បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ដាវីឌ​ផ្ដាំ​ផ្ញើ​សាឡូម៉ូន (​១​-​៩​)

      • ដាវីឌ​ស្លាប់ ហើយ​សាឡូម៉ូន​ឡើង​គ្រង​រាជ្យ (​១០​-​១២​)

      • គម្រោង​ការ​របស់​អាដូនីយ៉ា​នាំ​ឲ្យ​គាត់​ស្លាប់ (​១៣​-​២៥​)

      • អាប៊ីយ៉ាថា​បាន​ត្រូវ​ដក​តំណែង ហើយ​យ៉ូអាប់​បាន​ត្រូវ​សម្លាប់ (​២៦​-​៣៥​)

      • ស៊ីមម៉ាយ​បាន​ត្រូវ​សម្លាប់ (​៣៦​-​៤៦​)

បណ្ដាស្ដេចទី១ ២:២

ឯកសារយោង

  • +បច ៣១:៦; យ៉ូស ១:៦; ១ប្រ ២៨:២០
  • +១បស ៣:៧

បណ្ដាស្ដេចទី១ ២:៣

ឯកសារយោង

  • +បច ១៧:១៨-២០; អទ ១២:១៣

បណ្ដាស្ដេចទី១ ២:៤

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +បច ៦:៥; ២បស ២០:៣; ២៣:៣; ២ប្រ ១៧:៣; ម៉ាថ ២២:៣៧
  • +២សាំ ៧:១២, ១៦; ១បស ៨:២៥; ១ប្រ ១៧:១១; ចសព ១៣២:១១, ១២

បណ្ដាស្ដេចទី១ ២:៥

ឯកសារយោង

  • +២សាំ ៣:២៧, ៣០
  • +២សាំ ១៧:២៥; ២០:១០; ១ប្រ ២:១៧
  • +ជប ៣៥:៣៣; ២សាំ ៣:២៨

បណ្ដាស្ដេចទី១ ២:៦

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ផ្នូរ​»​ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅរបស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឯកសារយោង

  • +២សាំ ៣:២៩; ១បស ២:៣១-៣៤

បណ្ដាស្ដេចទី១ ២:៧

ឯកសារយោង

  • +២សាំ ១៩:៣១
  • +២សាំ ១៧:២៧-២៩
  • +២សាំ ១៥:១៤

បណ្ដាស្ដេចទី១ ២:៨

ឯកសារយោង

  • +២សាំ ១៦:៥-៧
  • +២សាំ ១៧:២៤
  • +២សាំ ១៩:២៣

បណ្ដាស្ដេចទី១ ២:៩

ឯកសារយោង

  • +ដច ២២:២៨
  • +១បស ២:៤៤, ៤៦

បណ្ដាស្ដេចទី១ ២:១០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បញ្ចុះ​ជា​មួយ​នឹង​បុព្វបុរស​»​

ឯកសារយោង

  • +២សាំ ៥:៧; ១ប្រ ១១:៧; ២៩:២៦, ២៧; សកម្ម ២:២៩

បណ្ដាស្ដេចទី១ ២:១១

កំណត់សម្គាល់

  • *

    សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឯកសារយោង

  • +១ប្រ ១២:២៣
  • +២សាំ ៥:៤, ៥

បណ្ដាស្ដេចទី១ ២:១២

ឯកសារយោង

  • +២សាំ ៧:៨, ១២; ១ប្រ ២៩:២៣; ២ប្រ ១:១; ចសព ៨៩:៣៦, ៣៧; ១៣២:១២

បណ្ដាស្ដេចទី១ ២:១៥

ឯកសារយោង

  • +១បស ១:៥, ២៥
  • +១ប្រ ២២:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២២, ទំ.  ៣

បណ្ដាស្ដេចទី១ ២:១៧

ឯកសារយោង

  • +១បស ១:១, ៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៥, ទំ.  ៣០

បណ្ដាស្ដេចទី១ ២:២២

ឯកសារយោង

  • +២សាំ ១៦:២១
  • +១ប្រ ៣:១, ២, ៥
  • +២សាំ ៨:១៦
  • +១បស ១:៧

បណ្ដាស្ដេចទី១ ២:២៤

ឯកសារយោង

  • +១ប្រ ២២:៩, ១០
  • +២សាំ ៧:១១; ១ប្រ ១៧:១០
  • +១បស ១:៥១, ៥២

បណ្ដាស្ដេចទី១ ២:២៥

ឯកសារយោង

  • +២សាំ ៨:១៨; ១បស ១:៨; ១ប្រ ២៧:៥

បណ្ដាស្ដេចទី១ ២:២៦

ឯកសារយោង

  • +១សាំ ២២:២០; ១បស ១:៧
  • +យ៉ូស ២១:៨, ១៨; យេ ១:១
  • +១សាំ ២៣:៦; ២សាំ ១៥:២៤; ១ប្រ ១៥:១១, ១២
  • +១សាំ ២២:២២, ២៣

បណ្ដាស្ដេចទី១ ២:២៧

ឯកសារយោង

  • +យ៉ូស ១៨:១
  • +១សាំ ២:៣១; ៣:១២

បណ្ដាស្ដេចទី១ ២:២៨

ឯកសារយោង

  • +១ប្រ ២១:២៩
  • +២សាំ ១៨:១៤
  • +១បស ១:៧

បណ្ដាស្ដេចទី១ ២:៣១

ឯកសារយោង

  • +ដក ៩:៦; ដច ២១:១៤; ជប ៣៥:៣៣; បច ១៩:១៣; ១បស ២:៥

បណ្ដាស្ដេចទី១ ២:៣២

ឯកសារយោង

  • +២សាំ ៣:២៦, ២៧
  • +២សាំ ២:៨
  • +២សាំ ២០:១០
  • +២សាំ ១៧:២៥

បណ្ដាស្ដេចទី១ ២:៣៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បល្ល័ង្ក​»​

ឯកសារយោង

  • +២សាំ ៣:២៩

បណ្ដាស្ដេចទី១ ២:៣៥

ឯកសារយោង

  • +១ប្រ ១១:២៤; ២៧:៥
  • +១សាំ ២:៣៥; ១ប្រ ៦:៥០, ៥៣; ១២:២៨; ១៦:៣៧, ៣៩; ២៤:៣

បណ្ដាស្ដេចទី១ ២:៣៦

ឯកសារយោង

  • +១បស ២:៨

បណ្ដាស្ដេចទី១ ២:៣៧

ឯកសារយោង

  • +២សាំ ១៥:២៣; ២បស ២៣:៦; យ៉ូន ១៨:១

បណ្ដាស្ដេចទី១ ២:៣៩

ឯកសារយោង

  • +១សាំ ២១:១០; ២៧:២

បណ្ដាស្ដេចទី១ ២:៤២

ឯកសារយោង

  • +១បស ២:៣៨

បណ្ដាស្ដេចទី១ ២:៤៤

ឯកសារយោង

  • +២សាំ ១៦:៥, ១៣
  • +ចសព ៧:១៦; សុភ ៥:២២

បណ្ដាស្ដេចទី១ ២:៤៥

ឯកសារយោង

  • +ចសព ២១:៦; ៧២:១៧

បណ្ដាស្ដេចទី១ ២:៤៦

ឯកសារយោង

  • +១បស ២:៨, ៩
  • +២ប្រ ១:១; សុភ ១៦:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ២:២បច ៣១:៦; យ៉ូស ១:៦; ១ប្រ ២៨:២០
១បស. ២:២១បស ៣:៧
១បស. ២:៣បច ១៧:១៨-២០; អទ ១២:១៣
១បស. ២:៤បច ៦:៥; ២បស ២០:៣; ២៣:៣; ២ប្រ ១៧:៣; ម៉ាថ ២២:៣៧
១បស. ២:៤២សាំ ៧:១២, ១៦; ១បស ៨:២៥; ១ប្រ ១៧:១១; ចសព ១៣២:១១, ១២
១បស. ២:៥២សាំ ៣:២៧, ៣០
១បស. ២:៥២សាំ ១៧:២៥; ២០:១០; ១ប្រ ២:១៧
១បស. ២:៥ជប ៣៥:៣៣; ២សាំ ៣:២៨
១បស. ២:៦២សាំ ៣:២៩; ១បស ២:៣១-៣៤
១បស. ២:៧២សាំ ១៩:៣១
១បស. ២:៧២សាំ ១៧:២៧-២៩
១បស. ២:៧២សាំ ១៥:១៤
១បស. ២:៨២សាំ ១៦:៥-៧
១បស. ២:៨២សាំ ១៧:២៤
១បស. ២:៨២សាំ ១៩:២៣
១បស. ២:៩ដច ២២:២៨
១បស. ២:៩១បស ២:៤៤, ៤៦
១បស. ២:១០២សាំ ៥:៧; ១ប្រ ១១:៧; ២៩:២៦, ២៧; សកម្ម ២:២៩
១បស. ២:១១១ប្រ ១២:២៣
១បស. ២:១១២សាំ ៥:៤, ៥
១បស. ២:១២២សាំ ៧:៨, ១២; ១ប្រ ២៩:២៣; ២ប្រ ១:១; ចសព ៨៩:៣៦, ៣៧; ១៣២:១២
១បស. ២:១៥១បស ១:៥, ២៥
១បស. ២:១៥១ប្រ ២២:៩
១បស. ២:១៧១បស ១:១, ៣
១បស. ២:២២២សាំ ១៦:២១
១បស. ២:២២១ប្រ ៣:១, ២, ៥
១បស. ២:២២២សាំ ៨:១៦
១បស. ២:២២១បស ១:៧
១បស. ២:២៤១ប្រ ២២:៩, ១០
១បស. ២:២៤២សាំ ៧:១១; ១ប្រ ១៧:១០
១បស. ២:២៤១បស ១:៥១, ៥២
១បស. ២:២៥២សាំ ៨:១៨; ១បស ១:៨; ១ប្រ ២៧:៥
១បស. ២:២៦១សាំ ២២:២០; ១បស ១:៧
១បស. ២:២៦យ៉ូស ២១:៨, ១៨; យេ ១:១
១បស. ២:២៦១សាំ ២៣:៦; ២សាំ ១៥:២៤; ១ប្រ ១៥:១១, ១២
១បស. ២:២៦១សាំ ២២:២២, ២៣
១បស. ២:២៧យ៉ូស ១៨:១
១បស. ២:២៧១សាំ ២:៣១; ៣:១២
១បស. ២:២៨១ប្រ ២១:២៩
១បស. ២:២៨២សាំ ១៨:១៤
១បស. ២:២៨១បស ១:៧
១បស. ២:៣១ដក ៩:៦; ដច ២១:១៤; ជប ៣៥:៣៣; បច ១៩:១៣; ១បស ២:៥
១បស. ២:៣២២សាំ ៣:២៦, ២៧
១បស. ២:៣២២សាំ ២:៨
១បស. ២:៣២២សាំ ២០:១០
១បស. ២:៣២២សាំ ១៧:២៥
១បស. ២:៣៣២សាំ ៣:២៩
១បស. ២:៣៥១ប្រ ១១:២៤; ២៧:៥
១បស. ២:៣៥១សាំ ២:៣៥; ១ប្រ ៦:៥០, ៥៣; ១២:២៨; ១៦:៣៧, ៣៩; ២៤:៣
១បស. ២:៣៦១បស ២:៨
១បស. ២:៣៧២សាំ ១៥:២៣; ២បស ២៣:៦; យ៉ូន ១៨:១
១បស. ២:៣៩១សាំ ២១:១០; ២៧:២
១បស. ២:៤២១បស ២:៣៨
១បស. ២:៤៤២សាំ ១៦:៥, ១៣
១បស. ២:៤៤ចសព ៧:១៦; សុភ ៥:២២
១បស. ២:៤៥ចសព ២១:៦; ៧២:១៧
១បស. ២:៤៦១បស ២:៨, ៩
១បស. ២:៤៦២ប្រ ១:១; សុភ ១៦:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ២:១-៤៦

បណ្ដាស្ដេចទី១

២ កាល​ដែល​ដាវីឌ​ជិត​ស្លាប់ គាត់​បាន​ផ្ដាំ​ផ្ញើ​សាឡូម៉ូន​ជា​កូន​ថា​៖ ២ ​«​ពុក​រៀប​នឹង​ស្លាប់​ហើយ។ ដូច្នេះ ចូរ​កូន​រឹង​មាំ+និង​មាន​ចិត្ត​ក្លាហាន​ឡើង។+ ៣ កូន​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​កូន ដោយ​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​លោក ហើយ​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​របស់​លោក ថែម​ទាំង​គោរព​តាម​ការ​វិនិច្ឆ័យ និង​ធ្វើ​តាម​ការ​រំលឹក​របស់​លោក ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​ច្បាប់​ម៉ូសេ+ យ៉ាង​នោះ​កូន​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​កូន​ធ្វើ ព្រម​ទាំង​គ្រប់​កន្លែង​ដែល​កូន​ទៅ។ ៤ ហើយ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​បាន​សន្យា​ជា​មួយ​នឹង​ពុក​ថា​៖ ‹បើ​កូន​ៗ​របស់​អ្នក​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ​ជា​និច្ច ហើយ​យ៉ាង​ស្មោះ​អស់​ពី​ដួង​ចិត្ត និង​អស់​ពី​កម្លាំង*+ នោះ​តែង​នឹង​មាន​បុគ្គល​ម្នាក់​ពី​ពូជ​ពង្ស​របស់​អ្នក អង្គុយ​លើ​បល្ល័ង្ក​នៃ​អ៊ីស្រាអែល›។+

៥ ​«​កូន​ក៏​ដឹង​អ្វី​ដែល​យ៉ូអាប់​ជា​កូន​សេរូយ៉ា​បាន​ធ្វើ​ចំពោះ​ពុក និង​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​មេ​ទ័ព​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់ គឺ​អាប់ណឺ+ជា​កូន​ណឺ និង​អាម៉េសា+ជា​កូន​យេធើ។ គាត់​បាន​សម្លាប់​ពួក​គេ នៅ​គ្រា​ដែល​គ្មាន​សង្គ្រាម ហើយ​ខ្សែ​ក្រវាត់​ចង្កេះ​និង​ស្បែក​ជើង​របស់​គាត់​បាន​ប្រឡាក់​ដោយ​ឈាម​នៃ​ចម្បាំង។+ ៦ កូន​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​កុំ​ឲ្យ​គាត់​ស្លាប់*តាម​សម្រួល​ដោយ​ចាស់​ជរា​ឡើយ។+

៧ ​«​ប៉ុន្តែ កូន​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​កូន​ៗ​របស់​បាស៊ីលឡាយ+ជា​អ្នក​មក​ពី​តំបន់​គីលាត ហើយ​ឲ្យ​ពួក​គេ​មាន​កិត្តិយស​បរិភោគ​នៅ​តុ​របស់​កូន ព្រោះ​ពួក​គេ​បាន​មក​ជួយ​ទំនុក​បម្រុង​ពុក+ កាល​ដែល​ពុក​រត់​គេច​ពី​អាប់សាឡំ​បង​កូន។+

៨ ​«​ឯ​បុគ្គល​ម្នាក់​ទៀត គឺ​ស៊ីមម៉ាយ​ជា​កូន​កេរ៉ា​ជា​ពួក​បេនយ៉ាមីន​ជា​អ្នក​ភូមិ​បាហ៊ូរីម។ គាត់​ជា​អ្នក​ដែល​បាន​ប្រទេច​ផ្ដាសា​ពុក+នៅ​ថ្ងៃ​ដែល​ពុក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ាហាណែម។+ ប៉ុន្តែ ពេល​ដែល​គាត់​ចុះ​មក​ជួប​ពុក​នៅ​ទន្លេ​យ៉ូដាន់ ពុក​បាន​ស្បថ​នឹង​គាត់​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ‹ខ្ញុំ​នឹង​មិន​សម្លាប់​អ្នក​ទេ›។+ ៩ ទោះ​ជា​ដូច្នោះ​ក៏​ដោយ កូន​កុំ​ឲ្យ​គាត់​រួច​ពី​ទោស​ឡើយ+ ព្រោះ​កូន​ជា​មនុស្ស​មាន​ប្រាជ្ញា កូន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ហើយ។ កូន​កុំ​ឲ្យ​គាត់​ស្លាប់​តាម​សម្រួល​ដោយ​ចាស់​ជរា​ឡើយ​»។+

១០ ក្រោយ​មក ដាវីឌ​បាន​ស្លាប់* ហើយ​គេ​បញ្ចុះ​សព​គាត់​ក្នុង​ក្រុង​ដាវីឌ។+ ១១ ដាវីឌ​បាន​គ្រប់​គ្រង​នៅ​ក្រុង​ហេប្រុន+អស់​រយៈ​ពេល​៧​ឆ្នាំ និង​នៅ​ក្រុង​យេរូសាឡិម*អស់​រយៈ​ពេល​៣៣​ឆ្នាំ+ សរុប​ទៅ​គាត់​គ្រប់​គ្រង​លើ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​៤០​ឆ្នាំ។

១២ រួច​មក សាឡូម៉ូន​បាន​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ឪពុក ហើយ​អំណាច​គ្រប់​គ្រង​របស់​គាត់​កាន់​តែ​រឹង​មាំ​ឡើង​ៗ។+

១៣ ថ្ងៃ​មួយ អាដូនីយ៉ា​ជា​កូន​ហាគីត​បាន​ចូល​មក​ជួប​បាតសេបា​ជា​ម្ដាយ​សាឡូម៉ូន។ ខណៈ​នោះ នាង​បាន​សួរ​ថា​៖ ​«​តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ គាត់​ឆ្លើយ​ថា​៖ ​«​បាទ ក្នុង​បំណង​ល្អ​ទេ​»។ ១៤ រួច​មក គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​រឿង​មួយ​ចង់​និយាយ​ជា​មួយ​នឹង​អ្នក​»។ ដូច្នេះ នាង​និយាយ​ថា​៖ ​«​និយាយ​មក​ចុះ​»។ ១៥ គាត់​បន្ត​ថា​៖ ​«​អ្នក​ដឹង​ហើយ​ថា​អំណាច​ជា​ស្ដេច​គួរ​តែ​ជា​របស់​ខ្ញុំ ហើយ​បណ្ដា​ជន​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល​រំពឹង​ថា​ខ្ញុំ​នឹង​ក្លាយ​ជា​ស្ដេច+ ប៉ុន្តែ​អំណាច​គ្រប់​គ្រង​បាន​របូត​ពី​ដៃ​ខ្ញុំ​ទៅ ហើយ​ក្លាយ​ជា​របស់​ប្អូន​ខ្ញុំ​វិញ ព្រោះ​នោះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។+ ១៦ ប៉ុន្តែ ខ្ញុំ​មក​នេះ​មាន​តែ​សំណូម​ពរ​មួយ​ប៉ុណ្ណោះ។ សូម​កុំ​បដិសេធ​នឹង​សំណូម​ពរ​របស់​ខ្ញុំ​ឡើយ​»។ ដូច្នេះ នាង​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​និយាយ​មក​ចុះ​»។ ១៧ រួច​គាត់​និយាយ​ថា​៖ ​«​សូម​អ្នក​ជួយ​សុំ​ស្ដេច​សាឡូម៉ូន​ឲ្យ​ប្រគល់​អាប៊ីសាក+ជា​អ្នក​ក្រុង​ស៊ូណែម​មក​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ផង ព្រោះ​ស្ដេច​មិន​បដិសេធ​នឹង​សំណើ​របស់​អ្នក​ទេ​»។ ១៨ បាតសេបា​តប​ថា​៖ ​«​បាន! ខ្ញុំ​នឹង​ជម្រាប​ស្ដេច​ឲ្យ​អ្នក​»។

១៩ ដូច្នេះ បាតសេបា​បាន​ចូល​ទៅ​ជួប​ស្ដេច​សាឡូម៉ូន ដើម្បី​ជម្រាប​ស្ដេច​នូវ​សំណូម​ពរ​របស់​អាដូនីយ៉ា។ ពេល​ឃើញ​ម្ដាយ ស្ដេច​ក៏​ក្រោក​ទៅ​ទទួល​ដោយ​លំឱន​កាយ​គោរព។ រួច​ស្ដេច​អង្គុយ​ចុះ​លើ​បល្ល័ង្ក​វិញ ថែម​ទាំង​ចាត់​គេ​ឲ្យ​រៀបចំ​បល្ល័ង្ក​មួយ​សម្រាប់​ម្ដាយ ដើម្បី​នាង​អាច​អង្គុយ​នៅ​ខាង​ស្ដាំ​គាត់។ ២០ បន្ទាប់​មក បាតសេបា​និយាយ​ថា​៖ ​«​ម្ដាយ​មាន​សំណូម​ពរ​តូច​មួយ។ សូម​កុំ​បដិសេធ​នឹង​សំណូម​ពរ​នេះ​ឡើយ​»។ ស្ដេច​និយាយ​ទៅ​នាង​ថា​៖ ​«​សូម​អ្នក​ម្ដាយ​មាន​ប្រសាសន៍​មក ខ្ញុំ​នឹង​មិន​បដិសេធ​ទេ​»។ ២១ នាង​និយាយ​ថា​៖ ​«​សូម​ប្រគល់​អាប៊ីសាក​ជា​អ្នក​ក្រុង​ស៊ូណែម​ទៅ​អាដូនីយ៉ា​បង​កូន ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទៅ​»។ ២២ រំពេច​នោះ ស្ដេច​សាឡូម៉ូន​តប​ទៅ​ម្ដាយ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ម្ដាយ​សុំ​អាប៊ីសាក​ជា​អ្នក​ក្រុង​ស៊ូណែម​ឲ្យ​អាដូនីយ៉ា? ម្ដេច​ក៏​អ្នក​ម្ដាយ​មិន​សុំ​អំណាច​ជា​ស្ដេច​ឲ្យ​គាត់​ដែរ​ទៅ+ ព្រោះ​គាត់​ជា​បង​កូន+ ថែម​ទាំង​មាន​អាប៊ីយ៉ាថា​ជា​សង្ឃ​និង​យ៉ូអាប់+ជា​កូន​សេរូយ៉ា+ កំពុង​ជួយ​ជ្រោម​ជ្រែង​គាត់​ស្រាប់​ហើយ​»។

២៣ ស្ដេច​សាឡូម៉ូន​បាន​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ឲ្យ​ព្រះ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ បើ​អាដូនីយ៉ា​មិន​បាន​ស្លាប់​ព្រោះ​តែ​សំណូម​ពរ​នេះ​ទេ។ ២៤ ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ជីវិត​រស់​នៅ ដែល​បាន​តាំង​រាជ្យ​ខ្ញុំ​ឡើង​យ៉ាង​មាំ+តាម​ពាក្យ​សន្យា​របស់​លោក ហើយ​ដែល​បាន​ឲ្យ​ខ្ញុំ​អង្គុយ​លើ​បល្ល័ង្ក​របស់​ដាវីឌ​ជា​ឪពុក​ខ្ញុំ ថែម​ទាំង​ឲ្យ​ខ្ញុំ​មាន​តំណ​វង្ស+ គឺ​ខ្ញុំ​ស្បថ​ថា​នៅ​ថ្ងៃ​នេះ​អាដូនីយ៉ា​នឹង​ត្រូវ​ស្លាប់+ជា​មិន​ខាន​»។ ២៥ ភ្លាម​នោះ ស្ដេច​សាឡូម៉ូន​បាន​ចាត់​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​អាដូនីយ៉ា ហើយ​គាត់​ក៏​ស្លាប់​ទៅ។

២៦ ស្ដេច​និយាយ​ទៅ​កាន់​អាប៊ីយ៉ាថា+ជា​សង្ឃ​ថា​៖ ​«​ចូរ​ទៅ​ស្រែ​ចម្ការ​របស់​អ្នក​នៅ​ឯ​អាណាថោត​ទៅ!+ តាម​ពិត អ្នក​សម​នឹង​ស្លាប់ តែ​ថ្ងៃ​នេះ​ខ្ញុំ​មិន​សម្លាប់​អ្នក​ទេ ពី​ព្រោះ​អ្នក​បាន​សែង​ហឹប​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត នៅ​ចំពោះ​ដាវីឌ​ជា​ឪពុក​ខ្ញុំ+ ហើយ​អ្នក​បាន​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​នឹង​ឪពុក​ខ្ញុំ​»។+ ២៧ ដូច្នេះ សាឡូម៉ូន​បាន​បណ្ដេញ​អាប៊ីយ៉ាថា​ចេញ​ពី​តំណែង​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ពាក្យ​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ស៊ីឡូរ+ ទាស់​នឹង​ពូជ​ពង្ស​អេលី+ក្លាយ​ជា​ការ​ពិត។

២៨ ពេល​យ៉ូអាប់​បាន​ឮ​ដំណឹង​នោះ គាត់​បាន​រត់​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា+ ហើយ​ចាប់​កាន់​ស្នែង​ទី​បូជា។ យ៉ូអាប់​មិន​បាន​គាំទ្រ​អាប់សាឡំ​ទេ+ តែ​គាត់​បាន​ជួយ​ជ្រោម​ជ្រែង​អាដូនីយ៉ា។+ ២៩ បន្ទាប់​មក មាន​គេ​មក​ជម្រាប​ស្ដេច​សាឡូម៉ូន​ថា​៖ ​«​យ៉ូអាប់​បាន​រត់​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​នៅ​ជិត​ទី​បូជា​»។ ដូច្នេះ សាឡូម៉ូន​បង្គាប់​បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​ថា​៖ ​«​ចូរ​ទៅ​ប្រហារ​ជីវិត​គាត់​ទៅ!​»។ ៣០ បេនណាយ៉ា​ក៏​ទៅ​ឯ​ត្រសាល​របស់​ព្រះ​យេហូវ៉ា ហើយ​និយាយ​ទៅ​កាន់​យ៉ូអាប់​ថា​៖ ​«​ស្ដេច​បាន​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ចេញ​មក!›​»។ ប៉ុន្តែ គាត់​ឆ្លើយ​ថា​៖ ​«​ទេ! ខ្ញុំ​សុខ​ចិត្ត​ស្លាប់​នៅ​ទី​នេះ​»។ ដូច្នេះ បេនណាយ៉ា​ក៏​នាំ​ពាក្យ​របស់​យ៉ូអាប់​ទៅ​ជម្រាប​ស្ដេច​វិញ។ ៣១ រួច​មក ស្ដេច​និយាយ​ទៅ​បេនណាយ៉ា​ថា​៖ ​«​ធ្វើ​ដូច​សម្ដី​គាត់​ចុះ ចូរ​ប្រហារ​ជីវិត​គាត់ ហើយ​បញ្ចុះ​សព​គាត់​ទៅ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​និង​ពូជ​ពង្ស​ឪពុក​ខ្ញុំ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​យ៉ូអាប់​បាន​សម្លាប់​ដោយ​ឥត​ហេតុ​ឡើយ។+ ៣២ ព្រះ​យេហូវ៉ា​នឹង​ដាក់​ទោស​គាត់ ព្រោះ​គាត់​បាន​សម្លាប់​បុរស​ពីរ​នាក់​ដែល​សុចរិត​និង​ល្អ​ជាង​គាត់ គឺ​អាប់ណឺ+ជា​កូន​ណឺ ជា​មេ​ទ័ព​អ៊ីស្រាអែល+ និង​អាម៉េសា+ជា​កូន​យេធើ ជា​មេ​ទ័ព​យូដា+ តែ​ដាវីឌ​ឪពុក​ខ្ញុំ​មិន​បាន​ជ្រាប​សោះ។ ៣៣ បំណុល​ឈាម​នេះ​នឹង​ធ្លាក់​លើ​យ៉ូអាប់ និង​កូន​ចៅ​គាត់​ជា​រៀង​ដរាប។+ ប៉ុន្តែ សូម​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ជា​រៀង​រហូត​ដល់​ដាវីឌ និង​កូន​ចៅ ព្រម​ទាំង​តំណ​វង្ស និង​ការ​គ្រប់​គ្រង*របស់​គាត់​»។ ៣៤ បន្ទាប់​មក បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​ទៅ​ប្រហារ​យ៉ូអាប់​ឲ្យ​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្បែរ​ផ្ទះ​របស់​គាត់​ដែល​នៅ​តំបន់​ស្ងាត់​ជ្រងំ។ ៣៥ ស្ដេច​ក៏​បាន​តែង​តាំង​បេនណាយ៉ា+ជា​កូន​យេហូយ៉ាដា ឲ្យ​ធ្វើ​ជា​មេ​ទ័ព​ជំនួស​គាត់​វិញ ហើយ​ស្ដេច​បាន​ប្រគល់​តំណែង​របស់​អាប៊ីយ៉ាថា​ឲ្យ​ដល់​សេដុក+ជា​សង្ឃ។

៣៦ ក្រោយ​មក ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីមម៉ាយ+មក ហើយ​បង្គាប់​គាត់​ថា​៖ ​«​ចូរ​អ្នក​សង់​ផ្ទះ​មួយ​ក្នុង​ក្រុង​យេរូសាឡិម​ទៅ រួច​រស់​នៅ​ទី​នោះ ហើយ​កុំ​ចេញ​ពី​ក្រុង​ទៅ​កន្លែង​ណា​ទៀត​ឡើយ។ ៣៧ នៅ​ថ្ងៃ​ណា​ដែល​អ្នក​ចេញ ហើយ​ឆ្លង​ជ្រលង​គីដ្រុន+ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​»។ ៣៨ ស៊ីមម៉ាយ​តប​ទៅ​ស្ដេច​ថា​៖ ​«​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​គឺ​សម​គួរ​ណាស់។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​នឹង​ធ្វើ​តាម​ដូច​ដែល​លោក​ម្ចាស់​មាន​ប្រសាសន៍​»។ ដូច្នេះ ស៊ីមម៉ាយ​បាន​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​អស់​មួយ​រយៈ។

៣៩ លុះ​បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បម្រើ​ពីរ​នាក់​របស់​ស៊ីមម៉ាយ​បាន​រត់​ទៅ​ឯ​អាគីស+ជា​កូន​ម៉ាអាកា​ជា​ស្ដេច​ក្រុង​កាថ។ ថ្ងៃ​មួយ មាន​គេ​ប្រាប់​ស៊ីមម៉ាយ​ថា​៖ ​«​មើល! ខ្ញុំ​បម្រើ​របស់​អ្នក​នៅ​ក្នុង​ក្រុង​កាថ​»។ ៤០ ភ្លាម​នោះ ស៊ីមម៉ាយ​បាន​ចង​កែប​លា ហើយ​ទៅ​ជួប​អាគីស​នៅ​ក្រុង​កាថ ដើម្បី​ស្វែង​រក​ខ្ញុំ​បម្រើ​របស់​គាត់។ លុះ​ឃើញ​ហើយ ស៊ីមម៉ាយ​ក៏​នាំ​ខ្ញុំ​បម្រើ​ត្រឡប់​មក​វិញ។ ៤១ ពេល​នោះ មាន​គេ​ជម្រាប​សាឡូម៉ូន​ថា​៖ ​«​ស៊ីមម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាថ ហើយ​បាន​ត្រឡប់​មក​វិញ​ហើយ​»។ ៤២ ឮ​ដូច្នេះ ស្ដេច​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ស៊ីមម៉ាយ​មក ហើយ​ស្ដេច​សួរ​គាត់​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា ហើយ​មិន​បាន​ព្រមាន​អ្នក​ទេ​ឬ​ថា​៖ ‹នៅ​ថ្ងៃ​ណា​ដែល​អ្នក​ចេញ​ពី​ទី​នេះ​ទៅ​កន្លែង​ណា​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន›? ហើយ​តើ​អ្នក​មិន​បាន​និយាយ​មក​ខ្ញុំ​ទេ​ឬ​ថា​៖ ‹អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​គឺ​សម​គួរ​ណាស់›? អ្នក​ថែម​ទាំង​និយាយ​ថា​៖ ‹ខ្ញុំ​នឹង​ធ្វើ​តាម›​មែន​ទេ?+ ៤៣ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​គោរព​តាម​ពាក្យ​ដែល​អ្នក​បាន​ស្បថ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បង្គាប់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក?​»។ ៤៤ បន្ទាប់​មក ស្ដេច​និយាយ​ទៅ​ស៊ីមម៉ាយ​ថា​៖ ​«​អ្នក​ដឹង​ក្នុង​ចិត្ត​ហើយ​ថា​អ្នក​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​មក​លើ​ដាវីឌ​ឪពុក​ខ្ញុំ+ ឥឡូវ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អំពើ​អាក្រក់​ទាំង​នោះ​ធ្លាក់​លើ​អ្នក​វិញ។+ ៤៥ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ខ្ញុំ+ ហើយ​តាំង​បល្ល័ង្ក​របស់​ដាវីឌ​ឲ្យ​មាំ​ជា​រៀង​រហូត​»។ ៤៦ ក្រោយ​មក ស្ដេច​បាន​បញ្ជា​បេនណាយ៉ា​ជា​កូន​យេហូយ៉ាដា ឲ្យ​សម្លាប់​ស៊ីមម៉ាយ​ទៅ។+

រាជាណាចក្រ​របស់​សាឡូម៉ូន​ក៏​បាន​តាំង​ឡើង​យ៉ាង​មាំ​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក