បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ការ​ប្រកាស​ទំនាយ​ទាស់​នឹង​ទី​បូជា​នៅ​ក្រុង​បេតអែល (​១​-​១០​)

        • ទី​បូជា​បាន​ត្រូវ​បំបាក់​បំបែក (​៥​)

      • បុរស​ដែល​តំណាង​ព្រះ​មិន​បាន​ស្ដាប់​បង្គាប់ (​១១​-​៣៤​)

បណ្ដាស្ដេចទី១ ១៣:១

ឯកសារយោង

  • +២បស ២៣:១៦, ១៧
  • +១បស ១២:៣២; អេម ៣:១៤

បណ្ដាស្ដេចទី១ ១៣:២

ឯកសារយោង

  • +២បស ២១:២៤; ២២:១
  • +២បស ២៣:១៥, ១៦; ២ប្រ ៣៤:៣៣

បណ្ដាស្ដេចទី១ ១៣:៤

ឯកសារយោង

  • +២ប្រ ១៦:១០; យេ ២០:២
  • +២បស ៦:១៨

បណ្ដាស្ដេចទី១ ១៣:៦

ឯកសារយោង

  • +ដច ១០:១៦, ១៧; ជប ២១:៧; យេ ៣៧:៣; សកម្ម ៨:២៤

បណ្ដាស្ដេចទី១ ១៣:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៨, ទំ.  ១៤-១៥

បណ្ដាស្ដេចទី១ ១៣:៨

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​នំ​ប៉័ង​»​

បណ្ដាស្ដេចទី១ ១៣:១៤

ឯកសារយោង

  • +១បស ១៣:១

បណ្ដាស្ដេចទី១ ១៣:១៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៨/២០០៨, ទំ.  ១៥-១៦

បណ្ដាស្ដេចទី១ ១៣:២២

ឯកសារយោង

  • +១បស ១៣:៣០; ២បស ២៣:១៧, ១៨

បណ្ដាស្ដេចទី១ ១៣:២៤

ឯកសារយោង

  • +២សាំ ៦:៧; ១បស ២០:៣៥, ៣៦; ២បស ១៧:២៥

បណ្ដាស្ដេចទី១ ១៣:២៦

ឯកសារយោង

  • +១បស ១៣:៩
  • +១បស ១៣:២១, ២២

បណ្ដាស្ដេចទី១ ១៣:៣១

ឯកសារយោង

  • +២បស ២៣:១៧, ១៨

បណ្ដាស្ដេចទី១ ១៣:៣២

ឯកសារយោង

  • +ចល ២៦:៣០; ១បស ១២:២៩, ៣១
  • +២បស ២៣:១៥, ១៩

បណ្ដាស្ដេចទី១ ១៣:៣៣

ឯកសារយោង

  • +១បស ១២:២៥, ៣១
  • +២ប្រ ១១:១៤, ១៥

បណ្ដាស្ដេចទី១ ១៣:៣៤

ឯកសារយោង

  • +១បស ១៦:៣០, ៣១; ២បស ៣:១, ៣; ១០:៣១; ១៣:១, ២
  • +១បស ១៤:១០; ១៥:២៥-២៩; ២បស ១៧:២២, ២៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១៣:១២បស ២៣:១៦, ១៧
១បស. ១៣:១១បស ១២:៣២; អេម ៣:១៤
១បស. ១៣:២២បស ២១:២៤; ២២:១
១បស. ១៣:២២បស ២៣:១៥, ១៦; ២ប្រ ៣៤:៣៣
១បស. ១៣:៤២ប្រ ១៦:១០; យេ ២០:២
១បស. ១៣:៤២បស ៦:១៨
១បស. ១៣:៦ដច ១០:១៦, ១៧; ជប ២១:៧; យេ ៣៧:៣; សកម្ម ៨:២៤
១បស. ១៣:១៤១បស ១៣:១
១បស. ១៣:២២១បស ១៣:៣០; ២បស ២៣:១៧, ១៨
១បស. ១៣:២៤២សាំ ៦:៧; ១បស ២០:៣៥, ៣៦; ២បស ១៧:២៥
១បស. ១៣:២៦១បស ១៣:៩
១បស. ១៣:២៦១បស ១៣:២១, ២២
១បស. ១៣:៣១២បស ២៣:១៧, ១៨
១បស. ១៣:៣២ចល ២៦:៣០; ១បស ១២:២៩, ៣១
១បស. ១៣:៣២២បស ២៣:១៥, ១៩
១បស. ១៣:៣៣១បស ១២:២៥, ៣១
១បស. ១៣:៣៣២ប្រ ១១:១៤, ១៥
១បស. ១៣:៣៤១បស ១៦:៣០, ៣១; ២បស ៣:១, ៣; ១០:៣១; ១៣:១, ២
១បស. ១៣:៣៤១បស ១៤:១០; ១៥:២៥-២៩; ២បស ១៧:២២, ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១៣:១-៣៤

បណ្ដាស្ដេចទី១

១៣ គ្រា​នោះ មាន​បុរស​ម្នាក់​ដែល​ជា​តំណាង​ព្រះ​យេហូវ៉ា+ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​យូដា​មក​ដល់​ក្រុង​បេតអែល តាម​បង្គាប់​របស់​លោក។ បុរស​នោះ​បាន​មក​ដល់ កាល​ដែល​យេរ៉ូបោម​កំពុង​ឈរ​ក្បែរ​ទី​បូជា+ ដើម្បី​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២ រួច​មក បុរស​នោះ​បាន​ស្រែក​ឡើង​ទាស់​នឹង​ទី​បូជា​នោះ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ទី​បូជា ទី​បូជា​អើយ! ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹មើល! នឹង​មាន​កូន​ប្រុស​ម្នាក់​កើត​ពី​ពូជ​ពង្ស​របស់​ដាវីឌ ឈ្មោះ​យ៉ូសៀស។+ គាត់​នឹង​យក​ពួក​សង្ឃ​នៃ​ទី​ខ្ពស់​ពិសិដ្ឋ មក​បូជា​នៅ​លើ​ឯង គឺ​ពួក​អ្នក​ដែល​ដុត​គ្រឿង​បូជា​លើ​ឯង​ឲ្យ​ផ្សែង​ហុយ​ឡើង ហើយ​គាត់​ក៏​នឹង​យក​ឆ្អឹង​មនុស្ស​មក​ដុត​នៅ​លើ​ឯង​ដែរ›​»។+ ៣ នៅ​ថ្ងៃ​នោះ បុរស​ដែល​ជា​តំណាង​ព្រះ​ក៏​ប្រកាស​ទៀត​ថា​៖ ​«​ព្រះ​យេហូវ៉ា​ផ្ដល់​សញ្ញា​សម្គាល់​មួយ ដើម្បី​បញ្ជាក់​ថា​លោក​ពិត​ជា​មាន​ប្រសាសន៍​មែន គឺ​ទី​បូជា​នេះ​នឹង​ត្រូវ​បំបែក​ទៅ ហើយ​ផេះ​ដែល​នៅ​លើ​ទី​បូជា​នេះ​នឹង​ត្រូវ​ខ្ចាយ​ចេញ​»។

៤ ក្រោយ​ពី​ស្ដេច​យេរ៉ូបោម​បាន​ឮ​ពាក្យ​របស់​បុរស​ដែល​ជា​តំណាង​ព្រះ​ពិត​ប្រកាស​អំពី​ទី​បូជា​នោះ យេរ៉ូបោម​ក៏​លា​ដៃ​ពី​លើ​ទី​បូជា ហើយ​បញ្ជា​ថា​៖ ​«​ចាប់​គាត់​ភ្លាម!​»។+ រំពេច​នោះ ដៃ​ដែល​គាត់​បាន​លា​នោះ​ក៏​បាន​ស្វិត​ទៅ ហើយ​គាត់​មិន​អាច​បត់​ដៃ​នោះ​មក​វិញ​បាន​ទេ។+ ៥ រួច​មក ទី​បូជា​នោះ​បាន​បាក់​បែក ហើយ​ផេះ​ក៏​បាន​ខ្ចាយ​ចេញ​ពី​ទី​បូជា ដូច​សញ្ញា​សម្គាល់​ដែល​តំណាង​ព្រះ​បាន​ប្រកាស​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

៦ ពេល​នោះ ស្ដេច​បាន​មាន​ប្រសាសន៍​ទៅ​កាន់​តំណាង​ព្រះ​ពិត​ថា​៖ ​«​សូម​អ្នក​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ធ្វើ​ឲ្យ​ដៃ​ខ្ញុំ​ជា​ឡើង​វិញ​ផង​»។+ ដូច្នេះ បុរស​នោះ​បាន​អង្វរ​ព្រះ​យេហូវ៉ា រួច​មក​ដៃ​របស់​ស្ដេច​ក៏​បាន​ជា​ដូច​ដើម​វិញ។ ៧ បន្ទាប់​មក ស្ដេច​បាន​និយាយ​ទៅ​បុរស​នោះ​ថា​៖ ​«​សូម​អញ្ជើញ​មក​វិមាន​ខ្ញុំ ពិសា​អាហារ​សិន ហើយ​ខ្ញុំ​ចង់​ជូន​អំណោយ​ដល់​អ្នក​»។ ៨ ប៉ុន្តែ បុរស​ដែល​ជា​តំណាង​ព្រះ​ពិត​បាន​និយាយ​ទៅ​ស្ដេច​ថា​៖ ​«​ទោះ​បើ​លោក​ឲ្យ​ទ្រព្យ​សម្បត្តិ​ពាក់​កណ្ដាល​ដល់​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​មិន​ព្រម​ទៅ​ជា​មួយ​នឹង​លោក ហើយ​ពិសា​អាហារ*នៅ​ក្នុង​ក្រុង​នេះ​ដែរ។ ៩ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​ត្រូវ​ពិសា​អាហារ ហើយ​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ជា​ដាច់​ខាត›​»។ ១០ ដូច្នេះ គាត់​បាន​ចាក​ចេញ​ទៅ​តាម​ផ្លូវ​មួយ​ទៀត ហើយ​គាត់​មិន​បាន​ត្រឡប់​ទៅ​វិញ​តាម​ផ្លូវ​ដែល​គាត់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​បេតអែល​នោះ​ទេ។

១១ គ្រា​នោះ មាន​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ម្នាក់​រស់​នៅ​ក្រុង​បេតអែល។ គាត់​បាន​ឮ​ដំណឹង​ពី​កូន​ប្រុស​ៗ​គាត់​អំពី​បុរស​ដែល​ជា​តំណាង​ព្រះ ពេល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ។ ពួក​គេ​ក៏​ប្រាប់​គាត់​អំពី​សម្ដី​ដែល​បុរស​នោះ​បាន​និយាយ​ទៅ​កាន់​ស្ដេច​ដែរ។ លុះ​ស្ដាប់​រួច ១២ ឪពុក​នោះ​ក៏​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​នោះ​បាន​ទៅ​តាម​ផ្លូវ​មួយ​ណា?​»។ ដូច្នេះ កូន​ប្រុស​ៗ​របស់​គាត់​បាន​ចង្អុល​បង្ហាញ​ផ្លូវ​ដែល​បុរស​នោះ​ធ្វើ​ដំណើរ​ចេញ​ទៅ។ ១៣ ឪពុក​នោះ​និយាយ​ទៅ​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​សូម​ចង​កែប​លា​ឲ្យ​ពុក​»។ ពួក​គេ​ក៏​ចង​កែប​លា​ឲ្យ​ឪពុក រួច​គាត់​ក៏​ឡើង​ជិះ​ធ្វើ​ដំណើរ​ទៅ។

១៤ បុរស​វ័យ​ចាស់​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​តាម​បុរស​តំណាង​ព្រះ​ពិត ហើយ​ក៏​ឃើញ​គាត់​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ឈើ​ធំ​មួយ។ រួច​បុរស​វ័យ​ចាស់​បាន​និយាយ​ទៅ​កាន់​អ្នក​នោះ​ថា​៖ ​«​តើ​អ្នក​ជា​តំណាង​ព្រះ​ពិត ដែល​បាន​មក​ពី​ស្រុក​យូដា​ឬ?​»។+ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​គឺ​ខ្ញុំ​ហ្នឹង​ហើយ​»។ ១៥ បុរស​វ័យ​ចាស់​និយាយ​បន្ត​ទៀត​ថា​៖ ​«​សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​ខ្ញុំ​សិន​»។ ១៦ ប៉ុន្តែ អ្នក​នោះ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​ត្រឡប់​ទៅ​វិញ​ជា​មួយ​អ្នក ឬ​ទទួល​ការ​អញ្ជើញ​របស់​អ្នក​បាន​ទេ។ ខ្ញុំ​ក៏​មិន​អាច​ពិសា​អាហារ​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ក្រុង​នេះ​ដែរ។ ១៧ ព្រោះ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​ត្រូវ​ពិសា​អាហារ​ឬ​ពិសា​ទឹក​នៅ​ទី​នេះ ហើយ​អ្នក​ក៏​មិន​ត្រូវ​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ជា​ដាច់​ខាត›​»។ ១៨ ប៉ុន្តែ បុរស​វ័យ​ចាស់​បាន​និយាយ​ទៅ​បុរស​តំណាង​ព្រះ​ថា​៖ ​«​ខ្ញុំ​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​ដូច​អ្នក​ដែរ។ ទេវតា​មួយ​រូប​បាន​នាំ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​ប្រាប់​ខ្ញុំ​ថា​៖ ‹សូម​ទៅ​អញ្ជើញ​គាត់​មក​ផ្ទះ​របស់​អ្នក​ដើម្បី​គាត់​អាច​ពិសា​អាហារ​ពិសា​ទឹក›​»។ ការ​ពិត គាត់​និយាយ​កុហក​ទេ។ ១៩ ដូច្នេះ បុរស​តំណាង​ព្រះ​ក៏​ព្រម​ទៅ​ជា​មួយ ហើយ​ពិសា​អាហារ​នៅ​ផ្ទះ​របស់​បុរស​វ័យ​ចាស់​នោះ។

២០ កាល​ដែល​ពួក​គាត់​កំពុង​អង្គុយ​នៅ​តុ​នៅ​ឡើយ អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​នោះ​បាន​ឮ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​មក​កាន់​គាត់។ ២១ រួច​គាត់​ប្រាប់​បុរស​តំណាង​ព្រះ​ពិត​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ក៏​មិន​បាន​ធ្វើ​តាម​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឲ្យ​ដល់​អ្នក​ដែរ។ ២២ អ្នក​បាន​ត្រូវ​បង្គាប់​ហើយ​ថា​៖ ​«​កុំ​ពិសា​អាហារ​នៅ​ក្នុង​ក្រុង​នោះ​ឡើយ​»។ ប៉ុន្តែ អ្នក​បាន​ត្រឡប់​ទៅ​ពិសា​អាហារ​នៅ​ទី​នោះ​វិញ ហេតុ​នេះ សព​របស់​អ្នក​នឹង​មិន​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​បុព្វ​បុរស​អ្នក​ឡើយ›​»។+

២៣ ក្រោយ​ពី​បុរស​តំណាង​ព្រះ​ពិត​បាន​ពិសា​អាហារ​រួច អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​បាន​ចង​កែប​លា​ឲ្យ​គាត់។ ២៤ រួច​មក គាត់​ក៏​ចេញ​ដំណើរ​ទៅ។ ប៉ុន្តែ នៅ​តាម​ផ្លូវ គាត់​បាន​ប្រទះ​នឹង​តោ​មួយ ហើយ​វា​ក៏​សម្លាប់​គាត់​ទៅ។+ សព​គាត់​បាន​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​លា​ឈរ​ក្បែរ​សព​នោះ។ ចំណែក​ឯ​តោ​វិញ វា​ក៏​ឈរ​ក្បែរ​សព​គាត់​ដែរ។ ២៥ មនុស្ស​ដែល​ដើរ​ឆ្លង​កាត់​ទី​នោះ​បាន​ឃើញ​សព​គាត់​នៅ​លើ​ផ្លូវ ទាំង​មាន​តោ​ឈរ​នៅ​ក្បែរ​សព​នោះ​ផង។ ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដែល​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​នោះ​រស់​នៅ រួច​ក៏​រៀប​រាប់​ប្រាប់​រឿង​នោះ​ដល់​អ្នក​នៅ​ក្នុង​ក្រុង។

២៦ ពេល​អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​ឮ​អំពី​រឿង​នោះ​ភ្លាម គាត់​ក៏​និយាយ​ថា​៖ ​«​បុរស​នោះ​គឺ​ជា​តំណាង​ព្រះ​ពិត​ហើយ។ ដោយ​សារ​គាត់​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា+ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ប្រគល់​គាត់​ឲ្យ​សត្វ​តោ​ខាំ​ត្របាក់​សម្លាប់​ទៅ គឺ​ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មែន​»។+ ២៧ បន្ទាប់​មក គាត់​និយាយ​ទៅ​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​សូម​ចង​កែប​លា​ឲ្យ​ពុក​»។ នោះ​ពួក​គេ​ក៏​ចង​ឲ្យ​គាត់។ ២៨ រួច​គាត់​ចេញ​ដំណើរ​ទៅ ហើយ​ឃើញ​សព​បុរស​នោះ​នៅ​លើ​ផ្លូវ ទាំង​មាន​លា​និង​តោ​ឈរ​ក្បែរ​សព​ផង។ ប៉ុន្តែ តោ​មិន​បាន​ស៊ី​សព​នោះ​ឬ​ខាំ​លា​ទេ។ ២៩ អ្នក​ប្រកាស​ទំនាយ​វ័យ​ចាស់​បាន​លើក​សព​បុរស​តំណាង​ព្រះ​ពិត​ដាក់​លើ​ខ្នង​លា ហើយ​ដឹក​ចូល​ទៅ​ក្នុង​ក្រុង​គាត់​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ រួច​បញ្ចុះ​សព​បុរស​នោះ​ទៅ។ ៣០ ដូច្នេះ គាត់​បាន​បញ្ចុះ​សព​នោះ​នៅ​ក្នុង​ទី​បញ្ចុះ​សព​របស់​គាត់​ផ្ទាល់ ហើយ​គេ​ក៏​យំ​សោក​នឹង​សព​នោះ​ថា​៖ ​«​ស្ដាយ​ណាស់​ប្អូន​អើយ!​»។ ៣១ ក្រោយ​ពី​បញ្ចុះ​សព​រួច គាត់​បាន​ប្រាប់​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ពេល​ពុក​ស្លាប់ កូន​ត្រូវ​បញ្ចុះ​សព​ពុក​នៅ​ក្នុង​ទី​បញ្ចុះ​សព​នេះ ជា​មួយ​នឹង​បុរស​តំណាង​ព្រះ​ពិត។ សូម​ដាក់​ឆ្អឹង​ពុក​នៅ​ក្បែរ​ឆ្អឹង​គាត់។+ ៣២ ព្រោះ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​គាត់​នឹង​កើត​ឡើង​ជាក់​ជា​ពុំ​ខាន ស្ដី​អំពី​ទី​បូជា​នៅ​ក្រុង​បេតអែល និង​វិហារ​សម្រាប់​គោរព​បូជា​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ+នៅ​ស្រុក​សាម៉ារី​»។+

៣៣ ទោះ​ជា​មាន​រឿង​នេះ​កើត​ឡើង​ហើយ​ក្ដី ក៏​យេរ៉ូបោម​មិន​បាន​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គាត់​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​នៅ​តែ​តែង​តាំង​បណ្ដា​ជន​ធម្មតា​ឲ្យ​ធ្វើ​ជា​ពួក​សង្ឃ​បម្រើ​នៅ​ទី​ខ្ពស់​ពិសិដ្ឋ​ដដែល។+ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ក្លាយ​ទៅ​ជា​សង្ឃ គាត់​នឹង​តែង​តាំង​គេ​ភ្លាម ដោយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​គាត់​ធ្វើ​ជា​សង្ឃ​ម្នាក់​បម្រើ​នៅ​ទី​ខ្ពស់​ចុះ​»។+ ៣៤ ដោយ​សារ​អំពើ​ខុស​ឆ្គង​នេះ​ហើយ បាន​ជា​ពូជ​ពង្ស​របស់​យេរ៉ូបោម+បាន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ចេញ​ពី​ផែនដី។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក