-៦

    ១/៩/២០០៣, ទំ.  ៣០

    ១/៩/២០០១, ទំ.  ៦-៧

    ១/៤/១៩៩៨, ទំ.  ៣០

    ចូរថ្វាយបង្គំព្រះ, ទំ.  ១០៣-១០៤

    គ្រួសារ, ទំ.  ៤០

ធីម៉ូថេទី១ ៦:៩

ឯកសារយោង

  • +ម៉ាថ ១៣:២២
  • +សុភ ២៨:២០, ២២; យ៉ា ៥:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ១៧-១៨

    ប៉មយាម,

    ១/៤/១៩៩៨, ទំ.  ៣០

    ១/១០/១៩៩៧, ទំ.  ២៥

    ចូរថ្វាយបង្គំព្រះ, ទំ.  ១០៣-១០៤

ធីម៉ូថេទី១ ៦:១០

ឯកសារយោង

  • +ម៉ាថ ៦:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

    ប៉មយាម (សិក្សា),

    ១១/២០១៩, ទំ.  ១៧-១៨

    ប៉មយាម,

    ១/១០/២០១០, ទំ.  ៤

    ១/៦/២០០២, ទំ.  ១៧

    ១/៩/២០០១, ទំ.  ៥

    ចូរថ្វាយបង្គំព្រះ, ទំ.  ១០៣-១០៤

ធីម៉ូថេទី១ ៦:១១

ឯកសារយោង

  • +សុភ ១៥:១; ម៉ាថ ៥:៥; កាឡ ៥:២២, ២៣; កូឡ ៣:១២; ១ពេ ៣:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៨, ទំ.  ១៣-១៤, ១៥-១៩

    ១/៧/២០០៣, ទំ.  ១៦

    ១/៩/២០០១, ទំ.  ៧

ធីម៉ូថេទី១ ៦:១៣

ឯកសារយោង

  • +ម៉ាថ ២៧:១១; យ៉ូន ១៨:៣៣, ៣៦; ១៩:១០, ១១

ធីម៉ូថេទី១ ៦:១៤

ឯកសារយោង

  • +២ថែ ២:៨; ២ធី ៤:១, ៨

ធីម៉ូថេទី១ ៦:១៥

ឯកសារយោង

  • +បប ១៧:១៤; ១៩:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៩

ធីម៉ូថេទី១ ៦:១៦

ឯកសារយោង

  • +ហេ ៧:១៥, ១៦
  • +សកម្ម ៩:៣; បប ១:១៣, ១៦
  • +យ៉ូន ១៤:១៩; ១ពេ ៣:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៨, ទំ.  ២៩

ធីម៉ូថេទី១ ៦:១៧

កំណត់សម្គាល់

  • *

    ឬ​«​ណែនាំ​»​

  • *

    មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

  • *

    ឬ​«​កុំ​ឲ្យ​ក្រអឺត​ក្រអោង​»​

ឯកសារយោង

  • +ម៉ាថ ១៣:២២; ម៉ាក ១០:២៣
  • +អទ ៥:១៩; ម៉ាថ ៦:៣៣; យ៉ា ១:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៣, ទំ.  ១៤

    ១/៨/២០០៧, ទំ.  ២៨

    ១/៩/២០០១, ទំ.  ៧-៨

ធីម៉ូថេទី១ ៦:១៨

ឯកសារយោង

  • +រ៉ូម ១២:១៣; ២កូ ៨:១៤; យ៉ា ១:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០២១, ទំ.  ៣០

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣៧

    ប៉មយាម,

    ១៥/៦/២០១៣, ទំ.  ១៤

    ១/៩/២០០១, ទំ.  ៨

    កិច្ចបម្រើ,

    ៦/២០០០, ទំ.  ១-៣

ធីម៉ូថេទី១ ៦:១៩

ឯកសារយោង

  • +ម៉ាថ ៦:២០
  • +លូក ១៦:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    បង្រៀនយើង, ទំ.  ២០៣-២០៤

    ព្រះគម្ពីរបង្រៀន, ទំ.  ២២១-២២៣

    ប៉មយាម,

    ១/១០/២០០៧, ទំ.  ២០

    ១/៩/២០០១, ទំ.  ៨

    ១/៤/១៩៩៥, ទំ.  ៤-៧

    កិច្ចបម្រើ,

    ៩/២០០៣, ទំ.  ៨

ធីម៉ូថេទី១ ៦:២០

ឯកសារយោង

  • +២ធី ១:១៣, ១៤; ៣:១៤; ៤:៥
  • +១កូ ២:១៣; ៣:១៩; កូឡ ២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០២០, ទំ.  ២៦-៣០

    ប៉មយាម,

    ១/៨/២០០០, ទំ.  ១១

    ១/៣/១៩៩៥, ទំ.  ២៧

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ធី. ៦:១រ៉ូម ១៣:៧; អេភ ៦:៥; កូឡ ៣:២២
១ធី. ៦:១១ពេ ២:១៣, ១៤
១ធី. ៦:៣២ធី ១:១៣
១ធី. ៦:៣ទីត ១:១, ២
១ធី. ៦:៤១កូ ៨:២
១ធី. ៦:៤២ធី ២:១៤; ទីត ១:១០; ៣:៩
១ធី. ៦:៥២កូ ១១:៣; ២ធី ៣:៨; យូ ១០
១ធី. ៦:៥១ពេ ៥:២
១ធី. ៦:៦១ធី ៤:៨
១ធី. ៦:៧យ៉ូប ១:២១; ចសព ៤៩:១៦, ១៧
១ធី. ៦:៨សុភ ៣០:៨, ៩; ហេ ១៣:៥
១ធី. ៦:៩ម៉ាថ ១៣:២២
១ធី. ៦:៩សុភ ២៨:២០, ២២; យ៉ា ៥:១
១ធី. ៦:១០ម៉ាថ ៦:២៤
១ធី. ៦:១១សុភ ១៥:១; ម៉ាថ ៥:៥; កាឡ ៥:២២, ២៣; កូឡ ៣:១២; ១ពេ ៣:១៥
១ធី. ៦:១៣ម៉ាថ ២៧:១១; យ៉ូន ១៨:៣៣, ៣៦; ១៩:១០, ១១
១ធី. ៦:១៤២ថែ ២:៨; ២ធី ៤:១, ៨
១ធី. ៦:១៥បប ១៧:១៤; ១៩:១៦
១ធី. ៦:១៦ហេ ៧:១៥, ១៦
១ធី. ៦:១៦សកម្ម ៩:៣; បប ១:១៣, ១៦
១ធី. ៦:១៦យ៉ូន ១៤:១៩; ១ពេ ៣:១៨
១ធី. ៦:១៧ម៉ាថ ១៣:២២; ម៉ាក ១០:២៣
១ធី. ៦:១៧អទ ៥:១៩; ម៉ាថ ៦:៣៣; យ៉ា ១:១៧
១ធី. ៦:១៨រ៉ូម ១២:១៣; ២កូ ៨:១៤; យ៉ា ១:២៧
១ធី. ៦:១៩ម៉ាថ ៦:២០
១ធី. ៦:១៩លូក ១៦:៩
១ធី. ៦:២០២ធី ១:១៣, ១៤; ៣:១៤; ៤:៥
១ធី. ៦:២០១កូ ២:១៣; ៣:១៩; កូឡ ២:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ធីម៉ូថេទី១ ៦:១-២១

សំបុត្រទី១ជូនចំពោះធីម៉ូថេ

៦ ចូរ​ឲ្យ​អស់​អ្នក​ដែល​ជា​ខ្ញុំ​បម្រើ បន្ត​គោរព​ម្ចាស់​ខ្លួន​យ៉ាង​អស់​ពី​ចិត្ត+ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​នាម​របស់​ព្រះ ឬ​សេចក្ដី​បង្រៀន​របស់​លោក​ឡើយ។+ ២ ម្យ៉ាង​ទៀត អស់​អ្នក​ដែល​មាន​ម្ចាស់​ជា​អ្នក​ជឿ មិន​ត្រូវ​ខ្វះ​ការ​គោរព​ចំពោះ​ម្ចាស់​ខ្លួន ដោយ​សារ​តែ​ពួក​គាត់​ជា​បង​ប្អូន​រួម​ជំនឿ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​នោះ​ត្រូវ​ខំ​បម្រើ​ម្ចាស់​ខ្លួន​លើស​ពី​ធម្មតា ពី​ព្រោះ​ម្ចាស់​ដែល​គាត់​កំពុង​ព្យាយាម​បម្រើ​នោះ គឺ​ជា​អ្នក​ជឿ​និង​ជា​បង​ប្អូន​ជា​ទី​ស្រឡាញ់។

ចូរ​បន្ត​បង្រៀន​សេចក្ដី​ទាំង​នេះ ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​ការ​ទាំង​នេះ។ ៣ ប្រសិន​បើ​អ្នក​ណា​ផ្សាយ​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍+ ពោល​គឺ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង ហើយ​បើ​មិន​យល់​ស្រប​នឹង​សេចក្ដី​បង្រៀន​ដែល​ជំរុញ​ឲ្យ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​ទេ+ ៤ អ្នក​នោះ​មាន​ចិត្ត​ក្រអឺតក្រអោង ហើយ​មិន​យល់​អ្វី​សោះ។+ អ្នក​នោះ​វក់​នឹង​ការ​ឈ្លោះ​ប្រកែក និង​ការ​ជជែក​តវ៉ា​អំពី​ពាក្យ។+ នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈ្នានីស ទំនាស់ ការ​បង្កាច់​បង្ខូច* ការ​សង្ស័យ​ក្នុង​ផ្លូវ​អាក្រក់ ៥ និង​ការ​ឈ្លោះ​ប្រកែក​ឥត​ឈប់​ឈរ​អំពី​រឿង​តូច​តាច ដែល​បង្ក​ដោយ​ពួក​អ្នក​មាន​គំនិត​ខូច​អាក្រក់+និង​បាន​ចាក​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​មាន​គំនិត​ថា​ភក្ដី​ភាព​ចំពោះ​ព្រះ គឺ​ជា​វិធី​នាំ​ឲ្យ​បាន​ផល​ប្រយោជន៍។+ ៦ ប៉ុន្តែ​តាម​ការ​ពិត ភក្ដី​ភាព​ចំពោះ​ព្រះ+ ព្រម​ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង។ ៧ ព្រោះ​យើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភព​លោក​ទេ ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ទៅ​ជា​មួយ​បាន​ដែរ។+ ៨ ដូច្នេះ យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់។*+

៩ ប៉ុន្តែ អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​ជា​អ្នក​មាន នឹង​ជួប​ប្រទះ​សេចក្ដី​ល្បួង ហើយ​ធ្លាក់​ចូល​អន្ទាក់+ ថែម​ទាំង​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ជា​ច្រើន​ដែល​ផ្ដេស​ផ្ដាស និង​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក ជា​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​ធ្វើ​ឲ្យ​មនុស្ស​លិច​លង់​ទៅ​ក្នុង​សេចក្ដី​វិនាស​អន្តរាយ។+ ១០ ព្រោះ​ការ​ស្រឡាញ់​ប្រាក់​ជា​ឫសគល់​មួយ​នៃ​អំពើ​អាក្រក់​សព្វ​បែប​យ៉ាង ហើយ​ការ​បណ្ដុះ​សេចក្ដី​ស្រឡាញ់​បែប​នោះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​បែរ​ចេញ​ពី​ជំនឿ ថែម​ទាំង​បាន​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន។+

១១ ចំណែក​អ្នក​វិញ ឱ​អ្នក​បម្រើ​ព្រះ​អើយ ចូរ​រត់​ចេញ​ពី​ការ​ទាំង​នោះ។ ប៉ុន្តែ ចូរ​ព្យាយាម​ឲ្យ​មាន​សេចក្ដី​សុចរិត ភក្ដី​ភាព​ចំពោះ​ព្រះ ជំនឿ សេចក្ដី​ស្រឡាញ់ ការ​ស៊ូ​ទ្រាំ និង​ចិត្ត​ស្លូត​បូត​ជា​និច្ច។+ ១២ ចូរ​ត​ស៊ូ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​ជំនឿ។ ចូរ​ចាប់​ឲ្យ​ជាប់​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ព្រោះ​ព្រះ​បាន​ហៅ​អ្នក​ឲ្យ​ទទួល​ជីវិត​បែប​នេះ ជា​ជីវិត​ដែល​អ្នក​បាន​ប្រកាស​ផ្សាយ​យ៉ាង​ប្រសើរ​នៅ​មុខ​សាក្សី​ជា​ច្រើន។

១៣ នៅ​ចំពោះ​មុខ​ព្រះ​ដែល​រក្សា​ការ​ពារ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត និងនៅ​ចំពោះ​មុខ​គ្រិស្ត​យេស៊ូ​ដែល​បាន​ធ្វើ​ជា​សាក្សី​ប្រកាស​ផ្សាយ​យ៉ាង​ប្រសើរ​នៅ​មុខ​ប៉ុនទាស​ពីឡាត+ ខ្ញុំ​បង្គាប់​អ្នក ១៤ ឲ្យ​កាន់​តាម​បញ្ញត្ដិ​ដោយ​គ្មាន​កន្លែង​បន្ទោស និង​ដោយ​បរិសុទ្ធ ដរាប​ដល់​លោក​យេស៊ូ​គ្រិស្ត​ជា​ម្ចាស់​របស់​យើង​លេច​មក។+ ១៥ ព្រោះ​នៅ​ពេល​កំណត់ លោក​ដែល​មាន​សេចក្ដី​សប្បាយ និង​ជា​អ្នកគ្រប់​គ្រង​តែមួយ នឹង​បង្ហាញ​ខ្លួន។ លោក​ជា​ស្ដេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្ដេច និងជា​ម្ចាស់​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ម្ចាស់+ ១៦ គឺ​លោក​តែ​មួយ​ដែល​មាន​ជីវិត​អមតៈ+ លោក​នៅ​ក្នុង​ពន្លឺ​ដែល​គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ជិត​បាន+ ហើយ​គ្មាន​មនុស្ស​ណា​ម្នាក់​ធ្លាប់​ឃើញ​លោក ឬ​អាច​មើល​ឃើញ​លោក​ឡើយ។+ សូម​ឲ្យ​លោក​ប្រកប​ដោយ​កិត្តិយស និង​ឫទ្ធានុភាព​ខ្លាំង​ក្លា​ជា​រៀង​រហូត។ អាមេន។

១៧ ចូរ​បង្គាប់*ពួក​អ្នក​មាន​ក្នុង​របៀប​របប​ពិភព​លោក*នេះ កុំ​ឲ្យ​មាន​អំណួត* ហើយ​ចូរ​បង្គាប់​ឲ្យ​ពួក​គេ​មាន​សង្ឃឹម តែ​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង​ទេ។+ ផ្ទុយ​ទៅ​វិញ គឺ​មាន​សង្ឃឹម​លើ​ព្រះ​ដែល​ផ្គត់​ផ្គង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​រីករាយ។+ ១៨ ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ ដោយ​មាន​ចិត្ត​ទូលាយ ហើយ​ប្រុង​ប្រៀប​ចែក​រំលែក​ជា​និច្ច។+ ១៩ ដោយ​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ពួក​គេ​កំពុង​រក្សា​គ្រឹះ​ដ៏​ល្អ​មួយ​សម្រាប់​អនាគត​ខ្លួន​ទុក​ជា​ទ្រព្យ​សម្បត្តិ+ ដើម្បី​ឲ្យ​ពួក​គេ​ចាប់​យ៉ាង​ជាប់​នូវ​ជីវិត​ដ៏​ពិត​ប្រាកដ។+

២០ ធីម៉ូថេ​អើយ ចូរ​រក្សា​ការ​ពារ​អ្វី​ដែល​បាន​ត្រូវ​ផ្ញើ​ទុក​នឹង​អ្នក+ ដោយ​ជៀស​ចេញ​ពី​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ និង​ជៀស​ចេញ​ពី​ចំណេះ​ក្លែង​ក្លាយ​ដែល​នាំ​ឲ្យ​និយាយ​អ្វី​ដែល​ផ្ទុយ​ពី​ការ​ពិត។+ ២១ អ្នក​ខ្លះ​បាន​បែរ​ចេញ​ពី​ជំនឿ ដោយ​សារ​ពួក​គេ​អួត​អំពី​ចំណេះ​បែប​នោះ។

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក