បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ២៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ាកុប​ជួប​រ៉ាជែល (​១​-​១៤​)

      • យ៉ាកុប​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល (​១៥​-​២០​)

      • យ៉ាកុប​រៀប​ការ​ជា​មួយ​នឹង​លេអា​និង​រ៉ាជែល (​២១​-​២៩​)

      • កូន​ប្រុស​បួន​នាក់​ដែល​លេអា​បង្កើត​ឲ្យ​យ៉ាកុប គឺ​រូបេន ស៊ីម្មាន លេវី និង​យូដា (​៣០​-​៣៥​)

ដើមកំណើត ២៩:៤

ឯកសារយោង

  • +ដក ២៧:៤២, ៤៣; សកម្ម ៧:២

ដើមកំណើត ២៩:៥

ឯកសារយោង

  • +ដក ២៤:២៩
  • +ដក ២៤:២៤; ៣១:៥៣

ដើមកំណើត ២៩:៦

ឯកសារយោង

  • +ដក ៤៦:១៩; រូថ ៤:១១

ដើមកំណើត ២៩:១៣

ឯកសារយោង

  • +ដក ២៤:២៩

ដើមកំណើត ២៩:១៥

ឯកសារយោង

  • +ដក ២៨:៥
  • +ដក ៣០:២៧, ២៨; ៣១:៧

ដើមកំណើត ២៩:១៦

ឯកសារយោង

  • +រូថ ៤:១១

ដើមកំណើត ២៩:១៨

ឯកសារយោង

  • +ដក ៣១:៤១

ដើមកំណើត ២៩:២០

ឯកសារយោង

  • +ដក ៣០:២៦; ហូ ១២:១២

ដើមកំណើត ២៩:២១

កំណត់សម្គាល់

  • *

    ឬ​«​សូម​ឲ្យ​ខ្ញុំ​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​ខ្ញុំ​»​

ដើមកំណើត ២៩:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ៣

ដើមកំណើត ២៩:២៤

ឯកសារយោង

  • +ដក ១៦:១, ២; ៣០:៩; ៤៦:១៨

ដើមកំណើត ២៩:២៥

ឯកសារយោង

  • +ដក ៣១:៧, ៤២

ដើមកំណើត ២៩:២៧

ឯកសារយោង

  • +ដក ៣១:៤១

ដើមកំណើត ២៩:២៩

ឯកសារយោង

  • +ដក ៣៥:២២
  • +ដក ៣០:១, ៣

ដើមកំណើត ២៩:៣០

ឯកសារយោង

  • +ហូ ១២:១២

ដើមកំណើត ២៩:៣១

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បាន​ត្រូវ​ស្អប់​»​

ឯកសារយោង

  • +ដក ៤៦:១៥; រូថ ៤:១១
  • +ដក ៣០:២២

ដើមកំណើត ២៩:៣២

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​មើល! កូន​ប្រុស​មួយ!​»​

ឯកសារយោង

  • +ដក ៣៥:២២; ៣៧:២២; ៤៩:៣, ៤; ដច ៦:១៤; ១ប្រ ៥:១
  • +ដក ៣០:២០; ១សាំ ១:៥, ៦; លូក ១:២៤, ២៥

ដើមកំណើត ២៩:៣៣

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ស្ដាប់​ឮ​»​

ឯកសារយោង

  • +ដក ៣៤:២៥; ៤៩:៥; ១ប្រ ៤:២៤

ដើមកំណើត ២៩:៣៤

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​នៅ​ជាប់​»​

ឯកសារយោង

  • +ដក ៣៤:២៥; ៤៩:៥; ដច ៦:១៦; ជប ៣:១២; ១ប្រ ៦:១

ដើមកំណើត ២៩:៣៥

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​គួរ​សរសើរ​តម្កើង​»​

ឯកសារយោង

  • +ដក ៣៥:២៣; ៣៧:២៦; ៤៤:១៨; ៤៩:៨; ១ប្រ ២:៣; បប ៥:៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ២៩:៤ដក ២៧:៤២, ៤៣; សកម្ម ៧:២
ដក. ២៩:៥ដក ២៤:២៩
ដក. ២៩:៥ដក ២៤:២៤; ៣១:៥៣
ដក. ២៩:៦ដក ៤៦:១៩; រូថ ៤:១១
ដក. ២៩:១៣ដក ២៤:២៩
ដក. ២៩:១៥ដក ២៨:៥
ដក. ២៩:១៥ដក ៣០:២៧, ២៨; ៣១:៧
ដក. ២៩:១៦រូថ ៤:១១
ដក. ២៩:១៨ដក ៣១:៤១
ដក. ២៩:២០ដក ៣០:២៦; ហូ ១២:១២
ដក. ២៩:២៤ដក ១៦:១, ២; ៣០:៩; ៤៦:១៨
ដក. ២៩:២៥ដក ៣១:៧, ៤២
ដក. ២៩:២៧ដក ៣១:៤១
ដក. ២៩:២៩ដក ៣៥:២២
ដក. ២៩:២៩ដក ៣០:១, ៣
ដក. ២៩:៣០ហូ ១២:១២
ដក. ២៩:៣១ដក ៤៦:១៥; រូថ ៤:១១
ដក. ២៩:៣១ដក ៣០:២២
ដក. ២៩:៣២ដក ៣៥:២២; ៣៧:២២; ៤៩:៣, ៤; ដច ៦:១៤; ១ប្រ ៥:១
ដក. ២៩:៣២ដក ៣០:២០; ១សាំ ១:៥, ៦; លូក ១:២៤, ២៥
ដក. ២៩:៣៣ដក ៣៤:២៥; ៤៩:៥; ១ប្រ ៤:២៤
ដក. ២៩:៣៤ដក ៣៤:២៥; ៤៩:៥; ដច ៦:១៦; ជប ៣:១២; ១ប្រ ៦:១
ដក. ២៩:៣៥ដក ៣៥:២៣; ៣៧:២៦; ៤៤:១៨; ៤៩:៨; ១ប្រ ២:៣; បប ៥:៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ២៩:១-៣៥

ដើមកំណើត

២៩ ក្រោយ​មក យ៉ាកុប​បាន​បន្ត​ដំណើរ​ទៅ​ស្រុកខាងកើត។ ២ ពេល​ទៅ​ដល់​វាល​មួយ​គាត់​បាន​ឃើញ​អណ្ដូង​ទឹក និង​ចៀម​បី​ហ្វូង​កំពុង​សម្រាក​នៅ​ជិត​នោះ។ ពួក​គង្វាល​តែង​តែ​មក​ដង​ទឹក​ពី​អណ្ដូង​នោះ​ឲ្យ​ចៀម​ផឹក ហើយ​នៅ​មាត់​អណ្ដូង​មាន​ថ្ម​ធំ​មួយ​គ្រប​ពី​លើ។ ៣ ពេល​ពួក​គង្វាល​នាំ​ចៀម​ទាំង​អស់​មក ពួក​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​ចៀម​ផឹក ហើយ​ពួក​គេ​ក៏​ប្រមៀល​ថ្ម​គ្រប​អណ្ដូង​វិញ។

៤ យ៉ាកុប​បាន​សួរ​ពួក​គង្វាល​ថា​៖ ​«​បង​ប្អូន​អើយ! តើ​អ្នក​រាល់​គ្នា​មក​ពី​ណា​ដែរ?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​យើង​មក​ពី​ក្រុង​ហារ៉ាន​»។+ ៥ ដូច្នេះ គាត់​ក៏​សួរ​ពួក​គេ​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ស្គាល់​ឡាបាន់+ចៅ​ណេឃ័រ​ទេ?​»។+ ពួក​គេ​ឆ្លើយ​ថា​៖ ​«​ពួក​យើង​ស្គាល់​គាត់​»។ ៦ យ៉ាកុប​បាន​សួរ​ទៀត​ថា​៖ ​«​តើ​គាត់​សុខ​សប្បាយ​ជា​ទេ?​»។ ពួក​គេ​ឆ្លើយ​ថា​៖ ​«​គាត់​សុខ​សប្បាយ​ជា​ទេ។ នុ៎ះ​ន៏! រ៉ាជែល​កូន​ស្រី​របស់​គាត់+ នាង​កំពុង​នាំ​ចៀម​មក​ហើយ!​»។ ៧ ពេល​នោះ​យ៉ាកុប​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​មើល! ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ​មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​ចៀម​ទេ។ សូម​ឲ្យ​ទឹក​ពួក​វា​ផឹក ហើយ​ឲ្យ​ពួក​វា​ទៅ​ស៊ី​ស្មៅ​វិញ​ទៅ​»។ ៨ ពួក​គេ​ឆ្លើយ​ថា​៖ ​«​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ទេ ទាល់​តែ​ពួក​គង្វាល​ប្រមូល​ចៀម​ទាំង​អស់​មក​សិន ទើប​គេ​ប្រមៀល​ថ្ម​ពី​មាត់​អណ្ដូង​ចេញ ដើម្បី​យើង​អាច​ដង​ទឹក​ឲ្យ​ចៀម​ផឹក​បាន​»។

៩ កាល​ដែល​គាត់​កំពុង​និយាយ​ជា​មួយ​នឹង​ពួក​គេ​នៅ​ឡើយ រ៉ាជែល​បាន​នាំ​ហ្វូង​ចៀម​ចូល​មក​ដែរ ព្រោះ​នាង​ជួយ​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នាង។ ១០ នាង​ជា​កូន​ស្រី​ឡាបាន់​ដែល​ត្រូវ​ជា​បង​ប្រុស​របស់​ម្ដាយ​យ៉ាកុប។ ពេល​យ៉ាកុប​ឃើញ​រ៉ាជែល​និង​ហ្វូង​ចៀម​របស់​ឡាបាន់ គាត់​ក៏​ចូល​ទៅ​ជួប​ហើយ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​ហ្វូង​ចៀម​ផឹក។ ១១ បន្ទាប់​មក យ៉ាកុប​បាន​ថើប​រ៉ាជែល​ហើយ​ទ្រហោ​យំ។ ១២ យ៉ាកុប​បាន​ប្រាប់​រ៉ាជែល​ថា​គាត់​ជា​កូន​រេបិកា​ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឪពុក​នាង។ ដូច្នេះ រ៉ាជែល​បាន​រត់​ទៅ​ប្រាប់​ឪពុក។

១៣ ក្រោយ​ពី​ឡាបាន់+ឮ​ដំណឹង​អំពី​យ៉ាកុប​ដែល​ជា​កូន​របស់​ប្អូន​ស្រី​ខ្លួន គាត់​ក៏​បាន​រត់​មក​ទទួល​យ៉ាកុប។ ឡាបាន់​បាន​ឱប​យ៉ា​កុប​ហើយ​ថើប​គាត់ រួច​នាំ​ទៅ​ផ្ទះ។ យ៉ាកុប​បាន​ប្រាប់​ឡាបាន់​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង។ ១៤ ឡាបាន់​បាន​និយាយ​ថា​៖ ​«​ក្មួយ​ពិត​ជា​សាច់​ញាតិ​អ៊ំ​មែន​»។ ម្ល៉ោះ​ហើយ យ៉ាកុប​បាន​ស្នាក់​នៅ​ផ្ទះ​ឡាបាន់​ពេញ​មួយ​ខែ។

១៥ ឡាបាន់​បាន​និយាយ​ទៅ​កាន់​យ៉ាកុប​ថា​៖ ​«​ទោះ​ជា​ក្មួយ​ជា​សាច់​ញាតិ​អ៊ំ​ក៏​ដោយ+ ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ទេ។ សូម​ប្រាប់​អ៊ំ​មក តើ​ក្មួយ​ចង់​បាន​ប្រាក់​ឈ្នួល​ប៉ុន្មាន?​»។+ ១៦ ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា កូន​ប្អូន​ឈ្មោះ​រ៉ាជែល។+ ១៧ រ៉ាជែល​នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ឯ​លេអា​វិញ ភ្នែក​នាង​គ្មាន​មន្ត​ស្នេហ៍​ទេ។ ១៨ យ៉ាកុប​បាន​ចាប់​ចិត្ត​ស្រឡាញ់​រ៉ាជែល ដូច្នេះ​ហើយ​យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ឡាបាន់​ថា​៖ ​«​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ការ​ឲ្យ​អ៊ំ​៧​ឆ្នាំ ដើម្បី​បាន​រ៉ាជែល​មក​ធ្វើ​ជា​ប្រពន្ធ​»។+ ១៩ ឡាបាន់​បាន​និយាយ​ថា​៖ ​«​បើ​អ៊ំ​លើក​កូន​ស្រី​ឲ្យ​ក្មួយ គឺ​ប្រសើរ​ជាង​លើក​ឲ្យ​បុរស​ឯ​ទៀត។ ចូរ​ក្មួយ​បន្ត​ស្នាក់​នៅ​ជា​មួយ​នឹង​អ៊ំ​ចុះ​»។ ២០ ដូច្នេះ យ៉ាកុប​ព្រម​ធ្វើ​ការ​ឲ្យ​ឡាបាន់​៧​ឆ្នាំ ដើម្បី​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល។+ ប៉ុន្តែ ចំពោះ​គាត់​រយៈ​ពេល​នោះ​ប្រៀប​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​សារ​គាត់​ស្រឡាញ់​នាង​ខ្លាំង​ណាស់។

២១ ក្រោយ​មក យ៉ាកុប​បាន​និយាយ​ទៅ​កាន់​ឡាបាន់​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​អ៊ំ​គ្រប់​ចំនួន​ឆ្នាំ​ហើយ។ សូម​អ៊ំ​ប្រគល់​រ៉ាជែល​មក​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ​»។* ២២ ដូច្នេះ ឡាបាន់​បាន​ធ្វើ​ពិធី​ភោជនាហារ​ដើម្បី​អបអរ​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ ហើយ​គាត់​បាន​អញ្ជើញ​ពួក​អ្នក​ស្រុក​នោះ​ឲ្យ​មក​ចូល​រួម​ដែរ។ ២៣ ប៉ុន្តែ នៅ​យប់​នោះ គាត់​បាន​នាំ​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​នឹង​យ៉ាកុប។ ២៤ ឡាបាន់​បាន​ឲ្យ​អ្នក​បម្រើ​ម្នាក់​របស់​គាត់​ឈ្មោះ​ស៊ីលផា ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។+ ២៥ លុះ​ព្រឹក​ឡើង យ៉ាកុប​បាន​ឃើញ​ថា​គឺ​ជា​លេអា​ទេ។ ដូច្នេះ គាត់​បាន​ទៅ​សួរ​ឡាបាន់​ថា​៖ ​«​ម្ដេច​ក៏​អ៊ំ​ធ្វើ​បែប​នេះ​ចំពោះ​ខ្ញុំ? ក្រែង​ខ្ញុំ​ធ្វើ​ការ​ឲ្យ​អ៊ំ​ដើម្បី​បាន​រ៉ាជែល​ទេ​តើ។ ម្ដេច​ក៏​អ៊ំ​បញ្ឆោត​ខ្ញុំ​ដូច្នេះ?​»។+ ២៦ ឡាបាន់​បាន​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ទំនៀម​ទម្លាប់​នៅ​ស្រុក​នេះ​គេ​មិន​ដែល​ឲ្យ​កូន​ប្អូន​រៀប​ការ​មុន​កូន​ច្បង​ទេ។ ២៧ សូម​ក្មួយ​រួម​រស់​ជា​មួយ​នឹង​នាង​បង អស់​មួយ​សប្ដាហ៍​សិន​ចុះ ក្រោយ​នោះ​អ៊ំ​នឹង​ឲ្យ​នាង​ប្អូន​ដល់​ក្មួយ​ដែរ។ ប៉ុន្តែ ក្មួយ​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ​ថែម​៧​ឆ្នាំ​ទៀត​»។+ ២៨ យ៉ាកុប​បាន​យល់​ព្រម ហើយ​រួម​រស់​ជា​មួយ​នឹង​លេអា​មួយ​សប្ដាហ៍។ ក្រោយ​មក ឡាបាន់​បាន​ឲ្យ​រ៉ាជែល​ទៅ​យ៉ាកុប​ធ្វើ​ជា​ប្រពន្ធ​ទៀត។ ២៩ ឡាបាន់​ក៏​បាន​ឲ្យ​ស្រី​បម្រើ​ម្នាក់​ឈ្មោះ​ប៊ីលហា+ ទៅ​ធ្វើ​ជា​អ្នក​បម្រើ​របស់​រ៉ាជែល។+

៣០ បន្ទាប់​មក យ៉ាកុប​បាន​រួម​ដំណេក​ជា​មួយ​នឹង​រ៉ាជែល។ យ៉ាកុប​ស្រឡាញ់​រ៉ាជែល​ជាង​លេអា ហើយ​គាត់​បាន​ធ្វើ​ការ​ឲ្យ​ឡាបាន់​ថែម​៧​ឆ្នាំ​ទៀត។+ ៣១ ពេល​ព្រះ​យេហូវ៉ា​ឃើញ​ថា​លេអា បាន​ទទួល​សេចក្ដី​ស្រឡាញ់​តិច​ជាង* លោក​បាន​ឲ្យ​នាង​មាន​កូន។+ ឯ​រ៉ាជែល​នាង​នៅ​ជា​ស្ត្រី​អារ។+ ៣២ ក្រោយ​មក លេអា​បាន​សម្រាល​កូន​ប្រុស​ម្នាក់ ហើយ​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​រូបេន*+ ព្រោះ​នាង​បាន​និយាយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ។+ ចាប់​ពី​ឥឡូវ​ទៅ ប្ដី​ខ្ញុំ​ច្បាស់​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន​»។ ៣៣ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​នេះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​ស្ដាប់​ខ្ញុំ កាល​ដែល​ខ្ញុំ​មិន​បាន​ទទួល​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ លោក​បាន​ឲ្យ​ខ្ញុំ​មាន​កូន​មួយ​ទៀត​»។ នាង​ក៏​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​ស៊ីម្មាន។*+ ៣៤ ក្រោយ​មក នាង​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​ឥឡូវ​នេះ​ប្ដី​ខ្ញុំ​មុខ​ជា​នៅ​ជាប់​នឹង​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​បាន​បង្កើត​កូន​បី​នាក់​ឲ្យ​គាត់​ហើយ​»។ ហេតុ​នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​លេវី។*+ ៣៥ នាង​ក៏​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ។ នាង​បាន​និយាយ​ថា​៖ ​«​លើក​នេះ​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​»។ ហេតុ​នេះ នាង​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា​យូដា។*+ បន្ទាប់​មក នាង​ក៏​លែង​មាន​កូន​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក