បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ច្បាប់​ស្ដី​អំពី​ការ​វាយ​ដាក់​ទោស (​១​-​៣​)

      • កុំ​ឃ្លុំ​មាត់​គោ​ពេល​វា​បញ្ជាន់​ស្រូវ (​៤​)

      • ការ​រៀប​ការ​ជា​មួយ​នឹង​បង​ឬ​ប្អូន​ប្រុស​ថ្លៃ (​៥​-​១០​)

      • អ្វី​ដែល​មិន​ត្រូវ​ចាប់ ពេល​ប្រតាយ​ប្រតប់​គ្នា (​១១, ១២​)

      • ជញ្ជីង​គ្រប់​ទម្ងន់​និង​រង្វាស់​រង្វាល់​ត្រឹម​ត្រូវ (​១៣​-​១៦​)

      • ពួក​អាម៉ាលេក​នឹង​ត្រូវ​បំផ្លាញ (​១៧​-​១៩​)

ការបំភ្លឺច្បាប់ ២៥:១

ឯកសារយោង

  • +បច ១៦:១៨; ១៧:៨, ៩; ១៩:១៦, ១៧
  • +ដច ២៣:៦; ២ប្រ ១៩:៦; សុភ ១៧:១៥; ៣១:៩

ការបំភ្លឺច្បាប់ ២៥:២

ឯកសារយោង

  • +សុភ ១០:១៣; ២០:៣០; ២៦:៣; លូក ១២:៤៨; ហេ ២:២

ការបំភ្លឺច្បាប់ ២៥:៣

ឯកសារយោង

  • +២កូ ១១:២៤

ការបំភ្លឺច្បាប់ ២៥:៤

ឯកសារយោង

  • +សុភ ១២:១០; ១កូ ៩:៩; ១ធី ៥:១៨

ការបំភ្លឺច្បាប់ ២៥:៥

ឯកសារយោង

  • +ដក ៣៨:៧, ៨; រូថ ៤:៥; ម៉ាក ១២:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៥៩

ការបំភ្លឺច្បាប់ ២៥:៦

ឯកសារយោង

  • +ដក ៣៨:៩; រូថ ៤:១០, ១៧
  • +ជប ២៧:១, ៤

ការបំភ្លឺច្បាប់ ២៥:៧

កំណត់សម្គាល់

  • *

    ឬ​«​បង​»​

  • *

    ឬ​«​បង​»​

  • *

    ឬ​«​ប្អូន​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ៥

ការបំភ្លឺច្បាប់ ២៥:៩

កំណត់សម្គាល់

  • *

    ឬ​«​ប្អូន​»​

ឯកសារយោង

  • +រូថ ៤:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០០៥, ទំ.  ៣១

ការបំភ្លឺច្បាប់ ២៥:១៣

ឯកសារយោង

  • +សុភ ១១:១; ២០:១០; មីកា ៦:១១

ការបំភ្លឺច្បាប់ ២៥:១៤

ឯកសារយោង

  • +ចល ១៩:៣៦

ការបំភ្លឺច្បាប់ ២៥:១៥

ឯកសារយោង

  • +បច ៤:៤០

ការបំភ្លឺច្បាប់ ២៥:១៦

ឯកសារយោង

  • +ចល ១៩:៣៥

ការបំភ្លឺច្បាប់ ២៥:១៧

ឯកសារយោង

  • +ដច ១៧:៨; ជប ២៤:២០

ការបំភ្លឺច្បាប់ ២៥:១៩

ឯកសារយោង

  • +យ៉ូស ២២:៤
  • +ដច ១៧:១៤; ១សាំ ១៤:៤៧, ៤៨; ១៥:១-៣; ១ប្រ ៤:៤២, ៤៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២៥:១បច ១៦:១៨; ១៧:៨, ៩; ១៩:១៦, ១៧
បច. ២៥:១ដច ២៣:៦; ២ប្រ ១៩:៦; សុភ ១៧:១៥; ៣១:៩
បច. ២៥:២សុភ ១០:១៣; ២០:៣០; ២៦:៣; លូក ១២:៤៨; ហេ ២:២
បច. ២៥:៣២កូ ១១:២៤
បច. ២៥:៤សុភ ១២:១០; ១កូ ៩:៩; ១ធី ៥:១៨
បច. ២៥:៥ដក ៣៨:៧, ៨; រូថ ៤:៥; ម៉ាក ១២:១៩
បច. ២៥:៦ដក ៣៨:៩; រូថ ៤:១០, ១៧
បច. ២៥:៦ជប ២៧:១, ៤
បច. ២៥:៩រូថ ៤:៧
បច. ២៥:១៣សុភ ១១:១; ២០:១០; មីកា ៦:១១
បច. ២៥:១៤ចល ១៩:៣៦
បច. ២៥:១៥បច ៤:៤០
បច. ២៥:១៦ចល ១៩:៣៥
បច. ២៥:១៧ដច ១៧:៨; ជប ២៤:២០
បច. ២៥:១៩យ៉ូស ២២:៤
បច. ២៥:១៩ដច ១៧:១៤; ១សាំ ១៤:៤៧, ៤៨; ១៥:១-៣; ១ប្រ ៤:៤២, ៤៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២៥:១-១៩

ការបំភ្លឺច្បាប់

២៥ ​«​ពេល​មាន​ជម្លោះ​រវាង​បុគ្គល​ពីរ​នាក់ ពួក​គេ​អាច​ទៅ​ជួប​ពួក​អ្នក​សម្រេច​ក្ដី+ ហើយ​ពួក​គាត់​នឹង​កាត់​ក្ដី​ឲ្យ​មនុស្ស​អាក្រក់​ទទួល​ទោស និង​មនុស្ស​សុចរិត​រួច​ពី​ទោស​វិញ។+ ២ បើ​មនុស្ស​អាក្រក់​សម​នឹង​ត្រូវ​រំពាត់+ នោះ​អ្នក​សម្រេច​ក្ដី​នឹង​បង្គាប់​អ្នក​នោះ​ឲ្យ​ក្រាប​នៅ​ដី ហើយ​ឲ្យ​គេ​វាយ​អ្នក​នោះ​នៅ​មុខ​គាត់ ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​នោះ​បាន​ធ្វើ។ ៣ ប៉ុន្តែ មិន​ត្រូវ​វាយ​អ្នក​នោះ​លើស​ពី​៤០​រំពាត់​ឡើយ។+ បើ​វាយ​លើស​ពី​នោះ អ្នក​នោះ​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា នឹង​អាប់​ឱន​កិត្តិយស​នៅ​មុខ​អ្នក​រាល់​គ្នា​មិន​ខាន។

៤ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល​ពេល​ដែល​បញ្ជាន់​ស្រូវ​ឡើយ។+

៥ ​«​បើ​បង​ប្អូន​ប្រុស​រស់​នៅ​ជា​មួយ​គ្នា ហើយ​បង​ឬ​ប្អូន​ស្លាប់​ដោយ​មិន​ទាន់​មាន​កូន​ប្រុស​ទេ នោះ​ប្រពន្ធ​គាត់​មិន​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​អ្នក​ក្រៅ​ឡើយ។ ប៉ុន្តែ បង​ឬ​ប្អូន​ថ្លៃ​នាង​ត្រូវ​បំពេញ​ភារកិច្ច​ខ្លួន ដោយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ។+ ៦ កូន​ច្បង​ដែល​នាង​បង្កើត​មក​នឹង​រាប់​តាម​ឈ្មោះ​របស់​បង​ឬ​ប្អូន​ប្រុស​ដែល​បាន​ស្លាប់​នោះ+ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​គាត់​បាត់​ពី​ប្រជា​ជាតិ​អ៊ីស្រាអែល​ឡើយ។+

៧ ​«​បើ​ប្អូន*នោះ​មិន​ព្រម​រៀប​ការ​ជា​មួយ​នឹង​ស្រី​មេម៉ាយ​ជា​សាច់​ថ្លៃ​ខ្លួន​ទេ នោះ​នាង​ត្រូវ​ទៅ​ជួប​ពួក​បុរស​ចាស់​ទុំ​នៅ​ខ្លោង​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា​៖ ‹ប្អូន*ថ្លៃ​ខ្ញុំ​មិន​ព្រម​បំពេញ​ភារកិច្ច​ខ្លួន​ដោយ​យក​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ ដើម្បី​រក្សា​ឈ្មោះ​របស់​បង*ប្រុស​គាត់​ក្នុង​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល​នោះ​ទេ›។ ៨ ខណៈ​នោះ ពួក​បុរស​ចាស់​ទុំ​នៅ​ក្នុង​ក្រុង​ត្រូវ​ហៅ​គាត់​មក​និយាយ​ជា​មួយ។ បើ​គាត់​នៅ​តែ​បដិសេធ​ថា​៖ ‹ខ្ញុំ​មិន​ចង់​រៀប​ការ​ជា​មួយ​នឹង​នាង​ទេ› ៩ នោះ​នៅ​ចំពោះ​មុខ​ពួក​បុរស​ចាស់​ទុំ នាង​ត្រូវ​ចូល​មក​ជិត​បង​ឬ​ប្អូន​ថ្លៃ ហើយ​ដោះ​ស្បែក​ជើង​គាត់+ រួច​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ ហើយ​នាង​និយាយ​ថា​៖ ‹អ្នក​ដែល​មិន​ព្រម​បន្ត​ពូជ​ឲ្យ​បង*ប្រុស​ខ្លួន ត្រូវ​អាម៉ាស់​មុខ​ដូច្នេះ​ហើយ›។ ១០ ក្រោយ​មក ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល គេ​នឹង​ហៅ​ក្រុម​គ្រួសារ​គាត់​ថា​៖ ‹ពូជ​ដែល​ត្រូវ​គេ​ដោះ​ស្បែក​ជើង›។

១១ ​«​ប្រសិន​បើ​បុរស​ពីរ​នាក់​កំពុង​ប្រតាយ​ប្រតប់​គ្នា ហើយ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ការ​ពារ​ប្ដី រួច​លូក​ដៃ​ទៅ​ចាប់​ប្រដាប់​បន្ត​ពូជ​របស់​បុរស​ម្នាក់​ទៀត ១២ អ្នក​រាល់​គ្នា​ត្រូវ​កាត់​ដៃ​របស់​ស្ត្រី​នោះ​ចោល កុំ​អាណិត​អាសូរ​នាង​ឡើយ។

១៣ ​«​ក្នុង​ថង់​យាម​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​មាន​កូន​ជញ្ជីង​ពីរ​ខុស​គ្នា+ មួយ​ធ្ងន់​មួយ​ស្រាល​ឡើយ។ ១៤ ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​មាន​រង្វាល់​ពីរ​ខុស​គ្នា+ មួយ​ធំ​មួយ​តូច​ឡើយ។ ១៥ អ្នក​រាល់​គ្នា​ត្រូវ​មាន​កូន​ជញ្ជីង​និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​បាន​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ។+ ១៦ ព្រោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ គឺ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ណាស់។+

១៧ ​«​ចូរ​កុំ​ភ្លេច​នូវ​អ្វី​ដែល​ពួក​អាម៉ាលេក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ១៨ ពួក​អាម៉ាលេក​បាន​លប​ចាំ​នៅ​តាម​ផ្លូវ ហើយ​វាយ​ប្រហារ​អស់​អ្នក​ដែល​ដើរ​យឺត​ៗ​នៅ​តាម​ក្រោយ ព្រោះ​ឃើញ​ពួក​គេ​ខ្សោយ​និង​អស់​កម្លាំង។ ពួក​អាម៉ាលេក​មិន​បាន​កោត​ខ្លាច​ព្រះ​ទេ។ ១៩ ដូច្នេះ ពេល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ជា​មត៌ក+ ហើយ​ពេល​ព្រះ​យេហូវ៉ា​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​មាន​សេចក្ដី​សាន្ត​ត្រាណ​ពី​សត្រូវ​ដែល​នៅ​ជុំ​វិញ​ហើយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ពួក​អាម៉ាលេក​ឲ្យ​សាប​សូន្យ​ពី​ក្រោម​មេឃ+ ដើម្បី​កុំ​ឲ្យ​នរណា​នឹក​ចាំ​អំពី​ពួក​គេ​ទៀត​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក