បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • សង្ឃ​ត្រូវ​ញែក​ជា​បរិសុទ្ធ​និង​បរិភោគ​អ្វី​ដែល​បរិសុទ្ធ (​១​-​១៦​)

      • មាន​តែ​គ្រឿង​បូជា​ដែល​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ដែល​ព្រះ​ពេញ​ចិត្ត (​១៧​-​៣៣​)

ច្បាប់លេវី ២២:២

ឯកសារយោង

  • +ដច ២៨:៣៨; ជប ១៨:៣២
  • +ចល ២១:៦

ច្បាប់លេវី ២២:៣

ឯកសារយោង

  • +ចល ៧:២០

ច្បាប់លេវី ២២:៤

ឯកសារយោង

  • +ចល ១៣:២
  • +ចល ១៥:២
  • +ចល ១៤:២; ១៥:១៣
  • +ចល ១៥:១៦
  • +ចល ២១:១; ជប ១៩:១១, ២២

ច្បាប់លេវី ២២:៥

ឯកសារយោង

  • +ចល ១១:២៤, ៤៣
  • +ចល ១៥:៧, ១៩

ច្បាប់លេវី ២២:៦

ឯកសារយោង

  • +ជប ១៩:៦, ៧

ច្បាប់លេវី ២២:៧

ឯកសារយោង

  • +ជប ១៨:១១

ច្បាប់លេវី ២២:៨

ឯកសារយោង

  • +ដច ២២:៣១; ចល ១៧:១៥; បច ១៤:២១

ច្បាប់លេវី ២២:១០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អ្នក​ដទៃ​»។ នេះ​សំដៅ​លើ​អ្នក​ដែល​មិន​មែន​មក​ពី​ក្រុម​គ្រួសារ​អេរ៉ុន

ឯកសារយោង

  • +ដច ២៩:៣៣

ច្បាប់លេវី ២២:១១

ឯកសារយោង

  • +ជប ១៨:១១

ច្បាប់លេវី ២២:១៣

ឯកសារយោង

  • +ចល ១០:១៤; ជប ១៨:១៩

ច្បាប់លេវី ២២:១៤

ឯកសារយោង

  • +ចល ៥:១៥, ១៦

ច្បាប់លេវី ២២:១៥

ឯកសារយោង

  • +ជប ១៨:៣២

ច្បាប់លេវី ២២:១៨

ឯកសារយោង

  • +ជប ១៥:១៤, ១៦
  • +ចល ៧:១៦; ជប ១៥:៣; បច ១២:៥, ៦

ច្បាប់លេវី ២២:១៩

ឯកសារយោង

  • +ចល ១:៣; ២២:២២

ច្បាប់លេវី ២២:២០

ឯកសារយោង

  • +បច ១៥:១៩, ២១; ១៧:១; ម៉ាឡ ១:៨; ហេ ៩:១៤; ១ពេ ១:១៩

ច្បាប់លេវី ២២:២១

ឯកសារយោង

  • +ចល ៣:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០១៩, ទំ.  ៣

ច្បាប់លេវី ២២:២៧

ឯកសារយោង

  • +ដច ២២:៣០

ច្បាប់លេវី ២២:២៨

ឯកសារយោង

  • +ដច ២៣:១៩; បច ២២:៦

ច្បាប់លេវី ២២:២៩

ឯកសារយោង

  • +ចល ៧:១២

ច្បាប់លេវី ២២:៣០

ឯកសារយោង

  • +ចល ៧:១៥

ច្បាប់លេវី ២២:៣១

ឯកសារយោង

  • +ចល ១៩:៣៧; ជប ១៥:៤០; បច ៤:៤០

ច្បាប់លេវី ២២:៣២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ត្រូវ​ញែក​ខ្ញុំ​ជា​បរិសុទ្ធ​»​

ឯកសារយោង

  • +ចល ១៨:២១; ១៩:១២
  • +ចល ១០:៣
  • +ដច ១៩:៥; ចល ២០:៨; ២១:៨

ច្បាប់លេវី ២២:៣៣

ឯកសារយោង

  • +ដច ៦:៧; ចល ១១:៤៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ២២:២ដច ២៨:៣៨; ជប ១៨:៣២
ចល. ២២:២ចល ២១:៦
ចល. ២២:៣ចល ៧:២០
ចល. ២២:៤ចល ១៣:២
ចល. ២២:៤ចល ១៥:២
ចល. ២២:៤ចល ១៤:២; ១៥:១៣
ចល. ២២:៤ចល ១៥:១៦
ចល. ២២:៤ចល ២១:១; ជប ១៩:១១, ២២
ចល. ២២:៥ចល ១១:២៤, ៤៣
ចល. ២២:៥ចល ១៥:៧, ១៩
ចល. ២២:៦ជប ១៩:៦, ៧
ចល. ២២:៧ជប ១៨:១១
ចល. ២២:៨ដច ២២:៣១; ចល ១៧:១៥; បច ១៤:២១
ចល. ២២:១០ដច ២៩:៣៣
ចល. ២២:១១ជប ១៨:១១
ចល. ២២:១៣ចល ១០:១៤; ជប ១៨:១៩
ចល. ២២:១៤ចល ៥:១៥, ១៦
ចល. ២២:១៥ជប ១៨:៣២
ចល. ២២:១៨ជប ១៥:១៤, ១៦
ចល. ២២:១៨ចល ៧:១៦; ជប ១៥:៣; បច ១២:៥, ៦
ចល. ២២:១៩ចល ១:៣; ២២:២២
ចល. ២២:២០បច ១៥:១៩, ២១; ១៧:១; ម៉ាឡ ១:៨; ហេ ៩:១៤; ១ពេ ១:១៩
ចល. ២២:២១ចល ៣:១
ចល. ២២:២៧ដច ២២:៣០
ចល. ២២:២៨ដច ២៣:១៩; បច ២២:៦
ចល. ២២:២៩ចល ៧:១២
ចល. ២២:៣០ចល ៧:១៥
ចល. ២២:៣១ចល ១៩:៣៧; ជប ១៥:៤០; បច ៤:៤០
ចល. ២២:៣២ចល ១៨:២១; ១៩:១២
ចល. ២២:៣២ចល ១០:៣
ចល. ២២:៣២ដច ១៩:៥; ចល ២០:៨; ២១:៨
ចល. ២២:៣៣ដច ៦:៧; ចល ១១:៤៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ២២:១-៣៣

ច្បាប់លេវី

២២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថែម​ទៀត​ទៅ​កាន់​ម៉ូសេ​ថា​៖ ២ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​យក​មក​ឲ្យ​ខ្ញុំ+ ដើម្បី​មិន​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣ ចូរ​ប្រាប់​ពួក​គាត់​ថា​៖ ‹នៅ​គ្រប់​ជំនាន់​ត​ទៅ កុំ​ឲ្យ​កូន​ចៅ​ណា​ម្នាក់​របស់​អ្នក​រាល់​គ្នា​ដែល​មិន​ស្អាត​បរិសុទ្ធ ចូល​ទៅ​ជិត​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ញែក​ទុក​ជូន​ព្រះ​យេហូវ៉ា​នោះ​ឡើយ។ បើ​អ្នក​ណា​ចូល​ទៅ​ជិត អ្នក​នោះ​ត្រូវ​ស្លាប់​ជា​មិន​ខាន។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ៤ បើ​កូន​ចៅ​អេរ៉ុន​ណា​ម្នាក់ កើត​ជំងឺ​ឃ្លង់+ ឬ​ហូរ​ខ្ទុះ+ អ្នក​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ ទាល់​តែ​គាត់​បាន​ស្អាត​បរិសុទ្ធ​សិន។+ បើ​គាត់​ចេញ​ទឹក​កាម+ ឬ​ប៉ះ​អ្នក​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​សារ​អ្នក​នោះ​ប៉ះ​សាក​សព+ នោះ​គាត់​ក៏​មិន​អាច​បរិភោគ​បាន​ដែរ។ ៥ បើ​គាត់​ប៉ះ​សត្វ​ល្អិត​ដែល​មិន​ស្អាត​បរិសុទ្ធ+ ឬ​ប៉ះ​បុគ្គល​ណា​ម្នាក់​ដែល​មិន​ស្អាត​បរិសុទ្ធ​ដោយ​មូលហេតុ​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ+ ៦ នោះ​គាត់​នឹង​នៅ​ជា​មិន​ស្អាត​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គាត់​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ទេ ហើយ​គាត់​ត្រូវ​ងូត​ទឹក​សម្អាត​ខ្លួន។+ ៧ ក្រោយ​ថ្ងៃ​លិច គាត់​នឹង​បាន​ស្អាត​បរិសុទ្ធ ហើយ​អាច​បរិភោគ​ចំណែក​ខ្លះ​ពី​អ្វី​ដែល​បរិសុទ្ធ​បាន ព្រោះ​នោះ​ជា​អាហារ​របស់​គាត់។+ ៨ បន្ថែម​ទៀត គាត់​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​ងាប់​ឯង ឬ​សត្វ​ដែល​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​នោះ​ឡើយ ព្រោះ​នោះ​នឹង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​ស្អាត​បរិសុទ្ធ។+ ខ្ញុំ​គឺ​យេហូវ៉ា។

៩ ​«​‹ពួក​គេ​ត្រូវ​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ឆ្គង ហើយ​ត្រូវ​ស្លាប់​ព្រោះ​តែ​ពួក​គេ​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ជា​អាប់​ឱន។ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ។

១០ ​«​‹ឯ​អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ* ឬ​ជន​បរទេស​ដែល​ជា​ភ្ញៀវ​របស់​សង្ឃ ឬ​កម្មករ​ដែល​គេ​ជួល អ្នក​ទាំង​នោះ​មិន​អាច​បរិភោគ​អ្វី​ដែល​បរិសុទ្ធ​បាន​ឡើយ។+ ១១ ប៉ុន្តែ អ្នក​ដែល​សង្ឃ​បាន​ទិញ​ដោយ​ប្រាក់ និង​ពួក​អ្នក​បម្រើ​ដែល​កើត​ក្នុង​ផ្ទះ​របស់​គាត់​អាច​បរិភោគ​អាហារ​ទាំង​នោះ​បាន។+ ១២ បើ​កូន​ស្រី​របស់​សង្ឃ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ណា​ម្នាក់​ដែល​មិន​មែន​ជា​សង្ឃ នាង​មិន​អាច​បរិភោគ​ចំណែក​ពី​អ្វី​ដែល​បរិសុទ្ធ​នោះ​បាន​ទេ។ ១៣ ប៉ុន្តែ បើ​កូន​ស្រី​នោះ​លែង​លះ​គ្នា​ឬ​ទៅ​ជា​មេ​ម៉ាយ​ទាំង​គ្មាន​កូន ហើយ​ត្រឡប់​មក​ផ្ទះ​របស់​ឪពុក​នាង​វិញ​ដូច​កាល​ដែល​នាង​នៅ​ក្មេង នោះ​នាង​អាច​បរិភោគ​ចំណែក​ពី​អាហារ​របស់​ឪពុក​បាន។+ ប៉ុន្តែ អ្នក​ផ្សេង​ដែល​គ្មាន​សិទ្ធិ មិន​អាច​បរិភោគ​បាន​ឡើយ។

១៤ ​«​‹បើ​អ្នក​ណា​ម្នាក់​ច្រឡំ​បរិភោគ​អ្វី​ដែល​បរិសុទ្ធ អ្នក​នោះ​ត្រូវ​ថែម​១​ភាគ​៥​ពី​លើ​តម្លៃ​អ្វី​នោះ ហើយ​ជូន​គ្រឿង​បូជា​បរិសុទ្ធ​ដល់​សង្ឃ។+ ១៥ ពួក​សង្ឃ​មិន​ត្រូវ​ធ្វើ​ឲ្យ​គ្រឿង​បូជា​បរិសុទ្ធ​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជូន​ព្រះ​យេហូវ៉ា​ទៅ​ជា​អាប់​ឱន​ឡើយ។+ ១៦ ពួក​គេ​មិន​ត្រូវ​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​ទោស​ដោយ​សារ​តែ​ការ​បរិភោគ​គ្រឿង​បូជា​បរិសុទ្ធ​ឡើយ។ ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​ពួក​គេ​ជា​បរិសុទ្ធ›​»។

១៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ១៨ ​«​ចូរ​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ព្រម​ទាំង​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹បើ​ជន​ជាតិ​អ៊ីស្រាអែល​ឬ​ជន​បរទេស​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​គ្រឿង​បូជា​ដុត+ទៅ​ជូន​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ​ឬ​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ ១៩ នោះ​គាត់​ត្រូវ​ជូន​សត្វ​ឈ្មោល​ដែល​ល្អ​ឥត​ខ្ចោះ+ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ២០ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ+ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​នឹង​គ្រឿង​បូជា​បែប​នោះ​ទេ។

២១ ​«​‹បើ​អ្នក​ណា​ម្នាក់​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព+ដល់​ព្រះ​យេហូវ៉ា​ដើម្បី​លា​សម្បថ ឬ​ដើម្បី​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត អ្នក​នោះ​ត្រូវ​ជូន​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ប៉ុន្តែ មិន​ត្រូវ​ជូន​សត្វ​ណា​ដែល​មាន​កាយ​សម្បទា​មិន​ពេញ​លក្ខណៈ​ឡើយ ២២ ដូច​ជា​សត្វ​ដែល​ខ្វាក់​ភ្នែក បាក់​ឆ្អឹង មាន​របួស ឬ​ជំងឺ​សើ​ស្បែក កើត​ឫស ឬ​កើត​ស្រែង​ជា​ដើម។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​សត្វ​បែប​នោះ​មក​ជូន​ព្រះ​យេហូវ៉ា ឬ​ដុត​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត។ ២៣ ឯ​គោ​ឈ្មោល​ឬ​ចៀម​ដែល​មាន​ជើង​ម្ខាង​វែង​ពេក​ឬ​ខ្លី​ពេក អ្នក​រាល់​គ្នា​អាច​ជូន​ជា​គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត​បាន តែ​មិន​អាច​ជូន​ជា​គ្រឿង​បូជា​លា​សម្បថ​ទេ ព្រោះ​ព្រះ​មិន​ពេញ​ចិត្ត​គ្រឿង​បូជា​បែប​នោះ​ឡើយ។ ២៤ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​ព្រះ​យេហូវ៉ា​នូវ​សត្វ​ដែល​មាន​ពង​ខូច ឬ​បែក ឬ​គ្រៀវ​ឡើយ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ជូន​សត្វ​បែប​នេះ​នៅ​ក្នុង​ស្រុក​អ្នក​រាល់​គ្នា​ជា​ដាច់​ខាត។ ២៥ អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ទាំង​នោះ​ពី​ជន​បរទេស មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​សត្វ​ទាំង​នោះ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​ពេញ​លក្ខណៈ។ ព្រះ​នឹង​មិន​ទទួល​សត្វ​ទាំង​នោះ​ពី​អ្នក​រាល់​គ្នា​ទេ›​»។

២៦ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២៧ ​«​ពេល​គោ​ឈ្មោល​ឬ​ចៀម​ឈ្មោល​ឬ​កូន​ពពែ​កើត​មក ត្រូវ​ឲ្យ​វា​នៅ​ជា​មួយ​នឹង​មេ​វា​អស់​រយៈ​ពេល​៧​ថ្ងៃ+ តែ​ចាប់​ពី​ថ្ងៃ​ទី​៨​ឡើង​ទៅ អ្នក​រាល់​គ្នា​អាច​យក​វា​ទៅ​ដុត​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​បាន។ លោក​នឹង​ពេញ​ចិត្ត​គ្រឿង​បូជា​នោះ។ ២៨ អ្នក​រាល់​គ្នា​មិន​ត្រូវ​សម្លាប់​គោ​ឬ​ចៀម​ទាំង​មេ​ទាំង​កូន នៅ​ថ្ងៃ​តែ​មួយ​ឡើយ។+

២៩ ​«​បើ​អ្នក​រាល់​គ្នា​ជូន​គ្រឿង​បូជា​សម្រាប់​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា+ អ្នក​រាល់​គ្នា​ត្រូវ​ជូន​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ ៣០ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​គ្រឿង​បូជា​នៅ​ថ្ងៃ​នោះ​តែ​ម្ដង មិន​ត្រូវ​ទុក​ដល់​ព្រឹក​ស្អែក​ឡើយ។+ ខ្ញុំ​គឺ​យេហូវ៉ា។

៣១ ​«​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ខ្ញុំ។+ ខ្ញុំ​គឺ​យេហូវ៉ា។ ៣២ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​នាម​បរិសុទ្ធ​របស់​ខ្ញុំ​អាប់​ឱន​ឡើយ។+ បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​គោរព​ខ្ញុំ។*+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​អ្នក​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ+ ៣៣ ហើយ​ជា​អ្នក​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ខ្ញុំ​គឺ​យេហូវ៉ា​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក