បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ាកុប​បង្គាប់​ឲ្យ​បោះ​ចោល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ (​១​-​៤​)

      • យ៉ាកុប​ត្រឡប់​ទៅ​បេតអែល​វិញ (​៥​-​១៥​)

      • កំណើត​បេនយ៉ាមីន។ រ៉ាជែល​ស្លាប់ (​១៦​-​២០​)

      • កូន​ប្រុស​១២​នាក់​របស់​អ៊ីស្រាអែល (​២១​-​២៦​)

      • អ៊ីសាក​ស្លាប់ (​២៧​-​២៩​)

ដើមកំណើត ៣៥:១

ឯកសារយោង

  • +ដក ២៨:១៩; ៣១:១៣
  • +ដក ២៧:៤២-៤៤

ដើមកំណើត ៣៥:២

ឯកសារយោង

  • +ដក ៣១:១៩; បច ៥:៧; យ៉ូស ២៣:៧; ១កូ ១០:១៤

ដើមកំណើត ៣៥:៣

ឯកសារយោង

  • +ដក ២៨:១៣, ១៥; ៣១:៤២

ដើមកំណើត ៣៥:៦

ឯកសារយោង

  • +ដក ២៨:១៩

ដើមកំណើត ៣៥:៧

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ព្រះ​នៃ​បេតអែល​»​

ឯកសារយោង

  • +ដក ២៨:២០-២២

ដើមកំណើត ៣៥:៨

កំណត់សម្គាល់

  • *

    ភាសា​អង់គ្លេស​ដើម​នេះ​ឈ្មោះ​ថា​ដើម​អូក

  • *

    មាន​ន័យ​ថា​«​ដើម​អូក​ទឹក​ភ្នែក​»​

ឯកសារយោង

  • +ដក ២៤:៥៩

ដើមកំណើត ៣៥:១០

ឯកសារយោង

  • +ដក ២៥:២៦; ២៧:៣៦
  • +ដក ៣២:២៨

ដើមកំណើត ៣៥:១១

ឯកសារយោង

  • +ដក ១៧:១; ដច ៦:៣; បប ១៥:៣
  • +ដក ៤៨:៣, ៤
  • +ដក ១៧:៥, ៦; យ៉ូន ១២:១៣

ដើមកំណើត ៣៥:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +ដក ១៥:១៨; បច ៣៤:៤

ដើមកំណើត ៣៥:១៤

ឯកសារយោង

  • +ដក ២៨:១៨

ដើមកំណើត ៣៥:១៥

ឯកសារយោង

  • +ដក ២៨:១៩

ដើមកំណើត ៣៥:១៧

ឯកសារយោង

  • +ដក ៣០:២២-២៤

ដើមកំណើត ៣៥:១៨

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​កូន​នៃ​ទំនួញ​ខ្ញុំ​»​

  • *

    មាន​ន័យ​ថា​«​កូន​នៃ​ដៃ​ស្ដាំ​»​

ឯកសារយោង

  • +ដក ៤៦:២១; ៤៩:២៧; បច ៣៣:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/១៩៩៩, ទំ.  ១៧

ដើមកំណើត ៣៥:១៩

ឯកសារយោង

  • +ដក ៤៨:៧; មីកា ៥:២; ម៉ាថ ២:៦

ដើមកំណើត ៣៥:២២

ឯកសារយោង

  • +ដក ៤៩:៣, ៤; ១ប្រ ៥:១

ដើមកំណើត ៣៥:២៣

ឯកសារយោង

  • +ដក ៤៩:៣

ដើមកំណើត ៣៥:២៧

ឯកសារយោង

  • +ដក ៣១:១៧, ១៨
  • +ដក ១៥:១៣; ហេ ១១:៩

ដើមកំណើត ៣៥:២៨

ឯកសារយោង

  • +ដក ២៥:២០, ២៦

ដើមកំណើត ៣៥:២៩

ឯកសារយោង

  • +ដក ៤៩:៣០, ៣១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣៥:១ដក ២៨:១៩; ៣១:១៣
ដក. ៣៥:១ដក ២៧:៤២-៤៤
ដក. ៣៥:២ដក ៣១:១៩; បច ៥:៧; យ៉ូស ២៣:៧; ១កូ ១០:១៤
ដក. ៣៥:៣ដក ២៨:១៣, ១៥; ៣១:៤២
ដក. ៣៥:៦ដក ២៨:១៩
ដក. ៣៥:៧ដក ២៨:២០-២២
ដក. ៣៥:៨ដក ២៤:៥៩
ដក. ៣៥:១០ដក ២៥:២៦; ២៧:៣៦
ដក. ៣៥:១០ដក ៣២:២៨
ដក. ៣៥:១១ដក ១៧:១; ដច ៦:៣; បប ១៥:៣
ដក. ៣៥:១១ដក ៤៨:៣, ៤
ដក. ៣៥:១១ដក ១៧:៥, ៦; យ៉ូន ១២:១៣
ដក. ៣៥:១២ដក ១៥:១៨; បច ៣៤:៤
ដក. ៣៥:១៤ដក ២៨:១៨
ដក. ៣៥:១៥ដក ២៨:១៩
ដក. ៣៥:១៧ដក ៣០:២២-២៤
ដក. ៣៥:១៨ដក ៤៦:២១; ៤៩:២៧; បច ៣៣:១២
ដក. ៣៥:១៩ដក ៤៨:៧; មីកា ៥:២; ម៉ាថ ២:៦
ដក. ៣៥:២២ដក ៤៩:៣, ៤; ១ប្រ ៥:១
ដក. ៣៥:២៣ដក ៤៩:៣
ដក. ៣៥:២៧ដក ៣១:១៧, ១៨
ដក. ៣៥:២៧ដក ១៥:១៣; ហេ ១១:៩
ដក. ៣៥:២៨ដក ២៥:២០, ២៦
ដក. ៣៥:២៩ដក ៤៩:៣០, ៣១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣៥:១-២៩

ដើមកំណើត

៣៥ ក្រោយ​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ទៅ​រស់​នៅ​ក្នុង​ក្រុង​បេតអែល+ នៅ​ទី​នោះ ចូរ​ធ្វើ​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​លេច​មក​ជួប​អ្នក កាល​ដែល​អ្នក​រត់​គេច​ពី​អេសាវ​បង​របស់​អ្នក​»។+

២ បន្ទាប់​មក យ៉ាកុប​បាន​ប្រាប់​ក្រុម​គ្រួសារ​គាត់ និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​ថា​៖ ​«​ចូរ​ប្រមូល​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ​យក​ទៅ​បោះ​ចោល+ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ទៅ។ ៣ ចូរ​យើង​ឡើង​ទៅ​ក្រុង​បេតអែល នៅ​ទី​នោះ​ខ្ញុំ​នឹង​សង់​ទី​បូជា​មួយ​ជូន​ព្រះ​ពិត ជា​ព្រះ​ដែល​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​ទៅ លោក​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»។+ ៤ ដូច្នេះ ពួក​គេ​បាន​ប្រគល់​រូប​ព្រះ​របស់​ជន​ជាតិ​ដទៃ និង​ក្រវិល​របស់​ពួក​គេ​ឲ្យ​ដល់​យ៉ា​កុប។ រួច​យ៉ាកុប​បាន​យក​ទៅ​កប់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ​ក្បែរ​ក្រុង​ស៊ីគឹម។

៥ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ទៅ ហើយ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ ព្រះ​បានធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ហេតុនេះ អ្នក​ទាំង​នោះ​មិន​ហ៊ាន​ដេញ​តាម​យ៉ាកុប​និង​កូន​ចៅ​របស់​គាត់​ទេ។ ៦ ក្រោយ​មក យ៉ាកុប​និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់ បាន​មក​ដល់​ក្រុង​លូស+ជា​ក្រុង​បេតអែល​ក្នុង​ស្រុក​កាណាន។ ៧ នៅ​ទី​នោះ គាត់​បាន​សង់​ទី​បូជា​មួយ ហើយ​គាត់​បាន​ហៅ​កន្លែង​នោះ​ថា​អែលបេតអែល* ព្រោះ​នៅ​ទី​នោះ​ព្រះ​ពិត​បាន​លេច​មក​ជួប​គាត់​កាល​ដែល​គាត់​រត់​គេច​ពី​បង​ប្រុស​របស់​គាត់។+ ៨ ក្រោយ​មក ដេបូរ៉ា+ជា​មេ​ដោះរបស់​រេបិកា​បាន​ស្លាប់ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ*ជិត​ក្រុង​បេតអែល។ ដូច្នេះ គាត់​បាន​ហៅ​ដើម​នោះ​ថា​អាល់ឡនបាកុត។*

៩ ក្នុង​អំឡុង​ពេល​យ៉ាកុប​ធ្វើ​ដំណើរ​ពី​តំបន់​ប៉ាដាន់​អេ​រ៉ាម ព្រះ​បាន​លេច​មក​ជួប​គាត់​ម្ដង​ទៀត ហើយ​លោក​បាន​ឲ្យ​ពរ​គាត់។ ១០ ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ឈ្មោះ​អ្នក​លែង​ជា​យ៉ាកុប+ទៀត​ហើយ តែ​ជា​អ៊ីស្រាអែល​វិញ​»។ ដូច្នេះ តាំង​ពី​នោះ​មក​ព្រះ​បាន​ហៅ​គាត់​ថា​អ៊ីស្រាអែល។+ ១១ ព្រះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។+ ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង។ ប្រជា​ជាតិ​ជា​ច្រើន+និង​បណ្ដា​ស្ដេច​នឹង​កើត​ចេញ​ពី​អ្នក។+ ១២ ឯ​ទឹក​ដី​ដែល​ខ្ញុំ​បាន​ឲ្យ​អាប្រាហាំ​និង​អ៊ីសាក ខ្ញុំ​នឹង​ប្រគល់​ឲ្យ​អ្នក​និង​កូន​ចៅ*អ្នក​ត​រៀង​ទៅ​»។+ ១៣ ក្រោយ​មាន​ប្រសាសន៍​រួច ព្រះ​ក៏​ចាក​ចេញ​ពី​គាត់​ទៅ។

១៤ ដូច្នេះ យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​នៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​គាត់។ រួច​គាត់​បាន​ច្រួច​គ្រឿង​បូជា​ជា​ស្រា​និង​ចាក់​ប្រេង​នៅ​លើ​បង្គោល​នោះ។+ ១៥ យ៉ាកុប​នៅ​តែ​ហៅ​កន្លែង​ដែល​ព្រះ​បាន​មាន​ប្រសាសន៍​មក​កាន់​គាត់​ថា​បេតអែល។+

១៦ បន្ទាប់​មក ពួក​គេ​បាន​ចាក​ចេញ​ពី​បេតអែល។ មុន​ទៅ​ដល់​ក្រុង​អេ​ប្រា រ៉ាជែល​បាន​ឈឺ​ពោះ​សម្រាល​កូន​ទាំង​ពិបាក​ជា​ខ្លាំង។ ១៧ កាល​ដែល​នាង​កំពុង​សម្រាល​កូន​ទាំង​ឈឺ​ចាប់ ឆ្មប​បាន​ប្រាប់​នាង​ថា​៖ ​«​កុំ​ខ្លាច​អី! អ្នក​អាច​សម្រាល​កូន​ប្រុស​នេះ​បាន​»។+ ១៨ ពេល​នោះ រ៉ាជែល​ហៀបនឹង​ស្លាប់។ ប៉ុន្តែ មុន​នាង​ផុត​ដង្ហើម នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនអូណាយ* តែ​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​បេនយ៉ាមីន*វិញ។+ ១៩ ដូច្នេះ រ៉ាជែល​បាន​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេ​ប្រា ជា​ក្រុង​បេថ្លេហិម។+ ២០ យ៉ាកុប​បាន​បញ្ឈរ​បង្គោល​ថ្ម​មួយ​លើ​ផ្នូរ​របស់​រ៉ាជែល។ បង្គោល​នោះ​នៅ​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

២១ ក្រោយ​នោះ អ៊ីស្រាអែល​បាន​បន្ត​ដំណើរ ហើយ​បាន​ទៅ​ដំឡើង​ត្រសាល​នៅ​កន្លែង​មួយ ហួស​ពី​ប៉ម​អ៊ីឌើរ។ ២២ អ៊ីស្រាអែល​បាន​ស្នាក់​នៅ​តំបន់​នោះ​អស់​មួយ​រយៈ។ មាន​ថ្ងៃ​មួយ រូបេន​បាន​ចូល​ទៅ​រួម​ដំណេក​ជា​មួយ​នឹង​ប៊ីលហា​ជា​ប្រពន្ធ​បន្ទាប់​របស់​ឪពុក​គាត់។ អ៊ីស្រាអែល​ជា​ឪពុក​ក៏​បាន​ឮ​អំពី​រឿង​នោះ​ដែរ។+

យ៉ាកុប​មាន​កូន​ប្រុស​១២​នាក់។ ២៣ កូន​ដែល​កើត​ពី​លេអា​មាន រូបេន​ជា​កូន​ច្បង+ ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សេប៊ូឡូន។ ២៤ កូន​ដែល​កើត​ពី​រ៉ាជែល​មាន យ៉ូសែប និង​បេនយ៉ាមីន។ ២៥ កូន​ដែល​កើត​ពី​ប៊ីលហា​ជា​អ្នក​បម្រើ​របស់​រ៉ាជែល​មាន ដាន់ និង​ណែបថាលី។ ២៦ កូន​ដែល​កើត​ពី​ស៊ីលផា​ជា​អ្នក​បម្រើ​របស់​លេអា​មាន កាដ និង​អេស៊ើរ។ ពួក​គេ​ទាំង​អស់​នេះ​ជា​កូន​របស់​យ៉ាកុប​ដែល​កើត​នៅ​តំបន់​ប៉ាដាន់​អេរ៉ាម។

២៧ ទី​បំផុត យ៉ាកុប​បាន​ទៅ​ដល់​ម៉ាមរេ​ជា​កន្លែង​ដែល​អ៊ីសាក​ឪពុក​គាត់​រស់​នៅ+ ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​គារីអាតអាបា​ជា​ក្រុង​ហេប្រុន។ នៅ​ទី​នោះ អាប្រាហាំ​និង​អ៊ីសាក​បាន​ស្នាក់​នៅ​ជា​ជន​បរទេស។+ ២៨ អ៊ីសាក​រស់​បាន​១៨០​ឆ្នាំ+ ២៩ រួច​គាត់​បាន​ស្លាប់​ទៅ។ គាត់​មាន​អាយុ​វែង ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ខ្លួន។ អេសាវ​និង​យ៉ាកុប​ជា​កូន ក៏​បាន​បញ្ចុះ​សព​គាត់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក