បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ៣៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • យ៉ូសែប​នៅ​ក្នុង​ផ្ទះ​របស់​ប៉ូទីផា (​១​-​៦​)

      • យ៉ូសែប​មិន​ព្រម​ធ្វើ​តាម​ប្រពន្ធ​របស់​ប៉ូទីផា​ទេ (​៧​-​២០​)

      • យ៉ូសែប​នៅ​ក្នុង​គុក (​២១​-​២៣​)

ដើមកំណើត ៣៩:១

ឯកសារយោង

  • +ដក ១៧:២០; ៣៧:២៥
  • +ចសព ១០៥:១៧; សកម្ម ៧:៩
  • +ដក ៣៧:៣៦

ដើមកំណើត ៣៩:២

ឯកសារយោង

  • +រ៉ូម ៨:៣១; ហេ ១៣:៦

ដើមកំណើត ៣៩:៥

ឯកសារយោង

  • +ដក ៣០:២៧

ដើមកំណើត ៣៩:៩

ឯកសារយោង

  • +ដក ២:២៤; ២០:៣, ៦; ចសព ៥១:ពាក្យ​ផ្ដើម; ៥១:៤; ម៉ាក ១០:៧, ៨; ហេ ១៣:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤១

    ប៉មយាម (សិក្សា),

    ៩/២០១៧, ទំ.  ៥

    ១៥/២/២០១៣, ទំ.  ៤

    ១/១១/២០០៧, ទំ.  ១៨-១៩

    ១/៧/២០០៦, ទំ.  ២១

    ១/៦/២០០៤, ទំ.  ៣២

    ១/៣/២០០៤, ទំ.  ២៩

    ១/២/២០០១, ទំ.  ៩

    ១/១/១៩៩៨, ទំ.  ៣១

ដើមកំណើត ៣៩:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/៦/២០១៥, ទំ.  ១៧

ដើមកំណើត ៣៩:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៤១

ដើមកំណើត ៣៩:២០

ឯកសារយោង

  • +ចសព ១០៥:១៧, ១៨

ដើមកំណើត ៣៩:២១

ឯកសារយោង

  • +ដក ៤០:២, ៣; ចសព ១០៥:១៩; សកម្ម ៧:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ៥/២០២០, ទំ.  ៣

    ១/៨/២០០២, ទំ.  ២៤, ២៦

ដើមកំណើត ៣៩:២២

ឯកសារយោង

  • +ដក ៣៩:៦

ដើមកំណើត ៣៩:២៣

ឯកសារយោង

  • +ដក ៤៩:២២, ២៥; សកម្ម ៧:៩, ១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ៣៩:១ដក ១៧:២០; ៣៧:២៥
ដក. ៣៩:១ចសព ១០៥:១៧; សកម្ម ៧:៩
ដក. ៣៩:១ដក ៣៧:៣៦
ដក. ៣៩:២រ៉ូម ៨:៣១; ហេ ១៣:៦
ដក. ៣៩:៥ដក ៣០:២៧
ដក. ៣៩:៩ដក ២:២៤; ២០:៣, ៦; ចសព ៥១:ពាក្យ​ផ្ដើម; ៥១:៤; ម៉ាក ១០:៧, ៨; ហេ ១៣:៤
ដក. ៣៩:២០ចសព ១០៥:១៧, ១៨
ដក. ៣៩:២១ដក ៤០:២, ៣; ចសព ១០៥:១៩; សកម្ម ៧:៩
ដក. ៣៩:២២ដក ៣៩:៦
ដក. ៣៩:២៣ដក ៤៩:២២, ២៥; សកម្ម ៧:៩, ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ៣៩:១-២៣

ដើមកំណើត

៣៩ រីឯ​យ៉ូសែប​វិញ ពេល​ពួក​កូន​ចៅ​អ៊ីសម៉ាអែល+បាន​នាំ​គាត់​ទៅ​ដល់​ស្រុក​អេហ្ស៊ីប+ ពួក​គេ​បាន​លក់​គាត់​បន្ត​ឲ្យ​ដល់​ប៉ូទីផា+ដែល​ជា​មេ​អង្គរក្ស និង​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​ផារ៉ូ។ ២ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​យ៉ូសែប+ ហើយ​កិច្ចការ​ណា​ក៏​ដោយ​ដែល​យ៉ូសែប​ធ្វើ​តែង​តែ​សម្រេច​ទាំង​អស់។ ដូច្នេះ ចៅហ្វាយ​ជា​ជន​ជាតិ​អេហ្ស៊ីប​នោះ បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​របស់​គាត់ ៣ ព្រោះ​គាត់​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូសែប​ឲ្យ​សម្រេច​កិច្ចការ​ទាំង​អស់។

៤ ចៅហ្វាយ​នោះ​ពេញ​ចិត្ត​នឹង​យ៉ូសែប​ខ្លាំង​ណាស់។ គាត់​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត ហើយ​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់។ ៥ តាំង​ពី​ថ្ងៃ​ដែល​គាត់​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​ត្រួត​ត្រា​លើ​ផ្ទះ​គាត់ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គាត់​ចម្រុង​ចម្រើន​ឡើង។ បន្ថែម​ទៀត ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ទាំង​នៅ​ក្នុង​ផ្ទះ​ទាំង​នៅ​ស្រែ​ចម្ការ។+ ៦ ទី​បំផុត ចៅហ្វាយ​នោះ​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ឲ្យ​យ៉ូសែប​មើល​ការ​ខុស​ត្រូវ ហើយ​គាត់​មិន​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ទេ លើក​លែង​តែ​អាហារ​គាត់​បរិភោគ​ប៉ុណ្ណោះ។ ឯ​យ៉ូសែប គាត់​មាន​រាង​កាយ​មាំ​មួន ហើយ​មាន​រូប​រាង​សង្ហា។

៧ ក្រោយ​មក ប្រពន្ធ​របស់​ប៉ូទីផា ចាប់​ផ្ដើម​លួច​សម្លឹង​មើល​យ៉ូសែប ហើយ​និយាយ​ទៅ​គាត់​ថា​៖ ​«​ចូរ​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ​»។ ៨ ប៉ុន្តែ យ៉ូសែប​បាន​បដិសេធ ហើយ​និយាយ​ទៅ​កាន់​នាង​ថា​៖ ​«​ចៅហ្វាយ​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​ដោយ​សារ​មាន​ខ្ញុំ គាត់​មិន​ចាំ​បាច់​ខ្វល់​អំពី​អ្វី​ឡើយ។ ៩ បន្ទាប់​ពី​គាត់ មាន​តែ​ខ្ញុំ​ទេ​ដែល​ធំ​ជាង​គេ​ក្នុង​ផ្ទះ​នេះ។ គាត់​បាន​ឲ្យ​ខ្ញុំ​មាន​អំណាច​លើ​អ្វី​ៗ​ទាំង​អស់ លើក​លែង​តែ​លោក​ស្រី​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ប្រពន្ធ​របស់​គាត់។ ដូច្នេះ តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?​»។+

១០ ជា​រៀង​រាល់​ថ្ងៃ នាង​តែង​តែ​ហៅ​យ៉ូសែប​ឲ្យ​មក​រួម​ដំណេក​ជា​មួយ​នាង តែ​យ៉ូសែប​មិន​ព្រម​ទេ សូម្បី​តែ​នាង​ឲ្យ​គាត់​នៅ​ក្បែរ ក៏​គាត់​មិន​ព្រម​ដែរ។ ១១ ថ្ងៃ​មួយ យ៉ូសែប​បាន​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ផ្ទះ​ដូច​សព្វ​ដង តែ​ថ្ងៃ​នោះ​គ្មាន​អ្នក​បម្រើ​ឯ​ទៀត​នៅ​ក្នុង​ផ្ទះ​ទេ។ ១២ ពេល​នោះ ប្រពន្ធ​ប៉ូទីផា​បាន​ចាប់​ទាញ​អាវ​យ៉ូសែប ហើយ​និយាយ​ថា​៖ ​«​មក​រួម​ដំណេក​ជា​មួយ​នឹង​ខ្ញុំ!​»។ ប៉ុន្តែ យ៉ូសែប​បាន​រលាស់​អាវ​ចោល​នៅ​ដៃ​នាង រួច​រត់​ចេញ​ទៅ​ក្រៅ។ ១៣ ពេល​នាង​ឃើញ​ថា​យ៉ូសែប​រត់​ចោល​អាវ​ដូច្នេះ ១៤ នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​នៅ​ក្នុង​ផ្ទះ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ​«​មើល! ប្ដី​ខ្ញុំ​បាន​នាំ​យក​បុរស​ហេប្រឺ​នោះ​មក​ឲ្យ​មើល​ងាយ​ពួក​យើង​ហើយ។ បុរស​នោះ​ចង់​ចាប់​រំលោភ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង។ ១៥ ពេល​គាត់​ឮ​ខ្ញុំ​ស្រែក គាត់​បាន​រត់​ចេញ​ទៅ​ក្រៅ​ទាំង​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​»។ ១៦ ក្រោយ​នោះ ប្រពន្ធ​ប៉ូទីផា​បាន​ទុក​អាវ​នោះ​នៅ​ក្បែរ​នាង ហើយ​រង់​ចាំ​ប្ដី​នាង​ត្រឡប់​មក​ផ្ទះ​វិញ។

១៧ ពេល​ប៉ូទីផា​មក​ដល់ នាង​បាន​ប្រាប់​ពាក្យ​ដូច​គ្នា​ដល់​គាត់​ថា​៖ ​«​បុរស​ហេប្រឺ​ដែល​បង​បាន​នាំ​មក​នោះ គាត់​បាន​មក​ដើម្បី​ធ្វើ​ឲ្យ​គេ​មើល​ងាយ​មើល​ថោក​ខ្ញុំ។ ១៨ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​រត់​ចេញ​ទៅ​ក្រៅ​ទាំង​ទុក​អាវ​ចោល​នៅ​ក្បែរ​ខ្ញុំ​»។ ១៩ ក្រោយ​ពី​ប៉ូទីផា​ឮ​ប្រពន្ធ​គាត់​ប្រាប់​ថា​៖ ​«​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​បម្រើ​បង​បាន​ធ្វើ​»​ នោះ​គាត់​ខឹង​យ៉ាង​ខ្លាំង។ ២០ ដូច្នេះ ប៉ូទីផា​បាន​ឲ្យ​គេ​ចាប់​យ៉ូសែប​យក​ទៅ​ដាក់​គុក ជា​កន្លែង​ដែល​គេ​ដាក់​អ្នក​ទោស​របស់​ស្ដេច។ ម្ល៉ោះ​ហើយ យ៉ូសែប​បាន​ជាប់​នៅ​ក្នុង​គុក​នោះ​ទៅ។+

២១ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​បន្ត​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​និច្ច។ លោក​បាន​ធ្វើ​ឲ្យ​មេ​គុក​ពេញ​ចិត្ត​គាត់។+ ២២ ដូច្នេះ មេ​គុក​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ពួក​អ្នក​ទោស​ទាំង​អស់។ យ៉ូសែប​មាន​ភារកិច្ច​ចាត់​ចែង​កិច្ចការ​នៅ​ក្នុង​គុក+ ២៣ ហើយ​មេ​គុក​មិន​ចាំ​បាច់​បារម្ភ​អំពី​កិច្ចការ​ដែល​គាត់​បាន​ប្រគល់​ដល់​យ៉ូសែប​ទេ។ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​ព្រះ​យេហូវ៉ា​តែង​តែ​ធ្វើ​ឲ្យ​កិច្ចការ​របស់​យ៉ូសែប​បាន​សម្រេច។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក