បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ាកុប​ឲ្យ​ពរ​កូន​ប្រុស​ពីរ​នាក់​របស់​យ៉ូសែប (​១​-​១២​)

      • អេប្រាអ៊ីម​ទទួល​ពរ​ច្រើន​ជាង (​១៣​-​២២​)

ដើមកំណើត ៤៨:១

ឯកសារយោង

  • +ដក ៤១:៥០; យ៉ូស ១៤:៤

ដើមកំណើត ៤៨:៣

ឯកសារយោង

  • +ដក ២៨:១៣, ១៩; ហូ ១២:៤

ដើមកំណើត ៤៨:៤

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ៣៥:១០, ១១
  • +ដក ២៨:១៣, ១៤

ដើមកំណើត ៤៨:៥

ឯកសារយោង

  • +យ៉ូស ១៤:៤; ១ប្រ ៥:១
  • +ដក ៣៥:២៣

ដើមកំណើត ៤៨:៦

ឯកសារយោង

  • +យ៉ូស ១៣:២៩; ១៦:៥

ដើមកំណើត ៤៨:៧

ឯកសារយោង

  • +ដក ៣៥:១៩
  • +មីកា ៥:២
  • +១សាំ ១៧:១២; ម៉ាថ ២:៦

ដើមកំណើត ៤៨:៩

ឯកសារយោង

  • +ដក ៤១:៥០
  • +ហេ ១១:២១

ដើមកំណើត ៤៨:១១

ឯកសារយោង

  • +ដក ៣៧:៣៤, ៣៥; ៤២:៣៦; ៤៦:៣០

ដើមកំណើត ៤៨:១៣

ឯកសារយោង

  • +ដក ៤១:៥២
  • +ដក ៤១:៥១

ដើមកំណើត ៤៨:១៤

ឯកសារយោង

  • +ដក ៤១:៥១; ៤៦:២០

ដើមកំណើត ៤៨:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដើរ​តាម​»​

ឯកសារយោង

  • +១ប្រ ៥:២
  • +ដក ១៧:១; ២៤:៤០
  • +ដក ២៨:១៣; ចសព ២៣:១

ដើមកំណើត ៤៨:១៦

ឯកសារយោង

  • +ដក ២៨:១៥; ៣១:១១; ចសព ៣៤:៧
  • +ដក ៣២:២៦
  • +ដច ១:៧; ជប ២៦:៣៤, ៣៧

ដើមកំណើត ៤៨:១៨

ឯកសារយោង

  • +ដក ៤១:៥១

ដើមកំណើត ៤៨:១៩

ឯកសារយោង

  • +ជប ២:១៨-២១
  • +ជប ១:៣២, ៣៣

ដើមកំណើត ៤៨:២០

ឯកសារយោង

  • +ហេ ១១:២១

ដើមកំណើត ៤៨:២១

ឯកសារយោង

  • +ដក ៥០:២៤
  • +ដក ១៥:១៤; ២៦:៣; បច ៣១:៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៤៨:១ដក ៤១:៥០; យ៉ូស ១៤:៤
ដក. ៤៨:៣ដក ២៨:១៣, ១៩; ហូ ១២:៤
ដក. ៤៨:៤ដក ៣៥:១០, ១១
ដក. ៤៨:៤ដក ២៨:១៣, ១៤
ដក. ៤៨:៥យ៉ូស ១៤:៤; ១ប្រ ៥:១
ដក. ៤៨:៥ដក ៣៥:២៣
ដក. ៤៨:៦យ៉ូស ១៣:២៩; ១៦:៥
ដក. ៤៨:៧ដក ៣៥:១៩
ដក. ៤៨:៧មីកា ៥:២
ដក. ៤៨:៧១សាំ ១៧:១២; ម៉ាថ ២:៦
ដក. ៤៨:៩ដក ៤១:៥០
ដក. ៤៨:៩ហេ ១១:២១
ដក. ៤៨:១១ដក ៣៧:៣៤, ៣៥; ៤២:៣៦; ៤៦:៣០
ដក. ៤៨:១៣ដក ៤១:៥២
ដក. ៤៨:១៣ដក ៤១:៥១
ដក. ៤៨:១៤ដក ៤១:៥១; ៤៦:២០
ដក. ៤៨:១៥១ប្រ ៥:២
ដក. ៤៨:១៥ដក ១៧:១; ២៤:៤០
ដក. ៤៨:១៥ដក ២៨:១៣; ចសព ២៣:១
ដក. ៤៨:១៦ដក ២៨:១៥; ៣១:១១; ចសព ៣៤:៧
ដក. ៤៨:១៦ដក ៣២:២៦
ដក. ៤៨:១៦ដច ១:៧; ជប ២៦:៣៤, ៣៧
ដក. ៤៨:១៨ដក ៤១:៥១
ដក. ៤៨:១៩ជប ២:១៨-២១
ដក. ៤៨:១៩ជប ១:៣២, ៣៣
ដក. ៤៨:២០ហេ ១១:២១
ដក. ៤៨:២១ដក ៥០:២៤
ដក. ៤៨:២១ដក ១៥:១៤; ២៦:៣; បច ៣១:៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៤៨:១-២២

ដើមកំណើត

៤៨ ក្រោយ​មក មាន​គេ​មក​ប្រាប់​យ៉ូសែប​ថា​៖ ​«​មើល! ឪពុក​អ្នក​កាន់​តែ​ខ្សោយ​ណាស់​ហើយ​»។ ឮ​ដូច្នេះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​របស់​គាត់ គឺ​ម៉ាណាសេ​និង​អេប្រាអ៊ីម ទៅ​ជួប​ឪពុក។+ ២ ពេល​ដែល​យ៉ាកុប​បាន​ឮ​ថា​យ៉ូសែប​ជា​កូន​មក​ដល់​ហើយ គាត់​បាន​ខំ​ប្រឹង​ក្រោក​អង្គុយ​លើ​គ្រែ។ ៣ ពេល​នោះ យ៉ាកុប​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖

«​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​បាន​លេច​មក​ជួប​ពុក​នៅ​ក្រុង​លូស​ក្នុង​ស្រុក​កាណាន ហើយ​លោក​បាន​ឲ្យ​ពរ​ពុក។+ ៤ លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ពុក​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន​សន្ធឹក។ បណ្ដា​ជន​មួយ​ក្រុម​ដ៏​ធំ​នឹង​កើត​ចេញ​ពី​អ្នក។+ ខ្ញុំ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​កូន​ចៅ*របស់​អ្នក​ទុក​ជា​មត៌ក​ជា​រៀង​រហូត›។+ ៥ រីឯ​កូន​ទាំង​ពីរ​របស់​កូន ដែល​កើត​នៅ​ស្រុក​អេហ្ស៊ីប​មុន​ពេល​ពុក​មក​ដល់ គឺ​អេប្រាអ៊ីម​និង​ម៉ាណាសេ​នោះ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​វិញ+ ដូច​រូបេន​និង​ស៊ីម្មាន​ដែរ។+ ៦ ចំណែក​កូន​ៗ​ដែល​នឹង​កើត​ក្រោយ​មក​ទៀត ពួក​គេ​នឹង​ត្រូវ​រាប់​ជា​របស់​កូន​វិញ។ ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​រាប់​តាម​ឈ្មោះ​បង​ទាំង​ពីរ​របស់​ពួក​គេ ហើយ​ទទួល​ទឹក​ដី​ជា​មត៌ក​តាម​រយៈ​អ្នក​ទាំង​ពីរ​នោះ។+ ៧ កាល​ដែល​ពុក​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ប៉ាដាន់ រ៉ាជែល​ម្ដាយ​របស់​កូន​បាន​ស្លាប់+នៅ​ក្បែរ​ពុក​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេប្រា+ជា​ក្រុង​បេថ្លេហិម។ ដូច្នេះ ពុក​បាន​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ​»។+

៨ បន្ទាប់​មក អ៊ីស្រាអែល​បាន​មើល​ទៅ​កូន​ៗ​របស់​យ៉ូសែប ហើយ​សួរ​គាត់​ថា​៖ ​«​តើ​ពួក​គេ​ជា​អ្នក​ណា?​»។ ៩ យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​ពួក​គេ​ជា​កូន​របស់​ខ្ញុំ ជា​កូន​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​នៅ​ស្រុក​នេះ​»។+ អ៊ីស្រាអែល​បាន​និយាយ​ថា​៖ ​«​សូម​កូន​នាំ​ពួក​គេ​ចូល​មក​ជិត​ពុក​មក ដើម្បី​ពុក​អាច​ឲ្យ​ពរ​ពួក​គេ​»។+ ១០ ដូច្នេះ យ៉ូសែប​បាន​នាំ​ពួក​គេ​ចូល​ទៅ​ជិត រួច​អ៊ីស្រាអែល​ក៏​ឱប ហើយ​ថើប​ពួក​គេ។ នៅ​គ្រា​នោះ អ៊ីស្រាអែល​មើល​មិន​សូវ​ឃើញ​ច្បាស់​ទេ ព្រោះ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។ ១១ អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ពុក​មិន​នឹក​ស្មានថា​អាច​ឃើញ​មុខ​កូន​ម្ដង​ទៀត​ទេ។+ ប៉ុន្តែ​មើល! ព្រះ​ថែម​ទាំង​ឲ្យ​ពុក​ឃើញ​ពូជ​ពង្ស​របស់​កូន​ទៀត​ផង​»។ ១២ បន្ទាប់​មក យ៉ូសែប​បាន​យក​កូន​ចេញ​ពី​ឪពុក​បន្តិច រួច​គាត់​ក្រាប​ខ្លួន​ដល់​ដី​គោរព​ឪពុក។

១៣ ក្រោយ​នោះ យ៉ូសែប​បាន​នាំ​កូន​ទាំង​ពីរ​ចូល​ទៅ​ជិត​ឪពុក​ម្ដង​ទៀត គឺ​ឲ្យ​អេប្រាអ៊ីម+នៅ​ខាង​ឆ្វេង​ដៃ​អ៊ីស្រាអែល និង​ឲ្យ​ម៉ាណាសេ+នៅ​ខាង​ស្ដាំ​ដៃ។ ១៤ ប៉ុន្តែ អ៊ីស្រាអែល​បាន​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​កូន​ពៅ ហើយ​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណាសេ។ គាត់​មាន​បំណង​ដាក់​ដៃ​ដូច្នេះ ទោះ​ជា​គាត់​ដឹង​ថា​ម៉ាណាសេ​ជា​កូន​ច្បង​ក្ដី។+ ១៥ បន្ទាប់​មក អ៊ីស្រាអែល​បាន​ឲ្យ​ពរ​យ៉ូសែប ហើយ​និយាយ​ថា​៖+

​«​សូម​ព្រះ​ពិត​ដែល​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក​បាន​គោរព​បម្រើ*+

ជា​ព្រះ​ពិត​ដែល​បាន​ថែ​រក្សា​ពុក​តាំង​ពី​ពុក​កើត​មក​រហូត​មក​ដល់​សព្វ​ថ្ងៃ+

១៦ ហើយ​បាន​ជួយ​សង្គ្រោះ​ពុក​ឲ្យ​រួច​ពី​សេ​ច​ក្ដី​អន្តរាយ​សព្វ​បែប​យ៉ាង​តាម​រយៈ​ទេវតា​របស់​លោក+ សូម​លោក​ឲ្យ​ពរ​ដល់​កូន​ទាំង​ពីរ​នេះ​ផង។+

សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ហៅ​ពួក​គេ​តាម​ឈ្មោះ​ពុក និង​ឈ្មោះ​អាប្រាហាំ​និង​អ៊ីសាក​ជា​បុព្វ​បុរស​របស់​ពុក។

សូម​ឲ្យ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន​នៅ​លើ​ផែនដី​»។+

១៧ ពេល​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម គាត់​មិន​ពេញ​ចិត្ត​ទេ។ ដូច្នេះ គាត់​ព្យាយាម​លើក​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​ម៉ាណាសេ​វិញ។ ១៨ រួច​គាត់​និយាយ​ថា​៖ ​«​លោក​ឪពុក កូន​នេះ​មិន​មែន​ជា​កូន​ច្បង​ទេ+ សូម​លោក​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​កូន​នេះ​វិញ​»។ ១៩ ប៉ុន្តែ ឪពុក​គាត់​បាន​និយាយ​ថា​៖ ​«​ពុក​ដឹង​ហើយ ពុក​ដឹង​ហើយ​កូន។ ម៉ាណាសេ​នឹង​មាន​កូន​ចៅ​ជា​ច្រើន ហើយ​ក្លាយ​ទៅ​ជា​បណ្ដា​ជន​មួយ​ក្រុម​យ៉ាង​ធំ តែ​អេប្រាអ៊ីម​ប្អូន​គាត់​នឹង​មាន​កូន​ចៅ​ច្រើន​ជាង+ ល្មម​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ផ្សេង​ៗ​»។+ ២០ រួច​មក គាត់​បាន​ឲ្យ​ពរ​ពួក​គេ​ថែម​ទៀត+ ដោយ​និយាយ​ថា​៖

​«​ពេល​អ៊ីស្រាអែល​ជូន​ពរ​គ្នា សូម​ឲ្យ​ពួក​គេ​និយាយ​ថា​៖

‹សូម​ព្រះ​ឲ្យ​ពរ​អ្នក ដូច​លោក​ឲ្យ​ពរ​ដល់​អេប្រាអ៊ីម​និង​ម៉ាណាសេ​ដែរ›​»។

យ៉ាង​នេះ គាត់​តែង​លើក​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណាសេ។

២១ បន្ទាប់​មក អ៊ីស្រាអែល​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​មើល! ពុក​ជិត​ស្លាប់​ហើយ។+ ប៉ុន្តែ ព្រះ​នឹង​បន្ត​នៅ​ជា​មួយ​នឹង​កូន ហើយ​លោក​នឹង​នាំ​កូន​ត្រឡប់​ទៅ​ស្រុក​របស់​បុព្វ​បុរស​កូន​វិញ។+ ២២ ពុក​នឹង​ប្រគល់​ដី​មួយ​កន្លែង​ដល់​កូន លើស​ចំណែក​របស់​បង​ប្អូន​កូន។ ដី​នោះ​ហើយ​ដែល​ពុក​បាន​ដណ្ដើម​យក​ពី​ជន​ជាតិ​អាម៉ូរី ដោយ​ដាវ​និង​ធ្នូ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក