បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ១៤៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីចម្រៀងសរសើរព្រះ

      • អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត សរសើរ​តម្កើង​លោក

        • «​បណ្ដា​ទេវតា​ទាំង​ឡាយ​អើយ ចូរ​សរសើរ​លោក​»​ (​២​)

        • ‹ដួង​អាទិត្យ ដួង​ខែ និង​ផ្កាយ ចូរ​សរសើរ​លោក› (​៣​)

        • ទាំង​ចាស់​ទាំង​ក្មេង​សរសើរ​ព្រះ (​១២, ១៣​)

ចម្រៀងសរសើរព្រះ ១៤៨:១

កំណត់សម្គាល់

  • *

    ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ឯកសារយោង

  • +ចសព ៨៩:៥

ចម្រៀងសរសើរព្រះ ១៤៨:២

ឯកសារយោង

  • +ចសព ១០៣:២០; លូក ២:១៣
  • +យេ ៣២:១៨; យូ ១៤

ចម្រៀងសរសើរព្រះ ១៤៨:៣

ឯកសារយោង

  • +ចសព ១៩:១

ចម្រៀងសរសើរព្រះ ១៤៨:៤

កំណត់សម្គាល់

  • *

    ឬ​«​ស្ថាន​សួគ៌​»​

ចម្រៀងសរសើរព្រះ ១៤៨:៥

ឯកសារយោង

  • +ចសព ៣៣:៦

ចម្រៀងសរសើរព្រះ ១៤៨:៦

ឯកសារយោង

  • +ចសព ៨៩:៣៧
  • +ចសព ១១៩:៩១; យេ ៣១:៣៥, ៣៦; ៣៣:២៥

ចម្រៀងសរសើរព្រះ ១៤៨:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ៥៤

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ១១

ចម្រៀងសរសើរព្រះ ១៤៨:៨

ឯកសារយោង

  • +ដច ៩:២៣; ចសព ១០៧:២៥; អេ ៣០:៣០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ១១-១២

ចម្រៀងសរសើរព្រះ ១៤៨:៩

ឯកសារយោង

  • +ចសព ៩៨:៨
  • +១ប្រ ១៦:៣៣; អេ ៤៤:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ១២

ចម្រៀងសរសើរព្រះ ១៤៨:១០

ឯកសារយោង

  • +អេ ៤៣:២០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០៤, ទំ.  ១២

ចម្រៀងសរសើរព្រះ ១៤៨:១១

ឯកសារយោង

  • +ចសព ២:១០, ១១

ចម្រៀងសរសើរព្រះ ១៤៨:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ២០

ចម្រៀងសរសើរព្រះ ១៤៨:១៣

ឯកសារយោង

  • +ចសព ៨:១; អេ ១២:៤
  • +១បស ៨:២៧; ១ប្រ ២៩:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ២០

ចម្រៀងសរសើរព្រះ ១៤៨:១៤

កំណត់សម្គាល់

  • *

    ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចសព. ១៤៨:១ចសព ៨៩:៥
ចសព. ១៤៨:២ចសព ១០៣:២០; លូក ២:១៣
ចសព. ១៤៨:២យេ ៣២:១៨; យូ ១៤
ចសព. ១៤៨:៣ចសព ១៩:១
ចសព. ១៤៨:៥ចសព ៣៣:៦
ចសព. ១៤៨:៦ចសព ៨៩:៣៧
ចសព. ១៤៨:៦ចសព ១១៩:៩១; យេ ៣១:៣៥, ៣៦; ៣៣:២៥
ចសព. ១៤៨:៨ដច ៩:២៣; ចសព ១០៧:២៥; អេ ៣០:៣០
ចសព. ១៤៨:៩ចសព ៩៨:៨
ចសព. ១៤៨:៩១ប្រ ១៦:៣៣; អេ ៤៤:២៣
ចសព. ១៤៨:១០អេ ៤៣:២០
ចសព. ១៤៨:១១ចសព ២:១០, ១១
ចសព. ១៤៨:១៣ចសព ៨:១; អេ ១២:៤
ចសព. ១៤៨:១៣១បស ៨:២៧; ១ប្រ ២៩:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ចម្រៀងសរសើរព្រះ ១៤៨:១-១៤

ចម្រៀងសរសើរព្រះ

១៤៨ ចូរ​សរសើរ​យ៉ា!*

ឱ​អស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។+

ឱ​អស់​អ្នក​ដែល​នៅ​ទី​ខ្ពស់​អើយ ចូរ​សរសើរ​តម្កើង​លោក។

 ២ បណ្ដា​ទេវតា​ទាំង​ឡាយ​អើយ ចូរ​សរសើរ​លោក។+

ពល​ទ័ព​ទាំង​អស់​អើយ ចូរ​សរសើរ​លោក។+

 ៣ ដួង​អាទិត្យ​និង​ដួង​ខែ ចូរ​សរសើរ​លោក។

ផ្កាយ​ទាំង​អស់​ដែល​ភ្លឺ​ចិញ្ចាច ចូរ​សរសើរ​លោក។+

 ៤ ឱ​ស្ថាន​សួគ៌​ដ៏​ខ្ពស់​បំផុត និង​ទឹក​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​មេឃ*

ចូរ​សរសើរ​លោក។

 ៥ សូម​ឲ្យ​អ្វី​ៗ​ទាំង​នោះ​សរសើរ​តម្កើង​ដល់​នាម​ព្រះ​យេហូវ៉ា

ព្រោះ​ពេល​ដែល​លោក​ចេញ​បង្គាប់ អ្វី​ទាំង​នោះ​ក៏​បាន​កើត​មក។+

 ៦ លោក​បាន​តាំង​អ្វី​ៗ​ទាំង​នោះ​ឲ្យ​នៅ​ជាប់​ជា​រៀង​រហូត។+

លោក​បាន​កំណត់​ច្បាប់​មួយ​ទុក ហើយ​ច្បាប់​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។+

 ៧ ឱ​អស់​អ្នក​ដែល​នៅ​ផែនដី​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា

ឱ​សត្វ​ធំ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​ទឹក​ជ្រៅ​ទាំង​អស់

 ៨ ហើយ​ផ្លេក​បន្ទោរ ដុំ​ទឹក​កក ដុំ​ព្រិល ពពក​ខ្មៅ​ក្រាស់

និង​ខ្យល់​ព្យុះ​ដែល​កំពុង​ធ្វើ​តាម​បង្គាប់​របស់​លោក ចូរ​សរសើរ​តម្កើង​លោក។+

 ៩ ឱ​ភ្នំ​ធំ​និង​ភ្នំ​តូច​ទាំង​ឡាយ+

រួម​ទាំង​ដើម​ឈើ​ដែល​មាន​ផល និង​ដើម​ស៊ីដារ​ទាំង​ប៉ុន្មាន+

១០ ព្រម​ទាំង​សត្វ​ស្រុក សត្វ​ព្រៃ​នា​នា+

សត្វ​លូន​វារ និង​សត្វ​ស្លាប

១១ បណ្ដា​ស្ដេច​នៅ​ផែនដី និង​ប្រជា​ជាតិ​ទាំង​អស់

ពួក​មាន​ឋានៈ​ខ្ពស់ និង​ចៅ​ក្រម​ទាំង​ឡាយ​ក្នុង​លោកា+

១២ ព្រម​ទាំង​កំលោះ ទាំង​ក្រមុំ

ទាំង​ចាស់ ទាំង​ក្មេង

១៣ ចូរ​ឲ្យ​អ្នក​ទាំង​អស់​នោះ​សរសើរ​តម្កើង​នាម​ព្រះ​យេហូវ៉ា

ព្រោះ​មាន​តែ​នាម​របស់​លោក​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត។+

លោក​រុង​រឿង​ថ្កុំ​ថ្កើង​លើ​ផែនដី​និង​សួគ៌ា។+

១៤ លោក​នឹង​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​មាន​កម្លាំង​ខ្លាំង​ក្លា

ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក បាន​ទទួល​ការ​សរសើរ

គឺ​មនុស្ស​ដែល​ជា​កូន​នៃ​អ៊ីស្រាអែល ជា​បណ្ដា​រាស្ត្រ​ដែល​ចូល​ទៅ​ជិត​លោក។

ចូរ​សរសើរ​យ៉ា!*

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក