បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​ត្អូញត្អែរ​អំពី​ការ​គ្មាន​ទឹក​នៅ​ហូរែប (​១​-​៤​)

      • ទឹក​ចេញ​ពី​ថ្ម (​៥​-​៧​)

      • ការ​វាយ​ប្រហារ​ពី​ជន​ជាតិ​អាម៉ាលេក និង​ការ​ចាញ់​របស់​ពួក​គេ (​៨​-​១៦​)

ដំណើរចាកចេញ ១៧:១

ឯកសារយោង

  • +ជប ៣៣:១២
  • +ជប ៣៣:២
  • +ជប ៣៣:១៤

ដំណើរចាកចេញ ១៧:២

ឯកសារយោង

  • +ដច ៥:១៩, ២១; ជប ១៤:២, ៣; ២០:៣
  • +ជប ១៤:២២; ចសព ៧៨:១៨, ២២; ១០៦:១៤

ដំណើរចាកចេញ ១៧:៣

ឯកសារយោង

  • +ដច ១៦:២, ៣

ដំណើរចាកចេញ ១៧:៥

ឯកសារយោង

  • +ដច ៧:២០

ដំណើរចាកចេញ ១៧:៦

ឯកសារយោង

  • +ជប ២០:៨; បច ៨:១៤, ១៥; នេហ ៩:១៥; ចសព ៧៨:១៥; ១០៥:៤១; ១កូ ១០:១, ៤

ដំណើរចាកចេញ ១៧:៧

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ល្បង​ល​»​

  • *

    មាន​ន័យ​ថា​«​រក​រឿង​»​

ឯកសារយោង

  • +បច ៩:២២
  • +ចសព ៨១:៧
  • +បច ៦:១៦; ចសព ៩៥:៨, ៩; ហេ ៣:៨, ៩

ដំណើរចាកចេញ ១៧:៨

ឯកសារយោង

  • +ដក ៣៦:១២
  • +បច ២៥:១៧; ១សាំ ១៥:២

ដំណើរចាកចេញ ១៧:៩

ឯកសារយោង

  • +ជប ១១:២៨

ដំណើរចាកចេញ ១៧:១០

ឯកសារយោង

  • +យ៉ូស ១១:១៥
  • +ដច ២៤:១៣, ១៤

ដំណើរចាកចេញ ១៧:១៣

ឯកសារយោង

  • +យ៉ូស ១១:១២

ដំណើរចាកចេញ ១៧:១៤

ឯកសារយោង

  • +ជប ២៤:២០; បច ២៥:១៩; ១ប្រ ៤:៤២, ៤៣

ដំណើរចាកចេញ ១៧:១៥

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​បង្គោល​សញ្ញា​របស់​ខ្ញុំ​»​

ដំណើរចាកចេញ ១៧:១៦

ឯកសារយោង

  • +បប ១៩:១
  • +១សាំ ១៥:២០; អេធ ៩:២៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ១៧:១ជប ៣៣:១២
ដច. ១៧:១ជប ៣៣:២
ដច. ១៧:១ជប ៣៣:១៤
ដច. ១៧:២ដច ៥:១៩, ២១; ជប ១៤:២, ៣; ២០:៣
ដច. ១៧:២ជប ១៤:២២; ចសព ៧៨:១៨, ២២; ១០៦:១៤
ដច. ១៧:៣ដច ១៦:២, ៣
ដច. ១៧:៥ដច ៧:២០
ដច. ១៧:៦ជប ២០:៨; បច ៨:១៤, ១៥; នេហ ៩:១៥; ចសព ៧៨:១៥; ១០៥:៤១; ១កូ ១០:១, ៤
ដច. ១៧:៧បច ៩:២២
ដច. ១៧:៧ចសព ៨១:៧
ដច. ១៧:៧បច ៦:១៦; ចសព ៩៥:៨, ៩; ហេ ៣:៨, ៩
ដច. ១៧:៨ដក ៣៦:១២
ដច. ១៧:៨បច ២៥:១៧; ១សាំ ១៥:២
ដច. ១៧:៩ជប ១១:២៨
ដច. ១៧:១០យ៉ូស ១១:១៥
ដច. ១៧:១០ដច ២៤:១៣, ១៤
ដច. ១៧:១៣យ៉ូស ១១:១២
ដច. ១៧:១៤ជប ២៤:២០; បច ២៥:១៩; ១ប្រ ៤:៤២, ៤៣
ដច. ១៧:១៦បប ១៩:១
ដច. ១៧:១៦១សាំ ១៥:២០; អេធ ៩:២៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ១៧:១-១៦

ដំណើរចាកចេញ

១៧ ក្រោយ​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​តំបន់​ស្ងាត់​ជ្រងំ​ស៊ីន។+ ពួក​គេ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​បង្គាប់​ព្រះ​យេហូវ៉ា+ ហើយ​បាន​បោះ​ជំរំ​នៅ​ឯ​រេផិឌីម។+ ប៉ុន្តែ នៅ​ទី​នោះ​បណ្ដា​ជន​គ្មាន​ទឹក​ផឹក​ទេ។

២ ម្ល៉ោះ​ហើយ បណ្ដា​ជន​ចាប់​ផ្ដើម​រក​រឿង​ម៉ូសេ+ដោយ​និយាយ​ថា​៖ ​«​យើង​ត្រូវ​ការ​ទឹក​ផឹក​»។ ប៉ុន្តែ ម៉ូសេ​បាន​ឆ្លើយ​ថា​៖ ​«​ម្ដេច​ក៏​អ្នក​រាល់​គ្នា​រក​រឿង​ខ្ញុំ? ហេតុ​អ្វី​អ្នក​រាល់​គ្នា​ចេះ​តែ​ល្បង​ល​ព្រះ​យេហូវ៉ា​ដូច្នេះ?​»។+ ៣ ប៉ុន្តែ ដោយ​សារ​បណ្ដា​ជន​ស្រេក​ទឹក​ជា​ខ្លាំង ពួក​គេ​ក៏​បាន​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​ថែម​ទៀត+ថា​៖ ​«​ហេតុ​អ្វី​អ្នក​នាំ​យើង និង​កូន​ចៅ​យើង ព្រម​ទាំង​ហ្វូង​សត្វ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប ឲ្យ​មក​ស្លាប់​ដោយ​អត់​ទឹក​បែប​នេះ?​»។ ៤ ទី​បំផុត ម៉ូសេ​បន្លឺ​សំឡេង​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​នឹង​បណ្ដា​ជន​នេះ? បន្តិច​ទៀត ពួក​គេ​មុខ​ជា​គប់​ដុំ​ថ្ម​សម្លាប់​ខ្ញុំ​ហើយ!​»។

៥ បន្ទាប់​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ទៅ​មុន​បណ្ដា​ជន​អ៊ីស្រាអែល ដោយ​នាំ​បុរស​ចាស់​ទុំ​ខ្លះ​ទៅ​ជា​មួយ ហើយ​អ្នក​ត្រូវ​កាន់​ដំបង​ដែល​អ្នក​វាយ​ទឹក​ទន្លេ​នីល+ទៅ​ជា​មួយ​ដែរ។ ៦ មើល! ខ្ញុំ​នឹង​ឈរ​នៅ​មុខ​អ្នក​លើ​ថ្ម​ភ្នំ​ហូរែប។ អ្នក​ត្រូវ​វាយ​ថ្ម​នោះ រួច​ទឹក​នឹង​ចេញ​មក ដើម្បី​ឲ្យ​បណ្ដា​ជន​ផឹក​»។+ ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ​នៅ​ខាង​មុខ​ពួក​បុរស​ចាស់​ទុំ​អ៊ីស្រាអែល។ ៧ ដូច្នេះ ម៉ូសេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​ម៉ាសារ*+និង​មេរីបា*+ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​បាន​រក​រឿង​គាត់​នៅ​ទី​នោះ ហើយ​បាន​ល្បង​ល​ព្រះ​យេហូវ៉ា+ដោយ​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ​មិន​មែន?​»។

៨ ក្រោយ​មក ជន​ជាតិ​អាម៉ាលេក+បាន​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ឯ​រេផិឌីម។+ ៩ ពេល​នោះ ម៉ូសេ​បាន​និយាយ​ទៅ​យ៉ូស្វេ​ថា​៖+ ​«​ចូរ​ជ្រើស​រើស​ពួក​បុរស​ខ្លះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាម៉ាលេក​ចុះ។ នៅ​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ​ពិត​»។ ១០ ស្ដាប់​រួច យ៉ូស្វេ​បាន​ធ្វើ​តាម​បង្គាប់​ម៉ូសេ+ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អាម៉ាលេក។ ឯ​ម៉ូសេ អេរ៉ុន និង​ហឺរ+វិញ ពួក​គាត់​បាន​ឡើង​ទៅ​កំពូល​ភ្នំ។

១១ ពេល​ម៉ូសេ​លើក​ដៃ​ឡើង ខាង​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រៀប​ជាង តែ​ពេល​ម៉ូសេ​ដាក់​ដៃ​ចុះ ខាង​ជន​ជាតិ​អាម៉ាលេក​មាន​ប្រៀប​វិញ។ ១២ ពេល​ម៉ូសេ​រួយ​ដៃ អេរ៉ុន​និង​ហឺរ​បាន​យក​ថ្ម​មួយ​ដាក់​ឲ្យ​ម៉ូសេ​អង្គុយ។ រួច​មក ពួក​គាត់​ទាំង​ពីរ​នាក់​ជួយ​ទ្រ​ដៃ​ម៉ូសេ​ម្ខាង​ម្នាក់ ដើម្បី​ឲ្យ​ដៃ​ម៉ូសេ​នៅ​នឹង រហូត​ដល់​ថ្ងៃ​លិច។ ១៣ ម្ល៉ោះ​ហើយ យ៉ូស្វេ​បាន​វាយ​ឈ្នះ​អាម៉ាលេក​និង​ទ័ព​របស់​គាត់។+

១៤ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ចូរ​កត់​ត្រា​ពាក្យ​នេះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំលឹក គឺ​ថា​៖ ‹ខ្ញុំ​នឹង​បំផ្លាញ​ពួក​អាម៉ាលេក​ឲ្យ​សាប​សូន្យ​ទៅ ហើយ​គ្មាន​អ្នក​ណា​ចង​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ› ហើយ​អ្នក​ក៏​ត្រូវ​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​យ៉ូស្វេ​ដែរ​»។+ ១៥ បន្ទាប់​មក ម៉ូសេ​បាន​សង់​ទី​បូជា​មួយ ហើយ​បាន​ដាក់​ឈ្មោះ​ថា​យេហូវ៉ានីសាយ។* ១៦ ព្រោះ​ម៉ូសេ​បាន​និយាយ​ថា​៖ ​«​ដោយ​សារ​ពួក​អាម៉ាលេក​បាន​លើក​ដៃ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​យ៉ា+ នោះ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​គេ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក