បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សាំយូអែលទី១ ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសាំយូអែលទី១

      • សាំយូអែល​រើស​តាំង​ដាវីឌ​ជា​ស្ដេច​បន្ទាប់ (​១​-​១៣​)

        • «​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​»​ (​៧​)

      • ព្រះ​ដក​ឫទ្ធានុភាព​ចេញ​ពី​សុល (​១៤​-​១៧​)

      • ដាវីឌ​ក្លាយ​ជា​អ្នក​ដេញ​ពិណ​ឲ្យ​សុល (​១៨​-​២៣​)

សាំយូអែលទី១ ១៦:១

ឯកសារយោង

  • +១សាំ ១៥:២៣, ២៦
  • +១សាំ ១៥:៣៥
  • +១បស ១:៣៩
  • +រូថ ៤:១៧; ១ប្រ ២:១២
  • +ដក ៤៩:១០; ១សាំ ១៣:១៤; ចសព ៧៨:៧០; សកម្ម ១៣:២២

សាំយូអែលទី១ ១៦:២

ឯកសារយោង

  • +១សាំ ២២:១៧

សាំយូអែលទី១ ១៦:៣

ឯកសារយោង

  • +ចសព ៨៩:២០

សាំយូអែលទី១ ១៦:៤

ឯកសារយោង

  • +រូថ ៤:១១; ១សាំ ២០:៦

សាំយូអែលទី១ ១៦:៦

ឯកសារយោង

  • +១សាំ ១៧:២៨; ១ប្រ ២:១៣

សាំយូអែលទី១ ១៦:៧

ឯកសារយោង

  • +១សាំ ១០:២១, ២៣
  • +១បស ៨:៣៩; ១ប្រ ២៨:៩; ចសព ៧:៩; សុភ ២៤:១២; យេ ១៧:១០; សកម្ម ១:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៥, ទំ.  ២៨

    ១/៦/២០០៣, ទំ.  ១៧

    ១/៩/១៩៩៩, ទំ.  ២៩

សាំយូអែលទី១ ១៦:៨

ឯកសារយោង

  • +១សាំ ១៧:១៣; ១ប្រ ២:១៣

សាំយូអែលទី១ ១៦:៩

ឯកសារយោង

  • +២សាំ ១៣:៣

សាំយូអែលទី១ ១៦:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៦

សាំយូអែលទី១ ១៦:១១

ឯកសារយោង

  • +១សាំ ១៧:១៤
  • +២សាំ ៧:៨; ចសព ៧៨:៧០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    កម្រងអត្ថបទទី២, ទំ.  ២៦

សាំយូអែលទី១ ១៦:១២

ឯកសារយោង

  • +១សាំ ១៧:៤២
  • +១សាំ ១៣:១៤; ចសព ៨៩:២០; សកម្ម ១៣:២២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ៩

សាំយូអែលទី១ ១៦:១៣

ឯកសារយោង

  • +១សាំ ១៦:១; ១បស ១:៣៩
  • +ជប ១១:១៧; អសក ៣:៩, ១០; ១សាំ ១០:៦; ២សាំ ២៣:២
  • +១សាំ ១:១, ១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៦ ទំ.  ៩

សាំយូអែលទី១ ១៦:១៤

ឯកសារយោង

  • +១សាំ ១៨:១២; ២៨:១៥
  • +១សាំ ១៨:១០; ១៩:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២២, ទំ.  ១-២

    ប៉មយាម,

    ១/៧/២០០៥, ទំ.  ៣១-៣២

សាំយូអែលទី១ ១៦:១៦

ឯកសារយោង

  • +សុភ ២២:២៩

សាំយូអែលទី១ ១៦:១៨

ឯកសារយោង

  • +១សាំ ១៧:៣២, ៣៦, ៤៥, ៤៦
  • +១សាំ ១៦:១២
  • +១សាំ ១៨:១២

សាំយូអែលទី១ ១៦:១៩

ឯកសារយោង

  • +១សាំ ១៧:១៥

សាំយូអែលទី១ ១៦:២១

ឯកសារយោង

  • +សុភ ២២:២៩

សាំយូអែលទី១ ១៦:២៣

ឯកសារយោង

  • +១សាំ ១៦:១៤; ១៨:១០; ១៩:៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១សាំ. ១៦:១១សាំ ១៥:២៣, ២៦
១សាំ. ១៦:១១សាំ ១៥:៣៥
១សាំ. ១៦:១១បស ១:៣៩
១សាំ. ១៦:១រូថ ៤:១៧; ១ប្រ ២:១២
១សាំ. ១៦:១ដក ៤៩:១០; ១សាំ ១៣:១៤; ចសព ៧៨:៧០; សកម្ម ១៣:២២
១សាំ. ១៦:២១សាំ ២២:១៧
១សាំ. ១៦:៣ចសព ៨៩:២០
១សាំ. ១៦:៤រូថ ៤:១១; ១សាំ ២០:៦
១សាំ. ១៦:៦១សាំ ១៧:២៨; ១ប្រ ២:១៣
១សាំ. ១៦:៧១សាំ ១០:២១, ២៣
១សាំ. ១៦:៧១បស ៨:៣៩; ១ប្រ ២៨:៩; ចសព ៧:៩; សុភ ២៤:១២; យេ ១៧:១០; សកម្ម ១:២៤
១សាំ. ១៦:៨១សាំ ១៧:១៣; ១ប្រ ២:១៣
១សាំ. ១៦:៩២សាំ ១៣:៣
១សាំ. ១៦:១១១សាំ ១៧:១៤
១សាំ. ១៦:១១២សាំ ៧:៨; ចសព ៧៨:៧០
១សាំ. ១៦:១២១សាំ ១៧:៤២
១សាំ. ១៦:១២១សាំ ១៣:១៤; ចសព ៨៩:២០; សកម្ម ១៣:២២
១សាំ. ១៦:១៣១សាំ ១៦:១; ១បស ១:៣៩
១សាំ. ១៦:១៣ជប ១១:១៧; អសក ៣:៩, ១០; ១សាំ ១០:៦; ២សាំ ២៣:២
១សាំ. ១៦:១៣១សាំ ១:១, ១៩
១សាំ. ១៦:១៤១សាំ ១៨:១២; ២៨:១៥
១សាំ. ១៦:១៤១សាំ ១៨:១០; ១៩:៩
១សាំ. ១៦:១៦សុភ ២២:២៩
១សាំ. ១៦:១៨១សាំ ១៧:៣២, ៣៦, ៤៥, ៤៦
១សាំ. ១៦:១៨១សាំ ១៦:១២
១សាំ. ១៦:១៨១សាំ ១៨:១២
១សាំ. ១៦:១៩១សាំ ១៧:១៥
១សាំ. ១៦:២១សុភ ២២:២៩
១សាំ. ១៦:២៣១សាំ ១៦:១៤; ១៨:១០; ១៩:៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សាំយូអែលទី១ ១៦:១-២៣

សៀវភៅសាំយូអែលទី១

១៦ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​ខ្ញុំ​លែង​ទទួល​ស្គាល់​សុល​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ហើយ។+ ដូច្នេះ តើ​អ្នក​នៅ​ពិបាក​ចិត្ត​ដោយ​សារ​គាត់​ដល់​កាល​ណា​ទៀត?+ ចូរ​ចាក់​ប្រេង​ឲ្យ​ពេញ​ស្នែង+ ហើយ​ធ្វើ​ដំណើរ​ចេញ​ទៅ។ ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​អ៊ីសាយ+ដែល​ជា​អ្នក​ក្រុង​បេថ្លេហិម ព្រោះ​ខ្ញុំ​បាន​ជ្រើស​រើស​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​ស្ដេច​»។+ ២ ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ទៅ​ដូច​ម្ដេច​បាន? បើ​សុល​ដឹង គាត់​នឹង​សម្លាប់​ខ្ញុំ​មិន​ខាន​»។+ ព្រះ​យេហូវ៉ា​ឆ្លើយ​ថា​៖ ​«​ចូរ​អ្នក​យក​គោ​ជំទង់​មួយ​ទៅ​ជា​មួយ ហើយ​ប្រាប់​គេ​ថា​៖ ‹ខ្ញុំ​មក​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា›។ ៣ ចូរ​អញ្ជើញ​អ៊ីសាយ​មក​កន្លែង​ជូន​គ្រឿង​បូជា រួច​ខ្ញុំ​នឹង​ប្រាប់​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ។ អ្នក​ត្រូវ​រើស​តាំង​បុរស​ម្នាក់​ដែល​ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​អ្នក​ដឹង​»។+

៤ សាំយូអែល​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ពេល​គាត់​មក​ដល់​ក្រុង​បេថ្លេហិម+ បុរស​ចាស់​ទុំ​ក្នុង​ក្រុង​នោះ​មក​ជួប​គាត់​ទាំង​ភ័យ​ញ័រ។ ពួក​គេ​សួរ​គាត់​ថា​៖ ​«​តើ​មាន​រឿង​អ្វី?​»។ ៥ គាត់​តប​ថា​៖ ​«​មិន​មាន​រឿង​អ្វី​ទេ។ ខ្ញុំ​មក​ដើម្បី​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ សូម​អ្នក​រាល់​គ្នា​សម្អាត​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ រួច​មក​តាម​ខ្ញុំ​ទៅ​កន្លែង​ជូន​គ្រឿង​បូជា​»។ បន្ទាប់​មក សាំយូអែល​បាន​សម្អាត​អ៊ីសាយ​និង​កូន​ប្រុស​ៗ​របស់​គាត់​ឲ្យ​ស្អាត​បរិសុទ្ធ ហើយ​សាំយូអែល​ប្រាប់​ពួក​គេ​ឲ្យ​ទៅ​កន្លែង​ជូន​គ្រឿង​បូជា។ ៦ កាល​ដែល​ពួក​គេ​ដើរ​ចូល​មក សាំយូអែល​បាន​ឃើញ​អេលាប+ នោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​៖ ​«​ម្នាក់​នេះ​ច្បាស់​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​»។ ៧ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល​ថា​៖ ​«​កុំ​មើលតែ​សម្បក​ក្រៅ​ឬ​កម្ពស់​របស់​គាត់​ឡើយ+ ខ្ញុំ​មិន​បាន​ជ្រើស​រើស​គាត់​ទេ។ របៀប​ដែល​មនុស្ស​មើល គឺ​ខុស​ពី​របៀប​ដែល​ព្រះ​មើល ព្រោះ​មនុស្ស​មើល​តែ​សម្បក​ក្រៅ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត​វិញ​»។+ ៨ រួច​អ៊ីសាយ​ហៅ​អាប៊ីណាដាប+ឲ្យ​មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ក៏​មិន​បាន​ជ្រើស​រើស​ម្នាក់​នេះ​ដែរ​»។ ៩ បន្ទាប់​មក អ៊ីសាយ​ឲ្យ​សាម៉ា+មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ក៏​មិន​បាន​ជ្រើស​រើស​ម្នាក់​នេះ​ដែរ​»។ ១០ ដូច្នេះ អ៊ីសាយ​ឲ្យ​កូន​ប្រុស​ទាំង​៧​នាក់​មក​ឈរ​នៅ​មុខ​សាំយូអែល តែ​គាត់​ប្រាប់​អ៊ីសាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​អ្នក​ទាំង​នេះ​ទេ​»។

១១ ចុង​ក្រោយ សាំយូអែល​សួរ​អ៊ីសាយ​ថា​៖ ​«​តើ​អ្នក​មាន​កូន​ប្រុស​តែ​ប៉ុន្មាន​នាក់​ហ្នឹង​ឬ?​»។ អ៊ីសាយ​ឆ្លើយ​ថា​៖ ​«​កូន​ប្រុស​ពៅ+នៅ​ខាង​ក្រៅ​មិន​ទាន់​មក​វិញ​ទេ។ គាត់​កំពុង​ឃ្វាល​ចៀម​»។+ សាំយូអែល​និយាយ​ទៅ​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​គេ​ទៅ​ហៅ​គាត់​មក។ យើង​មិន​បរិភោគ​ឡើយ ទាល់​តែ​គាត់​មក​ទី​នេះ​»។ ១២ ដូច្នេះ អ៊ីសាយ​ឲ្យ​គេ​ទៅ​ហៅ​គាត់ ហើយ​នាំ​គាត់​ចូល​មក។ គាត់​មាន​សាច់​ឈាម​ស្រស់ថ្លា កែវ​ភ្នែក​ថ្លា​យង់ ហើយ​មាន​រូប​រាង​សង្ហា។+ រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​ម្នាក់​នេះ​ហើយ ចូរ​ចាក់​ប្រេង​រើស​តាំង​គាត់!​»។+ ១៣ ម្ល៉ោះ​ហើយ សាំយូអែល​បាន​យក​ស្នែង​មក​ចាក់​ប្រេង+លើ​ក្បាល​ដាវីឌ​នៅ​ចំពោះ​មុខ​បង​ប្រុស​ៗ​របស់​គាត់។ ចាប់​ពី​ថ្ងៃ​នោះ​មក ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​មាន​ឥទ្ធិពល​ទៅ​លើ​ដាវីឌ។+ ក្រោយ​មក សាំយូអែល​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ា​វិញ។+

១៤ ពេល​នោះ​ព្រះ​យេហូវ៉ា​បាន​ដក​ឫទ្ធានុភាព​របស់​លោក​ចេញ​ពី​សុល+ ហើយ​ព្រះ​យេហូវ៉ា​ទុក​ឲ្យ​គាត់​ជ្រួល​ច្របល់​ក្នុង​ចិត្ត​រហូត​ដល់​គាត់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។+ ១៥ ពួក​អ្នក​បម្រើ​របស់​សុល​និយាយ​ទៅ​គាត់​ថា​៖ ​«​លោក​ឃើញ​ហើយ​ថា ព្រះ​ទុក​ឲ្យ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត។ ១៦ ហេតុ​នេះ សូម​លោក​ម្ចាស់​ឲ្យ​យើង​ខ្ញុំ​ទៅ​ស្វែង​រក​បុរស​ម្នាក់​ដែល​ប្រសប់​ដេញ​ពិណ។+ ពេល​ណា​ដែល​ព្រះ​ទុក​ឲ្យ​លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត ពេល​នោះ​គាត់​នឹង​ដេញ​ពិណ ហើយ​លោក​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​»។ ១៧ ដូច្នេះ សុល​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថា​៖ ​«​សូម​ទៅ​ស្វែង​រក​បុរស​ម្នាក់​ដែល​ពូកែ​ដេញ​ពិណ ហើយ​នាំ​គាត់​មក​ជួប​ខ្ញុំ​»។

១៨ អ្នក​បម្រើ​ម្នាក់​ទៀត​និយាយ​ថា​៖ ​«​លោក​ម្ចាស់ ខ្ញុំ​ធ្លាប់​ឃើញ​កូន​កំលោះ​ម្នាក់​របស់​អ៊ីសាយ​ជា​អ្នក​ក្រុង​បេថ្លេហិម អ្នក​កំលោះ​នោះ​ជំនាញ​ដេញ​ពិណ​ណាស់។ គាត់​ជា​អ្នក​ប្រយុទ្ធ​យ៉ាង​អង់អាច​ក្លាហាន។+ គាត់​ប្រសប់​និយាយ មាន​រូប​រាង​សង្ហា+ ហើយ​ព្រះ​យេហូវ៉ា​ក៏​នៅ​ជា​មួយ​នឹង​គាត់​ដែរ​»។+ ១៩ រួច​មក សុល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​ដាវីឌ​ជា​កូន​ប្រុស​របស់​អ្នក ដែល​ជា​អ្នក​ឃ្វាល​ចៀម​មក​ជួប​ខ្ញុំ​»។+ ២០ ម្ល៉ោះ​ហើយ អ៊ីសាយ​យក​នំ​ប៉័ង ស្រា​មួយ​ថង់​ស្បែក និង​កូន​ពពែ​មួយ​ផ្ទុក​លើ​សត្វ​លា រួច​ឲ្យ​ដាវីឌ​យក​ទៅ​ជូន​សុល។ ២១ ដូច្នេះ ដាវីឌ​បាន​ទៅ​ជួប​សុល ហើយ​ចាប់​ផ្ដើម​បម្រើ​គាត់។+ សុល​ស្រឡាញ់​ដាវីឌ​ខ្លាំង​ណាស់ គាត់​ឲ្យ​ដាវីឌ​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​ចម្បាំង​ឲ្យ​គាត់។ ២២ សុល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​អ៊ីសាយ​ថា​៖ ​«​សូម​ឲ្យ​ដាវីឌ​នៅ​បម្រើ​ខ្ញុំ​ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​ពេញ​ចិត្ត​គាត់​ខ្លាំង​ណាស់​»។ ២៣ ពេល​ណា​ដែល​ព្រះ​ទុក​ឲ្យ​សុល​ជ្រួល​ច្របល់​ក្នុង​ចិត្ត ដាវីឌ​យក​ពិណ​មក​ដេញ ធ្វើ​ឲ្យ​សុល​ធូរ​ស្រាល​និង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ រួច​គាត់​លែង​ជ្រួល​ច្របល់​ក្នុង​ចិត្ត​ទៀត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក