បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • វិភាគទាន​ផ្សេង​ៗ​សម្រាប់​វិហារ (​១​-​៩​)

      • សេចក្ដី​អធិដ្ឋាន​របស់​ដាវីឌ (​១០​-​១៩​)

      • បណ្ដា​ជន​អរ​សប្បាយ។ ការ​គ្រប់​គ្រង​របស់សាឡូម៉ូន (​២០​-​២៥​)

      • សេចក្ដី​ស្លាប់​របស់​ដាវីឌ (​២៦​-​៣០​)

ប្រវត្តិហេតុទី១ ២៩:១

ឯកសារយោង

  • +១ប្រ ២៨:៥
  • +១បស ៣:៧
  • +២ប្រ ២:៤

ប្រវត្តិហេតុទី១ ២៩:២

ឯកសារយោង

  • +១ប្រ ២២:៣, ១៦
  • +១ប្រ ២២:៤, ១៤

ប្រវត្តិហេតុទី១ ២៩:៣

ឯកសារយោង

  • +ចសព ២៦:៨; ២៧:៤; ១២២:១
  • +១ប្រ ២១:២៤

ប្រវត្តិហេតុទី១ ២៩:៤

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +យ៉ូប ២៨:១៦

ប្រវត្តិហេតុទី១ ២៩:៥

ឯកសារយោង

  • +ដច ៣៥:៥

ប្រវត្តិហេតុទី១ ២៩:៦

ឯកសារយោង

  • +ដច ១៨:២៥
  • +១ប្រ ២៧:២៥, ២៩, ៣១

ប្រវត្តិហេតុទី១ ២៩:៧

កំណត់សម្គាល់

  • *

    ឬ​«​ដារីក​»។ ដារីក​គឺ​ជា​កាក់​មាស​របស់​ជន​ជាតិ​ពើស៊ី។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៣, ២៧៥៤

    ប៉មយាម,

    ១/៨/២០១០, ទំ.  ៣១

ប្រវត្តិហេតុទី១ ២៩:៨

ឯកសារយោង

  • +១ប្រ ២៦:២២
  • +១ប្រ ៦:១

ប្រវត្តិហេតុទី១ ២៩:៩

ឯកសារយោង

  • +២កូ ៩:៧

ប្រវត្តិហេតុទី១ ២៩:១១

កំណត់សម្គាល់

  • *

    ឬ​«​មេឃ​»​

ឯកសារយោង

  • +ចសព ១៤៥:៣; ១ធី ១:១៧
  • +បប ៥:១៣
  • +១ប្រ ១៦:២៧; ចសព ៨:១
  • +ចសព ២៤:១; អេ ៤២:៥
  • +ចសព ១០៣:១៩; ម៉ាថ ៦:១០

ប្រវត្តិហេតុទី១ ២៩:១២

ឯកសារយោង

  • +បច ៨:១៨; សុភ ១០:២២; ភី ៤:១៩
  • +២ប្រ ២០:៦
  • +បច ៣:២៤; អេ ៤០:២៦; អេភ ១:១៩; បប ១៥:៣
  • +២ប្រ ១:១១, ១២
  • +២ប្រ ១៦:៩; ចសព ១៨:៣២; អេ ៤០:២៩

ប្រវត្តិហេតុទី១ ២៩:១៥

ឯកសារយោង

  • +ចល ២៥:២៣; ហេ ១១:១៣
  • +យ៉ូប ១៤:១, ២; យ៉ា ៤:១៣, ១៤

ប្រវត្តិហេតុទី១ ២៩:១៧

ឯកសារយោង

  • +១ប្រ ២៨:៩
  • +សុភ ១១:២០; ១៥:៨; ហេ ១:៩

ប្រវត្តិហេតុទី១ ២៩:១៨

ឯកសារយោង

  • +ចសព ១០:១៧; ៨៦:១១

ប្រវត្តិហេតុទី១ ២៩:១៩

ឯកសារយោង

  • +១បស ៦:១២
  • +ម៉ាក ១២:៣០
  • +១ប្រ ២២:១៤

ប្រវត្តិហេតុទី១ ២៩:២១

ឯកសារយោង

  • +ចល ១:៣
  • +ចល ២៣:១២, ១៣; ជប ១៥:៥
  • +១បស ៨:៦៣, ៦៤

ប្រវត្តិហេតុទី១ ២៩:២២

ឯកសារយោង

  • +បច ១២:៧; ២ប្រ ៧:១០; នេហ ៨:១២
  • +១បស ១:៣៨-៤០; ១ប្រ ២៣:១
  • +១បស ២:៣៥

ប្រវត្តិហេតុទី១ ២៩:២៣

ឯកសារយោង

  • +១ប្រ ២៨:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៣២

ប្រវត្តិហេតុទី១ ២៩:២៤

ឯកសារយោង

  • +១ប្រ ២២:១៧
  • +១ប្រ ២៨:១
  • +១ប្រ ៣:១-៩

ប្រវត្តិហេតុទី១ ២៩:២៥

ឯកសារយោង

  • +១បស ៣:១២; ២ប្រ ១:១, ១២; អទ ២:៩

ប្រវត្តិហេតុទី១ ២៩:២៧

ឯកសារយោង

  • +២សាំ ២:១១
  • +២សាំ ៥:៤, ៥

ប្រវត្តិហេតុទី១ ២៩:២៨

ឯកសារយោង

  • +១បស ១:១
  • +១បស ២:១០-១២

ប្រវត្តិហេតុទី១ ២៩:២៩

ឯកសារយោង

  • +២សាំ ៧:២; ១២:១
  • +១ប្រ ២១:៩, ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ២៩:១១ប្រ ២៨:៥
១ប្រ. ២៩:១១បស ៣:៧
១ប្រ. ២៩:១២ប្រ ២:៤
១ប្រ. ២៩:២១ប្រ ២២:៣, ១៦
១ប្រ. ២៩:២១ប្រ ២២:៤, ១៤
១ប្រ. ២៩:៣ចសព ២៦:៨; ២៧:៤; ១២២:១
១ប្រ. ២៩:៣១ប្រ ២១:២៤
១ប្រ. ២៩:៤យ៉ូប ២៨:១៦
១ប្រ. ២៩:៥ដច ៣៥:៥
១ប្រ. ២៩:៦ដច ១៨:២៥
១ប្រ. ២៩:៦១ប្រ ២៧:២៥, ២៩, ៣១
១ប្រ. ២៩:៨១ប្រ ២៦:២២
១ប្រ. ២៩:៨១ប្រ ៦:១
១ប្រ. ២៩:៩២កូ ៩:៧
១ប្រ. ២៩:១១បប ៥:១៣
១ប្រ. ២៩:១១១ប្រ ១៦:២៧; ចសព ៨:១
១ប្រ. ២៩:១១ចសព ២៤:១; អេ ៤២:៥
១ប្រ. ២៩:១១ចសព ១០៣:១៩; ម៉ាថ ៦:១០
១ប្រ. ២៩:១១ចសព ១៤៥:៣; ១ធី ១:១៧
១ប្រ. ២៩:១២បច ៨:១៨; សុភ ១០:២២; ភី ៤:១៩
១ប្រ. ២៩:១២២ប្រ ២០:៦
១ប្រ. ២៩:១២បច ៣:២៤; អេ ៤០:២៦; អេភ ១:១៩; បប ១៥:៣
១ប្រ. ២៩:១២២ប្រ ១:១១, ១២
១ប្រ. ២៩:១២២ប្រ ១៦:៩; ចសព ១៨:៣២; អេ ៤០:២៩
១ប្រ. ២៩:១៥ចល ២៥:២៣; ហេ ១១:១៣
១ប្រ. ២៩:១៥យ៉ូប ១៤:១, ២; យ៉ា ៤:១៣, ១៤
១ប្រ. ២៩:១៧១ប្រ ២៨:៩
១ប្រ. ២៩:១៧សុភ ១១:២០; ១៥:៨; ហេ ១:៩
១ប្រ. ២៩:១៨ចសព ១០:១៧; ៨៦:១១
១ប្រ. ២៩:១៩១បស ៦:១២
១ប្រ. ២៩:១៩ម៉ាក ១២:៣០
១ប្រ. ២៩:១៩១ប្រ ២២:១៤
១ប្រ. ២៩:២១ចល ១:៣
១ប្រ. ២៩:២១ចល ២៣:១២, ១៣; ជប ១៥:៥
១ប្រ. ២៩:២១១បស ៨:៦៣, ៦៤
១ប្រ. ២៩:២២បច ១២:៧; ២ប្រ ៧:១០; នេហ ៨:១២
១ប្រ. ២៩:២២១បស ១:៣៨-៤០; ១ប្រ ២៣:១
១ប្រ. ២៩:២២១បស ២:៣៥
១ប្រ. ២៩:២៣១ប្រ ២៨:៥
១ប្រ. ២៩:២៤១ប្រ ២២:១៧
១ប្រ. ២៩:២៤១ប្រ ២៨:១
១ប្រ. ២៩:២៤១ប្រ ៣:១-៩
១ប្រ. ២៩:២៥១បស ៣:១២; ២ប្រ ១:១, ១២; អទ ២:៩
១ប្រ. ២៩:២៧២សាំ ២:១១
១ប្រ. ២៩:២៧២សាំ ៥:៤, ៥
១ប្រ. ២៩:២៨១បស ១:១
១ប្រ. ២៩:២៨១បស ២:១០-១២
១ប្រ. ២៩:២៩២សាំ ៧:២; ១២:១
១ប្រ. ២៩:២៩១ប្រ ២១:៩, ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ២៩:១-៣០

ប្រវត្តិហេតុទី១

២៩ ដាវីឌ​បាន​និយាយ​ទៅ​កាន់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​សាឡូម៉ូន​កូន​ខ្ញុំ​ដែល​ព្រះ​បាន​ជ្រើស​រើស+ គាត់​មាន​វ័យ​ក្មេង​និង​ខ្វះ​បទ​ពិសោធន៍។+ រីឯ​ការ​សាង​សង់​វិហារ​គឺ​ជា​កិច្ចការ​ធំ​ធេង​ណាស់ ព្រោះ​មិន​មែន​ជា​វិហារ​សម្រាប់​មនុស្ស​ទេ តែ​ជា​វិហារ​សម្រាប់​ព្រះ​យេហូវ៉ា​វិញ។+ ២ ដូច្នេះ ខ្ញុំ​បាន​ប្រឹង​ប្រែង​ត្រៀម​សម្ភារ​ដើម្បី​សង់​វិហារ​របស់​ព្រះ គឺ​មាស​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​មាស និង​ប្រាក់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ប្រាក់ ស្ពាន់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ស្ពាន់ ដែក​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ដែក+ និង​ឈើ​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ឈើ។+ ខ្ញុំ​ក៏​បាន​ត្រៀម​ត្បូង​អូនីក្ស ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ ត្បូង​ចម្រុះ​ពណ៌ និង​ត្បូង​សម្រាប់​ដាំ​លម្អ ព្រម​ទាំង​ថ្ម​កែវ​យ៉ាង​ច្រើន​សន្ធឹក។ ៣ ម្យ៉ាង​ទៀត ដោយ​សារ​ខ្ញុំ​ស្រឡាញ់​វិហារ​ព្រះ+ ខ្ញុំ​នឹង​ឲ្យ​មាស​ប្រាក់​ជា​ទ្រព្យ​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់+សម្រាប់​សាង​សង់​វិហារ​បរិសុទ្ធ​របស់​លោក​បន្ថែម​ពី​លើ​អ្វី​ទាំង​នោះ ៤ គឺ​មាស​ពី​អូភា+ចំនួន​៣.០០០​ថាលិន* និង​ប្រាក់​សុទ្ធ​ចំនួន​៧.០០០​ថាលិន សម្រាប់​ស្រោប​ជញ្ជាំង​បន្ទប់​នា​នា ៥ មាស​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​មាស និង​ប្រាក់​សម្រាប់​ធ្វើ​ប្រដាប់​ប្រដា​ប្រាក់ ព្រម​ទាំង​សម្រាប់​គ្រប់​កិច្ចការ​ដែល​ពួក​ជាង​នឹង​ធ្វើ។ ថ្ងៃ​នេះ តើ​អ្នក​ណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ជូន​អំណោយ​ដល់​ព្រះ​យេហូវ៉ា?​»។+

៦ ដូច្នេះ ពួក​ប្រមុខ​គ្រួសារ ពួក​មេ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ពួក​មេ​លើ​១.០០០​នាក់ ពួក​មេ​លើ​១០០​នាក់+ និង​ពួក​អ្នក​ត្រួត​ពិនិត្យ​កិច្ចការ​របស់​ស្ដេច+ ក៏​បាន​ស្ម័គ្រ​ចិត្ត​ជូន​អំណោយ​ដល់​ព្រះ។ ៧ អំណោយ​ដែល​ពួក​គេ​បាន​ជូន​សម្រាប់​សាង​សង់​វិហារ​របស់​ព្រះ​ពិត​មាន មាស​ចំនួន​៥.០០០​ថាលិន និង​មាស​ចំនួន​១០.០០០​កាក់* ប្រាក់​ចំនួន​១០.០០០​ថាលិន ស្ពាន់​ចំនួន​១៨.០០០​ថាលិន និង​ដែក​ចំនួន​១០០.០០០​ថាលិន។ ៨ អស់​អ្នក​ដែល​មាន​ត្បូង​មាន​តម្លៃ បាន​ជូន​ត្បូង​ទាំង​នោះ​ដល់​ព្រះ​យេហូវ៉ា ហើយ​គេ​ក៏​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​វិហារ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យេហែល+ជា​កូន​ចៅ​គើសុន។+ ៩ បណ្ដា​ជន​ទាំង​អស់​រីក​រាយ​ត្រេក​អរ ព្រោះ​ពួក​គេ​បាន​ជូន​អំណោយ​ដល់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត+ ហើយ​ស្ដេច​ដាវីឌ​ក៏​មាន​អំណរ​ក្រៃ​លែង​ដែរ។

១០ បន្ទាប់​មក ដាវីឌ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ៊ីស្រាអែល​ជា​បិតា​របស់​យើង​អើយ! សូម​លោក​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត។ ១១ ឱ​ព្រះ​យេហូវ៉ា​អើយ! លោក​ជា​ព្រះ​ដ៏​ឧត្តុង្គឧត្តម+ ជា​ព្រះ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ លោក​មាន​សិរី​រុង​រឿង​និង​កិត្តិយស+ ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​សួគ៌* និង​ផែនដី​សុទ្ធតែ​ជា​របស់​លោក។+ ឱ​ព្រះ​យេហូវ៉ា​អើយ! គឺ​លោក​ហើយ​ជា​ស្ដេច+ ហើយ​លោក​មាន​អំណាច​គ្រប់​គ្រង​លើ​បុគ្គល​ទាំង​អស់។ ១២ ទ្រព្យ​សម្បត្តិ​និង​កិត្តិយស​ទាំង​អស់​សុទ្ធតែ​មក​ពី​លោក។+ លោក​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់+ ហើយ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា។+ លោក​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទៅ​ជា​អស្ចារ្យ+ ព្រម​ទាំង​ផ្ដល់​កម្លាំង​ដល់​បុគ្គល​ទាំង​អស់។+ ១៣ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! យើង​សូម​អរគុណ​លោក និង​សូម​សរសើរ​តម្កើង​នាម​ដ៏​ឧត្ដម​របស់​លោក។

១៤ ​«​តើ​ខ្ញុំ​និង​រាស្ត្រ​របស់​ខ្ញុំ​ជា​អ្វី​ទៅ បាន​ជា​យើង​អាច​ជូន​អំណោយ​ដោយ​ស្ម័គ្រ​ចិត្ត​ច្រើន​បែប​នេះ​បាន? ព្រោះ​អ្វី​ៗ​ទាំង​អស់​គឺ​មក​ពី​លោក ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​បាន​ជូន​លោក​ក៏​ជា​របស់​លោក​ដែរ។ ១៥ នៅ​ចំពោះ​មុខ​លោក យើង​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ​អាសន្ន ដូច​បុព្វ​បុរស​របស់​យើង​ដែរ។+ ជីវិត​យើង​នៅ​ផែនដី គឺ​ប្រៀប​ដូច​ជា​ស្រមោល+ ហើយ​មិន​ស្ថិតស្ថេរ​ឡើយ។ ១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! ទ្រព្យ​សម្បត្តិ​ទាំង​អស់​ដែល​យើង​បាន​ត្រៀម​ទុក ដើម្បី​សង់​វិហារ​សម្រាប់​នាម​បរិសុទ្ធ​របស់​លោក គឺ​ជា​របស់​លោក​ទេ។ ១៧ ឱ​ព្រះ​នៃ​ខ្ញុំ​អើយ! ខ្ញុំ​ដឹង​ច្បាស់​ថា​លោក​ស្ទង់​មើល​ចិត្ត​មនុស្ស​ទាំង​អស់+ ហើយ​លោក​ពេញ​ចិត្ត​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ។+ ខ្ញុំ​បាន​ជូន​លោក​នូវ​អ្វី​ៗ​ទាំង​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ខ្ញុំ​ក៏​ត្រេក​អរ​ក្រៃ​លែង​ពេល​ឃើញ​រាស្ត្រ​របស់​លោក​ជូន​អំណោយ​ដល់​លោក​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ១៨ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អាប្រាហាំ អ៊ីសាក និង​អ៊ីស្រាអែល ជា​បុព្វ​បុរស​របស់​យើង​ខ្ញុំ​អើយ! សូម​លោក​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ស្ម័គ្រ​បែប​នេះ ហើយ​សូម​ជួយ​ពួក​គេ​ឲ្យ​បម្រើ​លោក​ដោយ​អស់​ពី​ចិត្ត។+ ១៩ សូម​លោក​ជួយ​សាឡូម៉ូន​កូន​ខ្ញុំ​ឲ្យ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ+ ច្បាប់ និង​សេចក្ដី​រំលឹក​របស់​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+ សូម​ជួយ​គាត់​ឲ្យ​សង់​វិហារ​នេះ ដូច​ដែល​ខ្ញុំ​បាន​គ្រោង​និង​រៀបចំ​ទុក​ឲ្យ​»។+

២០ បន្ទាប់​មក ដាវីឌ​បាន​ប្រាប់​បណ្ដា​ជន​ទាំង​អស់​ថា​៖ ​«​ឥឡូវ​សូម​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​»។ រួច​មក បណ្ដា​ជន​ទាំង​អស់​ក៏​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​បុព្វ​បុរស​ពួក​គេ ហើយ​ក្រាប​គោរព​ព្រះ​យេហូវ៉ា​និង​ស្ដេច។ ២១ បន្ទាប់​មក ពួក​គេ​បាន​ជូន​គ្រឿង​បូជា​ផ្សេង​ៗ និង​ជូន​គ្រឿង​បូជា​ដុត+ដល់​ព្រះ​យេហូវ៉ា ហើយ​នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​ក៏​បន្ត​ជូន​គ្រឿង​បូជា​ដូច​គ្នា​ដល់​ព្រះ​យេហូវ៉ា​ដែរ។ គ្រឿង​បូជា​ទាំង​នោះ​មាន គោ​ស្ទាវ​ចំនួន​១.០០០​ក្បាល ចៀម​ឈ្មោល​ចំនួន​១.០០០​ក្បាល កូន​ចៀម​ចំនួន​១.០០០​ក្បាល ព្រម​ជា​មួយ​គ្រឿង​បូជា​ជា​ស្រា​ផង​ដែរ។+ ពួក​គេ​បាន​ជូន​គ្រឿង​បូជា​យ៉ាង​ច្រើន​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។+ ២២ នៅ​ពេល​នោះ ពួក​គេ​បាន​ពិសា​អាហារ​ពិសា​ស្រា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​សប្បាយ​រីក​រាយ។+ ពួក​គេ​បាន​ចាក់​ប្រេង​តែង​តាំង​សាឡូម៉ូន​ជា​កូន​ដាវីឌ​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​លើក​ទី​២។+ ពួក​គេ​ក៏​បាន​តែង​តាំង​សេដុក​ឲ្យ​ធ្វើ​ជា​សង្ឃ​ដែរ។+ ២៣ រួច​មក សាឡូម៉ូន​បាន​អង្គុយ​លើ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា+ជំនួស​ដាវីឌ​ឪពុក​គាត់។ រាជ្យ​របស់​សាឡូម៉ូន​បាន​រុង​រឿង​ថ្កុំ​ថ្កើង។ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្ដាប់​បង្គាប់​គាត់។ ២៤ ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់+ និង​ពួក​ទាហាន​ពូកែ​អង់អាច+ ថែម​ទាំង​កូន​ៗ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ដាវីឌ+ បាន​ចុះ​ចូល​នឹង​ស្ដេច​សាឡូម៉ូន។ ២៥ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​សាឡូម៉ូន​កាន់​តែ​ថ្កុំ​ថ្កើង​នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ លោក​ក៏​ធ្វើ​ឲ្យ​សាឡូម៉ូន​មាន​កិត្តិយស​ខ្ពង់​ខ្ពស់ លើស​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​គាត់​ទៅ​ទៀត។+

២៦ ដាវីឌ​ជា​កូន​អ៊ីសាយ​បាន​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​ទាំង​មូល។ ២៧ គាត់​គ្រប់​គ្រង​អស់​រយៈ​ពេល​៤០​ឆ្នាំ គឺ​នៅ​ក្រុង​ហេប្រុន​អស់​រយៈ​ពេល​៧​ឆ្នាំ+ និង​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​៣៣​ឆ្នាំ។+ ២៨ ក្រោយ​មក ដាវីឌ​បាន​ស្លាប់​ក្នុង​កាល​ដែល​គាត់​មាន​អាយុ​ច្រើន។+ គាត់​បាន​ស្កប់​ស្កល់​នឹង​អាយុ​ខ្លួន និង​ទ្រព្យ​សម្បត្តិ​ដែល​គាត់​មាន ព្រម​ទាំង​កិត្តិយស​ខ្ពង់​ខ្ពស់​របស់​គាត់។ សាឡូម៉ូន​កូន​គាត់​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។+ ២៩ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូអែល​ជា​អ្នក​មើល​ធ្លុះ និង​ក្នុង​សៀវភៅ​របស់​ណាថាន់+ជា​អ្នក​ប្រកាស​ទំនាយ និង​កាដ+ជា​អ្នក​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ។ ៣០ សៀវភៅ​ទាំង​នោះ​បាន​រៀប​រាប់​អំពី​អំណាច​គ្រប់​គ្រង និង​កិច្ចការ​អស្ចារ្យ​របស់​ដាវីឌ ព្រម​ទាំង​អំពី​ហេតុ​ការណ៍​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​ដល់​គាត់ និង​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រាអែល និង​រាជាណាចក្រ​ឯ​ទៀត​ដែល​នៅ​ជុំវិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក