បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ពែង​ប្រាក់​របស់​យ៉ូសែប​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន (​១​-​១៧​)

      • យូដា​អង្វរ​ឲ្យ​បេនយ៉ាមីន (​១៨​-​៣៤​)

ដើមកំណើត ៤៤:១

ឯកសារយោង

  • +ដក ៤២:២៥

ដើមកំណើត ៤៤:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៦/២០០៤, ទំ.  ៣២

ដើមកំណើត ៤៤:៨

ឯកសារយោង

  • +ដក ៤៣:១២

ដើមកំណើត ៤៤:១២

ឯកសារយោង

  • +ដក ៤៤:២

ដើមកំណើត ៤៤:១៤

ឯកសារយោង

  • +ដក ៤៣:៨; ៤៤:៣២
  • +ដក ៣៧:៧, ៩

ដើមកំណើត ៤៤:១៥

ឯកសារយោង

  • +ដក ៤៤:៥

ដើមកំណើត ៤៤:១៦

ឯកសារយោង

  • +ដក ៣៧:១៨, ២៨; ៤២:២១, ២២

ដើមកំណើត ៤៤:១៧

ឯកសារយោង

  • +ដក ៤៤:៩

ដើមកំណើត ៤៤:១៨

ឯកសារយោង

  • +ដក ៤១:៤៤; ៤៥:៨

ដើមកំណើត ៤៤:២០

ឯកសារយោង

  • +ដក ៤២:១៣; ៤៣:៧
  • +ដក ៣៥:១៨, ១៩; ៣៧:៣១-៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ១៤

ដើមកំណើត ៤៤:២១

ឯកសារយោង

  • +ដក ៤២:១៥; ៤៣:២៩

ដើមកំណើត ៤៤:២២

ឯកសារយោង

  • +ដក ៤២:៣៨

ដើមកំណើត ៤៤:២៣

ឯកសារយោង

  • +ដក ៤២:២០

ដើមកំណើត ៤៤:២៥

ឯកសារយោង

  • +ដក ៤៣:២

ដើមកំណើត ៤៤:២៦

ឯកសារយោង

  • +ដក ៤៣:៥

ដើមកំណើត ៤៤:២៧

ឯកសារយោង

  • +ដក ២៩:១៨; ៣០:២២-២៤; ៣៥:១៨, ១៩; ៤៦:១៩

ដើមកំណើត ៤៤:២៨

ឯកសារយោង

  • +ដក ៣៧:៣៣

ដើមកំណើត ៤៤:២៩

ឯកសារយោង

  • +ដក ៣៧:៣៤, ៣៥; ៤២:៣៨; ចសព ៨៨:៣
  • +ចសព ១៦:១០; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣

ដើមកំណើត ៤៤:៣២

ឯកសារយោង

  • +ដក ៤៣:៩

ដើមកំណើត ៤៤:៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ២ ២០១៦ ទំ.  ១៤-១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៤៤:១ដក ៤២:២៥
ដក. ៤៤:៨ដក ៤៣:១២
ដក. ៤៤:១២ដក ៤៤:២
ដក. ៤៤:១៤ដក ៤៣:៨; ៤៤:៣២
ដក. ៤៤:១៤ដក ៣៧:៧, ៩
ដក. ៤៤:១៥ដក ៤៤:៥
ដក. ៤៤:១៦ដក ៣៧:១៨, ២៨; ៤២:២១, ២២
ដក. ៤៤:១៧ដក ៤៤:៩
ដក. ៤៤:១៨ដក ៤១:៤៤; ៤៥:៨
ដក. ៤៤:២០ដក ៤២:១៣; ៤៣:៧
ដក. ៤៤:២០ដក ៣៥:១៨, ១៩; ៣៧:៣១-៣៤
ដក. ៤៤:២១ដក ៤២:១៥; ៤៣:២៩
ដក. ៤៤:២២ដក ៤២:៣៨
ដក. ៤៤:២៣ដក ៤២:២០
ដក. ៤៤:២៥ដក ៤៣:២
ដក. ៤៤:២៦ដក ៤៣:៥
ដក. ៤៤:២៧ដក ២៩:១៨; ៣០:២២-២៤; ៣៥:១៨, ១៩; ៤៦:១៩
ដក. ៤៤:២៨ដក ៣៧:៣៣
ដក. ៤៤:២៩ដក ៣៧:៣៤, ៣៥; ៤២:៣៨; ចសព ៨៨:៣
ដក. ៤៤:២៩ចសព ១៦:១០; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣
ដក. ៤៤:៣២ដក ៤៣:៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៤៤:១-៣៤

ដើមកំណើត

៤៤ ក្រោយ​មក យ៉ូសែប​បាន​បង្គាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​របស់​គាត់​ថា​៖ ​«​ចូរ​ច្រក​ស្រូវ​ឲ្យ​ច្រើន​ទៅ​ក្នុង​បាវ​របស់​ពួក​គេ តាម​ដែល​ពួក​គេ​អាច​ដឹក​ទៅ​បាន។ រួច​មក ចូរ​ដាក់​ថង់​ប្រាក់​របស់​ពួក​គេ​នៅ​ក្នុង​បាវ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។+ ២ ប៉ុន្តែ អ្នក​ត្រូវ​ដាក់​ពែង​ប្រាក់​របស់​ខ្ញុំ ទៅ​ក្នុង​បាវ​ស្រូវ​របស់​អ្នក​ដែល​ក្មេង​ជាង​គេ​»។ ដូច្នេះ អ្នក​ចាត់​ចែង​នោះ​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​យ៉ូសែប។

៣ លុះ​ព្រលឹម​ឡើង បង​ប្អូន​របស់​យ៉ូសែប​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ទៅ ទាំង​មាន​អីវ៉ាន់​នៅ​លើ​ខ្នង​លា។ ៤ ក្រោយ​ពី​ពួក​គេ​បាន​ចេញ​ពី​ក្រុង​មិន​យូរ​ប៉ុន្មាន យ៉ូសែប​បាន​បង្គាប់​អ្នក​ចាត់​ចែង​កិច្ចការ​ផ្ទះ​របស់​គាត់​ថា​៖ ​«​ចូរ​ដេញ​តាម​ពួក​គេ​ទៅ! ពេល​អ្នក​តាម​ពួក​គេ​ទាន់​ហើយ អ្នក​ត្រូវ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ‹ហេតុ​អ្វី​អ្នក​រាល់​គ្នា​តប​ស្នង​ការ​ល្អ​ដោយ​ការ​អាក្រក់​បែប​នេះ? ៥ ម្ដេច​ក៏​លួច​ពែង​របស់​ចៅហ្វាយ​ខ្ញុំ​ដូច្នេះ? ចៅហ្វាយ​ខ្ញុំ​តែង​តែ​ពិសា​ពី​ពែង​នោះ ហើយ​ក៏​ប្រើ​ពែង​នោះ​ដើម្បី​មើល​ប្រផ្នូល​ដែរ។ អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ​គឺ​អាក្រក់​ខ្លាំង​ណាស់›​»។

៦ លុះ​ស្ដាប់​រួច អ្នក​ចាត់​ចែង​នោះ​ក៏​បាន​ដេញ​តាម​បង​ប្អូន​យ៉ូសែប​រហូត​ដល់​ទាន់ រួច​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ។ ៧ ប៉ុន្តែ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​លោក​ម្ចាស់​មាន​ប្រសាសន៍​ដូច្នេះ? ពួក​ខ្ញុំ​បាទ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ។ ៨ សូម្បី​តែ​ថង់​ប្រាក់​ដែល​ពួក​ខ្ញុំ​បាទ​បាន​ឃើញ​នៅ​ក្នុង​បាវ ក៏​ពួក​ខ្ញុំ​បាទ​សុខ​ចិត្ត​ធ្វើ​ដំណើរ​ពី​ស្រុក​កាណាន យក​មក​ប្រគល់​ជូន​លោក​វិញ​ដែរ+ ចុះ​ទម្រាំ​មាស​ប្រាក់​នៅ​ផ្ទះ​ម្ចាស់​របស់​លោក តើ​ឲ្យ​ពួក​ខ្ញុំ​បាទ​លួច​ម្ដេច​នឹង​បាន​ទៅ? ៩ ប្រសិន​បើ​លោក​ម្ចាស់​រក​ឃើញ​ពែង​នោះ​នៅ​នឹង​អ្នក​ណា ចូរ​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ឯ​ពួក​ខ្ញុំ​បាទ​ដែល​នៅ​សល់ ពួក​ខ្ញុំ​បាទ​សុខ​ចិត្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​ម្ចាស់​របស់​លោក​»។ ១០ ដូច្នេះ អ្នក​ចាត់​ចែង​នោះ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ដូច​ពាក្យ​អ្នក​ចុះ បើ​រក​ឃើញ​ពែង​នោះ​នៅ​នឹង​អ្នក​ណា អ្នក​នោះ​ត្រូវ​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ តែ​អ្នក​ផ្សេង​ទៀត​នឹង​គ្មាន​ទោស​ទេ​»។ ១១ ភ្លាម​នោះ ពួក​គេ​បាន​លើក​បាវ​ចុះ​ពី​ខ្នង​លា រួច​ស្រាយ​បាវ។ ១២ អ្នក​ចាត់​ចែង​នោះ​បាន​រក​យ៉ាង​ហ្មត់​ចត់ គឺ​ចាប់​ពី​បាវ​របស់​បង​ច្បង​រហូត​ដល់​បាវ​របស់​ប្អូន​ពៅ។ ទី​បំផុត គាត់​បាន​រក​ឃើញ​ពែង​នោះ​នៅ​ក្នុង​បាវ​របស់​បេនយ៉ាមីន។+

១៣ ឃើញ​ដូច្នេះ បង​ប្អូន​យ៉ូសែប​បាន​ចាប់​ហែក​អាវ​ខ្លួន ហើយ​លើក​អីវ៉ាន់​ដាក់​លើ​ខ្នង​លា រួច​ធ្វើ​ដំណើរ​ចូល​ទៅ​ទីក្រុង​វិញ។ ១៤ ពេល​យូដា+និង​បង​ប្អូន​គាត់​ចូល​ក្នុង​ផ្ទះ​យ៉ូសែប យ៉ូសែប​នៅ​ទី​នោះ​នៅ​ឡើយ រួច​ពួក​គេ​ក៏​ក្រាប​ខ្លួន​ដល់​ដី​នៅ​ចំពោះ​យ៉ូសែប។+ ១៥ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​ក៏​អ្នករាល់​គ្នា​ធ្វើ​ដូច្នេះ? តើ​មិន​ដឹង​ទេ​ឬ​ថា​ខ្ញុំ​ចេះ​មើល​ប្រផ្នូល?​»។+ ១៦ យូដា​បាន​ឆ្លើយ​ថា​៖ ​«​ពួក​ខ្ញុំ​បាទ​មិន​ដឹង​ថា​គួរ​និយាយ​យ៉ាង​ណា​នឹង​លោក​ម្ចាស់​ទេ ហើយ​ក៏​មិន​ដឹង​គួរ​បង្ហាញ​យ៉ាង​ណា​ថា​ខ្លួន​សុចរិត​ដែរ ព្រោះ​ព្រះ​ពិត​បាន​ស​ឲ្យ​ឃើញ​នូវ​កំហុស​របស់​ពួក​ខ្ញុំ​ហើយ។+ ចាប់​ពី​ឥឡូវ​នេះ​ទៅ ពួក​ខ្ញុំ​ទាំង​អស់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក​ម្ចាស់ រួម​ទាំង​អ្នក​ដែល​មាន​ពែង​នោះ​ដែរ!​»។ ១៧ ប៉ុន្តែ យ៉ូសែប​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​មិន​ធ្វើ​ដូច​នោះ​ជា​ដាច់​ខាត! គឺ​អ្នក​លួច​ពែង​នោះ​ទេ​ដែល​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ខ្ញុំ។+ ចំណែក​អ្នក​ផ្សេង​ទៀត ចូរ​ត្រឡប់​ទៅ​ឯ​ឪពុក​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ​សាន្ត​ចុះ​»។

១៨ ពេល​នោះ យូដា​បាន​ចូល​ទៅ​ជិត​យ៉ូសែប ហើយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​បាទ​ជម្រាប​លោក​បន្តិច​សិន ហើយ​សូម​មេត្តា​កុំ​ខឹង​នឹង​ខ្ញុំ​បាទ​អី ព្រោះ​លោក​ម្ចាស់​ដូច​ជា​ផារ៉ូ​ទៅ​ហើយ។+ ១៩ ពេល​មុន លោក​ម្ចាស់​បាន​សួរ​ពួក​ខ្ញុំ​បាទ​ថា​៖ ‹តើ​អ្នក​រាល់​គ្នា​មាន​ឪពុក​ឬ​ប្អូន​ប្រុស​ឬ​ទេ?›។ ២០ ដូច្នេះ ពួក​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​ដោយ​ត្រង់​ថា​៖ ‹ពួក​ខ្ញុំ​បាទ​មាន​ឪពុក​ចាស់​ជរា​ម្នាក់ ថែម​ទាំង​មាន​ប្អូនប្រុស​ពៅ​ម្នាក់​ដែល​បាន​កើត​មក​នៅ​ពេល​ដែល​ឪពុក​ពួក​ខ្ញុំ​បាទ​មាន​អាយុ​ចាស់​ណាស់​ហើយ។+ បង​ប្រុស​រួម​ម្ដាយ​ជា​មួយ​នឹង​គាត់​បាន​ស្លាប់​ហើយ ដូច្នេះ​សល់​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ។+ ឪពុក​របស់​ពួក​ខ្ញុំ​បាទ​ស្រឡាញ់​គាត់​ខ្លាំង​ណាស់›។ ២១ ក្រោយ​នោះ លោក​ម្ចាស់​បាន​មាន​ប្រសាសន៍​មក​ពួក​ខ្ញុំ​បាទ​ថា​៖ ‹ចូរ​នាំ​ប្អូន​ពៅ​នោះ​មក​ជួប​ខ្ញុំ›។+ ២២ ប៉ុន្តែ ពួក​ខ្ញុំ​បាទ​បាន​ជម្រាប​លោក​ម្ចាស់​ថា​៖ ‹ប្អូន​ប្រុស​របស់​ពួក​ខ្ញុំ​បាទ​មិន​អាច​បែក​ចេញ​ពី​ឪពុក​ពួក​ខ្ញុំ​បាទ​បាន​ទេ។ បើ​គាត់​បែក​ចេញ ឪពុក​ពួក​ខ្ញុំ​បាទ​ច្បាស់​ជា​ស្លាប់​ជា​មិន​ខាន›។+ ២៣ បន្ទាប់​មក លោក​ម្ចាស់​បាន​បង្គាប់​ពួក​ខ្ញុំ​បាទ​ថា​៖ ‹អ្នក​រាល់​គ្នា​ត្រូវ​នាំ​ប្អូន​ពៅ​មក​ជួប​ខ្ញុំ បើ​មិន​នាំ​មក​ទេ កុំ​មក​ជួប​មុខ​ខ្ញុំ​ទៀត›។+

២៤ ​«​ដូច្នេះ ពួក​ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​របស់​ពួក​ខ្ញុំ​បាទ​វិញ ហើយ​ប្រាប់​គាត់​នូវ​ពាក្យ​សម្ដី​របស់​លោក​ម្ចាស់។ ២៥ ក្រោយ​មក ឪពុក​របស់​ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ចូរ​កូន​ៗ​ទៅ​ទិញ​ស្បៀងអាហារ​ថែម​ទៀត›។+ ២៦ ប៉ុន្តែ ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ពួក​កូន​មិន​អាច​ទៅ​បាន​ទេ ទាល់​តែ​លោក​ឪពុក​អនុញ្ញាត​ឲ្យ​ប្អូន​ពៅ​ទៅ​ជា​មួយ​នឹង​ពួក​កូន ព្រោះ​ពួក​កូន​មិន​អាច​ជួប​មុខ​អ្នក​ត្រួត​ត្រា​នៅ​ទី​នោះ​បាន​ទេ បើ​គ្មាន​ប្អូន​ពៅ​ទៅ​ជា​មួយ›។+ ២៧ រួច​មក ឪពុក​ពួក​ខ្ញុំ​បាទ​បាន​និយាយ​ថា​៖ ‹ពួក​កូន​ដឹង​ហើយ​ថា ប្រពន្ធ​ពុក​បាន​បង្កើត​តែ​កូន​ប្រុស​ពីរ​នាក់​ប៉ុណ្ណោះ​ឲ្យ​ពុក។+ ២៨ កូន​ម្នាក់​បាន​ឃ្លាត​ចេញ​ពី​ពុក ហើយ​មក​ដល់​ឥឡូវ​ពុក​មិន​បាន​ឃើញ​គាត់​ទៀត​ទេ។ ពុក​គិត​ថា​គាត់​ច្បាស់​ជា​ត្រូវ​សត្វ​សាហាវ​ហែក​ស៊ី​ហើយ។+ ២៩ បើ​ពួក​កូន​យក​កូន​ពៅ​ពុក​ចេញ​ឆ្ងាយ​ពី​ពុក​ទៀត ហើយ​គាប់​ជួន​គាត់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត នោះ​ពុក​មុខ​ជា​កើត​ទុក្ខ+រហូត​ដល់​ស្លាប់​មិន​ខាន›។+

៣០ ​«​ប្អូន​ពៅ​នេះ​ជា​ដួង​ជីវិត​របស់​ឪពុក​ពួក​ខ្ញុំ​បាទ។ បើ​ពួក​ខ្ញុំ​បាទ​ត្រឡប់​ទៅ​ជួប​ឪពុក​វិញ​ដោយ​គ្មាន​គាត់ ៣១ ហើយ​បើ​ឪពុក​ពួក​ខ្ញុំ​បាទ​មិន​ឃើញ​គាត់​ទេ នោះ​ពួក​ខ្ញុំ​បាទ​ច្បាស់​ជា​នាំ​ឲ្យ​ឪពុក​ពួក​ខ្ញុំ​បាទ​កើត​ទុក្ខ​រហូត​ដល់​ស្លាប់​ជា​មិន​ខាន។ ៣២ ខ្ញុំ​បាទ​បាន​សន្យា​នឹង​ឪពុក​ខ្ញុំ​បាទ​ថា​៖ ‹បើ​កូន​មិន​នាំ​ប្អូន​ពៅ​មក​ជូន​លោក​ឪពុក​វិញ​ទេ នោះ​កូន​សុខ​ចិត្ត​ទទួល​ទោស​អស់​មួយ​ជីវិត›។+ ៣៣ ដូច្នេះ សូម​លោក​ម្ចាស់​ឲ្យ​ខ្ញុំ​បាទ​ធ្វើ​ជា​ខ្ញុំ​បម្រើ​ជំនួស​ប្អូន​ពៅ​ខ្ញុំ​បាទ​វិញ​ទៅ ហើយ​សូម​លោក​ម្ចាស់​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​ជា​មួយ​នឹង​បង​ៗ​គាត់​ផង។ ៣៤ ខ្ញុំ​បាទ​មិន​អាច​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​គាត់​បាន​ទេ ហើយ​ខ្ញុំ​បាទ​មិន​អាច​ទ្រាំ​មើល​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ឪពុក​ខ្ញុំ​បាទ​បាន​ឡើយ!​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក