បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • សុបិន​របស់​យ៉ូសែប (​១​-​១១​)

      • យ៉ូសែប​និង​បង​ប្រុស​ៗ​របស់​គាត់​ដែល​មាន​ចិត្ត​ច្រណែន (​១២​-​២៤​)

      • យ៉ូសែប​បាន​ត្រូវ​លក់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ (​២៥​-​៣៦​)

ដើមកំណើត ៣៧:១

ឯកសារយោង

  • +ដក ២៣:៣, ៤; ២៨:១, ៤; ហេ ១១:៨, ៩

ដើមកំណើត ៣៧:២

ឯកសារយោង

  • +ដក ៣០:២៥; ៤៦:១៩
  • +ដក ៤៧:៣
  • +ដក ៣៥:២៥
  • +ដក ៣៥:២៦

ដើមកំណើត ៣៧:៣

ឯកសារយោង

  • +១ប្រ ២:១, ២

ដើមកំណើត ៣៧:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ១

ដើមកំណើត ៣៧:៥

ឯកសារយោង

  • +ដក ៣៧:១៩

ដើមកំណើត ៣៧:៧

ឯកសារយោង

  • +ដក ៤២:៦, ៩

ដើមកំណើត ៣៧:៨

ឯកសារយោង

  • +ដក ៤៥:៨; ៤៩:២៦

ដើមកំណើត ៣៧:៩

ឯកសារយោង

  • +ដក ៤៤:១៤; ៤៥:៩

ដើមកំណើត ៣៧:១១

ឯកសារយោង

  • +សកម្ម ៧:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ១

ដើមកំណើត ៣៧:១២

ឯកសារយោង

  • +ដក ៣៣:១៨

ដើមកំណើត ៣៧:១៤

ឯកសារយោង

  • +ដក ២៣:១៩; ៣៥:២៧

ដើមកំណើត ៣៧:១៩

ឯកសារយោង

  • +ដក ៣៧:៥

ដើមកំណើត ៣៧:២១

ឯកសារយោង

  • +ដក ៤៩:៣
  • +ដក ៩:៥; ដច ២០:១៣

ដើមកំណើត ៣៧:២២

ឯកសារយោង

  • +ដក ៤២:២១
  • +ដក ៤:៨, ១០; ៤២:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ២

ដើមកំណើត ៣៧:២៣

ឯកសារយោង

  • +ដក ៣៧:៣

ដើមកំណើត ៣៧:២៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ឡាប់ដានិម​»​

  • *

    ឬ​«​ប្រេង​បាលសាម​»​

  • *

    គេ​យក​ជ័រ​ពី​សម្បក​ឈើ​នេះ​ទៅ​ធ្វើ​ជា​គ្រឿង​ក្រអូប

ឯកសារយោង

  • +ដក ២៥:១២
  • +ដក ៤៣:១១

ដើមកំណើត ៣៧:២៦

ឯកសារយោង

  • +ដក ៤:៨, ១០

ដើមកំណើត ៣៧:២៧

ឯកសារយោង

  • +សកម្ម ៧:៩

ដើមកំណើត ៣៧:២៨

កំណត់សម្គាល់

  • *

    ឬ​«​ឈ្មួញ​ពួក​ម៉ាឌាន​»​

ឯកសារយោង

  • +ដក ២៥:១, ២
  • +ដក ៤០:១៥; ៤៥:៤; ចសព ១០៥:១៧

ដើមកំណើត ៣៧:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ២

ដើមកំណើត ៣៧:៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៥/២០២០, ទំ.  ២

ដើមកំណើត ៣៧:៣២

ឯកសារយោង

  • +ដក ៣៧:៣

ដើមកំណើត ៣៧:៣៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០១០, ទំ.  ១៦

ដើមកំណើត ៣៧:៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០១០, ទំ.  ១៦

    ១/៩/១៩៩៥, ទំ.  ៧

ដើមកំណើត ៣៧:៣៥

កំណត់សម្គាល់

  • *

    ឬ​«​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ចូល​ក្នុង​ផ្នូរ​»។ ​«​ផ្នូរ​»​ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឯកសារយោង

  • +ដក ៤២:៣៨; ៤៤:២៩; ចសព ៨៩:៤៨; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/១៩៩៥, ទំ.  ៧

    រស់នៅជានិរន្តរ៍, ទំ.  ៨៣

ដើមកំណើត ៣៧:៣៦

ឯកសារយោង

  • +ដក ៤០:២, ៣
  • +ដក ៣៩:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣៧:១ដក ២៣:៣, ៤; ២៨:១, ៤; ហេ ១១:៨, ៩
ដក. ៣៧:២ដក ៣០:២៥; ៤៦:១៩
ដក. ៣៧:២ដក ៤៧:៣
ដក. ៣៧:២ដក ៣៥:២៥
ដក. ៣៧:២ដក ៣៥:២៦
ដក. ៣៧:៣១ប្រ ២:១, ២
ដក. ៣៧:៥ដក ៣៧:១៩
ដក. ៣៧:៧ដក ៤២:៦, ៩
ដក. ៣៧:៨ដក ៤៥:៨; ៤៩:២៦
ដក. ៣៧:៩ដក ៤៤:១៤; ៤៥:៩
ដក. ៣៧:១១សកម្ម ៧:៩
ដក. ៣៧:១២ដក ៣៣:១៨
ដក. ៣៧:១៤ដក ២៣:១៩; ៣៥:២៧
ដក. ៣៧:១៩ដក ៣៧:៥
ដក. ៣៧:២១ដក ៤៩:៣
ដក. ៣៧:២១ដក ៩:៥; ដច ២០:១៣
ដក. ៣៧:២២ដក ៤២:២១
ដក. ៣៧:២២ដក ៤:៨, ១០; ៤២:២២
ដក. ៣៧:២៣ដក ៣៧:៣
ដក. ៣៧:២៥ដក ២៥:១២
ដក. ៣៧:២៥ដក ៤៣:១១
ដក. ៣៧:២៦ដក ៤:៨, ១០
ដក. ៣៧:២៧សកម្ម ៧:៩
ដក. ៣៧:២៨ដក ២៥:១, ២
ដក. ៣៧:២៨ដក ៤០:១៥; ៤៥:៤; ចសព ១០៥:១៧
ដក. ៣៧:៣២ដក ៣៧:៣
ដក. ៣៧:៣៥ដក ៤២:៣៨; ៤៤:២៩; ចសព ៨៩:៤៨; អទ ៩:១០; ហូ ១៣:១៤; សកម្ម ២:២៧; បប ២០:១៣
ដក. ៣៧:៣៦ដក ៤០:២, ៣
ដក. ៣៧:៣៦ដក ៣៩:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣៧:១-៣៦

ដើមកំណើត

៣៧ យ៉ាកុប​បន្ត​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​គាត់​ធ្លាប់​រស់​នៅ​ជា​ជន​បរទេស។+

២ នេះ​ជា​កំណត់​ហេតុ​អំពី​ក្រុម​គ្រួសារ​របស់​យ៉ាកុប។

កាល​ដែល​យ៉ូសែប+មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​ជួយ​ឃ្វាល​ហ្វូង​ចៀម+ជា​មួយ​នឹង​បង​ប្រុស​ៗ​របស់​គាត់។ ពួក​គេ​ជា​កូន​របស់​ប៊ីលហា+និង​ស៊ីលផា+ជា​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​ប្រាប់​ឪពុក​អំពី​ទង្វើ​អាក្រក់​របស់​បង​ៗ​គាត់។ ៣ អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូន​ៗ​ឯ​ទៀត+ ព្រោះ​យ៉ូសែប​បាន​កើត​មក​នៅ​ពេល​ដែល​គាត់​មាន​វ័យ​ចាស់​ហើយ។ អ៊ីស្រាអែល​បាន​ឲ្យ​គេ​ដេរ​អាវ​វែង​ស្អាត​មួយ​សម្រាប់​យ៉ូសែប។ ៤ ពេល​បង​ៗ​យ៉ូសែប​បាន​ឃើញ​ថា​ឪពុក​ស្រឡាញ់​គាត់​ជាង​ពួក​គេ នោះ​ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្អប់​គាត់ ហើយ​មិន​ចង់​និយាយ​ដោយ​សប្បុរស​ដាក់​គាត់​ទេ។

៥ ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្ដិ ហើយ​គាត់​បាន​ប្រាប់​សុបិន​នោះ​ដល់​បង​ៗ​របស់​គាត់។+ នេះ​ធ្វើ​ឲ្យ​ពួក​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ ៦ គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​ចង់​ប្រាប់​បង​ៗ។ ៧ ខ្ញុំ​បាន​ឃើញ​ពួក​យើង​កំពុង​ចង​កណ្ដាប់​ស្រូវ​នៅ​កណ្ដាល​វាល​ស្រែ។ ពេល​នោះ កណ្ដាប់​ស្រូវ​ខ្ញុំ​ឈរ​ឡើង ហើយ​កណ្ដាប់​ស្រូវ​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ​វិញ រួច​ឱន​គោរព​កណ្ដាប់​ស្រូវ​ខ្ញុំ​»។+ ៨ បង​ៗ​គាត់​បាន​តប​ថា​៖ ​«​តើ​ឯង​ចង់​តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លើ​យើង​ឬ?​»។+ ដូច្នេះ ពួក​គេ​រឹតតែ​ស្អប់​គាត់​ខ្លាំង​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​គាត់​ប្រាប់​អំពី​សុបិន​នោះ។

៩ ក្រោយ​មក យ៉ូសែប​យល់​សប្ដិ​មួយ​ទៀត ហើយ​គាត់​ក៏​ប្រាប់​បង​ៗ​គាត់​ថា​៖ ​«​ខ្ញុំ​មាន​សុបិន​មួយ​ទៀត។ លើក​នេះ ខ្ញុំ​ឃើញ​ដួង​អាទិត្យ ដួង​ចន្ទ និង​ផ្កាយ​១១​ដួង មក​ក្រាប​គោរព​ខ្ញុំ​»។+ ១០ បន្ទាប់​មក គាត់​បាន​ប្រាប់​សុបិន​ដល់​ឪពុក ពេល​នោះ​បង​ប្អូន​គាត់​ក៏​នៅ​ជា​មួយ​ដែរ រួច​ឪពុក​គាត់​ស្ដី​បន្ទោស​គាត់​ថា​៖ ​«​កូន​យល់​សប្ដិ​ដូច​នេះ មាន​ន័យ​យ៉ាង​ណា? តើ​ឪពុក​ម្ដាយ​និង​បង​ប្អូន​កូន​នឹង​ត្រូវ​មក​ក្រាប​គោរព​កូន​ដែរ​ឬ?​»។ ១១ ឪពុក​គាត់​បាន​រក្សា​ទុក​ពាក្យ​ទាំង​នោះ​ក្នុង​ចិត្ត។ ឯ​បង​ៗ​គាត់​វិញ ពួក​គេ​ច្រណែន​នឹង​គាត់​យ៉ាង​ខ្លាំង។+

១២ នៅ​ពេល​មួយ បង​ៗ​យ៉ូសែប​បាន​ចេញ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក​នៅ​ក្បែរ​ក្រុង​ស៊ីគឹម។+ ១៣ ក្រោយ​មក អ៊ីស្រាអែល​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​បង​ៗ​កូន​កំពុង​ឃ្វាល​ចៀម​នៅ​ក្បែរ​ក្រុង​ស៊ីគឹម។ ដូច្នេះ ពុក​ចង់​ឲ្យ​កូន​ទៅ​ឯ​ពួក​គេ​»។ យ៉ូសែប​បាន​ឆ្លើយ​ថា​៖ ​«​បាទ​លោក​ឪពុក!​»។ ១៤ អ៊ីស្រាអែល​បាន​បន្ថែម​ថា​៖ ​«​ចូរ​កូន​ទៅ​សួរ​សុខ​ទុក្ខ​បង​ៗ​កូន ហើយ​មើល​ថា​ហ្វូង​ចៀម​យ៉ាង​ណា​ដែរ រួច​នាំ​ដំណឹង​មក​ប្រាប់​ពុក​វិញ​»។ ក្រោយ​ពី​ប្រាប់​រួច គាត់​ក៏​ឲ្យ​យ៉ូសែប​ធ្វើ​ដំណើរ​ពី​ជ្រលង​ភ្នំ​ហេប្រុន+ទៅ​ក្រុង​ស៊ីគឹម។ ១៥ ពេល​យ៉ូសែប​កំពុង​ដើរ​ទៅ​មក​នៅ​ឯ​វាល មាន​បុរស​ម្នាក់​បាន​ឃើញ​គាត់ ហើយ​សួរ​ថា​៖ ​«​តើ​អ្នក​កំពុង​រក​អ្នក​ណា​ដែរ?​»។ ១៦ គាត់​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​កំពុង​រក​បង​ៗ​ខ្ញុំ។ តើ​អ្នក​ដឹង​ថា​ពួក​គាត់​ឃ្វាល​ហ្វូង​ចៀម​នៅ​ឯ​ណា​ទេ?​»។ ១៧ បុរស​នោះ​ឆ្លើយ​ថា​៖ ​«​ពួក​គេ​ចាក​ចេញ​ពី​ទី​នេះ​ហើយ។ ខ្ញុំ​ឮ​ពួក​គេ​និយាយ​គ្នា​ថា​៖ ‹តោះ​យើង​ទៅ​ក្រុង​ដូថាន់›​»។ ដូច្នេះ យ៉ូសែប​បាន​ទៅ​តាម ហើយ​ឃើញ​បង​ៗ​គាត់​នៅ​ទី​នោះ។

១៨ ពេល​យ៉ូសែប​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់ ពួក​គេ​បាន​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​ពួក​គេ​រៀប​គម្រោង​សម្លាប់​គាត់​ចោល។ ១៩ ពួក​គេ​និយាយ​ថា​៖ ​«​នុ៎ះ​ន៏! មេ​យល់​សប្ដិ​មក​ហើយ។+ ២០ ចូរ​យើង​សម្លាប់​គាត់​ចោល ហើយ​បោះ​ទៅ​ក្នុង​អណ្ដូង​ទៅ។ រួច​យើង​នឹង​និយាយ​ថា​សត្វ​សាហាវ​បាន​ហែក​គាត់​ស៊ី​ហើយ។ ចាំ​មើល៍​ៗ សុបិន​គាត់​អាច​កើត​ឡើង​បាន​ឬ​មិន​បាន​»។ ២១ ឮ​ដូច្នេះ រូបេន+ព្យាយាម​ជួយ​សង្គ្រោះ​យ៉ូសែប ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​កុំ​សម្លាប់​គាត់​អី​»។+ ២២ គាត់​បាន​បន្ថែម​ថា​៖ ​«​ចូរ​បោះ​គាត់​ទៅ​ក្នុង​អណ្ដូង​នៅ​តំបន់​ស្ងាត់​ជ្រងំ​នេះ​ទៅ​បាន​ហើយ+ កុំ​ដល់​ថ្នាក់​សម្លាប់​គាត់​អី​»។+ រូបេន​និយាយ​ដូច្នេះ​ក្នុង​បំណង​ជួយ​សង្គ្រោះ​យ៉ូសែប ឲ្យ​ត្រឡប់​ទៅ​ឪពុក​គាត់​វិញ។

២៣ ពេល​យ៉ូសែប​បាន​ទៅ​ដល់​ភ្លាម បង​ៗ​គាត់​បាន​នាំ​គ្នា​ចាប់​គាត់​ដោះ​អាវ​វែង​ដ៏​ស្អាត​ចេញ+ ២៤ ហើយ​ពួក​គេ​យក​គាត់​ទៅ​បោះ​ក្នុង​អណ្ដូង​មួយ តែ​អណ្ដូង​នោះ​គ្មាន​ទឹក​ទេ។

២៥ រួច​មក ពួក​គេ​អង្គុយ​បរិភោគ​អាហារ។ ពេល​នោះ ពួក​គេ​ក្រឡេក​ទៅ​ឃើញ​ក្បួន​អូដ្ឋ​របស់​ពួក​អ៊ីសម៉ាអែល+ កំពុង​ធ្វើ​ដំណើរ​មក​ពី​ស្រុក​គីលាត។ ពួក​អ៊ីសម៉ាអែល​កំពុង​នាំ​យក​ជ័រ​ក្រអូប* ប្រេង​ក្រអូប* និង​សម្បក​ឈើ​ក្រអូប*+ ទៅ​ស្រុក​អេហ្ស៊ីប។ ២៦ យូដា​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​បើ​សម្លាប់​គាត់​ចោល យើង​គ្មាន​ចំណេញ​អី​ទេ ថែម​ទាំង​ត្រូវ​លាក់​បាំង​រឿង​នោះ​ទៀត​ផង។+ ២៧ ដូច្នេះ ចូរ​យើង​លក់​គាត់+ឲ្យ​ពួក​អ៊ីសម៉ាអែល​ទៅ។ កុំ​សម្លាប់​គាត់​អី ព្រោះ​គាត់​ជា​ប្អូន​យើង ជា​សាច់​ឈាម​យើង​ដែរ​»។ ម្ល៉ោះ​ហើយ ពួក​គេ​ក៏​ស្ដាប់​តាម​យោបល់​យូដា។ ២៨ ពួក​គេ​បាន​យោង​យ៉ូសែប​ឡើង​ពី​អណ្ដូង​វិញ ហើយ​លក់​គាត់​ឲ្យ​ពួក​ឈ្មួញ​អ៊ីសម៉ាអែល*+ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់។ ពួក​គេ​លក់​គាត់​ក្នុង​តម្លៃ​ប្រាក់​២០​ដុំ។+ បន្ទាប់​មក ពួក​ឈ្មួញ​ទាំង​នោះ​ក៏​នាំ​យ៉ូសែប​ទៅ​ស្រុក​អេហ្ស៊ីប។

២៩ ក្រោយ​មក រូបេន​បាន​ត្រឡប់​ទៅ​ឯ​អណ្ដូង​ទឹក​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​នោះ​ទេ ហើយ​គាត់​ក៏​ចាប់​ហែក​អាវ​ខ្លួន។ ៣០ រួច​គាត់​បាន​ទៅ​ជួប​ប្អូន​ៗ​គាត់ ហើយ​ស្រែក​ថា​៖ ​«​បាត់​យ៉ូសែប​ហើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ?​»។

៣១ ដូច្នេះ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ពពែ​ឈ្មោល​មួយ ហើយ​យក​អាវ​វែង​ដ៏​ស្អាត​របស់​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម​ពពែ​នោះ។ ៣២ ក្រោយ​មក ពួក​គេ​បាន​ផ្ញើ​អាវ​នោះ​ទៅ​ឲ្យ​ឪពុក ហើយ​ផ្ដាំ​ថា​៖ ​«​យើង​បាន​ប្រទះ​ឃើញ​អាវ​នេះ។ សូម​លោក​ឪពុក​ពិនិត្យ​មើល​អាវ​នេះ តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន​ឬ​មិន​មែន​»។+ ៣៣ ក្រោយ​ពី​ពិនិត្យ​មើល​រួច អ៊ីស្រាអែល​បាន​ស្រែក​ថា​៖ ​«​នេះ​ជា​អាវ​កូន​ខ្ញុំ! សត្វ​សាហាវ​ច្បាស់​ជា​ហែក​ស៊ី​យ៉ូសែប​កូន​ខ្ញុំ​ហើយ!​»។ ៣៤ ដូច្នេះ យ៉ាកុប​បាន​ចាប់​ហែក​អាវ​ខ្លួន ហើយ​ស្លៀក​បាវ រួច​កាន់​ទុក្ខ​កូន​គាត់​អស់​ជា​យូរ​ថ្ងៃ។ ៣៥ កូន​ប្រុស​ស្រី​របស់​គាត់​បាន​ព្យាយាម​សម្រាល​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​សម្រាល​ទុក្ខ​របស់​ពួក​គេ​ទេ ហើយ​គាត់​នៅ​តែ​យំ​ស្ដាយ​ស្រណោះ​យ៉ូសែប។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​កាន់​ទុក្ខ​កូន​ខ្ញុំ​រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លាប់!​»។*+

៣៦ ពេល​ទៅ​ដល់​ស្រុក​អេហ្ស៊ីប ពួក​ម៉ាឌាន​បាន​លក់​យ៉ូសែប​ឲ្យ​ប៉ូទីផា។ ប៉ូទីផា​ជា​មេ​អង្គរក្ស+ និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ផារ៉ូ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក