បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៤៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ូសែប​ឲ្យ​គេ​ដឹង​អត្តសញ្ញាណ​របស់​គាត់ (​១​-​១៥​)

      • បង​ប្អូន​យ៉ូសែប​ទៅ​យក​យ៉ាកុប​មក (​១៦​-​២៨​)

ដើមកំណើត ៤៥:១

ឯកសារយោង

  • +ដក ៤៣:៣០
  • +សកម្ម ៧:១៣

ដើមកំណើត ៤៥:៤

ឯកសារយោង

  • +ដក ៣៧:២៨; សកម្ម ៧:៩

ដើមកំណើត ៤៥:៥

ឯកសារយោង

  • +ដក ៤៧:២៣, ២៥; ៥០:២០; ចសព ១០៥:១៧

ដើមកំណើត ៤៥:៦

ឯកសារយោង

  • +ដក ៤១:៣០; ៤៧:១៨

ដើមកំណើត ៤៥:៧

ឯកសារយោង

  • +ដក ៤៦:២៦

ដើមកំណើត ៤៥:៨

ឯកសារយោង

  • +ចសព ១០៥:២១; សកម្ម ៧:៩, ១០

ដើមកំណើត ៤៥:៩

ឯកសារយោង

  • +ដក ៤៥:២៦
  • +សកម្ម ៧:១៤

ដើមកំណើត ៤៥:១០

ឯកសារយោង

  • +ដក ៤៦:៣៣, ៣៤; ៤៧:១; ដច ៨:២២; ៩:២៦

ដើមកំណើត ៤៥:១១

ឯកសារយោង

  • +ដក ៤៧:១២

ដើមកំណើត ៤៥:១២

ឯកសារយោង

  • +ដក ៤២:២៣

ដើមកំណើត ៤៥:១៤

ឯកសារយោង

  • +ដក ៤៦:២៩

ដើមកំណើត ៤៥:១៨

កំណត់សម្គាល់

  • *

    ឬ​«​ខ្លាញ់​»​

ឯកសារយោង

  • +ដក ៤៧:៦

ដើមកំណើត ៤៥:១៩

ឯកសារយោង

  • +ដក ៤១:៣៩, ៤០
  • +ដក ៤៥:២៧; ៤៦:៥
  • +ដក ៤៧:៩

ដើមកំណើត ៤៥:២០

ឯកសារយោង

  • +ដក ៤៦:៦

ដើមកំណើត ៤៥:២២

ឯកសារយោង

  • +ដក ៤៣:៣៤

ដើមកំណើត ៤៥:២៤

ឯកសារយោង

  • +ដក ៤២:២១, ២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៦/២០១៧, ទំ.  ២៨-២៩

ដើមកំណើត ៤៥:២៦

ឯកសារយោង

  • +ចសព ១០៥:២១
  • +ដក ៤២:៣៨; ៤៤:២៧, ២៨

ដើមកំណើត ៤៥:២៨

កំណត់សម្គាល់

  • *

    ឬ​«​អ៊ីស្រាអែល​»​

ឯកសារយោង

  • +ដក ៤៦:៣០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៤៥:១ដក ៤៣:៣០
ដក. ៤៥:១សកម្ម ៧:១៣
ដក. ៤៥:៤ដក ៣៧:២៨; សកម្ម ៧:៩
ដក. ៤៥:៥ដក ៤៧:២៣, ២៥; ៥០:២០; ចសព ១០៥:១៧
ដក. ៤៥:៦ដក ៤១:៣០; ៤៧:១៨
ដក. ៤៥:៧ដក ៤៦:២៦
ដក. ៤៥:៨ចសព ១០៥:២១; សកម្ម ៧:៩, ១០
ដក. ៤៥:៩ដក ៤៥:២៦
ដក. ៤៥:៩សកម្ម ៧:១៤
ដក. ៤៥:១០ដក ៤៦:៣៣, ៣៤; ៤៧:១; ដច ៨:២២; ៩:២៦
ដក. ៤៥:១១ដក ៤៧:១២
ដក. ៤៥:១២ដក ៤២:២៣
ដក. ៤៥:១៤ដក ៤៦:២៩
ដក. ៤៥:១៨ដក ៤៧:៦
ដក. ៤៥:១៩ដក ៤១:៣៩, ៤០
ដក. ៤៥:១៩ដក ៤៥:២៧; ៤៦:៥
ដក. ៤៥:១៩ដក ៤៧:៩
ដក. ៤៥:២០ដក ៤៦:៦
ដក. ៤៥:២២ដក ៤៣:៣៤
ដក. ៤៥:២៤ដក ៤២:២១, ២២
ដក. ៤៥:២៦ចសព ១០៥:២១
ដក. ៤៥:២៦ដក ៤២:៣៨; ៤៤:២៧, ២៨
ដក. ៤៥:២៨ដក ៤៦:៣០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៤៥:១-២៨

ដើមកំណើត

៤៥ ក្រោយ​ពី​ស្ដាប់​រួច យ៉ូសែប​មិន​អាច​ទប់​អារម្មណ៍​បាន​ទៀត​ទេ។+ ដូច្នេះ គាត់​ក៏​បង្គាប់​ពួក​អ្នក​បម្រើ​ទាំង​អស់​ថា​៖ ​«​ចូរ​ចេញ​ពី​ទី​នេះ​ទៅ!​»។ ពេល​គ្មាន​អ្នក​ឯ​ទៀត​នៅ​ក្បែរ គាត់​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​គាត់​គឺ​ជា​យ៉ូសែប។+

២ ពេល​នោះ យ៉ូសែប​បាន​ទ្រហោ​យំ​យ៉ាង​ខ្លាំង ហើយ​ពួក​អេហ្ស៊ីប​បាន​ឮ។ ចំណែក​ពួក​អ្នក​នៅ​ក្នុង​វិមាន​របស់​ផារ៉ូ ពួក​គេ​ក៏​បាន​ឮ​ដែរ។ ៣ ទី​បំផុត យ៉ូសែប​បាន​ប្រាប់​បង​ប្អូន​គាត់​ថា​៖ ​«​ខ្ញុំ​ជា​យ៉ូសែប! តើ​លោក​ឪពុក​នៅ​រស់​ទេ?​»។ ប៉ុន្តែ បង​ប្អូន​គាត់​បាន​ស្រឡាំងកាំង​ទាំង​អស់​គ្នា ហើយ​រក​ឆ្លើយ​មិន​រួច។ ៤ យ៉ូសែប​បាន​និយាយ​ទៅ​កាន់​បង​ប្អូន​គាត់​ថា​៖ ​«​សូម​ចូល​មក​ជិត​ខ្ញុំ​»។ ដូច្នេះ ពួក​គេ​ក៏​ចូល​ទៅ​ជិត​គាត់។

បន្ទាប់​មក គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​ជា​យ៉ូសែប! គឺ​ជា​អ្នក​ដែល​បង​ៗ​បាន​លក់​ឲ្យ​គេ ហើយ​ត្រូវ​គេ​នាំ​យក​មក​ស្រុក​អេហ្ស៊ីប។+ ៥ ប៉ុន្តែ សូម​ពួក​បង​កុំ​ខឹង​គ្នា ហើយ​កុំ​បន្ទោស​ខ្លួន​ចំពោះ​ការ​លក់​ខ្ញុំ​អី ព្រោះ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​សង្គ្រោះ​ជីវិត​យើង​ទាំង​អស់​គ្នា។+ ៦ ឥឡូវ គឺ​ជា​ឆ្នាំ​ទី​២​ដែល​មាន​ការ​អត់​ឃ្លាន​នៅ​ក្នុង​ស្រុក+ ហើយ​អំណត់​នេះ​នឹង​មាន​បន្ត​អស់​ប្រាំ​ឆ្នាំ​ទៀត។ ក្នុង​អំឡុង​ពេល​នោះ នឹង​គ្មាន​ការ​ភ្ជួរ​រាស់​ឬ​ច្រូត​កាត់​ឡើយ។ ៧ ប៉ុន្តែ ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​រក្សា​ជីវិត​ពួក​បង​ឲ្យ​នៅ​សល់+លើ​ផែនដី ថែម​ទាំង​សង្គ្រោះ​ពួក​បង​តាម​របៀប​ដ៏​អស្ចារ្យ។ ៨ ដូច្នេះ គឺ​ព្រះ​ពិត​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ មិន​មែន​ពួក​បង​ទេ ព្រោះ​លោក​មាន​បំណង​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មន្ត្រី​ខ្ពស់​បំផុត​របស់​ផារ៉ូ និង​ធ្វើ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​វិមាន​គាត់ ហើយ​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល។+

៩ ​«​សូម​ប្រញាប់​ត្រឡប់​ទៅ​ជួប​លោក​ឪពុក​វិញ ហើយ​ប្រាប់​គាត់​ថា​៖ ‹យ៉ូសែប​កូន​លោក​ឪពុក​ផ្ដាំ​ថា​៖ ​«​ព្រះ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប។+ សូម​លោក​ឪពុក​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ។+ ១០ សូម​លោក​ឪពុក​អញ្ជើញ​មក​រស់​នៅ​ក្នុង​ទឹក​ដី​កូសែន+ជិត​កូន រួម​ទាំង​កូន​ចៅ​លោក​ឪពុក ហ្វូង​ចៀម​ហ្វូង​គោ និង​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន។ ១១ កូន​នឹង​ផ្គត់​ផ្គង់​ស្បៀងអាហារ​ជូន​លោក​ឪពុក ព្រោះ​ការ​អត់​ឃ្លាន​នៅ​សល់​ប្រាំ​ឆ្នាំ​ទៀត។+ បើ​មិន​ដូច្នោះទេ លោក​ឪពុក​និង​ក្រុម​គ្រួសារ​លោក​ឪពុក​នឹង​គ្មាន​ស្បៀងអាហារ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​ឪពុក​មាន​នឹង​វិនាស​អស់​ទៅ​»​›។ ១២ ឥឡូវ ពួក​បង​និង​បេនយ៉ាមីន​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​ថា គឺ​ខ្ញុំ​ផ្ទាល់​ជា​អ្នក​ដែល​និយាយ​ទៅ​កាន់​បង​ប្អូន។+ ១៣ ដូច្នេះ សូម​ទៅ​ប្រាប់​លោក​ឪពុក​អំពី​ភាព​រុង​រឿង​របស់​ខ្ញុំ​ក្នុង​ស្រុក​អេហ្ស៊ីប និង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បង​ប្អូន​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក។ សូម​ទៅ​នាំ​លោក​ឪពុក​មក​ទី​នេះ​ជា​ប្រញាប់​»។

១៤ រួច​យ៉ូសែប​និង​បេនយ៉ាមីន​ក៏​ឱប​គ្នា ហើយ​យំ​ជា​មួយ​គ្នា។+ ១៥ យ៉ូសែប​ក៏​បាន​ថើប​បង​ៗ​គាត់​ទាំង​ស្រក់​ទឹក​ភ្នែក។ រួច​មក បង​ប្អូន​គាត់​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​គាត់។

១៦ ក្រោយ​មក ដំណឹង​នោះ​បាន​លេច​ឮ​ទៅ​ដល់​វិមាន​ផារ៉ូ គឺ​ដំណឹង​ថា​៖ ​«​បង​ប្អូន​របស់​យ៉ូសែប​បាន​មក​ដល់​ហើយ!​»។ ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់​សប្បាយ​ដែល​បាន​ឮ​ដំណឹង​នោះ។ ១៧ ដូច្នេះ ផារ៉ូ​បាន​និយាយ​ទៅ​កាន់​យ៉ូសែប​ថា​៖ ​«​ចូរ​ប្រាប់​បង​ប្អូន​អ្នក​ថា​៖ ‹ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ គឺ​យក​ស្បៀងអាហារ​ដាក់​លើ​ខ្នង​សត្វ ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។ ១៨ រួច​នាំ​យក​ឪពុក​និង​ក្រុម​គ្រួសារ​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ។ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​នូវ​អ្វី​ល្អ​ៗ​ពី​ទឹក​ដី​នេះ ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផល​ល្អ​បំផុត*ពី​ស្រុក​អេហ្ស៊ីប›។+ ១៩ បន្ថែម​ទៅ​ទៀត អ្នក​ត្រូវ​ប្រាប់​ពួក​គេ​ថា​៖+ ‹ចូរ​អ្នក​រាល់​គ្នា​យក​រទេះ​មួយ​ចំនួន+ពី​ស្រុក​អេហ្ស៊ីប ទៅ​ដឹក​ឪពុក​និង​ប្រពន្ធ​កូន​អ្នក​រាល់​គ្នា​មក​ទី​នេះ។+ ២០ ចូរ​កុំ​ព្រួយ​បារម្ភ​អំពី​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា+ ព្រោះ​ខ្ញុំ​នឹង​ប្រគល់​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ស្រុក​អេហ្ស៊ីប​ដល់​អ្នក​រាល់​គ្នា›​»។

២១ ឮ​ដូច្នេះ កូន​ៗ​របស់​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ផារ៉ូ។ ឯ​យ៉ូសែប គាត់​ក៏​បាន​ប្រគល់​រទេះ​មួយ​ចំនួន​ដល់​បង​ប្អូន​គាត់ តាម​បង្គាប់​របស់​ផារ៉ូ​ដែរ។ យ៉ូសែប​ថែម​ទាំង​ផ្ដល់​អាហារ​ដល់​ពួក​គេ​ទុក​បរិភោគ​នៅ​តាម​ផ្លូវ ២២ ហើយ​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​បង​ៗ​គាត់​ម្នាក់​មួយ​បន្លាស់​ៗ តែ​គាត់​បាន​ឲ្យ​សម្លៀក​បំពាក់​ដល់​បេនយ៉ាមីន​ប្រាំ​បន្លាស់​វិញ ព្រម​ទាំង​ឲ្យ​ប្រាក់​៣០០​ដុំ​ដល់​គាត់​ផង​ដែរ។+ ២៣ បន្ថែម​ទៅ​ទៀត គាត់​បាន​ផ្ញើ​អំណោយ​ទៅ​ឲ្យ​ឪពុក​គាត់ គឺ​លា​ឈ្មោល​១០​ក្បាល​ដែល​ផ្ទុក​ដោយ​របស់​ល្អ​ៗ​ពី​ស្រុក​អេហ្ស៊ីប ថែម​ទាំង​លា​ញី​១០​ក្បាល​ដែល​ផ្ទុក​ដោយ​ស្រូវ នំ​ប៉័ង និង​អាហារឯ​ទៀត សម្រាប់​ឪពុក​គាត់​បរិភោគ​នៅ​តាម​ផ្លូវ។ ២៤ បន្ទាប់​មក គាត់​បាន​ជូន​ដំណើរ​បង​ប្អូន​គាត់ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​សូម​កុំ​ឈ្លោះ​គ្នា​នៅ​តាម​ផ្លូវ​»។+

២៥ ដូច្នេះ ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន។ ២៦ ពេល​ទៅ​ដល់ ពួក​គេ​បាន​ប្រាប់​ឪពុក​ថា​៖ ​«​យ៉ូសែប​នៅ​រស់​ទេ ហើយ​ឥឡូវ​គាត់​គឺ​ជា​អ្នក​ត្រួត​ត្រា​លើ​ស្រុក​អេហ្ស៊ីប​ទាំង​មូល!​»។+ ឮ​ដូច្នេះ ឪពុក​ពួក​គេ​បាន​ភាំង​ស្លុត ហើយ​មិន​ជឿ​ពួក​គេ​ទេ។+ ២៧ ប៉ុន្តែ ពេល​ឮ​ពួក​គេ​រៀប​រាប់​សេ​ច​ក្ដី​ទាំង​ប៉ុន្មាន​ដែល​យ៉ូសែប​បាន​ប្រាប់ ថែម​ទាំង​ឃើញ​រទេះ​ដែល​យ៉ូសែប​ផ្ញើ​មក​ឲ្យ​គាត់ នោះ​គាត់​ក៏​ភ្ញាក់​ស្មារតី​ឡើង​វិញ។ ២៨ ពេល​នោះ យ៉ាកុប*បន្លឺ​សំឡេង​ថា​៖ ​«​ប៉ុណ្ណេះ​ពុក​ជឿ​ហើយ! យ៉ូសែប​ពិត​ជា​នៅ​រស់​មែន! ពុក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​គាត់​មុន​នឹង​ពុក​ស្លាប់!​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក