បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៣៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​វិសេស​ខ្លាំង​ណាស់

        • ជន​ទុច្ចរិត​មិន​កោត​ខ្លាច​ព្រះ​ទាល់​តែ​សោះ (​១​)

        • ព្រះ​ជា​ប្រភព​នៃ​ជីវិត (​៩​)

        • «​តាម​រយៈ​ពន្លឺ​របស់​លោក យើង​អាច​ឃើញ​ពន្លឺ​»​ (​៩​)

ចម្រៀងសរសើរព្រះ ៣៦:១

ឯកសារយោង

  • +រ៉ូម ៣:១៨

ចម្រៀងសរសើរព្រះ ៣៦:២

ឯកសារយោង

  • +បច ២៩:១៩, ២០

ចម្រៀងសរសើរព្រះ ៣៦:៥

ឯកសារយោង

  • +ចសព ១០៣:១១

ចម្រៀងសរសើរព្រះ ៣៦:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ភ្នំ​របស់​ព្រះ​»​

  • *

    ឬ​«​សង្គ្រោះ​»​

ឯកសារយោង

  • +ចសព ៧១:១៩
  • +រ៉ូម ១១:៣៣
  • +ចសព ១៤៥:៩; ១ធី ៤:១០

ចម្រៀងសរសើរព្រះ ៣៦:៧

ឯកសារយោង

  • +មីកា ៧:១៨
  • +រូថ ២:១២; ចសព ១៧:៨; ៩១:៤

ចម្រៀងសរសើរព្រះ ៣៦:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ខ្លាញ់​»​

ឯកសារយោង

  • +ចសព ៦៥:៤
  • +ចសព ១៦:១១

ចម្រៀងសរសើរព្រះ ៣៦:៩

ឯកសារយោង

  • +យ៉ូប ៣៣:៤; យេ ២:១៣; សកម្ម ១៧:២៨; បប ៤:១១
  • +ចសព ២៧:១; ៤៣:៣; យ៉ា ១:១៧; ១ពេ ២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៦

ចម្រៀងសរសើរព្រះ ៣៦:១០

ឯកសារយោង

  • +ចសព ១០៣:១៧
  • +ចសព ៧:១០; ៩៧:១១

ចម្រៀងសរសើរព្រះ ៣៦:១២

ឯកសារយោង

  • +ចសព ១:៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៣៦:១រ៉ូម ៣:១៨
ចសព. ៣៦:២បច ២៩:១៩, ២០
ចសព. ៣៦:៥ចសព ១០៣:១១
ចសព. ៣៦:៦ចសព ៧១:១៩
ចសព. ៣៦:៦រ៉ូម ១១:៣៣
ចសព. ៣៦:៦ចសព ១៤៥:៩; ១ធី ៤:១០
ចសព. ៣៦:៧មីកា ៧:១៨
ចសព. ៣៦:៧រូថ ២:១២; ចសព ១៧:៨; ៩១:៤
ចសព. ៣៦:៨ចសព ៦៥:៤
ចសព. ៣៦:៨ចសព ១៦:១១
ចសព. ៣៦:៩យ៉ូប ៣៣:៤; យេ ២:១៣; សកម្ម ១៧:២៨; បប ៤:១១
ចសព. ៣៦:៩ចសព ២៧:១; ៤៣:៣; យ៉ា ១:១៧; ១ពេ ២:៩
ចសព. ៣៦:១០ចសព ១០៣:១៧
ចសព. ៣៦:១០ចសព ៧:១០; ៩៧:១១
ចសព. ៣៦:១២ចសព ១:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៣៦:១-១២

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។

៣៦ អ្វី​ដែល​អាក្រក់​ជំរុញ​ចិត្ត​របស់​ជន​ទុច្ចរិត

គេ​មិន​កោត​ខ្លាច​ព្រះ​ទាល់​តែ​សោះ។+

 ២ ព្រោះ​គេ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង

រហូត​ដល់​គេ​មិន​អាច​ឃើញ​ឬ​ស្អប់​កំហុស​របស់​ខ្លួន។+

 ៣ គេ​ពោល​ពាក្យ​បញ្ឈឺ​ចិត្ត​និង​បោក​បញ្ឆោត

គេ​លែង​ចេះ​ធ្វើ​អំពើ​ល្អ​ទៀត។

 ៤ សូម្បី​តែ​ពេល​គេ​ដេក​លើ​គ្រែ

ក៏​គេ​គិត​រៀប​ផែន​ការ​អាក្រក់​ដែរ

គេ​ដើរ​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​អ្វី​ដែល​អាក្រក់​ទេ។

 ៥ ឱ​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ខ្ពស់​ដល់​មេឃ+

សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ខ្ពស់​ដល់​ពពក។

 ៦ សេចក្ដី​សុចរិត​របស់​លោក ប្រៀប​ដូច​ជា​ភ្នំ​ធំ​ខ្ពស់​មាំ*+

ការ​វិនិច្ឆ័យ​របស់​លោក ប្រៀប​ដូច​ជា​មហា​សមុទ្រ​ដ៏​សែន​ជ្រៅ+

ឱ​ព្រះ​យេហូវ៉ា លោក​ថែ​រក្សា*ជីវិត​មនុស្ស​និង​សត្វ។+

 ៧ ឱ​ព្រះ​របស់​ខ្ញុំ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​វិសេស​ខ្លាំង​ណាស់!+

មនុស្ស​ចូល​ទៅ​ពឹង​ជ្រក​ក្រោម​ម្លប់​ស្លាប​របស់​លោក។+

 ៨ ពួក​គេ​ពិសា​របស់​ល្អ​ៗ​*ក្នុង​វិហារ​លោក​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់+

ហើយ​លោក​ឲ្យ​ពួក​គេ​ផឹក​ពី​ជ្រោះ​នៃ​សេចក្ដី​ល្អ​របស់​លោក។+

 ៩ លោក​ជា​ប្រភព​នៃ​ជីវិត+

តាម​រយៈ​ពន្លឺ​របស់​លោក យើង​អាច​ឃើញ​ពន្លឺ។+

១០ សូម​លោក​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​អ្នក​ដែល​ស្គាល់​លោក+

ហើយ​សូម​លោក​បង្ហាញ​សេចក្ដី​សុចរិត​របស់​លោក​ដល់​មនុស្ស​ទៀង​ត្រង់​រហូត​ត​ទៅ។+

១១ កុំ​ឲ្យ​ជើង​របស់​មនុស្ស​ក្រអឺត​ក្រទម​ជាន់​ឈ្លី​ខ្ញុំ

កុំ​ឲ្យ​ដៃ​របស់​ជន​ទុច្ចរិត​បណ្ដេញ​ខ្ញុំ​ចេញ​ឡើយ។

១២ អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​បាន​ដួល​ចុះ

ពួក​គេ​បាន​ត្រូវ​ផ្ដួល ហើយ​មិន​អាច​ក្រោក​ឡើង​វិញ​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក