បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • សកម្មភាព ២៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីសកម្មភាព

      • ទៅ​ដល់​កោះ​ម៉ល់តា (​១​-​៦​)

      • ឪពុក​របស់​ផឹបភ្លាស​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ (​៧​-​១០​)

      • ទៅ​ដល់​ក្រុង​រ៉ូម (​១១​-​១៦​)

      • ប៉ូល​និយាយ​ទៅ​កាន់​ជនជាតិ​យូដា​នៅ​ក្រុង​រ៉ូម (​១៧​-​២៩​)

      • ប៉ូល​ផ្សព្វ​ផ្សាយ​ដោយ​ក្លាហាន​អស់​រយៈ​ពេល​ពីរ​ឆ្នាំ (​៣០, ៣១​)

សកម្មភាព ២៨:១

ឯកសារយោង

  • +សកម្ម ២៧:២៦

សកម្មភាព ២៨:២

កំណត់សម្គាល់

  • *

    ឬ​«​អ្នក​ដែល​និយាយ​ភាសា​បរទេស​»​

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៦

    ប៉មយាម,

    ១/៨/២០០២, ទំ.  ២៨

សកម្មភាព ២៨:៤

កំណត់សម្គាល់

  • *

    ភាសា​ក្រិច​ឌីខេ ប្រហែល​ជា​សំដៅ​លើ​ព្រះ​នៃ​ការ​សង​សឹក​ដើម្បី​យុត្តិធម៌ ឬ​អបិយជំនឿ​អំពី​យុត្តិធម៌

សកម្មភាព ២៨:៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៦

សកម្មភាព ២៨:៨

ឯកសារយោង

  • +លូក ៤:៣៨, ៣៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ១/២០១៩, ទំ.  ៦

សកម្មភាព ២៨:៩

ឯកសារយោង

  • +ម៉ាថ ១០:៨

សកម្មភាព ២៨:១៥

កំណត់សម្គាល់

  • *

    ឬ​«​មាន​ចិត្ត​ក្លាហាន​»​

ឯកសារយោង

  • +២កូ ១:៣, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១១/២០២០, ទំ.  ១៦-១៧

    ១/៣/២០០៥, ទំ.  ២១-២២

សកម្មភាព ២៨:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ១៤

សកម្មភាព ២៨:១៧

ឯកសារយោង

  • +សកម្ម ២៤:១១, ១២; ២៥:៨
  • +សកម្ម ២១:៣៣

សកម្មភាព ២៨:១៨

ឯកសារយោង

  • +សកម្ម ២៤:១០
  • +សកម្ម ២៣:២៦, ២៩; ២៥:២៤, ២៥; ២៦:៣១, ៣២

សកម្មភាព ២៨:១៩

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​អធិរាជ​»​

ឯកសារយោង

  • +សកម្ម ២៥:១១, ១២

សកម្មភាព ២៨:២០

ឯកសារយោង

  • +សកម្ម ២៣:៦; ២៦:៦; អេភ ៦:១៩, ២០; ២ធី ១:១៦

សកម្មភាព ២៨:២២

ឯកសារយោង

  • +លូក ២:៣៤; យ៉ូន ១៥:១៩; សកម្ម ២៤:១៤

សកម្មភាព ២៨:២៣

ឯកសារយោង

  • +សកម្ម ១៧:២, ៣
  • +យ៉ូន ៥:៤៦
  • +សកម្ម ២៦:២២, ២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១/២០១២, ទំ.  ១៧

សកម្មភាព ២៨:២៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៥/២០០៣, ទំ.  ២២

សកម្មភាព ២៨:២៦

ឯកសារយោង

  • +រ៉ូម ១១:៨

សកម្មភាព ២៨:២៧

ឯកសារយោង

  • +អេ ៦:៩, ១០; ម៉ាថ ១៣:១៤, ១៥

សកម្មភាព ២៨:២៨

ឯកសារយោង

  • +លូក ៣:៤, ៦; សកម្ម ១៣:៤៥, ៤៦; ២២:២១; រ៉ូម ១១:១១
  • +ចសព ៦៧:២; ៩៨:៣; អេ ១១:១០

សកម្មភាព ២៨:២៩

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៣

សកម្មភាព ២៨:៣០

ឯកសារយោង

  • +សកម្ម ២៨:១៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ១៤-១៥

សកម្មភាព ២៨:៣១

ឯកសារយោង

  • +អេភ ៦:១៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/២/២០១៣, ទំ.  ១៤-១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សកម្ម. ២៨:១សកម្ម ២៧:២៦
សកម្ម. ២៨:៨លូក ៤:៣៨, ៣៩
សកម្ម. ២៨:៩ម៉ាថ ១០:៨
សកម្ម. ២៨:១៥២កូ ១:៣, ៤
សកម្ម. ២៨:១៧សកម្ម ២៤:១១, ១២; ២៥:៨
សកម្ម. ២៨:១៧សកម្ម ២១:៣៣
សកម្ម. ២៨:១៨សកម្ម ២៤:១០
សកម្ម. ២៨:១៨សកម្ម ២៣:២៦, ២៩; ២៥:២៤, ២៥; ២៦:៣១, ៣២
សកម្ម. ២៨:១៩សកម្ម ២៥:១១, ១២
សកម្ម. ២៨:២០សកម្ម ២៣:៦; ២៦:៦; អេភ ៦:១៩, ២០; ២ធី ១:១៦
សកម្ម. ២៨:២២លូក ២:៣៤; យ៉ូន ១៥:១៩; សកម្ម ២៤:១៤
សកម្ម. ២៨:២៣សកម្ម ១៧:២, ៣
សកម្ម. ២៨:២៣យ៉ូន ៥:៤៦
សកម្ម. ២៨:២៣សកម្ម ២៦:២២, ២៣
សកម្ម. ២៨:២៦រ៉ូម ១១:៨
សកម្ម. ២៨:២៧អេ ៦:៩, ១០; ម៉ាថ ១៣:១៤, ១៥
សកម្ម. ២៨:២៨លូក ៣:៤, ៦; សកម្ម ១៣:៤៥, ៤៦; ២២:២១; រ៉ូម ១១:១១
សកម្ម. ២៨:២៨ចសព ៦៧:២; ៩៨:៣; អេ ១១:១០
សកម្ម. ២៨:៣០សកម្ម ២៨:១៦
សកម្ម. ២៨:៣១អេភ ៦:១៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សកម្មភាព ២៨:១-៣១

សកម្មភាពរបស់ពួកសាវ័ក

២៨ ក្រោយ​ពី​យើង​បាន​ទៅ​ដល់​ឆ្នេរ​ដោយ​សុវត្ថិភាព​ហើយ ទើប​យើង​ដឹង​ថា​កោះ​នោះ​ឈ្មោះ​ម៉ល់តា។+ ២ អ្នក​កោះ*នោះ​ប្រព្រឹត្ត​មក​លើ​យើង​ដោយ​ចិត្ត​សប្បុរស​ក្រៃ​លែង។ ពួក​គេ​បាន​បង្កាត់​ភ្លើង​និង​ទទួល​យើង​ទាំង​អស់​គ្នា​យ៉ាង​រាក់​ទាក់ ព្រោះ​ពេល​នោះ​កំពុង​ធ្លាក់​ភ្លៀង ហើយ​អាកាសធាតុ​ក៏​ត្រជាក់​ផង។ ៣ ប៉ុន្តែ ពេល​ដែល​ប៉ូល​ប្រមូល​អុស​មួយ​កង​មក​ដាក់​លើ​ភ្លើង ស្រាប់​តែ​មាន​ពស់​ពិស​មួយ​ក្បាល​ចេញ​មក​ដោយ​សារ​ត្រូវ​កម្ដៅ​ភ្លើង ហើយ​ក៏​ចឹក​ដៃ​គាត់​ជាប់។ ៤ កាល​ដែល​អ្នក​កោះ​នោះ​ឃើញ​សត្វ​មាន​ពិស​នៅ​ជាប់​នឹង​ដៃ​គាត់ ពួក​គេ​ចាប់​ផ្ដើម​និយាយ​គ្នា​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​ឃាតករ ហើយ​ទោះ​ជា​គាត់​បាន​រួច​ពី​សមុទ្រ​ដោយ​សុវត្ថិភាព​ក៏​ដោយ យុត្តិធម៌*មិន​អនុញ្ញាត​ឲ្យ​គាត់​រស់​ត​ទៅ​ទៀត​ទេ​»។ ៥ ក៏​ប៉ុន្តែ ប៉ូល​រលាស់​សត្វ​នោះ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភ្លើង ហើយ​គាត់​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ។ ៦ អ្នក​កោះ​នោះ​ចាំ​មើល​ថា​គាត់​ហើម​ខ្លួន ឬ​ដួល​ស្លាប់​ភ្លាម​ៗ​ឬ​យ៉ាង​ណា។ ក្រោយ​ពី​បាន​ចាំ​យ៉ាង​យូរ ហើយ​មិន​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​ដល់​គាត់​ទេ នោះ​ពួក​គេ​ក៏​ផ្លាស់​គំនិត រួច​ចាប់​ផ្ដើម​និយាយ​ថា​គាត់​ជា​ព្រះ​មួយ​ទៅ​វិញ។

៧ នៅ​តំបន់​នោះ បុរស​ម្នាក់​ឈ្មោះ​ផឹបភ្លាស ដែល​ជា​អ្នក​ធំ​ជាង​គេ​នៅ​កោះ​នោះ គាត់​មាន​ដី​ច្រើន ហើយ​គាត់​ទទួល​យើង​យ៉ាង​រាក់​ទាក់​ដោយ​ចិត្ត​សប្បុរស​អស់​បី​ថ្ងៃ។ ៨ ពេល​នោះ ឪពុក​របស់​ផឹបភ្លាស​កំពុង​សម្រាន្ត​លើ​គ្រែ ដោយ​សារ​ឈឺ​គ្រុន​ក្ដៅ​និង​រាក​មួល។ រួច​ប៉ូល​ចូល​ទៅ​ឯ​គាត់ អធិដ្ឋាន ហើយ​ដាក់​ដៃ​លើ​គាត់​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។+ ៩ បន្ទាប់​ពី​ការ​នេះ អ្នក​ឯ​ទៀត​ដែល​ឈឺ​នៅ​កោះ​នោះ​ចាប់​ផ្ដើម​មក​រក​ប៉ូល ហើយ​ពួក​គេ​ក៏​បាន​ជា​សះ​ស្បើយ​ដែរ។+ ១០ ម្យ៉ាង​ទៀត ពួក​គេ​បាន​ធ្វើ​អំណោយ​ជា​ច្រើន​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​យើង ហើយ​ពេល​យើង​ចេញ​សំពៅ ពួក​គេ​បាន​ឲ្យ​អ្វី​ៗ​ជា​ច្រើន​សន្ធឹក​ដែល​យើង​ត្រូវ​ការ។

១១ ក្រោយ​ពី​យើង​បាន​ស្នាក់​នៅ​កោះ​នោះ​អស់​បី​ខែ យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​ពី​ក្រុង​អាឡិចសង់ទ្រា ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​រដូវ​ត្រជាក់។ នៅ​ក្បាល​សំពៅ​នោះ​មាន​រូប​មួយ​ដែល​មាន​អក្សរ​ថា កូន​របស់​ព្រះ​សឺស។ ១២ រួច​មក យើង​ចត​នៅ​កំពង់​ផែ​ស៊ីរ៉ាគូស ហើយ​នៅ​ក្រុង​នោះ​អស់​បី​ថ្ងៃ។ ១៣ ពី​កន្លែង​នោះ យើង​ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​រេគៀម។ មួយ​ថ្ងៃ​ក្រោយ​មក ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​២ យើង​បាន​ទៅ​ដល់​កំពង់​ផែ​ពូតេអូលី។ ១៤ នៅ​ទី​នោះ​យើង​រក​ឃើញ​បង​ប្អូន ហើយ​ពួក​គាត់​បាន​សុំ​យើង​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​គាត់​អស់​៧​ថ្ងៃ។ រួច​យើង​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម។ ១៥ ពេល​ដែល​បង​ប្អូន​នៅ​ក្រុង​រ៉ូម​បាន​ទទួល​ដំណឹង​អំពី​យើង ពួក​គាត់​បាន​មក​រហូត​ដល់​ផ្សារ​អាពីយូស​និង​ផ្ទះ​សម្នាក់​បី ដើម្បី​ជួប​យើង។ កាល​ដែល​ប៉ូល​ឃើញ​បង​ប្អូន គាត់​អរគុណ​ព្រះ ហើយ​ក៏​មាន​កម្លាំង​ចិត្ត។*+ ១៦ នៅ​ទី​បំផុត យើង​បាន​ចូល​ក្រុង​រ៉ូម ហើយ​ប៉ូល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ម្នាក់​ឯង ជា​មួយ​នឹង​ទាហាន​ម្នាក់​ដែល​យាម​គាត់។

១៧ ក៏​ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក ប៉ូល​សុំ​គេ​ឲ្យ​ហៅ​បុរស​ដែល​មាន​មុខ​មាន​មាត់​ក្នុង​ចំណោម​ជនជាតិ​យូដា​ឲ្យ​មក​ជុំ​គ្នា។ លុះ​បាន​ជួប​ជុំ​គ្នា​ហើយ គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​បង​ប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​បណ្ដា​ជន​ឬ​ទំនៀម​ទម្លាប់​បុព្វ​បុរស​របស់​យើង​ទេ។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គេ​បាន​ប្រគល់​ខ្ញុំ​ជា​អ្នក​ទោស​ពី​ក្រុង​យេរូសាឡិម ទៅ​ក្នុង​កណ្ដាប់​ដៃ​ជន​ជាតិ​រ៉ូម។+ ១៨ ក្រោយ​ពី​សួរ​ចម្លើយ​ខ្ញុំ+ អ្នក​ទាំង​នោះ​ចង់​ដោះ​លែង​ខ្ញុំ ដោយ​ឃើញ​ថា​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​សម​នឹង​ទទួល​ទោស​ដល់​ស្លាប់​ឡើយ។+ ១៩ ប៉ុន្តែ ជនជាតិ​យូដា​ចេះ​តែ​ជំទាស់ ទើប​ខ្ញុំ​ត្រូវ​សុំ​លើក​រឿង​ក្ដី​ទៅ​សេសារ*+ តែ​មិន​មែន​ដោយ​សារ​ខ្ញុំ​មាន​រឿង​អ្វី​ដែល​ចង់​ចោទ​ប្រកាន់​ជាតិ​ខ្ញុំ​ទេ។ ២០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​គេ​ឲ្យ​ហៅ​អ្នក​រាល់​គ្នា​មក ដើម្បី​ខ្ញុំ​អាច​ជួប​និង​អាច​និយាយ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយ​សារ​តែ​សេចក្ដី​សង្ឃឹម​របស់​អ៊ីស្រាអែល​»។+ ២១ ពួក​គេ​និយាយ​ទៅ​គាត់​ថា​៖ ​«​យើង​មិន​បាន​ទទួល​សំបុត្រ​ពី​តំបន់​យូឌា​ស្ដី​អំពី​អ្នក​ទេ ហើយ​ក្នុង​ចំណោម​បង​ប្អូន​ដែល​ទើប​តែ​មក​ដល់ ក៏​គ្មាន​អ្នក​ណា​បាន​រាយ​ការណ៍​ឬ​និយាយ​អ្វី​អាក្រក់​អំពី​អ្នក​ដែរ។ ២២ ប៉ុន្តែ យើង​គិត​ថា​ជា​ការ​ត្រឹម​ត្រូវ​ឲ្យ​យើង​ឮ​អ្នក​និយាយ​ផ្ទាល់​អំពី​គំនិត​របស់​អ្នក ព្រោះ​យើង​ដឹង​ច្បាស់​ថា​នៅ​គ្រប់​ទី​កន្លែង​គេ​តែង​និយាយ​ប្រឆាំង​និកាយ​នេះ​»។+

២៣ រួច​ពួក​គេ​បាន​ណាត់​ថ្ងៃ​ជួប​ប៉ូល​ម្ដង​ទៀត។ នៅ​ថ្ងៃ​ណាត់​នោះ ពួក​គេ​មក​កន្លែង​ដែល​ប៉ូល​ស្នាក់​នៅ ដោយ​មាន​គ្នា​ច្រើន​ជាង​មុន ហើយ​តាំង​ពី​ព្រឹក​ដល់​ល្ងាច គាត់​បាន​ពន្យល់​ពួក​គេ​អំពី​រឿង​នោះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ខំ​បញ្ជាក់​ហេតុ​ផល​ដើម្បី​ឲ្យ​ពួក​គេ​ជឿ​អំពី​លោក​យេស៊ូ+ ដោយ​ផ្អែក​លើ​ច្បាប់​ម៉ូសេ+និង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ប្រកាស​ទំនាយ។+ ២៤ អ្នក​ខ្លះ​ចាប់​ផ្ដើម​ជឿ​អ្វី​ដែល​គាត់​និយាយ តែ​អ្នក​ខ្លះ​ទៀត​មិន​ព្រម​ជឿ​ទេ។ ២៥ ដូច្នេះ ដោយ​សារ​ពួក​គេ​ខ្វែង​គំនិត​គ្នា នោះ​ពួក​គេ​ចាប់​ផ្ដើម​ចាក​ចេញ​ទៅ។ ពេល​នោះ ប៉ូល​និយាយ​ថា​៖

​«​អ្វី​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​បាន​និយាយ​ទៅ​កាន់​ពួក​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា តាម​រយៈ​អេសាយ​ជា​អ្នក​ប្រកាស​ទំនាយ នោះ​គឺ​ត្រឹម​ត្រូវ​ណាស់ ២៦ ពេល​ថា​៖ ‹ចូរ​ទៅ​ឯ​បណ្ដា​ជន​នេះ ហើយ​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្ដាប់​ឮ តែ​មិន​យល់​អត្ថន័យ​អ្វី​សោះ ហើយ​អ្នក​រាល់​គ្នា​នឹង​មើល តែ​មិន​ឃើញ​អ្វី​សោះ។+ ២៧ ពី​ព្រោះ​ចិត្ត​របស់​បណ្ដា​ជន​នេះ​បាន​ទៅ​ជា​រឹង ហើយ​ពួក​គេ​បាន​ឮ​នឹង​ត្រចៀក តែ​មិន​បាន​អើពើ​ទេ។ ពួក​គេ​បាន​បិទ​ភ្នែក​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ ហើយ​បិទ​ត្រចៀក​ដើម្បី​កុំ​ឲ្យ​ស្ដាប់​ឮ ហើយ​យល់​អត្ថន័យ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ​ឡើយ​»​›។+ ២៨ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា ដំណឹង​នេះ​ស្ដី​អំពី​របៀប​ដែល​ព្រះ​ផ្ដល់​សេចក្ដី​សង្គ្រោះ បាន​ត្រូវ​ផ្សាយ​ដល់​ប្រជា​ជាតិ​នា​នា។+ ពួក​គេ​ប្រាកដ​ជា​នឹង​ស្ដាប់​»។+ ២៩ *——

៣០ ដូច្នេះ ប៉ូល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ដែល​គាត់​ជួល​អស់​ពីរ​ឆ្នាំ+ ហើយ​គាត់​តែង​តែ​ទទួល​អស់​អ្នក​ដែល​មក​ជួប​គាត់​យ៉ាង​រាក់​ទាក់។ ៣១ គាត់​ក៏​ផ្សព្វ​ផ្សាយ​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​បង្រៀន​អំពី​លោក​ម្ចាស់​យេស៊ូ​គ្រិស្ត​ដោយ​ក្លាហាន​បំផុត+ និង​ដោយ​គ្មាន​អ្វី​មក​រារាំង​គាត់​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក