បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៤៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​ជា​មនុស្ស​ល្ងង់​ខ្លៅ

        • គ្មាន​អ្នក​ណា​អាច​លោះ​ជីវិត​អ្នក​ឯ​ទៀត​បាន​ទេ (​៧, ៨​)

        • ព្រះ​លោះ​ចេញ​ពី​ផ្នូរ (​១៥​)

        • ភាព​ចម្រុង​ចម្រើន​មិន​អាច​សង្គ្រោះ​ពី​សេចក្ដី​ស្លាប់​បាន​ទេ (​១៦, ១៧​)

ចម្រៀងសរសើរព្រះ ៤៩:ពាក្យ​ផ្ដើម

ឯកសារយោង

  • +២ប្រ ២០:១៩

ចម្រៀងសរសើរព្រះ ៤៩:៣

ឯកសារយោង

  • +ចសព ១៤៣:៥

ចម្រៀងសរសើរព្រះ ៤៩:៥

ឯកសារយោង

  • +ចសព ២៧:១

ចម្រៀងសរសើរព្រះ ៤៩:៦

ឯកសារយោង

  • +បច ៨:១៧, ១៨; សុភ ១៨:១១
  • +យេ ៩:២៣; ១ធី ៦:១៧

ចម្រៀងសរសើរព្រះ ៤៩:៧

ឯកសារយោង

  • +សុភ ១១:៤; ម៉ាថ ១៦:២៦

ចម្រៀងសរសើរព្រះ ៤៩:៨

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ចម្រៀងសរសើរព្រះ ៤៩:៩

កំណត់សម្គាល់

  • *

    ឬ​«​រណ្ដៅ​»​

ឯកសារយោង

  • +ចសព ៨៩:៤៨

ចម្រៀងសរសើរព្រះ ៤៩:១០

ឯកសារយោង

  • +អទ ២:១៦; រ៉ូម ៥:១២
  • +ចសព ៣៩:៦; សុភ ១១:៤; ២៣:៤; អទ ២:១៨; លូក ១២:១៩, ២០

ចម្រៀងសរសើរព្រះ ៤៩:១២

ឯកសារយោង

  • +ចសព ៣៩:៥; យ៉ា ១:១១
  • +ចសព ៤៩:២០

ចម្រៀងសរសើរព្រះ ៤៩:១៣

ឯកសារយោង

  • +លូក ១២:១៩, ២០

ចម្រៀងសរសើរព្រះ ៤៩:១៤

កំណត់សម្គាល់

  • *

    ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឯកសារយោង

  • +ម៉ាឡ ៤:៣
  • +ចសព ៣៩:១១
  • +១សាំ ២:៦; យ៉ូប ៧:៩; ២៤:១៩

ចម្រៀងសរសើរព្រះ ៤៩:១៥

កំណត់សម្គាល់

  • *

    ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​

ឯកសារយោង

  • +យ៉ូប ៣៣:២៨; ចសព ១៦:១០; ៣០:៣; ៨៦:១៣

ចម្រៀងសរសើរព្រះ ៤៩:១៧

ឯកសារយោង

  • +យ៉ូប ១:២១; អទ ៥:១៥; ១ធី ៦:១៧
  • +អេ ១០:៣

ចម្រៀងសរសើរព្រះ ៤៩:១៨

ឯកសារយោង

  • +លូក ១២:១៩
  • +សុភ ១៤:២០

ចម្រៀងសរសើរព្រះ ៤៩:២០

ឯកសារយោង

  • +ចសព ៤៩:១២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ៤៩:ពាក្យ​ផ្ដើម២ប្រ ២០:១៩
ចសព. ៤៩:៣ចសព ១៤៣:៥
ចសព. ៤៩:៥ចសព ២៧:១
ចសព. ៤៩:៦បច ៨:១៧, ១៨; សុភ ១៨:១១
ចសព. ៤៩:៦យេ ៩:២៣; ១ធី ៦:១៧
ចសព. ៤៩:៧សុភ ១១:៤; ម៉ាថ ១៦:២៦
ចសព. ៤៩:៩ចសព ៨៩:៤៨
ចសព. ៤៩:១០អទ ២:១៦; រ៉ូម ៥:១២
ចសព. ៤៩:១០ចសព ៣៩:៦; សុភ ១១:៤; ២៣:៤; អទ ២:១៨; លូក ១២:១៩, ២០
ចសព. ៤៩:១២ចសព ៣៩:៥; យ៉ា ១:១១
ចសព. ៤៩:១២ចសព ៤៩:២០
ចសព. ៤៩:១៣លូក ១២:១៩, ២០
ចសព. ៤៩:១៤ម៉ាឡ ៤:៣
ចសព. ៤៩:១៤ចសព ៣៩:១១
ចសព. ៤៩:១៤១សាំ ២:៦; យ៉ូប ៧:៩; ២៤:១៩
ចសព. ៤៩:១៥យ៉ូប ៣៣:២៨; ចសព ១៦:១០; ៣០:៣; ៨៦:១៣
ចសព. ៤៩:១៧យ៉ូប ១:២១; អទ ៥:១៥; ១ធី ៦:១៧
ចសព. ៤៩:១៧អេ ១០:៣
ចសព. ៤៩:១៨លូក ១២:១៩
ចសព. ៤៩:១៨សុភ ១៤:២០
ចសព. ៤៩:២០ចសព ៤៩:១២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ៤៩:១-២០

ចម្រៀងសរសើរព្រះ

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​កូន​ចៅ​កូរ៉ា។+

៤៩ ចូរ​មនុស្ស​គ្រប់​រូប​ស្ដាប់​សេចក្ដី​នេះ

អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ពិភព​លោក ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់

 ២ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច

ទាំង​អ្នក​មាន​ទាំង​អ្នក​ក្រ។

 ៣ មាត់​របស់​ខ្ញុំ​នឹង​និយាយ​ដោយ​ប្រាជ្ញា

ហើយ​ការ​រំពឹង​គិត​ក្នុង​ចិត្ត​ខ្ញុំ+នឹង​បង្ហាញ​ការ​យល់​ដឹង។

 ៤ ខ្ញុំ​នឹង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សុភាសិត

ខ្ញុំ​នឹង​ពន្យល់​ប្រស្នា កាល​ដែល​ខ្ញុំ​កំពុង​លេង​ពិណ។

 ៥ ពេល​ខ្ញុំ​បាន​ត្រូវ​ហ៊ុម​ព័ទ្ធ​ដោយ​មនុស្ស​អាក្រក់​ដែល​ព្យាយាម​ផ្ដួល​រំលំ​ខ្ញុំ

ឬ​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក ហេតុ​អ្វី​ខ្ញុំ​ចាំ​បាច់​ភ័យ​ខ្លាច?+

 ៦ អស់​អ្នក​ដែល​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន+

និង​ពួក​អ្នក​ដែល​អួត​សម្ញែង​ធន​ធាន​ច្រើន​សន្ធឹក​របស់​ខ្លួន+

 ៧ គ្មាន​ពួក​គេ​ណា​ម្នាក់​អាច​លោះ​បង​ប្អូន​ខ្លួន

ឬ​បង់​ថ្លៃ​លោះ​ដល់​ព្រះ​ដើម្បី​លោះ​បង​ប្អូន​ខ្លួន​បាន​ឡើយ+

 ៨ (​តម្លៃ​លោះ​ជីវិត*មនុស្ស​ម្នាក់​គឺ​ថ្លៃ​ខ្លាំង​ណាស់

ថ្លៃ​ហួស​ពី​សមត្ថភាព​ដែល​ពួក​គេ​អាច​បង់​បាន​)។

 ៩ ពួក​គេ​មិន​អាច​លោះ​បង​ប្អូន​ខ្លួន​ណា​ម្នាក់ ដើម្បី​ឲ្យ​គាត់​អាច​រស់​ជា​រៀង​រហូត ហើយ​មិន​ឃើញ​ផ្នូរ*នោះ​ទេ។+

១០ ពួក​គេ​ឃើញ​ថា​សូម្បី​តែ​មនុស្ស​មាន​ប្រាជ្ញា​ក៏​ស្លាប់​ដែរ

ហើយ​មនុស្ស​ល្ងង់​ខ្លៅ​និង​មនុស្ស​ឥត​ចេះ​គិត​ពិចារណា ក៏​វិនាស​សូន្យ​ទៅ​ដូច​គ្នា+

ឯ​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ធ្លាក់​ទៅ​លើ​អ្នក​ផ្សេង​ទៀត។+

១១ ពួក​គេ​ប្រាថ្នា​ក្នុង​ចិត្ត​ថា​ផ្ទះ​របស់​ពួក​គេ​នឹង​នៅ​ជាប់​ជា​រៀង​រហូត

ហើយ​សង្ឃឹម​ថា​លំនៅ​របស់​ពួក​គេ​នឹង​នៅ​គង់​វង្ស​គ្រប់​ជំនាន់​ត​ទៅ

ពួក​គេ​បាន​ដាក់​ឈ្មោះ​ទឹក​ដី​តាម​ឈ្មោះ​របស់​ពួក​គេ។

១២ ប៉ុន្តែ សូម្បី​តែ​មនុស្ស​ដែល​មាន​កិត្តិយស ក៏​មិន​អាច​រស់​រហូត​បាន​ដែរ+

គាត់​មិន​ប្រសើរ​ជាង​សត្វ​ទេ ព្រោះ​គាត់​នឹង​ស្លាប់​ដូច​សត្វ​ដែរ។+

១៣ នេះ​ហើយ​ជា​ផ្លូវ​របស់​មនុស្ស​ល្ងង់​ខ្លៅ+

និង​ជា​វិថី​របស់​អស់​អ្នក​ដែល​ដើរ​តាម​ពួក​គេ

ជា​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់​សម្ដី​ឥត​បាន​ការ​របស់​ពួក​គេ។ (​ស៊ីឡា​)

១៤ ពួក​គេ​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ទៅ​ឯ​ផ្នូរ* ដូច​ចៀម​ដែល​គេ​យក​ទៅ​សម្លាប់

សេចក្ដី​ស្លាប់​នឹង​ឃ្វាល​ពួក​គេ

មនុស្ស​ទៀង​ត្រង់​នឹង​គ្រប់​គ្រង​លើ​ពួក​គេ+នៅ​ពេល​ព្រឹក។

ពួក​គេ​នឹង​វិនាស​សាប​សូន្យ​ទៅ។+

ផ្ទះ​របស់​ពួក​គេ​គឺ​ជា​ផ្នូរ មិន​មែន​វិមាន​ទេ។+

១៥ ប៉ុន្តែ ព្រះ​នឹង​លោះ​ខ្ញុំ​ពី​អំណាច​នៃ​ផ្នូរ*+

ព្រោះ​លោក​នឹង​ទាញ​នាំ​ខ្ញុំ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ (​ស៊ីឡា​)

១៦ កុំ​ភ័យ​ខ្លាច​ព្រោះ​តែ​អ្នក​ណា​ម្នាក់​ក្លាយ​ទៅ​ជា​អ្នក​មាន

ឬ​ដោយ​សារ​ផ្ទះ​របស់​អ្នក​នោះ​កាន់​តែ​ចម្រុង​ចម្រើន​ឡើយ

១៧ ព្រោះ​ពេល​អ្នក​នោះ​ស្លាប់ គាត់​មិន​អាច​យក​អ្វី​ទៅ​ជា​មួយ​សោះ+

ហើយ​គាត់​ក៏​មិន​អាច​យក​ភាព​ចម្រុង​ចម្រើន​របស់​គាត់​ទៅ​ជា​មួយ​ដែរ។+

១៨ ពេល​គាត់​នៅ​រស់ គាត់​សរសើរ​ខ្លួន​ឯង+

(​ពេល​អ្នក​ចម្រុង​ចម្រើន មនុស្ស​សរសើរ​អ្នក​)។+

១៩ តែ​នៅ​ទី​បំផុត គាត់​ស្លាប់​ទៅ​ដូច​បុព្វ​បុរស​របស់​គាត់

ពួក​គេ​នឹង​មិន​ឃើញ​ពន្លឺ​ម្ដង​ទៀត​ឡើយ។

២០ ទោះ​ជា​មនុស្ស​មាន​កិត្តិយស​ច្រើន​យ៉ាង​ណា តែ​បើ​មិន​យល់​អំពី​ការ​នេះ+

អ្នក​នោះ​មិន​ប្រសើរ​ជាង​សត្វ​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្លាប់​ដូច​សត្វ​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក