បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • អាប្រាហាំ​ក្លាយ​ជា​ឪពុក​នៃ​ប្រជា​ជាតិ​ជា​ច្រើន (​១​-​៨​)

        • អាប់រ៉ាម​បាន​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​អាប្រាហាំ (​៥​)

      • កិច្ច​ព្រម​ព្រៀង​នៃ​ការ​កាត់​ចុង​ស្បែក (​៩​-​១៤​)

      • សារ៉ាយ​បាន​ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​សារ៉ា (​១៥​-​១៧​)

      • អ៊ីសាក​ជា​កូន​ដែល​បាន​ត្រូវ​សន្យា (​១៨​-​២៧​)

ដើមកំណើត ១៧:២

ឯកសារយោង

  • +ដក ១៥:១៨; ចសព ១០៥:៨-១១
  • +ដក ២២:១៧; បច ១:១០; ហេ ១១:១១, ១២

ដើមកំណើត ១៧:៤

ឯកសារយោង

  • +ចសព ១០៥:៩-១១
  • +ដក ១៣:១៦; រ៉ូម ៤:១៧

ដើមកំណើត ១៧:៥

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ឪពុក​ខ្ពង់​ខ្ពស់​»​

  • *

    មាន​ន័យ​ថា​«​ឪពុក​នៃ​មនុស្ស​ជា​ច្រើន​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ២/២០២០, ទំ.  ១

ដើមកំណើត ១៧:៦

ឯកសារយោង

  • +ដក ៣៥:១០, ១១

ដើមកំណើត ១៧:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ពូជ​»​

ឯកសារយោង

  • +លូក ១:៧២, ៧៣

ដើមកំណើត ១៧:៨

ឯកសារយោង

  • +ដច ៦:៤; ហេ ១១:៨, ៩
  • +បច ១៤:២

ដើមកំណើត ១៧:១០

កំណត់សម្គាល់

  • *

    សំដៅ​លើ​ការ​កាត់​ចុង​ស្បែក​អវយវៈ​ភេទ​របស់​បុរស

ឯកសារយោង

  • +ដក ២១:៤; រ៉ូម ២:២៩

ដើមកំណើត ១៧:១១

ឯកសារយោង

  • +សកម្ម ៧:៨; រ៉ូម ៤:១១

ដើមកំណើត ១៧:១២

ឯកសារយោង

  • +លូក ២:២១

ដើមកំណើត ១៧:១៣

ឯកសារយោង

  • +ដច ១២:៤៤

ដើមកំណើត ១៧:១៤

កំណត់សម្គាល់

  • *

    ឬ​«​បុរស​នោះ​នឹង​ត្រូវ​ស្លាប់​»​

ដើមកំណើត ១៧:១៥

កំណត់សម្គាល់

  • *

    ប្រហែល​ជា​មាន​ន័យ​ថា​«​ដែល​ឈ្លោះ​ប្រកែក​»​

  • *

    មាន​ន័យ​ថា​«​ម្ចាស់​ក្សត្រី​»​

ឯកសារយោង

  • +ដក ១១:២៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៤

    ឯកសារយោង, ២/២០២០, ទំ.  ១

ដើមកំណើត ១៧:១៦

ឯកសារយោង

  • +ដក ១៨:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៤

ដើមកំណើត ១៧:១៧

ឯកសារយោង

  • +ដក ១៨:១២
  • +រ៉ូម ៤:១៩; ហេ ១១:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (ផ្សព្វផ្សាយ),

    លេខ ៤ ២០១៧ ទំ.  ១៤

ដើមកំណើត ១៧:១៨

ឯកសារយោង

  • +ដក ១៦:១១

ដើមកំណើត ១៧:១៩

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​សំណើច​»​

ឯកសារយោង

  • +ម៉ាថ ១:២
  • +ដក ២៦:២៤

ដើមកំណើត ១៧:២០

ឯកសារយោង

  • +ដក ១៦:១០; ២១:១៣, ១៨; ២៥:១៣-១៦; ១ប្រ ១:២៩-៣១

ដើមកំណើត ១៧:២១

ឯកសារយោង

  • +ដក ២៦:៣; ហេ ១១:៨, ៩
  • +ដក ១៨:១០, ១៤; ២១:១

ដើមកំណើត ១៧:២៣

ឯកសារយោង

  • +ដក ១៧:១៣

ដើមកំណើត ១៧:២៤

ឯកសារយោង

  • +សកម្ម ៧:៨; រ៉ូម ៤:១១

ដើមកំណើត ១៧:២៥

ឯកសារយោង

  • +ដក ១៦:១៦

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ១៧:២ដក ១៥:១៨; ចសព ១០៥:៨-១១
ដក. ១៧:២ដក ២២:១៧; បច ១:១០; ហេ ១១:១១, ១២
ដក. ១៧:៤ចសព ១០៥:៩-១១
ដក. ១៧:៤ដក ១៣:១៦; រ៉ូម ៤:១៧
ដក. ១៧:៦ដក ៣៥:១០, ១១
ដក. ១៧:៧លូក ១:៧២, ៧៣
ដក. ១៧:៨ដច ៦:៤; ហេ ១១:៨, ៩
ដក. ១៧:៨បច ១៤:២
ដក. ១៧:១០ដក ២១:៤; រ៉ូម ២:២៩
ដក. ១៧:១១សកម្ម ៧:៨; រ៉ូម ៤:១១
ដក. ១៧:១២លូក ២:២១
ដក. ១៧:១៣ដច ១២:៤៤
ដក. ១៧:១៥ដក ១១:២៩
ដក. ១៧:១៦ដក ១៨:១០
ដក. ១៧:១៧ដក ១៨:១២
ដក. ១៧:១៧រ៉ូម ៤:១៩; ហេ ១១:១១
ដក. ១៧:១៨ដក ១៦:១១
ដក. ១៧:១៩ម៉ាថ ១:២
ដក. ១៧:១៩ដក ២៦:២៤
ដក. ១៧:២០ដក ១៦:១០; ២១:១៣, ១៨; ២៥:១៣-១៦; ១ប្រ ១:២៩-៣១
ដក. ១៧:២១ដក ២៦:៣; ហេ ១១:៨, ៩
ដក. ១៧:២១ដក ១៨:១០, ១៤; ២១:១
ដក. ១៧:២៣ដក ១៧:១៣
ដក. ១៧:២៤សកម្ម ៧:៨; រ៉ូម ៤:១១
ដក. ១៧:២៥ដក ១៦:១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ១៧:១-២៧

ដើមកំណើត

១៧ ពេល​អាប់រ៉ាម​មាន​អាយុ​៩៩​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​លេច​មក​ជួប​គាត់ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ចូរ​ដើរ​តាម​ខ្ញុំ ហើយ​ចូរ​ធ្វើ​ជា​មនុស្ស​ដែល​គ្មាន​កំហុស។ ២ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក+ ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​មាន​ចំនួន​ច្រើន​ក្រៃ​លែង​»។+

៣ ក្រោយ​ឮ​ដូច្នេះ អាប់រ៉ាម​បាន​ក្រាប​មុខ​ដល់​ដី។ រួច​ព្រះ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ៤ ​«​ចំណែក​ខ្ញុំ​វិញ ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​ហើយ។+ អ្នក​នឹង​ក្លាយ​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន។+ ៥ ឈ្មោះ​របស់​អ្នក​លែង​ជា​អាប់រ៉ាម*ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អាប្រាហាំ*វិញ ព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន។ ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន​អនេក ហើយ​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​នា​នា។ ឯ​បណ្ដា​ស្ដេច ក៏​នឹង​កើត​ចេញ​ពី​អ្នក​ដែរ។+

៧ ​«​ខ្ញុំ​នឹង​កាន់​តាម​កិច្ច​ព្រម​ព្រៀង ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក+ ព្រម​ទាំង​ជា​មួយ​នឹង​កូន​ចៅ*របស់​អ្នក​នៅ​ជំនាន់​ក្រោយ​ៗ​ដែរ ព្រោះ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​នៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត។ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​និង​ដល់​ពូជ​របស់​អ្នក។ ៨ ខ្ញុំ​នឹង​ឲ្យ​ស្រុក​កាណាន​ទាំង​មូល​ដល់​អ្នក​និង​កូន​ចៅ​អ្នក​ទុក​ជា​មត៌ក​ជា​ដរាប​ត​ទៅ គឺ​ជា​ទឹក​ដី​ដែល​អ្នក​បាន​រស់​នៅ​ជា​ជន​បរទេស។+ ខ្ញុំ​នឹង​ធ្វើ​ជា​ព្រះ​របស់​កូន​ចៅ​អ្នក​»។+

៩ ព្រះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ឯ​អ្នក​វិញ អ្នក​ត្រូវ​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​នេះ ហើយ​កូន​ចៅ​អ្នក​ក៏​ត្រូវ​ធ្វើ​តាម​ដែរ​រហូត​ដល់​ជំនាន់​ក្រោយ​ៗ។ ១០ នេះ​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​អ្នក ដែល​អ្នក​និង​កូន​ចៅ​អ្នក​ត្រូវ​ធ្វើ​តាម​ជា​និច្ច គឺ​ថា​ប្រុស​ៗ​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​អ្នក ត្រូវ​កាត់​ចុង​ស្បែក។*+ ១១ អ្នក​ត្រូវ​កាត់​ចុង​ស្បែក​របស់​អ្នក ហើយ​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​អ្នក។+ ១២ កូន​ចៅ​ទាំង​អស់​របស់​អ្នក​គ្រប់​ជំនាន់​ត្រូវ​កាត់​ចុង​ស្បែក គឺ​កូន​ប្រុស​ទាំង​ប៉ុន្មាន​ដែល​មាន​អាយុ​៨​ថ្ងៃ+ និង​អស់​អ្នក​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​មិន​មែន​ជា​កូន​ចៅ​អ្នក និង​ពួក​អ្នក​ដែល​អ្នក​បាន​ទិញ​ពី​ជន​បរទេស​ផង​ដែរ។ ១៣ គ្រប់​ទាំង​ប្រុស​ៗ​ដែល​កើត​ក្នុង​គ្រួសារ​អ្នក រួម​ទាំង​ប្រុស​ៗ​ដែល​អ្នក​បាន​ទិញ​ក៏​ត្រូវ​កាត់​ចុង​ស្បែក​ដែរ។+ ការ​កាត់​ចុង​ស្បែក​នេះ​ជា​សញ្ញា​សម្គាល់​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​នឹង​ស្ថិតស្ថេរ​ជា​ដរាប។ ១៤ បើ​បុរស​ណា​មិន​កាត់​ចុង​ស្បែក បុរស​នោះ​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​បណ្ដា​ជន ព្រោះ​គាត់​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ហើយ​»។

១៥ បន្ទាប់​មក ព្រះ​បាន​មាន​ប្រសាសន៍​ទៅ​អាប្រាហាំ​ថា​៖ ​«​ឯ​សារ៉ាយ*ប្រពន្ធ​អ្នក​វិញ+ អ្នក​មិន​ត្រូវ​ហៅ​នាង​ថា​សារ៉ាយ​ទៀត​ទេ ព្រោះ​នាង​នឹង​មាន​ឈ្មោះ​ថា​សារ៉ា*វិញ។ ១៦ ខ្ញុំ​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក។+ ខ្ញុំ​នឹង​ឲ្យ​ពរ​នាង ហើយ​នាង​នឹង​បង្កើត​ប្រជា​ជាតិ​នា​នា។ ឯ​បណ្ដា​ស្ដេច​ក៏​កើត​ចេញ​ពី​នាង​ដែរ​»។ ១៧ ពេល​ឮ​ដូច្នោះ អាប្រាហាំ​បាន​ក្រាប​មុខ​ដល់​ដី ហើយ​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា​៖+ ​«​តើ​បុរស​អាយុ​១០០​ឆ្នាំ​អាច​មាន​កូន​ឬ? តើ​សារ៉ា​ជា​ស្ត្រី​អាយុ​៩០​ឆ្នាំ​នឹង​សម្រាល​កូន​បាន​ដែរ​ឬ?​»។+

១៨ ដូច្នេះ អាប្រាហាំ​បាន​និយាយ​ទៅ​កាន់​ព្រះ​ពិត​ថា​៖ ​«​សូម​លោក​មេត្តា​ឲ្យ​ពរ​ដល់​អ៊ីសម៉ាអែល​ផង!​»។+ ១៩ ព្រះ​បាន​តប​ទៅ​វិញ​ថា​៖ ​«​សារ៉ា​ប្រពន្ធ​អ្នក​ពិត​ជា​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​អ៊ីសាក។*+ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ៊ីសាក​និង​កូន​ចៅ​គាត់​ជា​រៀង​ដរាប​ត​ទៅ។+ ២០ ឯ​អ៊ីសម៉ាអែល​វិញ ខ្ញុំ​បាន​ឮ​សំណូម​ពរ​របស់​អ្នក​ស្ដី​អំពី​គាត់​ហើយ។ មើល! ខ្ញុំ​នឹង​ឲ្យ​ពរ​គាត់ ហើយ​ធ្វើ​ឲ្យ​គាត់​មាន​កូន​ចៅ​ច្រើន​សន្ធឹក។ គាត់​នឹង​បង្កើត​មេ​ដឹក​នាំ​១២​នាក់។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​គាត់​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ។+ ២១ ប៉ុន្តែ ខ្ញុំ​នឹង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ៊ីសាក+ ជា​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ​វេលា​នេះ​»។+

២២ លុះ​ព្រះ​មាន​ប្រសាសន៍​ជា​មួយ​នឹង​អាប្រាហាំ​រួច លោក​ក៏​ចាក​ចេញ​ទៅ។ ២៣ នៅ​ថ្ងៃ​នោះ អាប្រាហាំ​បាន​ធ្វើ​តាម​បង្គាប់​ព្រះ គឺ​គាត់​បាន​កាត់​ចុង​ស្បែក​ឲ្យ​អ៊ីសម៉ាអែល ពួក​បុរស​ទាំង​អស់​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​គាត់ និង​ពួក​អ្នក​ដែល​គាត់​បាន​ទិញ ព្រម​ទាំង​ប្រុស​ៗ​ទាំង​អស់​នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់។+ ២៤ អាប្រាហាំ​បាន​ត្រូវ​កាត់​ចុង​ស្បែក ក្នុង​កាល​ដែល​គាត់​មាន​អាយុ​៩៩​ឆ្នាំ។+ ២៥ ឯ​អ៊ីសម៉ាអែល​វិញ គាត់​បាន​ត្រូវ​កាត់​ចុង​ស្បែក​ពេល​គាត់​មាន​អាយុ​១៣​ឆ្នាំ។+ ២៦ នៅ​ថ្ងៃ​នោះ​ឯង អាប្រាហាំ​និង​អ៊ីសម៉ាអែល​បាន​ត្រូវ​កាត់​ចុង​ស្បែក។ ២៧ បន្ថែម​ទៅ​ទៀត ពួក​បុរស​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​គាត់ និង​អស់​អ្នក​ដែល​កើត​ក្នុង​ក្រុម​គ្រួសារ​គាត់ ព្រម​ទាំង​ពួក​អ្នក​ដែល​គាត់​បាន​ទិញ​ពី​ជន​បរទេស ក៏​បាន​ត្រូវ​កាត់​ចុង​ស្បែក​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក