បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី២ ២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី២

      • ដាវីឌ​ធ្វើ​ខុស​ដោយ​រាប់​ចំនួន​បណ្ដា​ជន (​១​-​១៤​)

      • រោគ​រាត​ត្បាត​សម្លាប់​អស់​៧០.០០០​នាក់ (​១៥​-​១៧​)

      • ដាវីឌ​សង់​ទី​បូជា (​១៨​-​២៥​)

        • គ្មាន​គ្រឿង​បូជា​ដែល​មិន​ចំណាយ​ប្រាក់​ទេ (​២៤​)

សាំយូអែលទី២ ២៤:១

ឯកសារយោង

  • +២សាំ ២១:១
  • +១ប្រ ២៧:២៣, ២៤
  • +១ប្រ ២១:១-៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៥, ទំ.  ៣២

សាំយូអែលទី២ ២៤:២

កំណត់សម្គាល់

  • *

    ទំនង​ជា​សំដៅ​លើ​បុរស​ដែល​គ្រប់​អាយុ​ចូល​បម្រើ​កង​ទ័ព

ឯកសារយោង

  • +២សាំ ៨:១៦; ២០:២៣
  • +អសក ២០:១

សាំយូអែលទី២ ២៤:៤

ឯកសារយោង

  • +ជប ១:២; ១ប្រ ២១:៤

សាំយូអែលទី២ ២៤:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ខាង​ស្ដាំ​»​

ឯកសារយោង

  • +បច ២:៣៦; យ៉ូស ១៣:៨, ៩
  • +ជប ៣២:៣៤, ៣៥

សាំយូអែលទី២ ២៤:៦

ឯកសារយោង

  • +ជប ៣២:៤០
  • +ដក ១០:១៥; ៤៩:១៣; យ៉ូស ១១:៨

សាំយូអែលទី២ ២៤:៧

ឯកសារយោង

  • +យ៉ូស ១៩:២៤, ២៩
  • +យ៉ូស ១១:១៩
  • +ដក ២១:៣១; យ៉ូស ១៥:២១, ២៨
  • +យ៉ូស ១៥:១

សាំយូអែលទី២ ២៤:៩

ឯកសារយោង

  • +ជប ២:៣២; ២៦:៥១; ១ប្រ ២១:៥, ៦; ២៧:២៣

សាំយូអែលទី២ ២៤:១០

ឯកសារយោង

  • +១សាំ ២៤:៥; រ៉ូម ២:១៥
  • +២សាំ ១២:១៣
  • +ចសព ១៣០:៣; ហូ ១៤:២; ១យ៉ូន ១:៩
  • +១ប្រ ២១:៨-១៣

សាំយូអែលទី២ ២៤:១១

ឯកសារយោង

  • +១សាំ ២២:៥; ១ប្រ ២៩:២៩

សាំយូអែលទី២ ២៤:១២

ឯកសារយោង

  • +សុភ ៣:១២

សាំយូអែលទី២ ២៤:១៣

ឯកសារយោង

  • +ចល ២៦:១៨, ២០; ២សាំ ២១:១
  • +ចល ២៦:១៤, ១៧
  • +ចល ២៦:១៦

សាំយូអែលទី២ ២៤:១៤

ឯកសារយោង

  • +ហេ ១២:៦
  • +ចសព ១០៣:៨; ១១៩:១៥៦
  • +២ប្រ ២៨:១, ៥

សាំយូអែលទី២ ២៤:១៥

ឯកសារយោង

  • +ជប ១៦:៤៦; ១ប្រ ២៧:២៤
  • +១ប្រ ២១:១៤, ១៥
  • +២សាំ ២៤:២

សាំយូអែលទី២ ២៤:១៦

ឯកសារយោង

  • +ចសព ៧៨:៣៨; យេ ២៦:១៩; យ៉ូល ២:១៣
  • +២ប្រ ៣:១
  • +ដក ១០:១៥, ១៦; យ៉ូស ១៥:៨

សាំយូអែលទី២ ២៤:១៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចៀម​ទាំង​នេះ​»​

ឯកសារយោង

  • +ចសព ៩៥:៧
  • +១ប្រ ២១:១៦, ១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៥, ទំ.  ៣២

សាំយូអែលទី២ ២៤:១៨

ឯកសារយោង

  • +១ប្រ ២១:១៨-២៣; ២ប្រ ៣:១

សាំយូអែលទី២ ២៤:២១

ឯកសារយោង

  • +ជប ១៦:៤៦, ៤៧; ២៥:៨; ២សាំ ២៤:១៥

សាំយូអែលទី២ ២៤:២៤

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +១ប្រ ២១:២៤-២៨

សាំយូអែលទី២ ២៤:២៥

ឯកសារយោង

  • +ដច ២០:២៥; ១ប្រ ២២:១
  • +២សាំ ២១:១៤; ២ប្រ ៣៣:១៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២សាំ. ២៤:១២សាំ ២១:១
២សាំ. ២៤:១១ប្រ ២៧:២៣, ២៤
២សាំ. ២៤:១១ប្រ ២១:១-៣
២សាំ. ២៤:២២សាំ ៨:១៦; ២០:២៣
២សាំ. ២៤:២អសក ២០:១
២សាំ. ២៤:៤ជប ១:២; ១ប្រ ២១:៤
២សាំ. ២៤:៥បច ២:៣៦; យ៉ូស ១៣:៨, ៩
២សាំ. ២៤:៥ជប ៣២:៣៤, ៣៥
២សាំ. ២៤:៦ជប ៣២:៤០
២សាំ. ២៤:៦ដក ១០:១៥; ៤៩:១៣; យ៉ូស ១១:៨
២សាំ. ២៤:៧យ៉ូស ១៩:២៤, ២៩
២សាំ. ២៤:៧យ៉ូស ១១:១៩
២សាំ. ២៤:៧ដក ២១:៣១; យ៉ូស ១៥:២១, ២៨
២សាំ. ២៤:៧យ៉ូស ១៥:១
២សាំ. ២៤:៩ជប ២:៣២; ២៦:៥១; ១ប្រ ២១:៥, ៦; ២៧:២៣
២សាំ. ២៤:១០១សាំ ២៤:៥; រ៉ូម ២:១៥
២សាំ. ២៤:១០២សាំ ១២:១៣
២សាំ. ២៤:១០ចសព ១៣០:៣; ហូ ១៤:២; ១យ៉ូន ១:៩
២សាំ. ២៤:១០១ប្រ ២១:៨-១៣
២សាំ. ២៤:១១១សាំ ២២:៥; ១ប្រ ២៩:២៩
២សាំ. ២៤:១២សុភ ៣:១២
២សាំ. ២៤:១៣ចល ២៦:១៨, ២០; ២សាំ ២១:១
២សាំ. ២៤:១៣ចល ២៦:១៤, ១៧
២សាំ. ២៤:១៣ចល ២៦:១៦
២សាំ. ២៤:១៤ហេ ១២:៦
២សាំ. ២៤:១៤ចសព ១០៣:៨; ១១៩:១៥៦
២សាំ. ២៤:១៤២ប្រ ២៨:១, ៥
២សាំ. ២៤:១៥ជប ១៦:៤៦; ១ប្រ ២៧:២៤
២សាំ. ២៤:១៥១ប្រ ២១:១៤, ១៥
២សាំ. ២៤:១៥២សាំ ២៤:២
២សាំ. ២៤:១៦ចសព ៧៨:៣៨; យេ ២៦:១៩; យ៉ូល ២:១៣
២សាំ. ២៤:១៦២ប្រ ៣:១
២សាំ. ២៤:១៦ដក ១០:១៥, ១៦; យ៉ូស ១៥:៨
២សាំ. ២៤:១៧ចសព ៩៥:៧
២សាំ. ២៤:១៧១ប្រ ២១:១៦, ១៧
២សាំ. ២៤:១៨១ប្រ ២១:១៨-២៣; ២ប្រ ៣:១
២សាំ. ២៤:២១ជប ១៦:៤៦, ៤៧; ២៥:៨; ២សាំ ២៤:១៥
២សាំ. ២៤:២៤១ប្រ ២១:២៤-២៨
២សាំ. ២៤:២៥ដច ២០:២៥; ១ប្រ ២២:១
២សាំ. ២៤:២៥២សាំ ២១:១៤; ២ប្រ ៣៣:១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី២ ២៤:១-២៥

សៀវភៅសាំយូអែលទី២

២៤ ជា​ថ្មី​ម្ដង​ទៀត ព្រះ​យេហូវ៉ា​មាន​កំហឹង​យ៉ាង​ខ្លាំង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល+ ពេល​បុគ្គល​ម្នាក់​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ទៅ​រាប់​ចំនួន​បណ្ដា​ជន+អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា​»។+ ២ ដូច្នេះ ស្ដេច​និយាយ​ទៅ​យ៉ូអាប់+ជា​មេ​ទ័ព​ថា​៖ ​«​សូម​ទៅ​រាប់​ចំនួន​បណ្ដា​ជន*នៃ​កុលសម្ព័ន្ធ​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា+ ព្រោះ​ខ្ញុំ​ចង់​ដឹង​ចំនួន​បណ្ដា​ជន​»។ ៣ ប៉ុន្តែ យ៉ូអាប់​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ម្ចាស់​បង្កើន​ចំនួន​បណ្ដា​ជន​១០០​ដង ហើយ​សូម​ឲ្យ​ស្ដេច​ជា​ម្ចាស់​ឃើញ​ការ​កើន​ឡើង​នោះ​ផង​ចុះ។ តែ​ខ្ញុំ​សុំ​សួរ​ស្ដេច​ជា​ម្ចាស់​ថា ហេតុ​អ្វី​លោក​ចង់​ដឹង​ចំនួន​ដូច្នេះ?​»។

៤ ប៉ុន្តែ ទោះ​ជា​យ៉ូអាប់​និង​ពួក​មេ​ទ័ព​និយាយ​យ៉ាង​ណា​ក៏​ដោយ ក៏​ស្ដេច​មិន​ព្រម​ស្ដាប់​ពួក​គេ​ដែរ។ ដូច្នេះ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​រាប់​ចំនួន​បណ្ដា​ជន​អ៊ីស្រាអែល។+ ៥ ពួក​គេ​ឆ្លង​ទន្លេយ៉ូដាន់ ហើយ​បោះ​ជំរំ​នៅ​ខាង​ត្បូង*ក្រុង​អារ៉ូអ៊ើរ+ ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ រួច​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​របស់​កុលសម្ព័ន្ធ​កាដ និង​ក្រុង​យ៉ាសឺ។+ ៦ បន្ទាប់​មក ពួក​គេ​ទៅ​ស្រុក​គីលាត+និង​ស្រុក​ថាធីមហ៊ុដស៊ី រួច​បន្ត​ទៅ​ដាន់យ៉ាន​និង​តំបន់​ស៊ីដូន។+ ៧ ក្រោយ​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​បន្ទាយ​ក្រុង​ទីរ៉ុស+ និង​ក្រុង​ទាំង​អស់​របស់​ជន​ជាតិ​ហេវី+និង​ជន​ជាតិ​កាណាន ហើយ​ចុង​ក្រោយ​ពួក​គេ​ទៅ​ក្រុង​បៀរសេបា+ក្នុង​តំបន់​ណេកេប+ដែល​ជា​ទឹក​ដី​យូដា។ ៨ ក្រោយ​ពី​ពួក​គេ​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ទាំង​នោះ​អស់​ចំនួន​៩​ខែ​២០​ថ្ងៃ​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។ ៩ យ៉ូអាប់​បាន​ប្រាប់​ស្ដេច​អំពី​ចំនួន​បណ្ដា​ជន។ ពួក​អ៊ីស្រាអែល​ដែល​អាច​ចេញ​ច្បាំង​បាន មាន​ចំនួន​៨០០.០០០​នាក់ និង​បុរស​យូដា​មាន​ចំនួន​៥០០.០០០​នាក់។+

១០ ប៉ុន្តែ ក្រោយ​ពី​ដាវីឌ​បាន​ឲ្យ​គេ​រាប់​ចំនួន​បណ្ដា​ជន​ហើយ គាត់​មាន​ការ​ស្ដាយ​ក្រោយ​ជា​ខ្លាំង។+ គាត់​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​ខុស​ធ្ងន់​ណាស់+ដែល​បាន​ធ្វើ​បែប​នេះ សូម​ព្រះ​យេហូវ៉ា​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​ផង+ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មិន​គិត​ពិចារណា​សោះ​»។+ ១១ កាល​ដែល​ដាវីឌ​ក្រោក​ពី​ដំណេក​នៅ​ពេល​ព្រឹក នោះ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កាដ+ដែល​ជា​អ្នក​ប្រកាស​ទំនាយ និង​ជា​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ជួយ​ណែនាំ​ដាវីឌ​ថា​៖ ១២ ​«​ចូរ​ទៅ​ប្រាប់​ដាវីឌ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​ឲ្យ​ជម្រើស​បី​ដល់​អ្នក។ ចូរ​ជ្រើស​យក​មួយ ហើយ​ខ្ញុំ​នឹង​ដាក់​ទោស​អ្នក​តាម​ជម្រើស​នោះ​»​›​»។+ ១៣ ដូច្នេះ កាដ​បាន​ចូល​ទៅ​ជួប​ដាវីឌ ហើយ​ប្រាប់​ថា​៖ ​«​តើ​អ្នក​ចង់​ឲ្យ​ស្រុក​កើត​មាន​ការ​អត់​ឃ្លាន​អស់​៧​ឆ្នាំ+ ឬ​អ្នក​ចង់​រត់​គេច​ពី​សត្រូវ​ដែល​ដេញ​សម្លាប់​អស់​៣​ខែ+ ឬ​មួយ​ក៏​ចង់​ឲ្យ​មាន​រោគ​រាត​ត្បាត​ក្នុង​ស្រុក​អស់​៣​ថ្ងៃ?+ សូម​អ្នក​ពិចារណា​ឲ្យ​បានដិត​ដល់ ហើយ​ប្រាប់​ខ្ញុំ​ជម្រើស​មួយ ដើម្បី​ខ្ញុំ​អាច​ជម្រាប​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ ១៤ ដាវីឌ​និយាយ​ទៅ​កាដ​ថា​៖ ​«​ខ្ញុំ​ពិបាក​ជ្រើស​រើស​ខ្លាំង​ណាស់។ សូម​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា​ចុះ+ ព្រោះ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង+ តែ​សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​ឡើយ​»។+

១៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​រោគ​រាត​ត្បាត+ក្នុង​ស្រុក​អ៊ីស្រាអែល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ពេល​កំណត់។ ហេតុ​នេះ បណ្ដា​ជន​ចំនួន​៧០.០០០​នាក់​បាន​ស្លាប់+ ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរសេបា។+ ១៦ ពេល​ទេវតា​របស់​ព្រះ​កំពុង​សន្ធឹង​ដៃ​ហៀបនឹង​បំផ្លាញ​បណ្ដា​ជន​ក្នុង​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​ក៏​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ។+ លោក​មាន​ប្រសាសន៍​ទៅ​ទេវតា​នោះ​ថា​៖ ​«​ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៀត​ទៅ!​»។ នៅ​ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​កំពុង​នៅ​ជិត​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អារ៉ោណា+ជា​ជន​ជាតិ​យេប៊ូស។+

១៧ ពេល​ដាវីឌ​ឃើញ​ទេវតា​ដែល​សម្លាប់​បណ្ដា​ជន គាត់​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​គឺ​ខ្ញុំ​ទេ​ជា​អ្នក​ធ្វើ​ខុស។ ខ្ញុំ​គឺ​ជា​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ចំណែក​បណ្ដា​ជន​ទាំង​នេះ*+ ពួក​គេ​មិន​បាន​ធ្វើ​ខុស​ទេ។ សូម​លោក​ដាក់​ទោស​ខ្ញុំ និង​ពូជ​ពង្ស​របស់​ឪពុក​ខ្ញុំ​ចុះ​»។+

១៨ ដូច្នេះ នៅ​ថ្ងៃ​នោះ​កាដ​បាន​មក​ជួប​ដាវីឌ។ គាត់​ប្រាប់​ដាវីឌ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ហើយ​ទៅ​ដំឡើង​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អារ៉ោណា​ជន​ជាតិ​យេប៊ូស​»។+ ១៩ ដូច្នេះ ដាវីឌ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ប្រាប់​តាម​រយៈ​កាដ។ ២០ ពេល​អារ៉ោណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច​និង​ពួក​អ្នក​បម្រើ​ស្ដេច​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​រក​គាត់ នោះ​គាត់​ប្រញាប់​ប្រញាល់​ចេញ​ទៅ​ក្រាប​គោរព​ស្ដេច​ដល់​ដី។ ២១ អារ៉ោណា​សួរ​ថា​៖ ​«​តើ​ស្ដេច​ជា​ម្ចាស់​មក​ជួប​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​មាន​ការ​អ្វី​ដែរ?​»។ ដាវីឌ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មក​ទិញ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អ្នក ដើម្បី​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា។ យ៉ាង​នេះ ទុក្ខ​វេទនា​របស់​បណ្ដា​ជន​នឹង​លែង​មាន​ទៀត​»។+ ២២ ប៉ុន្តែ អារ៉ោណា​និយាយ​ទៅ​ដាវីឌ​ថា​៖ ​«​ខ្ញុំ​សូម​ប្រគល់​ទី​លាន​នេះ​ជូន​ស្ដេច​ជា​ម្ចាស់ ហើយ​សូម​លោក​ធ្វើ​តាម​បំណង​ចិត្ត​លោក​ចុះ។ នេះ​ជា​សត្វ​គោ​សម្រាប់​ធ្វើ​ជា​គ្រឿង​បូជា​ដុត និង​ក្ដារ​បញ្ជាន់​ស្រូវ ព្រម​ទាំង​នឹម​គោ​សម្រាប់​ធ្វើ​ជា​អុស។ ២៣ ឱ​ស្ដេច​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រគល់​របស់​ទាំង​អស់​នេះ​ជូន​ស្ដេច​»។ រួច​អារ៉ោណា​និយាយ​ថែម​ទៀត​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឲ្យ​ពរ​លោក​»។

២៤ ប៉ុន្តែ ស្ដេច​ដាវីឌ​បាន​បដិសេធ​ថា​៖ ​«​ទេ ខ្ញុំ​នឹង​ទិញ​ពី​អ្នក​ពេញ​តម្លៃ ព្រោះ​ខ្ញុំ​មិន​ព្រម​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ដោយ​មិន​ចំណាយ​អ្វី​ឡើយ​»។ ដូច្នេះ ដាវីឌ​បាន​ទិញ​ទី​លាន​បញ្ជាន់​ស្រូវ​និង​សត្វ​គោ​ក្នុង​តម្លៃ​ប្រាក់​៥០​ហ្សេគិល។*+ ២៥ បន្ទាប់​មក ដាវីឌ​បាន​សង់​ទី​បូជា​មួយ+ជូន​ព្រះ​យេហូវ៉ា​នៅ​ទី​នោះ ហើយ​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​លោក។ រួច​ព្រះ​យេហូវ៉ា​បាន​ស្ដាប់​តាម​ពាក្យ​អង្វរ​របស់​ពួក​គេ+ ហើយ​ដក​ទុក្ខ​វេទនា​ចេញ​ពី​ស្រុក​អ៊ីស្រាអែល។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក