បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ម៉ូសេ​ហៀបនឹង​ស្លាប់ (​១​-​៨​)

      • ការ​អាន​ក្រឹត្យ​វិន័យ​ព្រះ​ជា​សាធារណៈ (​៩​-​១៣​)

      • យ៉ូស្វេ​បាន​ត្រូវ​តែង​តាំង (​១៤, ១៥​)

      • ការ​ប្រកាស​ទុក​ជា​មុន​អំពី​ការ​បះ​បោរ​ប្រឆាំង (​១៦​-​៣០​)

        • ចម្រៀង​សម្រាប់​បង្រៀន​ជន​ជាតិ​អ៊ីស្រាអែល (​១៩, ២២, ៣០​)

ការបំភ្លឺច្បាប់ ៣១:២

ឯកសារយោង

  • +ដច ៧:៧; បច ៣៤:៧; សកម្ម ៧:២៣
  • +ជប ២០:១២; បច ៣:២៧

ការបំភ្លឺច្បាប់ ៣១:៣

ឯកសារយោង

  • +បច ៩:៣
  • +ជប ២៧:១៨; បច ៣:២៨; យ៉ូស ១:២

ការបំភ្លឺច្បាប់ ៣១:៤

ឯកសារយោង

  • +ជប ២១:២៣, ២៤
  • +ជប ២១:៣៣, ៣៥
  • +ដច ២៣:២៣

ការបំភ្លឺច្បាប់ ៣១:៥

ឯកសារយោង

  • +ជប ៣៣:៥២; បច ៧:២, ២៤; ២០:១៦

ការបំភ្លឺច្បាប់ ៣១:៦

ឯកសារយោង

  • +យ៉ូស ១:៦; ចសព ២៧:១៤; ១១៨:៦
  • +ជប ១៤:៩; បច ៧:១៨
  • +បច ៤:៣១; យ៉ូស ១:៥; ហេ ១៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/១៩៩៨, ទំ.  ១៩

ការបំភ្លឺច្បាប់ ៣១:៧

ឯកសារយោង

  • +យ៉ូស ១០:២៥
  • +បច ១:៣៨

ការបំភ្លឺច្បាប់ ៣១:៨

ឯកសារយោង

  • +ដច ៣៣:១៤
  • +យ៉ូស ១:៩

ការបំភ្លឺច្បាប់ ៣១:៩

ឯកសារយោង

  • +ដច ៣៤:២៧

ការបំភ្លឺច្បាប់ ៣១:១០

កំណត់សម្គាល់

  • *

    ឬ​«​ជម្រក​បណ្ដោះ​អាសន្ន​»​

ឯកសារយោង

  • +បច ១៥:១
  • +ចល ២៣:៣៤

ការបំភ្លឺច្បាប់ ៣១:១១

ឯកសារយោង

  • +បច ១៦:១៦
  • +នេហ ៨:៧

ការបំភ្លឺច្បាប់ ៣១:១២

ឯកសារយោង

  • +បច ៤:១០; ហេ ១០:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០១០, ទំ.  ១៤

    ១/១/២០០៥, ទំ.  ៣២

    ១/៦/២០០០, ទំ.  ២៩

ការបំភ្លឺច្បាប់ ៣១:១៣

ឯកសារយោង

  • +បច ៦:៦, ៧; អេភ ៦:៤
  • +បច ៣០:១៦

ការបំភ្លឺច្បាប់ ៣១:១៤

ឯកសារយោង

  • +ជប ២៧:១៣
  • +បច ៣:២៨

ការបំភ្លឺច្បាប់ ៣១:១៥

ឯកសារយោង

  • +ដច ៣៣:៩; ៤០:៣៨

ការបំភ្លឺច្បាប់ ៣១:១៦

កំណត់សម្គាល់

  • *

    ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឯកសារយោង

  • +អសក ២:១៧; ចសព ១០៦:៣៧-៣៩
  • +១បស ១១:៣៣
  • +អសក ២:១២, ២០

ការបំភ្លឺច្បាប់ ៣១:១៧

ឯកសារយោង

  • +បច ២៩:២០
  • +១ប្រ ២៨:៩; ២ប្រ ១៥:២; ២៤:២០
  • +បច ៣២:២០; ចសព ១០៤:២៩; អេគ ៣៩:២៣
  • +នេហ ៩:២៧
  • +អសក ៦:១៣

ការបំភ្លឺច្បាប់ ៣១:១៨

ឯកសារយោង

  • +អេ ៥៩:២

ការបំភ្លឺច្បាប់ ៣១:១៩

ឯកសារយោង

  • +បច ៣១:៣០; ៣២:៤៤
  • +បច ៤:៩; ១១:១៩
  • +បច ៣១:២១

ការបំភ្លឺច្បាប់ ៣១:២០

ឯកសារយោង

  • +ដក ១៥:១៨
  • +ដច ៣:៨; ជប ១៣:២៦, ២៧
  • +នេហ ៩:២៥
  • +ដច ២៤:៧; បច ៨:១២-១៤; ២៩:១; នេហ ៩:២៦

ការបំភ្លឺច្បាប់ ៣១:២១

ឯកសារយោង

  • +បច ២៨:៥៩
  • +ដច ១៦:៤

ការបំភ្លឺច្បាប់ ៣១:២៣

កំណត់សម្គាល់

  • *

    តាម​មើល​ទៅ​នេះ​សំដៅ​លើ​ព្រះ

ឯកសារយោង

  • +ជប ២៧:១៨; បច ៣១:១៤
  • +យ៉ូស ១:៦, ៩
  • +បច ១:៣៨; ៣:២៨

ការបំភ្លឺច្បាប់ ៣១:២៤

ឯកសារយោង

  • +ដច ៣៤:២៧

ការបំភ្លឺច្បាប់ ៣១:២៦

ឯកសារយោង

  • +បច ១៧:១៨; ២ប្រ ៣៤:១៤
  • +១បស ៨:៩

ការបំភ្លឺច្បាប់ ៣១:២៧

ឯកសារយោង

  • +បច ៩:២៤; នេហ ៩:២៦
  • +ដច ៣២:៩; ចសព ៧៨:៨

ការបំភ្លឺច្បាប់ ៣១:២៨

ឯកសារយោង

  • +បច ៣០:១៩

ការបំភ្លឺច្បាប់ ៣១:២៩

ឯកសារយោង

  • +អសក ២:១៩
  • +បច ២៨:១៥

ការបំភ្លឺច្បាប់ ៣១:៣០

ឯកសារយោង

  • +បច ៣២:៤៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ៣១:២ដច ៧:៧; បច ៣៤:៧; សកម្ម ៧:២៣
បច. ៣១:២ជប ២០:១២; បច ៣:២៧
បច. ៣១:៣បច ៩:៣
បច. ៣១:៣ជប ២៧:១៨; បច ៣:២៨; យ៉ូស ១:២
បច. ៣១:៤ជប ២១:២៣, ២៤
បច. ៣១:៤ជប ២១:៣៣, ៣៥
បច. ៣១:៤ដច ២៣:២៣
បច. ៣១:៥ជប ៣៣:៥២; បច ៧:២, ២៤; ២០:១៦
បច. ៣១:៦យ៉ូស ១:៦; ចសព ២៧:១៤; ១១៨:៦
បច. ៣១:៦ជប ១៤:៩; បច ៧:១៨
បច. ៣១:៦បច ៤:៣១; យ៉ូស ១:៥; ហេ ១៣:៥
បច. ៣១:៧យ៉ូស ១០:២៥
បច. ៣១:៧បច ១:៣៨
បច. ៣១:៨ដច ៣៣:១៤
បច. ៣១:៨យ៉ូស ១:៩
បច. ៣១:៩ដច ៣៤:២៧
បច. ៣១:១០បច ១៥:១
បច. ៣១:១០ចល ២៣:៣៤
បច. ៣១:១១បច ១៦:១៦
បច. ៣១:១១នេហ ៨:៧
បច. ៣១:១២បច ៤:១០; ហេ ១០:២៥
បច. ៣១:១៣បច ៦:៦, ៧; អេភ ៦:៤
បច. ៣១:១៣បច ៣០:១៦
បច. ៣១:១៤ជប ២៧:១៣
បច. ៣១:១៤បច ៣:២៨
បច. ៣១:១៥ដច ៣៣:៩; ៤០:៣៨
បច. ៣១:១៦អសក ២:១៧; ចសព ១០៦:៣៧-៣៩
បច. ៣១:១៦១បស ១១:៣៣
បច. ៣១:១៦អសក ២:១២, ២០
បច. ៣១:១៧បច ២៩:២០
បច. ៣១:១៧១ប្រ ២៨:៩; ២ប្រ ១៥:២; ២៤:២០
បច. ៣១:១៧បច ៣២:២០; ចសព ១០៤:២៩; អេគ ៣៩:២៣
បច. ៣១:១៧នេហ ៩:២៧
បច. ៣១:១៧អសក ៦:១៣
បច. ៣១:១៨អេ ៥៩:២
បច. ៣១:១៩បច ៣១:៣០; ៣២:៤៤
បច. ៣១:១៩បច ៤:៩; ១១:១៩
បច. ៣១:១៩បច ៣១:២១
បច. ៣១:២០ដក ១៥:១៨
បច. ៣១:២០ដច ៣:៨; ជប ១៣:២៦, ២៧
បច. ៣១:២០នេហ ៩:២៥
បច. ៣១:២០ដច ២៤:៧; បច ៨:១២-១៤; ២៩:១; នេហ ៩:២៦
បច. ៣១:២១បច ២៨:៥៩
បច. ៣១:២១ដច ១៦:៤
បច. ៣១:២៣ជប ២៧:១៨; បច ៣១:១៤
បច. ៣១:២៣យ៉ូស ១:៦, ៩
បច. ៣១:២៣បច ១:៣៨; ៣:២៨
បច. ៣១:២៤ដច ៣៤:២៧
បច. ៣១:២៦បច ១៧:១៨; ២ប្រ ៣៤:១៤
បច. ៣១:២៦១បស ៨:៩
បច. ៣១:២៧បច ៩:២៤; នេហ ៩:២៦
បច. ៣១:២៧ដច ៣២:៩; ចសព ៧៨:៨
បច. ៣១:២៨បច ៣០:១៩
បច. ៣១:២៩អសក ២:១៩
បច. ៣១:២៩បច ២៨:១៥
បច. ៣១:៣០បច ៣២:៤៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ៣១:១-៣០

ការបំភ្លឺច្បាប់

៣១ ក្រោយ​នោះ ម៉ូសេ​បាន​ចេញ​ទៅ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ ២ នូវ​ពាក្យ​ដូច​ត​ទៅ​ថា​៖ ​«​ថ្ងៃ​នេះ​ខ្ញុំ​មាន​អាយុ​១២០​ឆ្នាំ​ហើយ+ ខ្ញុំ​មិន​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ខ្ញុំ​ថា​៖ ‹អ្នក​មិន​អាច​ឆ្លង​ទន្លេយ៉ូដាន់​នេះ​ឡើយ›។+ ៣ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ឆ្លង​នាំ​មុខ​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​បំផ្លាញ​ប្រជា​ជាតិ​នា​នា​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា រួច​អ្នក​រាល់​គ្នា​នឹង​បណ្ដេញ​ពួក​គេ​ចេញ។+ ឯ​យ៉ូស្វេ​វិញ គាត់​នឹង​នាំ​មុខ​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់​នេះ+ តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ៤ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ទៅ​លើ​ប្រជា​ជាតិ​ទាំង​នេះ ដូច​លោក​បាន​ធ្វើ​ទៅ​លើ​ស៊ីហុន+និង​អុក+ជា​ស្ដេច​ជន​ជាតិ​អាម៉ូរី ព្រម​ទាំង​ទៅ​លើ​ស្រុក​របស់​ពួក​គេ​ដែរ កាល​ដែល​លោក​បំផ្លាញ​ពួក​គេ។+ ៥ ព្រះ​យេហូវ៉ា​នឹង​ច្បាំង​ជា​មួយ​ពួក​គេ​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ទៅ​លើ​ពួក​គេ​ស្រប​តាម​ការ​ណែនាំ​ក្នុង​ក្រម​ច្បាប់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា។+ ៦ ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង។+ កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ+ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា លោក​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ។ លោក​មិន​ទុក​អ្នក​រាល់​គ្នា​ចោល​ទេ ហើយ​ក៏​មិន​បោះ​បង់​អ្នក​រាល់​គ្នា​ដែរ​»។+

៧ បន្ទាប់​មក ម៉ូសេ​បាន​ហៅ​យ៉ូស្វេ​មក​ជួប ហើយ​និយាយ​ទៅ​កាន់​គាត់​នៅ​មុខ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង+ ព្រោះ​អ្នក​នឹង​នាំ​មុខ​បណ្ដា​ជន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​ស្បថ​ឲ្យ​ដល់​បុព្វ​បុរស​យើង ហើយ​អ្នក​ត្រូវ​ប្រគល់​ទឹក​ដី​នោះ​ដល់​ពួក​គេ​ទុក​ជា​មត៌ក។+ ៨ ព្រះ​យេហូវ៉ា​នឹង​នាំ​មុខ​អ្នក លោក​នឹង​នៅ​ជា​មួយ​អ្នក​ជា​និច្ច។+ លោក​នឹង​មិន​ទុក​អ្នក​ចោល​ទេ ហើយ​ក៏​មិន​បោះ​បង់​អ្នក​ដែរ។ ដូច្នេះ កុំ​ភ័យ​ខ្លាច​ឬ​តក់​ស្លុត​ឡើយ​»។+

៩ ក្រោយ​មក ម៉ូសេ​បាន​កត់​ទុក​ក្រម​ច្បាប់​នេះ+ រួច​ប្រគល់​ដល់​ពួក​សង្ឃ និង​ពួក​លេវីដែល​ជា​អ្នក​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ដល់​ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ ១០ បន្ទាប់​មក ម៉ូសេ​បង្គាប់​ពួក​គេ​ថា​៖ ​«​នៅ​រៀង​រាល់​ចុង​ឆ្នាំ​ទី​៧ នា​គ្រា​កំណត់​ក្នុង​ឆ្នាំ​នៃ​ការ​ដោះ​លែង+ គឺ​ក្នុង​អំឡុង​ពេល​បុណ្យ​ខ្ទម*+ ១១ ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ​យេហូវ៉ា+ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​លោក​ជ្រើស​រើស នោះ​អ្នក​រាល់​គ្នា​ត្រូវ​អាន​ក្រម​ច្បាប់​នេះ​ឲ្យ​បណ្ដា​ជន​ទាំង​អស់​ស្ដាប់។+ ១២ ចូរ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា+ គឺ​ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ក្មេង និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្ដាប់​និង​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​កោត​ខ្លាច​លោក និង​ដើម្បី​ឲ្យ​ពួក​គេ​កាន់​ខ្ជាប់​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​មាន​ក្នុង​ក្រម​ច្បាប់​នេះ។ ១៣ យ៉ាង​នេះ កូន​ចៅ​របស់​ពួក​គេ​ដែល​មិន​ស្គាល់​ក្រម​ច្បាប់​នេះ នឹង​អាច​ស្ដាប់+ហើយ​រៀន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នៅ​គ្រប់​វេលា​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេយ៉ូដាន់​ចូល​ទៅ​ចាប់​យក​នោះ​»។+

១៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ថា​៖ ​«​មើល! ជិត​ដល់​ពេល​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។+ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​និង​គាត់​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​ឯ​ត្រសាល​ជំនុំ ដើម្បី​ឲ្យ​ខ្ញុំ​តែង​តាំង​គាត់​»។+ ដូច្នេះ ម៉ូសេ​និង​យ៉ូស្វេ​ក៏​ទៅ​បង្ហាញ​ខ្លួន​នៅ​ឯ​ត្រសាល​ជំនុំ​តាម​បង្គាប់​លោក។ ១៥ ពេល​នោះ ព្រះ​យេហូវ៉ា​បាន​លេច​មក​នៅ​ឯ​ត្រសាល​ជំនុំ​ក្នុង​បង្គោល​ពពក ហើយ​បង្គោល​ពពក​នោះ​ស្ថិត​នៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ។+

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​មើល! អ្នក​ហៀបនឹង​ស្លាប់​ហើយ។ ក្រោយ​មក បណ្ដា​ជន​នេះ​នឹង​ចាប់​ផ្ដើម​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់* ដោយ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​អ្នក​ស្រុក​ដែល​នៅ​ជុំ​វិញ​ពួក​គេ ជា​ស្រុក​ដែល​ពួក​គេ​នឹង​ចូល​ទៅ​រស់​នៅ​នោះ។+ ពួក​គេ​នឹង​បោះ​បង់​ចោល​ខ្ញុំ+ ហើយ​ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង។+ ១៧ នៅ​គ្រា​នោះ ខ្ញុំ​នឹង​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ+ ព្រម​ទាំង​បែរ​មុខ​ចេញ​ពី​ពួក​គេ+ រហូត​ដល់​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​អស់​ទៅ។ ក្រោយ​ពី​ពួក​គេ​រង​ទុក្ខ​វេទនា​និង​មាន​សេចក្ដី​លំបាក​ជា​ច្រើន+ ពួក​គេ​នឹង​នាំ​គ្នា​និយាយ​ថា​៖ ‹យើង​មាន​សេចក្ដី​វេទនា​បែប​នេះ គឺ​ដោយ​សារ​តែ​ព្រះ​របស់​យើង​មិន​នៅ​ជា​មួយ​នឹង​យើង មែន​ទេ?›។+ ១៨ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បែរ​មុខ​ចេញ​ពី​ពួក​គេ​ដដែល ព្រោះ​តែ​អំពើ​ទុច្ចរិត​សព្វ​បែប​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ កាល​ដែល​ពួក​គេ​គោរព​តាម​ព្រះ​ឯ​ទៀត។+

១៩ ​«​ឥឡូវ ចូរ​កត់​ចម្រៀង​នេះ​ទុក​សម្រាប់​ខ្លួន+ ហើយ​បង្រៀន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។+ ចូរ​ឲ្យ​ពួក​គេ​រៀន​ចម្រៀង​នេះ ព្រោះ​ចម្រៀង​នេះ​នឹង​រំលឹក​ពួក​គេ​ថា​ការ​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​នឹង​មាន​លទ្ធផល​យ៉ាង​ណា។+ ២០ កាល​ណា​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​នឹង​បុព្វ​បុរស​របស់​ពួក​គេ+ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ+ ហើយ​កាល​ណា​ពួក​គេ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​និង​មាន​ភាព​ចម្រុង​ចម្រើន​ហើយ+ នោះ​ពួក​គេ​នឹង​បែរ​ទៅ​រក​ព្រះ​ឯ​ទៀត ថែម​ទាំង​បម្រើ​ព្រះ​ទាំង​នោះ​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​ប្រព្រឹត្ត​ដោយ​មិន​គោរព​ចំពោះ​ខ្ញុំ ថែម​ទាំង​បំពាន​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ទៀត​ផង។+ ២១ ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​វេទនា​និង​ការ​លំបាក​ជា​ច្រើន+ ចម្រៀង​នេះ​នឹង​រំលឹក​ពួក​គេ​អំពី​ការ​ព្រមាន​របស់​ខ្ញុំ (​កូន​ចៅ​របស់​ពួក​គេ​មិន​ត្រូវ​ភ្លេច​ចម្រៀង​នេះ​ឡើយ​)។ ព្រោះ​ខ្ញុំ​ដឹង​រួច​ហើយ​ថា​ពួក​គេ​មាន​ទំនោរ​ចិត្ត​បែប​ណា+ សូម្បី​តែ​មុន​ពេល​ខ្ញុំ​នាំ​ពួក​គេ​ចូល​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​សន្យា​ទៅ​ទៀត​»។

២២ ដូច្នេះ នៅ​ថ្ងៃ​នោះ​ឯង​ម៉ូសេ​បាន​កត់​ទុក​ចម្រៀង​នោះ ហើយ​បង្រៀន​ដល់​បណ្ដា​ជន​អ៊ីស្រាអែល។

២៣ បន្ទាប់​មក លោក*បាន​តែង​តាំង​យ៉ូស្វេ+ដែល​ជា​កូន​នុន ហើយ​ប្រាប់​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ហើយ​ខ្លាំង​ក្លា​ឡើង+ ព្រោះ​អ្នក​នឹង​នាំ​មុខ​បណ្ដា​ជន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​ស្បថ​ឲ្យ​ដល់​ពួក​គេ+ ហើយ​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​ជា​និច្ច​»។

២៤ ក្រោយ​ពី​ម៉ូសេ​កត់​ទុក​ក្រម​ច្បាប់​នេះ​ក្នុង​សៀវភៅ​រួច​រាល់​ហើយ+ ២៥ គាត់​បាន​បង្គាប់​ពួក​លេវីដែល​សែង​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ាថា​៖ ២៦ ​«​ចូរ​យក​សៀវភៅ​ច្បាប់​នេះ+ទៅ​ដាក់​នៅ​ក្បែរ​ហឹប+នៃ​កិច្ច​ព្រម​ព្រៀង​របស់​ព្រះ​យេហូវ៉ា​ទៅ ហើយ​វា​នឹង​ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា។ ២៧ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​រាល់គ្នាជា​មនុស្ស​បះ​បោរ​ប្រឆាំង+និង​រឹង​រូស​ខ្លាំង​ណាស់។+ មើល! កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ដល់​ពេល​ខ្ញុំ​ស្លាប់​អ្នក​រាល់​គ្នា​នឹង​បះ​បោរ​ប្រឆាំង​ខ្លាំង​យ៉ាង​ណា​ទៅ! ២៨ ចូរ​ហៅ​ពួក​បុរស​ចាស់​ទុំ​ទាំង​អស់​ពី​គ្រប់​កុលសម្ព័ន្ធ រួម​ទាំង​ពួក​មេ​ដឹក​នាំ​ឲ្យ​មក​ជួប​ខ្ញុំ។ ខ្ញុំ​នឹង​ប្រាប់​ពាក្យ​ទាំង​នេះ​ដល់​ពួក​គេ ហើយ​ខ្ញុំ​នឹង​យក​មេឃ​និង​ដី​ធ្វើ​ជា​សាក្សី​ទាស់​នឹង​ពួក​គេ។+ ២៩ ព្រោះ​ខ្ញុំ​ដឹង​ហើយ​ថា ក្រោយ​ពី​ខ្ញុំ​ស្លាប់​ទៅ​អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជាក់​ជា​មិន​ខាន។+ អ្នក​រាល់​គ្នា​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា។ នៅ​ថ្ងៃ​មុខ​អ្នក​រាល់​គ្នា​នឹង​ជួប​ទុក្ខ​វេទនា+ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​លោក​ខឹង​តាម​រយៈ​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ទៀត​ផង​»។

៣០ ក្រោយ​ពី​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​ជួប​ជុំ​គ្នា​ហើយ ម៉ូសេ​ក៏​ប្រាប់​ពាក្យ​ពេចន៍​ក្នុង​ចម្រៀង​នេះ​ដល់​ពួក​គេ​ពី​ដើម​រហូត​ដល់​ចប់។ ចម្រៀង​នេះ​មាន​ដូច​ត​ទៅ​៖+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក