បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • សុល​ច្បាំង​ឈ្នះ​ជន​ជាតិ​អាំម៉ូន (​១​-​១១​)

      • ប្រកាស​ម្ដង​ទៀត​ថា​សុល​គឺ​ជា​ស្ដេច (​១២​-​១៥​)

សាំយូអែលទី១ ១១:១

ឯកសារយោង

  • +បច ២:១៩
  • +អសក ២១:៨; ១សាំ ៣១:១១, ១២

សាំយូអែលទី១ ១១:៤

ឯកសារយោង

  • +១សាំ ១០:២៦; ១៤:២

សាំយូអែលទី១ ១១:៦

ឯកសារយោង

  • +អសក ៣:៩, ១០; ៦:៣៤; ១១:២៩; ១៤:៥, ៦; ១សាំ ១០:១០, ១១; ១៦:១៣

សាំយូអែលទី១ ១១:១០

ឯកសារយោង

  • +១សាំ ១១:៣

សាំយូអែលទី១ ១១:១១

កំណត់សម្គាល់

  • *

    នេះ​ប្រហែល​ជា​ម៉ោង​២​ព្រឹក​ដល់​ម៉ោង​៦​ព្រឹក

ឯកសារយោង

  • +១សាំ ១១:១

សាំយូអែលទី១ ១១:១២

ឯកសារយោង

  • +១សាំ ១០:២៦, ២៧

សាំយូអែលទី១ ១១:១៣

ឯកសារយោង

  • +២សាំ ១៩:២២

សាំយូអែលទី១ ១១:១៤

ឯកសារយោង

  • +១សាំ ៧:១៥, ១៦
  • +១សាំ ១០:១៧, ២៤

សាំយូអែលទី១ ១១:១៥

ឯកសារយោង

  • +ចល ៧:១១
  • +១បស ១:៣៩, ៤០; ២បស ១១:១២, ១៤; ១ប្រ ១២:៣៩, ៤០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ១១:១បច ២:១៩
១សាំ. ១១:១អសក ២១:៨; ១សាំ ៣១:១១, ១២
១សាំ. ១១:៤១សាំ ១០:២៦; ១៤:២
១សាំ. ១១:៦អសក ៣:៩, ១០; ៦:៣៤; ១១:២៩; ១៤:៥, ៦; ១សាំ ១០:១០, ១១; ១៦:១៣
១សាំ. ១១:១០១សាំ ១១:៣
១សាំ. ១១:១១១សាំ ១១:១
១សាំ. ១១:១២១សាំ ១០:២៦, ២៧
១សាំ. ១១:១៣២សាំ ១៩:២២
១សាំ. ១១:១៤១សាំ ៧:១៥, ១៦
១សាំ. ១១:១៤១សាំ ១០:១៧, ២៤
១សាំ. ១១:១៥ចល ៧:១១
១សាំ. ១១:១៥១បស ១:៣៩, ៤០; ២បស ១១:១២, ១៤; ១ប្រ ១២:៣៩, ៤០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ១១:១-១៥

សៀវភៅសាំយូអែលទី១

១១ ក្រោយ​មក ណាហាស​ដែល​ជា​ជន​ជាតិ​អាំម៉ូន+បាន​ឡើង​មក​បោះ​ទ័ព ដើម្បី​ច្បាំង​នឹង​អ្នក​ក្រុង​យ៉ាបេស+នៅ​ស្រុក​គីលាត។ បុរស​ទាំង​អស់​ដែល​ជា​តំណាង​ក្រុង​យ៉ាបេស​និយាយ​ទៅ​ណាហាស​ថា​៖ ​«​បើ​អ្នក​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​យើង នោះ​យើង​សុខ​ចិត្ត​នៅ​ក្រោម​អំណាច​របស់​អ្នក​»។ ២ ណាហាស​ដែល​ជា​ជន​ជាតិ​អាំម៉ូន​តប​ទៅ​ពួក​គេ​វិញ​ថា​៖ ​«​យើង​ព្រម​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​មួយ គឺ​ឲ្យ​យើង​ចាក់​យក​ភ្នែក​ស្ដាំ​របស់​អ្នក​រាល់​គ្នា​ចេញ ដើម្បី​ធ្វើ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​អាម៉ាស់​មុខ​»។ ៣ ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យ៉ាបេស​ឆ្លើយ​នឹង​ណាហាស​ថា​៖ ​«​សូម​ទុក​ពេល​ឲ្យ​យើង​៧​ថ្ងៃ ដើម្បី​យើង​អាច​ចាត់​មនុស្ស​ឲ្យ​នាំ​ដំណឹង​នេះ​ទៅ​ដល់​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល។ បើ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជួយ​សង្គ្រោះ​យើង​បាន​ទេ យើង​នឹង​ព្រម​តាម​ល័ក្ខខ័ណ្ឌ​របស់​អ្នក​»។ ៤ ក្រោយ​មក អ្នក​នាំ​ដំណឹង​បាន​ទៅ​ដល់​ក្រុង​គីបៀ+ដែល​សុល​កំពុង​រស់​នៅ ហើយ​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​បណ្ដា​ជន។ ពេល​ឮ​ដូច្នោះ បណ្ដា​ជន​ទាំង​អស់​ក៏​ស្រែក​យំ​យ៉ាង​ខ្លាំង។

៥ នៅ​ពេល​នោះ​សុល​កំពុង​កៀង​ហ្វូង​សត្វ​មក​ពី​វាល។ ពេល​គាត់​ឃើញ​បណ្ដា​ជន​យំ គាត់​សួរ​ថា​៖ ​«​តើ​បណ្ដា​ជន​មាន​រឿង​អ្វី? ហេតុ​អ្វី​ពួក​គេ​យំ?​»។ ដូច្នេះ ពួក​គេ​ប្រាប់​គាត់​នូវ​ពាក្យ​របស់​អ្នក​ក្រុង​យ៉ាបេស។ ៦ ពេល​សុល​ឮ​ពាក្យ​ទាំង​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​គាត់+ ហើយ​គាត់​ខឹង​យ៉ាង​ខ្លាំង។ ៧ សុល​យក​គោ​ពីរ​ក្បាល​មក​កាប់​ជា​កំណាត់​ៗ ហើយ​គាត់​ឲ្យ​អ្នក​នាំ​ដំណឹង​យក​កំណាត់​គោ​ទាំង​នោះ​ទៅ​គ្រប់​តំបន់​ក្នុង​ស្រុក​អ៊ីស្រាអែល ដោយ​ប្រកាស​ថា​៖ ​«​អ្នក​ណា​ក៏​ដោយ​ដែល​មិន​គាំទ្រ​សុល​និង​សាំយូអែល គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​កំណាត់​ដូច​គោ​នេះ!​»។ រួច​មក ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​បណ្ដា​ជន​មាន​ចិត្ត​កោត​ខ្លាច ដើម្បី​ឲ្យ​ពួក​គេ​ចេញ​មក​ដោយ​ព្រម​ចិត្ត​គ្នា។ ៨ បន្ទាប់​មក សុល​បាន​រាប់​ចំនួន​ពួក​គេ​នៅ​ឯ​ប៊ីសាក ហើយ​ឃើញ​ថា​មាន​ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៣០០.០០០​នាក់ និង​បុរស​កុលសម្ព័ន្ធ​យូដា​ចំនួន​៣០.០០០​នាក់។ ៩ ពួក​គេ​ប្រាប់​អ្នក​នាំ​ដំណឹង​ដែល​មក​ពី​ក្រុង​យ៉ាបេស​ថា​៖ ​«​អ្នក​ត្រូវ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​គីលាត​ថា​៖ ‹ថ្ងៃ​ស្អែក​ពេល​ថ្ងៃ​ត្រង់ អ្នក​រាល់​គ្នា​នឹង​ត្រូវ​សង្គ្រោះ›​»។ រួច​មក អ្នក​នាំ​ដំណឹង​យក​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​វិញ ហើយ​ពួក​គេ​សប្បាយ​រីក​រាយ​ជា​ពន់​ពេក។ ១០ ហេតុ​នេះ អ្នក​ក្រុង​យ៉ាបេស​ប្រាប់​ណាហាស​ថា​៖ ​«​ថ្ងៃ​ស្អែក យើង​នឹង​ព្រម​តាម​ល័ក្ខខ័ណ្ឌ​របស់​អ្នក។ សូម​ធ្វើ​ចំពោះ​យើង​តាម​ចិត្ត​អ្នក​ចុះ​»។+

១១ នៅ​ថ្ងៃ​បន្ទាប់ សុល​ចែក​ទ័ព​ជា​បី​កង។ អំឡុង​ពេល​ទៀប​ភ្លឺ* ពួក​គេ​លប​ចូល​ទៅ​កណ្ដាល​ទី​បោះ​ទ័ព​របស់​ទាហាន​អាំម៉ូន+ ហើយ​វាយ​សម្លាប់​ពួក​គេ​រហូត​ដល់​ពេល​ថ្ងៃ​ត្រង់។ ឯ​ទាហាន​អាំម៉ូន​ដែល​នៅ​រស់ ពួក​គេ​រត់​ខ្ចាត់​ខ្ចាយ​រៀង​ៗ​ខ្លួន​អស់​ទៅ។ ១២ ក្រោយ​មក បណ្ដា​ជន​និយាយ​ទៅ​កាន់​សាំយូអែល​ថា​៖ ​«​តើ​អ្នក​ណា​ខ្លះ​បាន​និយាយ​ថា​៖ ‹សុល​មិន​សម​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​យើង›?+ សូម​នាំ​អ្នក​ទាំង​នោះ​ចេញ​មក យើង​នឹង​សម្លាប់​ពួក​គេ​ចោល​»។ ១៣ ប៉ុន្តែ សុល​និយាយ​ថា​៖ ​«​សូម​កុំ​សម្លាប់​មនុស្ស​ណា​ម្នាក់​នៅ​ថ្ងៃ​នេះ​ឲ្យ​សោះ+ ព្រោះ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​»។

១៤ ក្រោយ​មក សាំយូអែល​និយាយ​ទៅ​បណ្ដា​ជន​ថា​៖ ​«​សូម​យើង​ទៅ​ក្រុង​គីលកាល+ ដើម្បី​ប្រកាស​ម្ដង​ទៀត​ថា​សុល​គឺ​ជា​ស្ដេច​»។+ ១៥ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​នាំ​គ្នា​ទៅ​ក្រុង​គីលកាល។ នៅ​ក្រុង​នោះ ពួក​គេ​បាន​តែង​តាំង​សុល​ជា​ស្ដេច​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា។ រួច​មក ពួក​គេ​ជូន​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា+ ហើយ​សុល​និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ធ្វើ​ពិធី​អបអរសាទរ ដោយ​សេចក្ដី​រីក​រាយ​ក្រៃ​លែង។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក