បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • សេចក្ដី​វេទនា​ទី៨: សត្វ​កណ្ដូប (​១​-​២០​)

      • សេចក្ដី​វេទនា​ទី៩: ភាព​ងងឹត (​២១​-​២៩​)

ដំណើរចាកចេញ ១០:១

ឯកសារយោង

  • +ដច ៤:២១; ៩:៣៤
  • +ដច ៩:១៥, ១៦; ចសព ៧៨:១២; រ៉ូម ៩:១៧

ដំណើរចាកចេញ ១០:២

ឯកសារយោង

  • +ដច ១៣:៣, ៨; បច ៤:៩; ៦:២០-២២; ចសព ៤៤:១

ដំណើរចាកចេញ ១០:៣

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បម្រើ​»​

ឯកសារយោង

  • +ដច ៩:១៧

ដំណើរចាកចេញ ១០:៥

ឯកសារយោង

  • +ដច ៩:៣១, ៣២

ដំណើរចាកចេញ ១០:៦

ឯកសារយោង

  • +ដច ៩:២៤

ដំណើរចាកចេញ ១០:៩

ឯកសារយោង

  • +ដច ១០:២៥, ២៦
  • +ដច ៣:១៨; ៥:១

ដំណើរចាកចេញ ១០:១០

ឯកសារយោង

  • +ដច ១២:៣១, ៣២

ដំណើរចាកចេញ ១០:១៤

ឯកសារយោង

  • +ចសព ៧៨:៤៦
  • +ដច ១០:៥; ចសព ១០៥:៣៤, ៣៥

ដំណើរចាកចេញ ១០:១៨

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ម៉ូសេ

ឯកសារយោង

  • +ដច ៨:៣០, ៣១

ដំណើរចាកចេញ ១០:២០

ឯកសារយោង

  • +ដច ៧:៣; ១១:១០; រ៉ូម ៩:១៧, ១៨

ដំណើរចាកចេញ ១០:២២

ឯកសារយោង

  • +ចសព ១០៥:២៨

ដំណើរចាកចេញ ១០:២៣

ឯកសារយោង

  • +ដច ៨:២១, ២២; ៩:៣, ៦, ២៦; ១១:៧; ១២:១៣

ដំណើរចាកចេញ ១០:២៤

ឯកសារយោង

  • +ដច ៨:២៨; ៩:២៨

ដំណើរចាកចេញ ១០:២៥

ឯកសារយោង

  • +ដច ៣:១៨; ៥:៣

ដំណើរចាកចេញ ១០:២៧

ឯកសារយោង

  • +ដច ៤:២១; ១៤:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ១០:១ដច ៤:២១; ៩:៣៤
ដច. ១០:១ដច ៩:១៥, ១៦; ចសព ៧៨:១២; រ៉ូម ៩:១៧
ដច. ១០:២ដច ១៣:៣, ៨; បច ៤:៩; ៦:២០-២២; ចសព ៤៤:១
ដច. ១០:៣ដច ៩:១៧
ដច. ១០:៥ដច ៩:៣១, ៣២
ដច. ១០:៦ដច ៩:២៤
ដច. ១០:៩ដច ១០:២៥, ២៦
ដច. ១០:៩ដច ៣:១៨; ៥:១
ដច. ១០:១០ដច ១២:៣១, ៣២
ដច. ១០:១៤ចសព ៧៨:៤៦
ដច. ១០:១៤ដច ១០:៥; ចសព ១០៥:៣៤, ៣៥
ដច. ១០:១៨ដច ៨:៣០, ៣១
ដច. ១០:២០ដច ៧:៣; ១១:១០; រ៉ូម ៩:១៧, ១៨
ដច. ១០:២២ចសព ១០៥:២៨
ដច. ១០:២៣ដច ៨:២១, ២២; ៩:៣, ៦, ២៦; ១១:៧; ១២:១៣
ដច. ១០:២៤ដច ៨:២៨; ៩:២៨
ដច. ១០:២៥ដច ៣:១៨; ៥:៣
ដច. ១០:២៧ដច ៤:២១; ១៤:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ១០:១-២៩

ដំណើរចាកចេញ

១០ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​ទៅ​ជួប​ផារ៉ូ​ទៅ ព្រោះ​ខ្ញុំ​បាន​ឲ្យ​គាត់​និង​ពួក​អ្នក​បម្រើ​គាត់​មាន​ចិត្ត​រឹង​ទទឹង+ ដើម្បី​ខ្ញុំ​អាច​បង្ហាញ​សញ្ញា​សម្គាល់​របស់​ខ្ញុំ​នៅ​មុខ​គាត់+ ២ និង​ដើម្បី​ឲ្យ​អ្នក​អាច​ប្រកាស​ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ថា ខ្ញុំ​បាន​ដាក់​ទោស​ជន​ជាតិ​អេហ្ស៊ីប​ដល់​កម្រិត​ណា។ បន្ថែម​ទៅ​ទៀត អ្នក​អាច​ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ៗ​អំពី​សញ្ញា​សម្គាល់​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​គេ។+ ពេល​នោះ រាស្ត្រ​របស់​ខ្ញុំ​នឹង​ដឹង​ច្បាស់​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។

៣ ដូច្នេះ ម៉ូសេ​និង​អេរ៉ុន​បាន​ចូល​ទៅ​ជួប​ផារ៉ូ ហើយ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​បាន​មាន​ប្រសាសន៍​ថា​៖ ‹តើ​អ្នក​នៅ​តែ​ប្រឆាំង​នឹង​ខ្ញុំ​ដល់​កាល​ណា​ទៀត?+ ចូរ​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចាក​ចេញ​ទៅ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍*ខ្ញុំ។ ៤ ប៉ុន្តែ បើ​អ្នក​នៅ​តែ​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចាក​ចេញ​ទៅ​ទៀត នោះ​នៅ​ថ្ងៃ​ស្អែក​ខ្ញុំ​នឹង​បណ្ដាល​ឲ្យ​មាន​កណ្ដូប​ជា​ច្រើន​ហើរ​ចូល​ក្នុង​ស្រុក​របស់​អ្នក។ ៥ ពួក​វា​នឹង​មាន​ពាស​ពេញ​លើ​ផ្ទៃ​ដី រហូត​ដល់​មើល​ដី​លែង​ឃើញ ហើយ​ពួក​វា​នឹង​ស៊ី​ផល​ដំណាំ​ដែល​នៅ​សេស​សល់​ក្រោយ​ពី​ដុំ​ទឹក​កក​ធ្លាក់។ ពួក​វា​ថែម​ទាំង​ស៊ី​បំផ្លាញ​ដើម​ឈើ​ទាំង​ប៉ុន្មាន​ដែល​ដុះ​នៅ​ឯ​វាល​ផង​ដែរ។+ ៦ ពួក​វា​នឹង​ហើរ​ចូល​ក្នុង​វិមាន​អ្នក ផ្ទះ​របស់​ពួក​អ្នក​បម្រើ​អ្នក និង​ផ្ទះ​របស់​រាស្ត្រ​អ្នក។ ពួក​វា​នឹង​មាន​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​តាំង​ពី​បុព្វ​បុរស​អ្នក​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​នេះ មិន​ដែល​ជួប​ប្រទះ​ដូច​នោះ​ទេ›​»។+ ក្រោយ​ពី​និយាយ​រួច ម៉ូសេ​បាន​ចាក​ចេញ​ពី​ផារ៉ូ​ទៅ។

៧ បន្ទាប់​មក ពួក​អ្នក​បម្រើ​ផារ៉ូ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​តើ​បុរស​នេះ​នឹង​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​ដល់​កាល​ណា​ទៀត? សូម​លោក​ម្ចាស់​ឲ្យ​ពួក​គេ​ចាក​ចេញ​ទៅ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ពួក​គេ។ តើ​លោក​ម្ចាស់​មិន​ឃើញ​ស្រុក​អេហ្ស៊ីប​វិនាស​ហើយ​ទេ​ឬ?​»។ ៨ ដូច្នេះ ផារ៉ូ​បាន​ឲ្យ​គេ​ទៅ​ហៅ​ម៉ូសេ​និង​អេរ៉ុន​មក ហើយ​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ចូរ​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ។ ប៉ុន្តែ តើ​អ្នក​នឹង​នាំ​អ្នក​ណា​ខ្លះ​ទៅ​ជា​មួយ?​»។ ៩ ម៉ូសេ​បាន​ឆ្លើយ​ថា​៖ ​«​យើង​នឹង​ទៅ​ជា​មួយ​នឹង​ជន​រួម​ជាតិ​យើង គឺ​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទាំង​អស់+ ព្រោះ​យើង​នឹង​ធ្វើ​បុណ្យ​ជូន​ព្រះ​យេហូវ៉ា​»។+ ១០ ផារ៉ូ​បាន​និយាយ​ថា​៖ ​«​អ្នក​ឯង​រាល់​គ្នា​ច្បាស់​ជា​មាន​បំណង​អាក្រក់​ហើយ! បើ​ខ្ញុំ​ព្រម​ឲ្យ​អ្នក​រាល់​គ្នា​និង​កូន​ចៅ​អ្នក​រាល់​គ្នា​ចាក​ចេញ​ទៅ បាន​ន័យ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​អ្នក​ហើយ!+ ១១ ខ្ញុំ​មិន​ឲ្យ​ទៅ​ជា​ដាច់​ខាត! មាន​តែ​ពួក​ប្រុស​ៗ​ប៉ុណ្ណោះ​ទើប​អាច​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន ព្រោះ​អ្នក​ឯង​រាល់​គ្នា​បាន​សុំ​ដូច្នេះ​»។ និយាយ​រួច ផារ៉ូ​ក៏​បណ្ដេញ​ម៉ូសេ​និង​អេរ៉ុន​ចេញ​ពី​មុខ​គាត់​ទៅ។

១២ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​លើក​ដៃ​ទៅ​លើ​ស្រុក​អេហ្ស៊ីប ដើម្បី​ឲ្យ​ហ្វូង​កណ្ដូប​ហើរ​មក​លើ​ស្រុក​នេះ ហើយ​ពួក​វា​នឹង​ស៊ី​បំផ្លាញ​រុក្ខជាតិ គឺ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​សេស​សល់​ក្រោយ​ពី​ដុំ​ទឹក​កក​ធ្លាក់​»។ ១៣ ភ្លាម​នោះ ម៉ូសេ​បាន​លើក​ដំបង​ទៅ​លើ​ស្រុក​អេហ្ស៊ីប ហើយ​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​មក​លើ​ស្រុក​នោះ​មួយ​ថ្ងៃ​មួយ​យប់។ លុះ​ព្រឹក​ឡើង ខ្យល់​នោះ​បាន​បក់​នាំ​ហ្វូង​កណ្ដូប​មក។ ១៤ ហ្វូង​កណ្ដូប​បាន​ហើរ​ទៅ​ទុំ​នៅ​ពាស​ពេញ​ទឹក​ដី​ស្រុក​អេហ្ស៊ីប។+ ពួក​វា​មាន​ច្រើន​ក្រៃ​លែង​ដល់​ម្ល៉េះ+បាន​ជា​គេ​មិន​ដែល​ឃើញ​ឡើយ គឺ​តាំង​ពី​មុន​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ក៏​នឹង​មិន​មាន​ដូច្នោះ​ទៀត​ដែរ។ ១៥ ហ្វូង​កណ្ដូប​បាន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ស្រុក​អេហ្ស៊ីប​ទាំង​មូល ធ្វើ​ឲ្យ​ផ្ទៃ​ដី​នោះ​ទៅ​ជា​ខ្មៅ​ងងឹត។ ពួក​វា​បាន​ស៊ី​បំផ្លាញ​រុក្ខជាតិ​ទាំង​អស់ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ក្រោយ​ពី​ដុំ​ទឹក​កក​ធ្លាក់។ ក្នុង​ស្រុក​អេហ្ស៊ីប​ទាំង​មូល គ្មាន​សល់​ស្លឹក​ឈើ​ឬ​រុក្ខជាតិ​ខៀវ​ខ្ចី​នៅ​ឯ​វាល​ឡើយ។

១៦ ដូច្នេះ ផារ៉ូ​បាន​ឲ្យ​គេ​ទៅ​ហៅ​ម៉ូសេ​និង​អេរ៉ុន​មក​ជា​ប្រញាប់ ហើយ​ផារ៉ូ​និយាយ​ទៅ​កាន់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ហើយ។ ខ្ញុំ​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ដែរ។ ១៧ សូម​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ម្ដង​នេះ​ផង ហើយ​សូម​ជួយ​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​លោក​បញ្ឈប់​សេចក្ដី​វេទនា​ដ៏​ធំ​នេះ​ទៅ​»។ ១៨ ដូច្នេះ គាត់*បាន​ចេញ​ពី​ផារ៉ូ ហើយ​ទៅ​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា។+ ១៩ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្ដូរ​ទិស​ខ្យល់​ឲ្យ​បក់​យ៉ាង​ខ្លាំង​ចេញ​ពី​ទិស​ខាង​លិច​នាំ​យក​ហ្វូង​កណ្ដូប​ទៅ​ទម្លាក់​ក្នុង​សមុទ្រក្រហម ហើយ​គ្មាន​សល់​កណ្ដូប​ណា​មួយ​ក្នុង​ទឹក​ដី​អេហ្ស៊ីប​ទៀត​ឡើយ។ ២០ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង​ដូច​មុន។+ ដូច្នេះ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។

២១ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ភាព​ងងឹត​សូន្យសុង​មក​គ្រប​ដណ្ដប់​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល​»។ ២២ ភ្លាម​នោះ ម៉ូសេ​បាន​លើក​ដៃ​ទៅ​លើ​មេឃ ហើយ​ក៏​មាន​ភាព​ងងឹត​សូន្យសុង​នៅ​ទូ​ទាំង​ស្រុក​អេហ្ស៊ីប​អស់​រយៈ​ពេល​បី​ថ្ងៃ។+ ២៣ ក្នុង​អំឡុង​ពេល​នោះ ជន​ជាតិ​អេហ្ស៊ីប​មើល​គ្នា​ពុំ​ឃើញ​ទេ ហើយ​ក៏​មិន​អាច​ចេញ​ទៅ​ណា​មក​ណា​បាន​ដែរ។ ប៉ុន្តែ នៅ​តំបន់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ មាន​ពន្លឺ​ដូច​ធម្មតា។+ ២៤ ពេល​នោះ ផារ៉ូ​បាន​ឲ្យ​គេ​ទៅ​ហៅ​ម៉ូសេ​មក ហើយ​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​ចូរ​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា+ជា​មួយ​នឹង​កូន​ចៅ​អ្នក​ចុះ តែ​មិន​ត្រូវ​នាំ​យក​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ជា​មួយ​ទេ​»។ ២៥ ម៉ូសេ​បាន​និយាយ​ថា​៖ ​«​អ្នក​ត្រូវ​ផ្ដល់​សត្វ​ឲ្យ​យើង​ទុក​ជូន​ជា​គ្រឿង​បូជា​និង​គ្រឿង​បូជា​ដុត ព្រោះ​យើង​នឹង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង។+ ២៦ ឯ​ហ្វូង​សត្វ​របស់​យើង យើង​នឹង​យក​ទៅ​ជា​មួយ សូម្បី​តែ​មួយ​ក៏​មិន​ទុក​នៅ​ទី​នេះ​ដែរ ព្រោះ​យើង​នឹង​យក​សត្វ​ខ្លះ​ទុក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា តែ​យើង​មិន​ទាន់​ដឹង​ថា​ត្រូវ​ជូន​អ្វី​ខ្លះ​ដល់​ព្រះ​យេហូវ៉ា​ទេ ទាល់​តែ​ទៅ​ដល់​ទី​នោះ​សិន​»។ ២៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ផារ៉ូ​មាន​ចិត្ត​រឹង​ទទឹង​ដូច​មុន។ ដូច្នេះ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​ទេ។+ ២៨ ផារ៉ូ​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ចេញ​ពី​មុខ​ខ្ញុំ​ទៅ! កុំ​មក​ជួប​ខ្ញុំ​ទៀត ព្រោះ​នៅ​ថ្ងៃ​ណា​ដែល​អ្នក​ឯង​មក​ជួប​មុខ​ខ្ញុំ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!​»។ ២៩ ម៉ូសេ​ក៏​បាន​តប​ទៅ​វិញ​ថា​៖ ​«​ឲ្យ​ដូច​សម្ដី​អ្នក​ចុះ ខ្ញុំ​នឹង​មិន​មក​ជួប​មុខ​អ្នក​ម្ដង​ទៀត​ឡើយ​»។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក