បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដំណើរចាកចេញ

      • ការ​ធ្វើ​សម្លៀក​បំពាក់​របស់​សង្ឃ (​១​)

      • អាវ​អេផូឌ (​២​-​៧​)

      • ប្រដាប់​បាំង​ទ្រូង (​៨​-​២១​)

      • អាវ​អត់​ដៃ (​២២​-​២៦​)

      • សម្លៀក​បំពាក់​ផ្សេង​ទៀត​របស់​សង្ឃ (​២៧​-​២៩​)

      • ស្លាក​ធ្វើ​ពី​មាស​សុទ្ធ (​៣០, ៣១​)

      • ម៉ូសេ​ពិនិត្យ​មើល​ត្រសាល (​៣២​-​៤៣​)

ដំណើរចាកចេញ ៣៩:១

កំណត់សម្គាល់

  • *

    ឬ​«​អំបោះ​ធ្វើ​ពី​រោម​ចៀម​ជ្រលក់​ពណ៌​ស្វាយ​»​

ឯកសារយោង

  • +ដច ៣៥:២៣
  • +ដច ២៨:៤, ៥; ២៩:៥; ៣៥:១០, ១៩

ដំណើរចាកចេញ ៣៩:២

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​បេតសាលែល

ឯកសារយោង

  • +ដច ២៨:៦-៨; ចល ៨:៧

ដំណើរចាកចេញ ៣៩:៥

ឯកសារយោង

  • +ដច ២៩:៥

ដំណើរចាកចេញ ៣៩:៦

ឯកសារយោង

  • +ដច ២៨:៩, ១០

ដំណើរចាកចេញ ៣៩:៧

ឯកសារយោង

  • +ដច ២៨:១២

ដំណើរចាកចេញ ៣៩:៨

ឯកសារយោង

  • +ចល ៨:៨
  • +ដច ២៨:១៥-២១

ដំណើរចាកចេញ ៣៩:៩

កំណត់សម្គាល់

  • *

    មួយ​ចំអាម​ប្រហែល​ជា​ស្មើ​នឹង​២២,២​សង់ទីម៉ែត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ដំណើរចាកចេញ ៣៩:១៥

ឯកសារយោង

  • +ដច ២៨:២២-២៥

ដំណើរចាកចេញ ៣៩:១៩

ឯកសារយោង

  • +ដច ២៨:២៦-២៨

ដំណើរចាកចេញ ៣៩:២២

ឯកសារយោង

  • +ដច ២៨:៣១-៣៥

ដំណើរចាកចេញ ៣៩:២៧

ឯកសារយោង

  • +ដច ២៨:៣៩, ៤០

ដំណើរចាកចេញ ៣៩:២៨

ឯកសារយោង

  • +ដច ២៨:៤
  • +ដច ២៩:៨, ៩
  • +ដច ២៨:៤២

ដំណើរចាកចេញ ៣៩:៣០

ឯកសារយោង

  • +ដច ២៨:៣៦, ៣៧; ចល ៨:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សេចក្ដីបកប្រែពិភពលោកថ្មី, ទំ.  ២៦៧១

ដំណើរចាកចេញ ៣៩:៣២

ឯកសារយោង

  • +ដច ២៥:៤០; ហេ ៨:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៣/១៩៩៦, ទំ.  ២០-២១

ដំណើរចាកចេញ ៣៩:៣៣

ឯកសារយោង

  • +ដច ៣៦:៨
  • +ដច ៣៦:១៤
  • +ដច ៣៦:១៨
  • +ដច ៣៦:២០
  • +ដច ៣៦:៣១
  • +ដច ៣៦:២៤

ដំណើរចាកចេញ ៣៩:៣៤

កំណត់សម្គាល់

  • *

    ឬ​«​ស្បែក​ថាហាស​»។ ថាហាស​ប្រហែល​ជា​ឈ្មោះ​ភាសា​ហេប្រឺ ដែល​សំដៅ​លើ​សត្វ​ក្នុង​ទឹក មាន​រូប​រាង​ដូច​ជា​សត្វ​ភេ តែ​មាន​មាឌ​ធំ​ជាង

ឯកសារយោង

  • +ដច ៣៦:១៩
  • +ដច ៣៦:៣៥

ដំណើរចាកចេញ ៣៩:៣៥

ឯកសារយោង

  • +ដច ៣៧:៦
  • +ដច ៣៧:១, ៤

ដំណើរចាកចេញ ៣៩:៣៦

ឯកសារយោង

  • +ដច ៣៧:១០, ១៦

ដំណើរចាកចេញ ៣៩:៣៧

ឯកសារយោង

  • +ដច ៣៧:១៧, ២៣
  • +ដច ២៥:៣៨
  • +ដច ៣៥:២៧, ២៨

ដំណើរចាកចេញ ៣៩:៣៨

ឯកសារយោង

  • +ដច ៣៧:២៥
  • +ដច ៣៧:២៩
  • +ដច ៣០:៣៤, ៣៥
  • +ដច ៣៦:៣៧

ដំណើរចាកចេញ ៣៩:៣៩

ឯកសារយោង

  • +ដច ៣៨:១, ៤
  • +ដច ៣៨:៦
  • +ដច ៣៨:៣០
  • +ដច ៣០:១៨; ៣៨:៨

ដំណើរចាកចេញ ៣៩:៤០

ឯកសារយោង

  • +ដច ៣៨:៩-១១
  • +ដច ៣៨:១៨
  • +ដច ៣៨:២០

ដំណើរចាកចេញ ៣៩:៤១

ឯកសារយោង

  • +ដច ២៨:៣

ដំណើរចាកចេញ ៣៩:៤២

ឯកសារយោង

  • +ដច ៣៥:១០; ៣៦:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដច. ៣៩:១ដច ៣៥:២៣
ដច. ៣៩:១ដច ២៨:៤, ៥; ២៩:៥; ៣៥:១០, ១៩
ដច. ៣៩:២ដច ២៨:៦-៨; ចល ៨:៧
ដច. ៣៩:៥ដច ២៩:៥
ដច. ៣៩:៦ដច ២៨:៩, ១០
ដច. ៣៩:៧ដច ២៨:១២
ដច. ៣៩:៨ចល ៨:៨
ដច. ៣៩:៨ដច ២៨:១៥-២១
ដច. ៣៩:១៥ដច ២៨:២២-២៥
ដច. ៣៩:១៩ដច ២៨:២៦-២៨
ដច. ៣៩:២២ដច ២៨:៣១-៣៥
ដច. ៣៩:២៧ដច ២៨:៣៩, ៤០
ដច. ៣៩:២៨ដច ២៨:៤
ដច. ៣៩:២៨ដច ២៩:៨, ៩
ដច. ៣៩:២៨ដច ២៨:៤២
ដច. ៣៩:៣០ដច ២៨:៣៦, ៣៧; ចល ៨:៩
ដច. ៣៩:៣២ដច ២៥:៤០; ហេ ៨:៥
ដច. ៣៩:៣៣ដច ៣៦:៨
ដច. ៣៩:៣៣ដច ៣៦:១៤
ដច. ៣៩:៣៣ដច ៣៦:១៨
ដច. ៣៩:៣៣ដច ៣៦:២០
ដច. ៣៩:៣៣ដច ៣៦:៣១
ដច. ៣៩:៣៣ដច ៣៦:២៤
ដច. ៣៩:៣៤ដច ៣៦:១៩
ដច. ៣៩:៣៤ដច ៣៦:៣៥
ដច. ៣៩:៣៥ដច ៣៧:៦
ដច. ៣៩:៣៥ដច ៣៧:១, ៤
ដច. ៣៩:៣៦ដច ៣៧:១០, ១៦
ដច. ៣៩:៣៧ដច ៣៧:១៧, ២៣
ដច. ៣៩:៣៧ដច ២៥:៣៨
ដច. ៣៩:៣៧ដច ៣៥:២៧, ២៨
ដច. ៣៩:៣៨ដច ៣៧:២៥
ដច. ៣៩:៣៨ដច ៣៧:២៩
ដច. ៣៩:៣៨ដច ៣០:៣៤, ៣៥
ដច. ៣៩:៣៨ដច ៣៦:៣៧
ដច. ៣៩:៣៩ដច ៣៨:១, ៤
ដច. ៣៩:៣៩ដច ៣៨:៦
ដច. ៣៩:៣៩ដច ៣៨:៣០
ដច. ៣៩:៣៩ដច ៣០:១៨; ៣៨:៨
ដច. ៣៩:៤០ដច ៣៨:៩-១១
ដច. ៣៩:៤០ដច ៣៨:១៨
ដច. ៣៩:៤០ដច ៣៨:២០
ដច. ៣៩:៤១ដច ២៨:៣
ដច. ៣៩:៤២ដច ៣៥:១០; ៣៦:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដំណើរចាកចេញ ៣៩:១-៤៣

ដំណើរចាកចេញ

៣៩ ពួក​ជាង​បាន​យក​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ* អំបោះ​ពណ៌​ក្រហម+ ត្បាញ​ចូល​គ្នា​យ៉ាង​ល្អ ដើម្បី​ធ្វើ​សម្លៀក​បំពាក់​សម្រាប់​ប្រើ​នៅ​កន្លែង​បរិសុទ្ធ។ ពួក​គេ​ធ្វើ​សម្លៀក​បំពាក់​បរិសុទ្ធ​សម្រាប់​អេរ៉ុន+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

២ គាត់*ធ្វើ​អាវ​អេផូឌ+ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា និង​សរសៃ​មាស។ ៣ ដំបូង​ពួក​ជាង​ដំ​មាស​ទៅ​ជា​បន្ទះ​ស្តើង​ៗ រួច​គាត់​កាត់​ទៅ​ជា​សរសៃ​ឆ្មារ​ៗ​ដើម្បី​យក​ទៅ​ប៉ាក់​លើ​ក្រណាត់​ដែល​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។ ៤ បន្ទាប់​មក ពួក​គេ​យក​ក្រណាត់​ពីរ​ចំណែក​មក​ធ្វើ​ជា​ស្មា​អាវ​អេផូឌ។ ៥ ឯ​ខ្សែ​ក្រវាត់​ដែល​នៅ​ជាប់​នឹង​អាវ​អេផូឌ​សម្រាប់​ចង+ បាន​ត្រូវ​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា និង​សរសៃ​មាស ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

៦ បន្ទាប់​មក ពួក​គេ​ដាំ​ត្បូង​អូនីក្ស​លើ​គ្រោង​មាស ហើយ​ឆ្លាក់​ឈ្មោះ​កូន​ប្រុស​ៗ​របស់​អ៊ីស្រាអែល​លើ​ត្បូង​ទាំង​នោះ តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។+ ៧ រួច​គាត់​ដាក់​ត្បូង​ទាំង​នោះ​នៅ​លើ​ស្មា​អាវ​អេផូឌ ជា​ត្បូង​នៃ​សេ​ច​ក្ដី​រំលឹក​សម្រាប់​កូន​ចៅ​អ៊ីស្រាអែល+ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ៨ បន្ទាប់​មក គាត់​ធ្វើ​ប្រដាប់​បាំង​ទ្រូង+ដូច​អាវ​អេផូឌ​ដែរ ដោយ​ប្រើ​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា និង​សរសៃ​មាស។ គាត់​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នោះ តាម​លំនាំ​អ្នក​ដេរ​ប៉ាក់។+ ៩ ពេល​បត់​ប្រដាប់​បាំង​នោះ​ជា​ពីរ វា​មាន​រាង​បួន​ជ្រុង គឺ​បណ្ដោយ​ប្រវែង​មួយ​ចំអាម* និង​ទទឹង​ប្រវែង​មួយ​ចំអាម ១០ ហើយ​នៅ​លើ​ប្រដាប់​បាំង​នោះ ពួក​គេ​ដាំ​ត្បូង​បួន​ជួរ។ ជួរ​ទី​១ មាន​ត្បូង​ទទឹម ត្បូង​ថូផាស និង​ត្បូង​មរកត។ ១១ ជួរ​ទី​២ មាន​ត្បូង​ថឺខយ ត្បូង​កណ្ដៀង និង​ត្បូង​យ៉ាស្បា។ ១២ ជួរ​ទី៣ មាន​ត្បូង​លេសិម ត្បូង​ថ្ម​កែវ និង​ត្បូង​អេម៉ាទេស។ ១៣ ជួរ​ទី​៤ មាន​ត្បូង​គ្រីសូឡែត ត្បូង​អូនីក្ស និង​ត្បូង​ហ្គេច។ ពួក​គេ​ដាំ​ត្បូង​ទាំង​នោះ​ក្នុង​គ្រោង​មាស។ ១៤ ត្បូង​ទាំង​នោះ​មាន​ឈ្មោះ​កូន​ប្រុស​ទាំង​១២​របស់​អ៊ីស្រាអែល ដែល​ជា​ឈ្មោះ​តំណាង​កុលសម្ព័ន្ធ​ទាំង​១២។ ឈ្មោះ​នៅ​លើ​ត្បូង​នីមួយ​ៗ ត្រូវ​ឆ្លាក់​តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។

១៥ បន្ទាប់​មក ពួក​គេ​ធ្វើ​ខ្សែ​ពី​មាស​សុទ្ធ​វេញ​ដូច​ជា​ខ្សែ​ពួរ​ភ្ជាប់​នឹង​ប្រដាប់​បាំង​ទ្រូង។+ ១៦ រួច​ពួក​គេ​ធ្វើ​គ្រោង​មាស​ពីរ​និង​កង​មាស​ពីរ ហើយ​ដាក់​កង​មាស​ពីរ​នោះ​នៅ​គែម​ខាង​លើ​ចុង​សង​ខាង​ប្រដាប់​បាំង​ទ្រូង។ ១៧ ពួក​គេ​ស៊ក​ខ្សែ​មាស​ទាំង​ពីរ ភ្ជាប់​នឹង​កង​មាស​ដែល​នៅ​គែម​សង​ខាង​ប្រដាប់​បាំង​ទ្រូង​នោះ។ ១៨ រួច​មក ពួក​គេ​ភ្ជាប់​ចុង​ខ្សែ​មាស​ទាំង​ពីរ​លើ​គ្រោង​មាស​ទាំង​ពីរ​ដែល​នៅ​លើ​ស្មា​អាវ​អេផូឌ​ទាំង​សង​ខាង​ផ្នែក​ខាង​មុខ។ ១៩ នៅ​គែម​ខាង​ក្រោម​សង​ខាង​ប្រដាប់​បាំង​ទ្រូង ពួក​គេ​ធ្វើ​កង​មាស​ពីរ​ទៀត​ដាក់​ភ្ជាប់​ខាង​ក្នុង​ទល់​នឹង​អាវ​អេផូឌ។+ ២០ រួច​មក ពួក​គេ​ធ្វើ​កង​មាស​ពីរ​ទៀត​ដាក់​នៅ​ខាង​មុខ​អេផូឌ ក្រោម​ផ្នែក​សង​ខាង​ស្មា ជិត​កន្លែង​ដែល​ភ្ជាប់​គ្នា ខាង​លើ​ខ្សែ​ក្រវាត់​អេផូឌ។ ២១ បន្ទាប់​មក ពួក​គេ​យក​ខ្សែ​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ មក​ចង​កង​នៃ​ប្រដាប់​បាំង​ទ្រូង​ភ្ជាប់​នឹង​កង​នៃ​អាវ​អេផូឌ។ យ៉ាង​នេះ ប្រដាប់​បាំង​ទ្រូង​នឹង​មិន​របូត​ពី​អាវ​អេផូឌ ហើយ​នៅ​ខាង​លើ​ខ្សែ​ក្រវាត់។ ពួក​គេ​បាន​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

២២ ក្រោយ​នោះ គាត់​ត្បាញ​រវៃ​ធ្វើ​អាវ​អត់​ដៃ​ពី​អំបោះ​ពណ៌​ខៀវ សម្រាប់​ពាក់​ពី​ក្រោម​អាវ​អេផូឌ។+ ២៣ ផ្នែក​ខាង​លើ​អាវ​នោះ គាត់​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល​ដូច​ក​អាវ​ទាហាន ហើយ​គាត់​ដេរ​រឹម​ជុំ​វិញ​ឲ្យ​មាំ​ដើម្បី​កុំ​ឲ្យ​រហែក។ ២៤ បន្ទាប់​មក ពួក​គេ​វេញ​ធ្វើ​ផ្លែ​ទទឹម​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ និង​អំបោះ​ពណ៌​ក្រហម សម្រាប់​ដាក់​នៅ​ជាយ​អាវ​អត់​ដៃ។ ២៥ រួច​ពួក​គេ​ធ្វើ​កណ្ដឹង​ពី​មាស​សុទ្ធ សម្រាប់​ដាក់​នៅ​ជាយ​អាវ​អត់​ដៃ​ជា​មួយ​នឹង​ផ្លែ​ទទឹម គឺ​ដាក់​កណ្ដឹង​មាស​នៅ​ចន្លោះ​ផ្លែ​ទទឹម។ ២៦ ពួក​គេ​ដាក់​កណ្ដឹង​មួយ ផ្លែ​ទទឹម​មួយ គឺ​ដាក់​ឆ្លាស់​គ្នា​ជុំ​វិញ​ជាយ​អាវ​អត់​ដៃ​នោះ សម្រាប់​ពាក់​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

២៧ បន្ថែម​ទៀត ពួក​គេ​បាន​ធ្វើ​អាវ​វែង​ពី​ក្រណាត់​សាច់​ល្អ​ដែល​ត្បាញ​ដោយ​អ្នក​ជំនាញ សម្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់។+ ២៨ ពួក​គេ​យក​ក្រណាត់​សាច់​ល្អ​ធ្វើ​ឈ្នួត​ក្បាល+សម្រាប់​អេរ៉ុន និង​មួក+សម្រាប់​កូន​ប្រុស​ៗ​គាត់។ ពួក​គេ​ក៏​យក​ក្រណាត់​ធ្វើ​ពី​អំបោះ​វេញ​យ៉ាង​ល្អ​មក​ធ្វើ​ខោ​ខ្លី+សម្រាប់​ពួក​គាត់​ដែរ។ ២៩ ពួក​គេ​ធ្វើ​ខ្សែ​ក្រវាត់​ដែល​ត្បាញ​ពី​អំបោះ​ពណ៌​ខៀវ អំបោះ​ពណ៌​ស្វាយ អំបោះ​ពណ៌​ក្រហម និង​អំបោះ​ល្អ​ដែល​វេញ​ចូល​គ្នា។ ពួក​គេ​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

៣០ ក្រោយ​មក ពួក​គេ​ធ្វើ​ស្លាក​មួយ​ពី​មាស​សុទ្ធ​ខាត់​យ៉ាង​ភ្លឺ ហើយ​ឆ្លាក់​លើ​ស្លាក​នោះ​តាម​លំនាំ​នៃ​ការ​ឆ្លាក់​ត្រា។ ស្លាក​នោះ​ជា​ស្លាក​សញ្ញា​បរិសុទ្ធ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​មាន​សេចក្ដី​ថា​៖ ​«​ភាព​បរិសុទ្ធ​ជា​របស់​ព្រះ​យេហូវ៉ា​»។+ ៣១ រួច​ពួក​គេ​យក​ខ្សែ​ធ្វើ​ពី​អំបោះ​ពណ៌​ខៀវ​មក​ចង​ស្លាក​នោះ​ភ្ជាប់​ខាង​មុខ​ឈ្នួត​ក្បាល ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

៣២ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​កិច្ចការ​ទាំង​អស់​សម្រាប់​ត្រសាល​ជំនុំ​ចប់​សព្វ​គ្រប់។ ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ+ គឺ​ពួក​គេ​ធ្វើ​តាម​សព្វ​គ្រប់​ទាំង​អស់។

៣៣ រួច​មក ពួក​គេ​បាន​នាំ​យក​ត្រសាល+ និង​ឧបករណ៍​ទាំង​អស់​សម្រាប់​ត្រសាល+មក​ឲ្យ​ម៉ូសេ។ អ្វី​ទាំង​នោះ​មាន​ដូច​ត​ទៅ​៖ កន្លាស់+ ក្ដារ​ស៊ុម+ រនុក+ សសរ និង​ជើង​សសរ+ ៣៤ ផ្ទាំង​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម+ ផ្ទាំង​ស្បែក​ទន់* និង​វាំងនន​សម្រាប់​ខណ្ឌ+ ៣៥ ហឹប​នៃ​សេចក្ដី​រំលឹក គម្រប​ហឹប+ និង​ដង​ឈើ​ស្នែង​ហឹប+ ៣៦ តុ​និង​ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ជា​មួយ​នឹង​តុ+ និង​នំ​ប៉័ង​តាំង​ទុក ៣៧ ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង+តម្រៀប​ជា​ជួរ​នៅ​លើ​ជើង​នោះ ប្រដាប់​ប្រដា​ប្រើ​ប្រាស់​ជា​មួយ​នឹង​ចង្កៀង+ និង​ប្រេង​សម្រាប់​ដុត​បំភ្លឺ+ ៣៨ ទី​បូជា+ធ្វើ​ពី​មាស ប្រេង​សម្រាប់​ចាក់​តែង​តាំង+ គ្រឿង​ក្រអូប+ និង​វាំងនន​បាំង+មាត់​ទ្វារ​ត្រសាល ៣៩ ទី​បូជា​ធ្វើ​ពី​ស្ពាន់+ ប្រទាស​ពី​ស្ពាន់ ដង​ឈើ​ស្នែង+ទី​បូជា ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់+នៅ​លើ​ទី​បូជា អាង​ទឹក​និង​ជើង​ទ្រ+ ៤០ រនាំង​ជុំ​វិញ​ទី​ធ្លា បង្គោល​និង​ជើង​ទ្រ+ វាំងនន​បាំង+ច្រក​ចូល​ទី​ធ្លា ស្នឹង​ត្រសាល និង​ខ្សែ​ចង+ ព្រម​ទាំង​ប្រដាប់​ប្រដា​ទាំង​អស់​សម្រាប់​ប្រើ​ប្រាស់​នៅ​ត្រសាល​ជំនុំ ៤១ សម្លៀក​បំពាក់​ធ្វើ​ពី​ក្រណាត់​ត្បាញ​យ៉ាង​ល្អ​សម្រាប់​ពាក់​បម្រើ​នៅ​ទី​បរិសុទ្ធ ថែម​ទាំង​សម្លៀក​បំពាក់​បរិសុទ្ធ​សម្រាប់​អេរ៉ុន​ជា​សង្ឃ+ និង​សម្លៀក​បំពាក់​សង្ឃ​សម្រាប់​កូន​ប្រុស​ៗ​របស់​គាត់។

៤២ បណ្ដា​ជន​អ៊ីស្រាអែល​បាន​សម្រេច​កិច្ចការ​ទាំង​អស់ ស្រប​តាម​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ។+ ៤៣ ពេល​ម៉ូសេ​ពិនិត្យ​មើល​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​យក​មក គាត់​ឃើញ​ថា​ពួក​គេ​បាន​ធ្វើ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ទាំង​អស់ ហើយ​ម៉ូសេ​បាន​ឲ្យ​ពរ​ពួក​គេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក