បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • ប្រជា​ជាតិ​ជិត​ខាង​បាន​គំរាម​កំហែង​ស្រុក​យូដា (​១​-​៤​)

      • យេហូសាផាត​អធិដ្ឋាន​សុំ​ជំនួយ (​៥​-​១៣​)

      • ចម្លើយ​ពី​ព្រះ​យេហូវ៉ា (​១៤​-​១៩​)

      • ជន​ជាតិ​យូដា​បាន​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​អព្ភូតហេតុ (​២០​-​៣០​)

      • ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​យេហូសាផាត (​៣១​-​៣៧​)

ប្រវត្តិហេតុទី២ ២០:១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពួក​មេយូនីម​»​

ឯកសារយោង

  • +អសក ៣:១៤; ២សាំ ៨:២; ចសព ៨៣:២, ៦
  • +ដក ១៩:៣៦-៣៨

ប្រវត្តិហេតុទី២ ២០:២

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​«​សមុទ្រ​ស្លាប់​»​

ឯកសារយោង

  • +យ៉ូស ១៥:១
  • +យ៉ូស ១៥:២០, ៦២

ប្រវត្តិហេតុទី២ ២០:៣

ឯកសារយោង

  • +២ប្រ ១៩:១, ៣

ប្រវត្តិហេតុទី២ ២០:៤

ឯកសារយោង

  • +បច ៤:២៩-៣១

ប្រវត្តិហេតុទី២ ២០:៦

ឯកសារយោង

  • +១បស ៨:២៣; ម៉ាថ ៦:៩
  • +១ប្រ ២៩:១១; ដាន ៤:១៧
  • +១ប្រ ២៩:១២; អេ ៤០:១៥, ១៧; ដាន ៤:៣៥

ប្រវត្តិហេតុទី២ ២០:៧

ឯកសារយោង

  • +ដក ១២:៧; នេហ ៩:៧, ៨; អេ ៤១:៨; យ៉ា ២:២៣

ប្រវត្តិហេតុទី២ ២០:៨

ឯកសារយោង

  • +២ប្រ ២:៤

ប្រវត្តិហេតុទី២ ២០:៩

ឯកសារយោង

  • +២ប្រ ៦:២០
  • +១បស ៨:៣៣, ៣៤; ២ប្រ ៦:២៨-៣០

ប្រវត្តិហេតុទី២ ២០:១០

ឯកសារយោង

  • +ដក ៣៦:៨
  • +ជប ២០:១៧, ១៨; បច ២:៥, ៩, ១៩

ប្រវត្តិហេតុទី២ ២០:១១

ឯកសារយោង

  • +អសក ១១:២៣, ២៤; ចសព ៨៣:២, ៤

ប្រវត្តិហេតុទី២ ២០:១២

ឯកសារយោង

  • +អសក ១១:២៧, ២៨; ចសព ៧:៦
  • +២បស ៦:១៥, ១៦
  • +២ប្រ ១៤:១១; ចសព ២៥:១៥; ៦២:១

ប្រវត្តិហេតុទី២ ២០:១៣

កំណត់សម្គាល់

  • *

    ​«​កូន​»​ក៏​រួម​បញ្ចូល​ទារក​ដែរ

ប្រវត្តិហេតុទី២ ២០:១៥

ឯកសារយោង

  • +បច ១:២៩, ៣០; យ៉ូស ១១:៤, ៦; ២ប្រ ៣២:៧, ៨

ប្រវត្តិហេតុទី២ ២០:១៧

ឯកសារយោង

  • +អេ ៣០:១៥
  • +ដច ១៤:១៣, ១៤; ១៥:២; ១សាំ ២:១; ១ប្រ ១៦:២៣; បទំ ៣:២៦
  • +បច ៣១:៨; យ៉ូស ១០:២៥
  • +ជប ១៤:៩; ២ប្រ ១៥:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ៣២

    ប៉មយាម,

    ១/៩/២០០៣, ទំ.  ១៧

ប្រវត្តិហេតុទី២ ២០:១៩

ឯកសារយោង

  • +១ប្រ ២៣:១២
  • +១ប្រ ១៥:១៦

ប្រវត្តិហេតុទី២ ២០:២០

កំណត់សម្គាល់

  • *

    ឬ​«​ស៊ូ​ទ្រាំ​»​

ឯកសារយោង

  • +២ប្រ ១១:៥, ៦
  • +ដច ១៤:៣១; ១៩:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៨, ទំ.  ១៧-១៨

ប្រវត្តិហេតុទី២ ២០:២១

ឯកសារយោង

  • +១ប្រ ១៥:១៦
  • +ដច ៣៤:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៨, ទំ.  ១៨

ប្រវត្តិហេតុទី២ ២០:២២

ឯកសារយោង

  • +អសក ៧:២២; ១សាំ ១៤:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/១៩៩៨, ទំ.  ១៨

ប្រវត្តិហេតុទី២ ២០:២៣

ឯកសារយោង

  • +បច ២:៥
  • +ដច ១៤:២៥; អេគ ៣៨:២១

ប្រវត្តិហេតុទី២ ២០:២៤

ឯកសារយោង

  • +២ប្រ ២០:១៦
  • +ដច ១៤:៣០; ចសព ១១០:៥, ៦; អេ ៣៧:៣៦

ប្រវត្តិហេតុទី២ ២០:២៥

ឯកសារយោង

  • +ដច ១២:៣៥; ២បស ៧:១៥, ១៦

ប្រវត្តិហេតុទី២ ២០:២៦

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ពរ​»​

ឯកសារយោង

  • +ដច ១៧:១៤, ១៥; ១សាំ ៧:១២

ប្រវត្តិហេតុទី២ ២០:២៧

ឯកសារយោង

  • +១សាំ ២:១; ចសព ២០:៥; ៣០:១

ប្រវត្តិហេតុទី២ ២០:២៨

ឯកសារយោង

  • +២សាំ ៦:៥; ១ប្រ ១៦:៥
  • +ជប ១០:៨; ១ប្រ ១៣:៨; ២ប្រ ២៩:២៦
  • +ចសព ១១៦:១៩

ប្រវត្តិហេតុទី២ ២០:២៩

ឯកសារយោង

  • +ដច ១៥:១៣, ១៤; យ៉ូស ៩:៣, ៩; ២ប្រ ១៧:១០

ប្រវត្តិហេតុទី២ ២០:៣០

ឯកសារយោង

  • +យ៉ូស ២៣:១; ២សាំ ៧:១; ២ប្រ ១៥:១៥

ប្រវត្តិហេតុទី២ ២០:៣១

ឯកសារយោង

  • +១បស ២២:៤១, ៤២

ប្រវត្តិហេតុទី២ ២០:៣២

ឯកសារយោង

  • +១បស ១៥:១១
  • +២ប្រ ១៧:៣, ៤; ១៩:២, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៣/២០១៧, ទំ.  ១៧-១៨

ប្រវត្តិហេតុទី២ ២០:៣៣

ឯកសារយោង

  • +១បស ១៥:១៤; ២២:៤៣; ២ប្រ ១៧:១, ៦
  • +១បស ១៨:២១

ប្រវត្តិហេតុទី២ ២០:៣៤

ឯកសារយោង

  • +១បស ១៦:១; ២ប្រ ១៩:២
  • +២ប្រ ១៦:៧

ប្រវត្តិហេតុទី២ ២០:៣៥

ឯកសារយោង

  • +២បស ១:២, ១៦

ប្រវត្តិហេតុទី២ ២០:៣៦

ឯកសារយោង

  • +១បស ១០:២២, ២៣
  • +ជប ៣៣:១, ៣៥; បច ២:៨; ១បស ៩:២៦

ប្រវត្តិហេតុទី២ ២០:៣៧

ឯកសារយោង

  • +២ប្រ ១៩:២; ចសព ១២៧:១
  • +១បស ២២:៤៨

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ២០:១អសក ៣:១៤; ២សាំ ៨:២; ចសព ៨៣:២, ៦
២ប្រ. ២០:១ដក ១៩:៣៦-៣៨
២ប្រ. ២០:២យ៉ូស ១៥:១
២ប្រ. ២០:២យ៉ូស ១៥:២០, ៦២
២ប្រ. ២០:៣២ប្រ ១៩:១, ៣
២ប្រ. ២០:៤បច ៤:២៩-៣១
២ប្រ. ២០:៦១បស ៨:២៣; ម៉ាថ ៦:៩
២ប្រ. ២០:៦១ប្រ ២៩:១១; ដាន ៤:១៧
២ប្រ. ២០:៦១ប្រ ២៩:១២; អេ ៤០:១៥, ១៧; ដាន ៤:៣៥
២ប្រ. ២០:៧ដក ១២:៧; នេហ ៩:៧, ៨; អេ ៤១:៨; យ៉ា ២:២៣
២ប្រ. ២០:៨២ប្រ ២:៤
២ប្រ. ២០:៩២ប្រ ៦:២០
២ប្រ. ២០:៩១បស ៨:៣៣, ៣៤; ២ប្រ ៦:២៨-៣០
២ប្រ. ២០:១០ដក ៣៦:៨
២ប្រ. ២០:១០ជប ២០:១៧, ១៨; បច ២:៥, ៩, ១៩
២ប្រ. ២០:១១អសក ១១:២៣, ២៤; ចសព ៨៣:២, ៤
២ប្រ. ២០:១២អសក ១១:២៧, ២៨; ចសព ៧:៦
២ប្រ. ២០:១២២បស ៦:១៥, ១៦
២ប្រ. ២០:១២២ប្រ ១៤:១១; ចសព ២៥:១៥; ៦២:១
២ប្រ. ២០:១៥បច ១:២៩, ៣០; យ៉ូស ១១:៤, ៦; ២ប្រ ៣២:៧, ៨
២ប្រ. ២០:១៧អេ ៣០:១៥
២ប្រ. ២០:១៧ដច ១៤:១៣, ១៤; ១៥:២; ១សាំ ២:១; ១ប្រ ១៦:២៣; បទំ ៣:២៦
២ប្រ. ២០:១៧បច ៣១:៨; យ៉ូស ១០:២៥
២ប្រ. ២០:១៧ជប ១៤:៩; ២ប្រ ១៥:២
២ប្រ. ២០:១៩១ប្រ ២៣:១២
២ប្រ. ២០:១៩១ប្រ ១៥:១៦
២ប្រ. ២០:២០២ប្រ ១១:៥, ៦
២ប្រ. ២០:២០ដច ១៤:៣១; ១៩:៩
២ប្រ. ២០:២១១ប្រ ១៥:១៦
២ប្រ. ២០:២១ដច ៣៤:៦
២ប្រ. ២០:២២អសក ៧:២២; ១សាំ ១៤:២០
២ប្រ. ២០:២៣បច ២:៥
២ប្រ. ២០:២៣ដច ១៤:២៥; អេគ ៣៨:២១
២ប្រ. ២០:២៤២ប្រ ២០:១៦
២ប្រ. ២០:២៤ដច ១៤:៣០; ចសព ១១០:៥, ៦; អេ ៣៧:៣៦
២ប្រ. ២០:២៥ដច ១២:៣៥; ២បស ៧:១៥, ១៦
២ប្រ. ២០:២៦ដច ១៧:១៤, ១៥; ១សាំ ៧:១២
២ប្រ. ២០:២៧១សាំ ២:១; ចសព ២០:៥; ៣០:១
២ប្រ. ២០:២៨២សាំ ៦:៥; ១ប្រ ១៦:៥
២ប្រ. ២០:២៨ជប ១០:៨; ១ប្រ ១៣:៨; ២ប្រ ២៩:២៦
២ប្រ. ២០:២៨ចសព ១១៦:១៩
២ប្រ. ២០:២៩ដច ១៥:១៣, ១៤; យ៉ូស ៩:៣, ៩; ២ប្រ ១៧:១០
២ប្រ. ២០:៣០យ៉ូស ២៣:១; ២សាំ ៧:១; ២ប្រ ១៥:១៥
២ប្រ. ២០:៣១១បស ២២:៤១, ៤២
២ប្រ. ២០:៣២១បស ១៥:១១
២ប្រ. ២០:៣២២ប្រ ១៧:៣, ៤; ១៩:២, ៣
២ប្រ. ២០:៣៣១បស ១៥:១៤; ២២:៤៣; ២ប្រ ១៧:១, ៦
២ប្រ. ២០:៣៣១បស ១៨:២១
២ប្រ. ២០:៣៤១បស ១៦:១; ២ប្រ ១៩:២
២ប្រ. ២០:៣៤២ប្រ ១៦:៧
២ប្រ. ២០:៣៥២បស ១:២, ១៦
២ប្រ. ២០:៣៦១បស ១០:២២, ២៣
២ប្រ. ២០:៣៦ជប ៣៣:១, ៣៥; បច ២:៨; ១បស ៩:២៦
២ប្រ. ២០:៣៧២ប្រ ១៩:២; ចសព ១២៧:១
២ប្រ. ២០:៣៧១បស ២២:៤៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ២០:១-៣៧

ប្រវត្តិហេតុទី២

២០ លុះ​ក្រោយ​មក ពួក​ម៉ូអាប់+និង​ពួក​អាំម៉ូន+បាន​រួម​ដៃ​ជា​មួយ​ពួកអាម៉ូនីម* មក​ធ្វើ​ចម្បាំង​នឹង​យេហូសាផាត។ ២ ដូច្នេះ មាន​គេ​មក​ប្រាប់​យេហូសាផាត​ថា​៖ ​«​មាន​ទ័ព​មួយ​កង​យ៉ាង​ធំ​មក​ច្បាំង​នឹង​លោក​ហើយ។ ពួក​គេ​មក​ពី​តំបន់​ក្បែរ​សមុទ្រ*នៅ​ស្រុក​អេដំ+ ហើយ​ពួក​គេ​បាន​មក​ដល់​ហាសាសូនថេម៉ា គឺ​ក្រុង​អេនកេឌី​»។+ ៣ ក្រោយ​ពី​បាន​ឮ​ភ្លាម យេហូសាផាត​ក៏​បាន​ភ័យ​ខ្លាច ហើយ​តាំង​ចិត្ត​ស្វែង​រក​ព្រះ​យេហូវ៉ា+ ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ​ពេញ​ក្នុង​ស្រុក​យូដា។ ៤ បន្ទាប់​មក បណ្ដា​ជន​យូដា​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា ដើម្បី​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។+ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​នា​នា​ក្នុង​ស្រុក​យូដា ដើម្បី​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។

៥ រួច​មក យេហូសាផាត​បាន​ក្រោក​ឈរ​ឡើង នៅ​មុខ​បណ្ដា​ជន​យូដា​ទាំង​នោះ​និង​អ្នក​ក្រុង​យេរូសាឡិម ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ខាង​មុខ​ទី​ធ្លា​ថ្មី។ ៦ គាត់​បាន​និយាយ​ថា​៖

​«​ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​អើយ! លោក​ជា​ព្រះ​នៃ​ស្ថាន​សួគ៌។+ លោក​គ្រប់​គ្រង​លើ​រាជាណាចក្រ​ទាំង​អស់។+ លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ត​ទល់​នឹង​លោក​បាន​ទេ។+ ៧ ឱ​ព្រះ​យើង​អើយ! លោក​បាន​បណ្ដេញ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ទឹក​ដី​នេះ ចេញ​ពី​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ហើយ​បាន​ឲ្យ​ទឹក​ដី​នេះ​ទុក​ជា​មត៌ក ដល់​កូន​ចៅ​អាប្រាហាំ​ជា​សម្លាញ់​លោក។+ ៨ រួច​មក រាស្ត្រ​លោក​បាន​អាស្រ័យ​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពួក​គេ​បាន​សង់​ទី​បរិសុទ្ធ​មួយ​សម្រាប់​នាម​លោក+ ដោយ​និយាយ​ថា​៖ ៩ ‹បើ​យើង​ជួប​ទុក្ខ​វេទនា ទោះ​ជា​ដោយ​សារ​សង្គ្រាម ការ​ទទួល​ទណ្ឌកម្ម រោគ​រាត​ត្បាត ឬ​ការ​អត់​ឃ្លាន​ក៏​ដោយ សូម​ឲ្យ​យើង​ឈរ​នៅ​ចំពោះ​មុខ​លោក​ខាង​មុខ​វិហារ​នេះ (​ព្រោះ​វិហារ​នេះ​ជា​តំណាង​នាម​លោក​)+ ហើយ​ស្រែក​សុំ​ជំនួយ​ពី​លោក។ សូម​លោក​មេត្តា​ស្ដាប់ ហើយ​ជួយ​សង្គ្រោះ​យើង​ផង›។+ ១០ ឥឡូវ ពួក​អាំម៉ូន ពួក​ម៉ូអាប់ និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ+ បាន​មក​ប្រឆាំង​នឹង​យើង​ហើយ។ លោក​បាន​ហាម​ជន​ជាតិ​អ៊ីស្រាអែល មិន​ឲ្យ​យក​ទឹក​ដី​ពី​ពួក​អ្នក​ទាំង​នេះ​ក្នុង​កាល​ដែល​ពួក​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​បង្គាប់​លោក ហើយ​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ។+ ១១ ឥឡូវ ពួក​គេ​ចង់​តប​ស្នង​យើង​ដោយ​មក​បណ្ដេញ​យើង​ចេញ​ពី​ទឹក​ដី ដែល​លោក​បាន​ឲ្យ​ដល់​យើង​ជា​មត៌ក។+ ១២ ឱ​ព្រះ​យើង​អើយ! សូម​លោក​មេត្តា​វិនិច្ឆ័យ​ទោស​ពួក​គេ​ផង។+ យើង​មិន​អាច​ត​ទល់​នឹង​កង​ទ័ព​ដ៏​ធំ​នេះ​បាន​ឡើយ។ យើង​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ទេ+ មាន​តែ​ពឹង​ផ្អែក​លើ​លោក​ប៉ុណ្ណោះ​»។+

១៣ ឯ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​វិញ ពួក​គេ​ឈរ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​មាន​ប្រពន្ធ​កូន*នៅ​ជា​មួយ​ដែរ។

១៤ ក្នុង​ពេល​ប្រជុំ​គ្នា​នោះ ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ក៏​មក​សណ្ឋិត​លើ​យ៉ាហេសែល​ជា​កូន​សាការី សាការី​ជា​កូន​បេនណាយ៉ា បេនណាយ៉ា​ជា​កូន​យេអែល និង​យេអែល​ជា​កូន​ម៉ាថានៀ ម៉ាថានៀ​ជា​កូន​អេសាភ ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី។ ១៥ ពេល​នោះ យ៉ាហេសែល​បាន​និយាយ​ថា​៖ ​«​ឱ​ស្ដេច​យេហូសាផាត បណ្ដា​ជន​យូដា​ទាំង​អស់ និង​អ្នក​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្ដាប់​ចុះ! ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​អ្នក​រាល់​គ្នា​ថា​៖ ‹ចូរ​កុំ​ភ័យ​តក់​ស្លុត​ដោយ​សារ​តែ​កង​ទ័ព​ដ៏​ធំ​នេះ​ឡើយ ព្រោះ​នេះ​មិន​មែន​ជា​ចម្បាំង​របស់​អ្នក​រាល់​គ្នា​ទេ តែ​ជា​ចម្បាំង​របស់​ព្រះ​វិញ។+ ១៦ នៅ​ថ្ងៃ​ស្អែក ចូរ​ទៅ​ត​ទល់​នឹង​ពួក​គេ​ចុះ។ ពួកគេនឹងធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ច្រក​ស៊ីស ហើយ​អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រលង​ក្បែរ​តំបន់​ស្ងាត់​ជ្រងំ​យេរួល។ ១៧ អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​ច្បាំង​ទេ គ្រាន់​តែ​តម្រៀប​គ្នា ឈរ​ស្ងៀម+ ហើយ​ចាំ​មើល​ព្រះ​យេហូវ៉ា​សង្គ្រោះ​អ្នក​រាល់​គ្នា​ចុះ។+ ឱ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! ចូរ​កុំ​ភ័យ​តក់​ស្លុត​ឡើយ។+ នៅ​ថ្ងៃ​ស្អែក ចូរ​ទៅ​ត​ទល់​នឹង​ពួក​គេ​ចុះ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​រាល់​គ្នា​ជា​មិន​ខាន›​»។+

១៨ ភ្លាម​នោះ យេហូសាផាត​បាន​ឱន​កាយ​ក្រាប​ក្បាល​ដល់​ដី​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ១៩ បន្ទាប់​មក ពួក​លេវី​ដែល​មក​ពី​វង្ស​ត្រកូល​កូហាត​និង​វង្ស​ត្រកូល​កូរ៉ា+ បាន​ក្រោក​ឡើង​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+

២០ លុះ​ស្អែក​ឡើង ពួក​គេ​បាន​ក្រោក​ពី​ព្រលឹម ហើយ​ធ្វើ​ដំណើរ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ក្បែរ​ក្រុង​ថេកូអា។+ មុន​ពេល​ពួក​គេ​ចេញ​ទៅ យេហូសាផាត​បាន​ឈរ​នៅ​មុខ​ពួក​គេ ហើយ​និយាយ​ថា​៖ ​«​ឱ​បណ្ដា​ជន​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម​អើយ! សូម​ស្ដាប់​ខ្ញុំ។ ចូរ​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​កាន់​ជំហរ​មាំ​មួន។* ចូរ​មាន​ជំនឿ​លើ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ចុះ+ ហើយ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​នឹង​សម្រេច​ទាំង​អស់​»។

២១ ក្រោយ​ពី​យេហូសាផាត​បាន​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​បណ្ដា​ជន គាត់​ក៏​បាន​តែង​តាំង​អ្នក​ខ្លះ​ឲ្យ​ច្រៀង+សរសើរ​ព្រះ​យេហូវ៉ា។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បរិសុទ្ធ ដើរ​នាំ​មុខ​កង​ទ័ព ហើយ​ច្រៀង​ថា​៖ ​«​ចូរ​អរគុណ​ព្រះ​យេហូវ៉ា ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។+

២២ កាល​ដែល​ពួក​គេ​ចាប់​ផ្ដើម​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​អំណរ លោក​បាន​ធ្វើ​ឲ្យ​ពួក​សត្រូវ​ដែល​មក​ឈ្លានពាន​ទឹក​ដី​យូដា វាយ​ប្រហារ​គ្នា​ឯង។ ពួក​គេ​ទាំង​នោះ​គឺ​ពួក​អាំម៉ូន ពួក​ម៉ូអាប់ និង​ពួក​អ្នក​រស់​នៅ​តំបន់​ភ្នំ​សៀ។+ ២៣ ដំបូង​ពួក​អាំម៉ូន​និង​ពួក​ម៉ូអាប់ បាន​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ពួក​អ្នក​តំបន់​ភ្នំ​សៀ+ឲ្យ​ស្លាប់​អស់​គ្មាន​សល់។ រួច​មក ពួក​អាំម៉ូន​និង​ពួក​ម៉ូអាប់​ក៏​សម្លាប់​គ្នា​ឯង​ទៅ។+

២៤ ពេល​ពួក​យូដា​បាន​ទៅ​ដល់​ប៉ម​យាម​នៅ​តំបន់​ស្ងាត់​ជ្រងំ+ ពួក​គេ​មើល​ទៅ​ទី​តាំង​ទ័ព​សត្រូវ ឃើញ​សុទ្ធតែ​សាក​សព​ពេញ​ពាស​លើ​ដី+ គ្មាន​អ្នក​ណា​ម្នាក់​នៅ​រស់​ឡើយ។ ២៥ ដូច្នេះ យេហូសាផាត​និង​ទ័ព​របស់​គាត់​បាន​ចូល​ទៅ​ប្រមូល​យក​ជ័យ​ភណ្ឌ ហើយ​ដោះ​យក​សម្លៀក​បំពាក់​និង​របស់​របរ​មាន​តម្លៃ​ពី​សាក​សព។ របស់​ទាំង​នោះ​មាន​ច្រើន​ក្រៃ​លែង។+ ហេតុ​នេះ ពួក​គេ​បាន​ចំណាយ​ពេល​អស់​បី​ថ្ងៃ ទើប​អាច​ប្រមូល​យក​ទាំង​អស់​បាន។ ២៦ នៅ​ថ្ងៃ​ទី​៤ ពួក​គេ​បាន​ជួប​ជុំ​គ្នា​នៅ​ជ្រលង​បេរ៉ាកា។ នៅ​ទី​នោះ ពួក​គេ​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា​ជ្រលង​បេរ៉ាកា*+ រហូត​ដល់​សព្វ​ថ្ងៃ។

២៧ បន្ទាប់​មក យេហូសាផាត​បាន​នាំ​មុខ​ពួក​យូដា​និង​អ្នក​ក្រុង​យេរូសាឡិម ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដោយ​អរ​សប្បាយ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​ទទួល​ជ័យ​ជម្នះ​លើ​ពួក​សត្រូវ។+ ២៨ ដូច្នេះ ពួក​គេ​ចូល​ក្នុង​ក្រុង​យេរូសាឡិម អម​ដោយ​សំឡេង​ពិណ+ ត្រែ+ និង​ឧបករណ៍​ភ្លេង​ផ្សេង​ទៀត ហើយ​ធ្វើ​ដំណើរ​តម្រង់​ទៅ​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ២៩ រីឯ​រាជាណាចក្រ​ទាំង​ឡាយ​វិញ ពួក​គេ​បាន​ខ្លប​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ខ្លាំង ក្រោយ​ពី​បាន​ឮ​ថា​លោក​បាន​ច្បាំង​នឹង​សត្រូវ​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល។+ ៣០ ហេតុ​នេះ រាជាណាចក្រ​របស់​យេហូសាផាត​មាន​សន្តិភាព ហើយ​ព្រះ​បាន​ជួយ​គាត់​ឲ្យ​មាន​សេចក្ដី​សុខសាន្តត្រាណ​នៅ​គ្រប់​ទិស​ទី។+

៣១ យេហូសាផាត​បាន​បន្ត​គ្រប់​គ្រង​លើ​ស្រុក​យូដា។ គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ពេល​គាត់​មាន​អាយុ​៣៥​ឆ្នាំ ហើយ​គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម​អស់​រយៈ​ពេល​២៥​ឆ្នាំ។ ម្ដាយ​របស់​គាត់​ឈ្មោះ​អាស៊ូបា​ជា​កូន​ស៊ីលហាយ។+ ៣២ គាត់​តែង​តែ​ដើរ​តាម​គន្លង​របស់​អេសា​ជា​ឪពុក​គាត់+ ឥត​ងាក​បែរ​ចេញ​ឡើយ។ គាត់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។+ ៣៣ ប៉ុន្តែ គាត់​មិន​បាន​បំបាត់​ចោល​ទី​ខ្ពស់​ពិសិដ្ឋ​ទេ+ ហើយ​បណ្ដា​ជន​មិន​ទាន់​ត្រៀម​ចិត្ត​ស្វែង​រក​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ​ឡើយ។+

៣៤ រីឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​យេហូសាផាត​បាន​ធ្វើ​តាំង​ពី​ដើម​ដល់​ចប់ យេហ៊ូ+ជា​កូន​ហាណាណៃ+បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​គាត់ ហើយ​នោះ​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៣៥ ក្រោយ​មក យេហូសាផាត​ជា​ស្ដេច​ស្រុក​យូដា​បាន​ចង​សម្ព័ន្ធភាព​ជា​មួយ​នឹង​អាហាស៊ីយ៉ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។+ ៣៦ ពួក​គេ​បាន​រួម​គ្នា​ធ្វើ​សំពៅ​ទៅ​ស្រុក​តើស៊ីស។+ ពួក​គេ​បាន​ធ្វើ​សំពៅ​ទាំង​នោះ​នៅ​ក្រុង​អេស៊ានកេបឺ។+ ៣៧ ប៉ុន្តែ អេលាស៊ើរ​ជា​កូន​ដូអាវ៉ាហ៊ូ​ជា​អ្នក​ក្រុង​ម៉ារីសា បាន​ប្រកាស​ទុក​ជា​មុន​ទាស់​នឹង​យេហូសាផាត​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ចង​សម្ព័ន្ធមិត្ត​ជា​មួយ​នឹង​អាហាស៊ីយ៉ា នោះ​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​កិច្ចការ​របស់​អ្នក​»។+ ដូច្នេះ សំពៅ​ទាំង​នោះ​បាន​ខូច+ ហើយ​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក​តើស៊ីស​បាន​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក