បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ច្បាប់​អំពី​គ្រឿង​បូជា (​១​-​២១​)

        • ច្បាប់​ដូច​គ្នា​សម្រាប់​ជន​បរទេស​និង​ពួក​អ៊ីស្រាអែល (​១៥, ១៦​)

      • គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ដោយ​អចេតនា (​២២​-​២៩​)

      • ការ​ដាក់​ទោស​សម្រាប់​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា (​៣០, ៣១​)

      • អ្នក​ដែល​បំពាន​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រូវ​សម្លាប់ (​៣២​-​៣៦​)

      • នៅ​ជាយ​សម្លៀក​បំពាក់​ត្រូវ​មាន​រំយោល (​៣៧​-​៤១​)

ជំរឿនបណ្ដាជន ១៥:២

ឯកសារយោង

  • +ដក ១៥:១៨

ជំរឿនបណ្ដាជន ១៥:៣

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ឯកសារយោង

  • +ចល ១:៩
  • +ចល ១:២, ៣
  • +ចល ៧:១៦; ២២:១៨, ១៩, ២១
  • +ចល ២៣:៤; ជប ២៨:១៦; ២៩:១; បច ១៦:១៣, ១៦

ជំរឿនបណ្ដាជន ១៥:៤

កំណត់សម្គាល់

  • *

    គឺ​១​ភាគ​១០​អេហ្វា​ស្មើ​នឹង​២,២​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មួយ​ហ៊ីន​ស្មើ​នឹង​៣,៦៧​លីត្រ។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ដច ២៩:៤០; ចល ២:១, ១១

ជំរឿនបណ្ដាជន ១៥:៥

ឯកសារយោង

  • +ជប ២៨:៦, ៧, ១១, ១៤

ជំរឿនបណ្ដាជន ១៥:៨

ឯកសារយោង

  • +ចល ១:៣
  • +ចល ៧:១៦
  • +ចល ៣:១, ៣; ៧:១១

ជំរឿនបណ្ដាជន ១៥:៩

ឯកសារយោង

  • +ចល ៦:១៤; ជប ២៨:១១, ១២; ២៩:៦

ជំរឿនបណ្ដាជន ១៥:១០

ឯកសារយោង

  • +ជប ២៨:១១, ១៤

ជំរឿនបណ្ដាជន ១៥:១៤

ឯកសារយោង

  • +ដច ១២:៤៩; ចល ២៤:២២; ជប ៩:១៤

ជំរឿនបណ្ដាជន ១៥:១៥

ឯកសារយោង

  • +ចល ១៩:៣៤

ជំរឿនបណ្ដាជន ១៥:១៩

ឯកសារយោង

  • +យ៉ូស ៥:១១, ១២

ជំរឿនបណ្ដាជន ១៥:២០

ឯកសារយោង

  • +ដច ២៣:១៩; ចល ២:១៤; ជប ១៨:៨, ១២; បច ២៦:១, ២; សុភ ៣:៩

ជំរឿនបណ្ដាជន ១៥:២៤

ឯកសារយោង

  • +ជប ១៥:៨-១០
  • +ជប ២៨:១៥

ជំរឿនបណ្ដាជន ១៥:២៥

ឯកសារយោង

  • +ចល ៤:២០; ហេ ២:១៧; ១យ៉ូន ២:១, ២

ជំរឿនបណ្ដាជន ១៥:២៧

ឯកសារយោង

  • +ចល ៤:២៧, ២៨

ជំរឿនបណ្ដាជន ១៥:២៨

ឯកសារយោង

  • +ចល ៤:៣២, ៣៥

ជំរឿនបណ្ដាជន ១៥:២៩

ឯកសារយោង

  • +ដច ១២:៤៩; ចល ២៤:២២; ជប ៩:១៤; ១៥:១៥

ជំរឿនបណ្ដាជន ១៥:៣០

កំណត់សម្គាល់

  • *

    ឬ​«​គាត់​នឹង​ត្រូវ​ស្លាប់​»​

ឯកសារយោង

  • +ដច ២១:១៤; បច ១៧:១២; ហេ ១០:២៦, ២៧

ជំរឿនបណ្ដាជន ១៥:៣១

ឯកសារយោង

  • +ហេ ១០:២៨
  • +អេគ ១៨:២០

ជំរឿនបណ្ដាជន ១៥:៣២

ឯកសារយោង

  • +ដច ២០:៩, ១០; ៣៥:២; បច ៥:១៣, ១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០២២, ទំ.  ២-៣

ជំរឿនបណ្ដាជន ១៥:៣៤

ឯកសារយោង

  • +ចល ២៤:១១, ១២

ជំរឿនបណ្ដាជន ១៥:៣៥

ឯកសារយោង

  • +ដច ៣១:១៤
  • +ចល ២៤:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ២/២០២២, ទំ.  ២-៣

ជំរឿនបណ្ដាជន ១៥:៣៨

ឯកសារយោង

  • +បច ២២:១២; ម៉ាថ ២៣:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១១, ទំ.  ១១

    ១/១២/២០០៤, ទំ.  ៣១

    ១/១០/២០០៣, ទំ.  ២១

ជំរឿនបណ្ដាជន ១៥:៣៩

កំណត់សម្គាល់

  • *

    ឬ​«​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ មើល​និយម​ន័យ​ពាក្យ​«​ស្រី​ពេស្យា​»​

ឯកសារយោង

  • +បច ១១:១៨
  • +ដច ៣៤:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១១, ទំ.  ១១-១២

    ១/១០/២០០៣, ទំ.  ២១

ជំរឿនបណ្ដាជន ១៥:៤០

ឯកសារយោង

  • +ចល ១១:៤៤; រ៉ូម ១២:១; ១ពេ ១:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០០៣, ទំ.  ២១

ជំរឿនបណ្ដាជន ១៥:៤១

ឯកសារយោង

  • +ដក ១៧:៨; ដច ២៩:៤៥; ចល ២៥:៣៨
  • +ដច ៣:១៥; ៦:២, ៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១៥:២ដក ១៥:១៨
ជប. ១៥:៣ចល ១:៩
ជប. ១៥:៣ចល ១:២, ៣
ជប. ១៥:៣ចល ៧:១៦; ២២:១៨, ១៩, ២១
ជប. ១៥:៣ចល ២៣:៤; ជប ២៨:១៦; ២៩:១; បច ១៦:១៣, ១៦
ជប. ១៥:៤ដច ២៩:៤០; ចល ២:១, ១១
ជប. ១៥:៥ជប ២៨:៦, ៧, ១១, ១៤
ជប. ១៥:៨ចល ១:៣
ជប. ១៥:៨ចល ៧:១៦
ជប. ១៥:៨ចល ៣:១, ៣; ៧:១១
ជប. ១៥:៩ចល ៦:១៤; ជប ២៨:១១, ១២; ២៩:៦
ជប. ១៥:១០ជប ២៨:១១, ១៤
ជប. ១៥:១៤ដច ១២:៤៩; ចល ២៤:២២; ជប ៩:១៤
ជប. ១៥:១៥ចល ១៩:៣៤
ជប. ១៥:១៩យ៉ូស ៥:១១, ១២
ជប. ១៥:២០ដច ២៣:១៩; ចល ២:១៤; ជប ១៨:៨, ១២; បច ២៦:១, ២; សុភ ៣:៩
ជប. ១៥:២៤ជប ១៥:៨-១០
ជប. ១៥:២៤ជប ២៨:១៥
ជប. ១៥:២៥ចល ៤:២០; ហេ ២:១៧; ១យ៉ូន ២:១, ២
ជប. ១៥:២៧ចល ៤:២៧, ២៨
ជប. ១៥:២៨ចល ៤:៣២, ៣៥
ជប. ១៥:២៩ដច ១២:៤៩; ចល ២៤:២២; ជប ៩:១៤; ១៥:១៥
ជប. ១៥:៣០ដច ២១:១៤; បច ១៧:១២; ហេ ១០:២៦, ២៧
ជប. ១៥:៣១ហេ ១០:២៨
ជប. ១៥:៣១អេគ ១៨:២០
ជប. ១៥:៣២ដច ២០:៩, ១០; ៣៥:២; បច ៥:១៣, ១៤
ជប. ១៥:៣៤ចល ២៤:១១, ១២
ជប. ១៥:៣៥ដច ៣១:១៤
ជប. ១៥:៣៥ចល ២៤:១៤
ជប. ១៥:៣៨បច ២២:១២; ម៉ាថ ២៣:៥
ជប. ១៥:៣៩បច ១១:១៨
ជប. ១៥:៣៩ដច ៣៤:១៥
ជប. ១៥:៤០ចល ១១:៤៤; រ៉ូម ១២:១; ១ពេ ១:១៥
ជប. ១៥:៤១ដក ១៧:៨; ដច ២៩:៤៥; ចល ២៥:៣៨
ជប. ១៥:៤១ដច ៣:១៥; ៦:២, ៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១៥:១-៤១

ជំរឿនបណ្ដាជន

១៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ទៀត​ថា​៖ ២ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ដូច​ត​ទៅ​៖ ‹ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ប្រគល់​ឲ្យ+ ៣ ហើយ​អ្នក​រាល់​គ្នា​ចង់​យក​សត្វ​ពី​ហ្វូង​គោ ឬ​ហ្វូង​ចៀម មក​ដុត​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ដើម្បី​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា*+ ទោះ​ជា​គ្រឿង​បូជាដុត+ គ្រឿង​បូជា​លា​សម្បថ​ពិសេស​ណា​មួយ គ្រឿង​បូជា​ស្ម័គ្រ​ពី​ចិត្ត+ ឬ​គ្រឿង​បូជា​ក្នុង​ពិធី​បុណ្យ​ផ្សេង​ៗ​ក្ដី+ ៤ នោះ​ត្រូវ​ជូន​ដល់​ព្រះ​យេហូវ៉ា​នូវ​គ្រឿង​បូជា​ពី​ស្រូវ​ជា​មួយ​ដែរ គឺ​ម្សៅ​ម៉ដ្ឋ+១​ភាគ​១០​អេហ្វា*លាយ​នឹង​ប្រេង​១​ភាគ​៤​ហ៊ីន។* ៥ ពេល​ជូន​គ្រឿង​បូជា​ដុត ឬ​ពេល​ជូន​កូន​ចៀម​ឈ្មោល​ជា​គ្រឿង​បូជា អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៤​ហ៊ីន​ជា​គ្រឿង​បូជា​ដែរ។+ ៦ ពេល​ជូន​ចៀម​ឈ្មោល​ជា​គ្រឿង​បូជា អ្នក​រាល់​គ្នា​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ជា​មួយ​ដែរ គឺ​ម្សៅ​ម៉ដ្ឋ​២​ភាគ​១០​អេហ្វា​លាយ​នឹង​ប្រេង​១​ភាគ​៣​ហ៊ីន។ ៧ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​១​ភាគ​៣​ហ៊ីន​ជា​គ្រឿង​បូជា​ដែរ ដើម្បី​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។

៨ ​«​‹បើ​អ្នក​រាល់​គ្នា​យក​គោ​ឈ្មោល​មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ទោះ​ជា​គ្រឿង​បូជា​ដុត+ ឬ​គ្រឿង​បូជា​លា​សម្បថ​ពិសេស​ណា​មួយ+ ឬ​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ក្ដី+ ៩ នោះ​ត្រូវ​ជូន​គ្រឿង​បូជា​ពី​ស្រូវ​ជា​មួយ​នឹង​គោ​ឈ្មោល​នោះ​ដែរ+ គឺ​ម្សៅ​ម៉ដ្ឋ​៣​ភាគ​១០​អេហ្វា​លាយ​នឹង​ប្រេង​កន្លះ​ហ៊ីន។ ១០ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន​ជា​គ្រឿង​បូជា​ដែរ+ ដើម្បី​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។ ១១ រាល់​ដង​ដែល​អ្នក​រាល់​គ្នា​ជូន​គោ​ឈ្មោល ចៀម​ឈ្មោល កូន​ចៀម​ឈ្មោល ឬ​ពពែ អ្នក​រាល់​គ្នា​ក៏​ត្រូវ​ជូន​អ្វី​ៗ​ទាំង​នេះ​ដែរ។ ១២ បើ​ជូន​សត្វ​ចំនួន​ច្រើន​ប៉ុន​ណា គ្រឿង​បូជា​ដែល​ត្រូវ​ជូន​ជា​មួយ​សត្វ​ទាំង​នោះ ក៏​ត្រូវ​កើន​ឡើង​តាម​នោះ​ដែរ។ ១៣ នេះ​ជា​របៀប​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​អ្នក​កើត​ក្នុង​ស្រុក​ត្រូវ​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ដើម្បី​ទុក​ជា​ក្លិន​ឈ្ងុយ​ជូន​លោក។

១៤ ​«​‹បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ឬ​បើ​អ្នក​ណា​ម្នាក់​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​អស់​ច្រើន​ជំនាន់ ចង់​ជូន​គ្រឿង​បូជា​ដុត​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា ពួក​គេ​ក៏​ត្រូវ​ធ្វើ​ដូច​អ្នក​រាល់​គ្នា​ដែរ។+ ១៥ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់​ដូច​គ្នា ទាំង​ជន​បរទេស ទាំង​ពួក​ជំនុំ​អ៊ីស្រាអែល។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​គ្រប់​ជំនាន់​ត​ទៅ ព្រោះ​ចំពោះ​ព្រះ​យេហូវ៉ា ជន​បរទេស​ក៏​ដូច​អ្នក​រាល់​គ្នា​ដែរ។+ ១៦ អ្នក​រាល់​គ្នា​និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា និង​ធ្វើ​តាម​ការ​វិនិច្ឆ័យ​ក្ដី​តែ​មួយ›​»។

១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​បន្ត​ទៅ​ម៉ូសេ​ថា​៖ ១៨ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ថា​៖ ‹ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ១៩ ហើយ​បាន​បរិភោគ​ភោគ​ផល​ពី​ស្រុក​នោះ+ អ្នក​រាល់​គ្នា​ត្រូវ​យក​អំណោយ​មក​ជូន​ព្រះ​យេហូវ៉ា។ ២០ អ្នក​រាល់​គ្នា​ត្រូវ​យក​ម្សៅ​ពី​ផល​ដំបូង+មក​ធ្វើ​ជា​នំ​កង​ជូន​លោក។ នេះ​ដូច​ជា​គ្រឿង​បូជា​ដែល​គេ​យក​មក​ជូន​ពី​ទី​លាន​បញ្ជាន់​ស្រូវ។ ២១ អ្នក​រាល់​គ្នា​ត្រូវ​យក​ម្សៅ​ខ្លះ​ពី​ផល​ដំបូង​មក​ជូន​ជា​អំណោយ​ដល់​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

២២ ​«​‹ក្នុង​ករណី​អ្នក​រាល់​គ្នា​ធ្វើ​ខុស ហើយ​មិន​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ ២៣ និង​បង្គាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដល់​ម៉ូសេ តាំង​ពី​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​អ្នក​រាល់​គ្នា​រហូត​ដល់​ជំនាន់​ក្រោយ​ៗ​ ២៤ ហើយ​បើ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ខុស​ដោយ​អចេតនា ហើយ​ពួក​ជំនុំ​មិន​បាន​ដឹង​ទេ នោះ​ពួក​ជំនុំ​ទាំង​មូល​ត្រូវ​ជូន​គោ​ស្ទាវ​មួយ​ជា​គ្រឿង​បូជា​ដុត​ជា​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា ព្រម​ជា​មួយ​គ្រឿង​បូជា​ពី​ស្រូវ និង​គ្រឿង​បូជា​ជា​ស្រា​តាម​ការ​ណែនាំ​ស្ដី​អំពី​គ្រឿង​បូជា​នោះ+ ថែម​ទាំង​ជូន​ពពែ​ស្ទាវ​មួយ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​ផង​ដែរ។+ ២៥ សង្ឃ​នឹង​ធ្វើ​ឲ្យ​ពួក​ជំនុំ​ទាំង​មូល​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស+ ព្រោះ​ពួក​គេ​បាន​ធ្វើ​ខុស​ដោយ​អចេតនា ហើយ​ក៏​បាន​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា និង​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ហើយ​ដែរ។ ២៦ យ៉ាង​នេះ ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​មូល​និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ នឹង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​ដោយ​មិន​ដឹង​ខ្លួន។

២៧ ​«​‹បើ​អ្នក​ណា​ម្នាក់​បាន​ធ្វើ​ខុស​ដោយ​អចេតនា គាត់​ត្រូវ​ជូន​ពពែ​ញី​អាយុ​ខ្ទង់​មួយ​ឆ្នាំ​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង។+ ២៨ បន្ទាប់​មក សង្ឃ​នឹង​ធ្វើ​ឲ្យ​គាត់​ជ្រះ​ស្អាត​ពី​ភាព​ខុស​ឆ្គង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គាត់​នឹង​ទទួល​ការ​អភ័យ​ទោស​ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​ដោយ​អចេតនា។+ ២៩ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​កើត​ក្នុង​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​អនុវត្ត​ច្បាប់​ដូច​គ្នា​ស្ដី​អំពី​ការ​ធ្វើ​ខុស​ដោយ​អចេតនា។+

៣០ ​«​‹ប៉ុន្តែ បើ​បុគ្គល​ម្នាក់​ធ្វើ​ខុស​ដោយ​ចេតនា+ ទោះ​បី​គាត់​ជា​ជន​ជាតិ​អ៊ីស្រាអែល​ជា​អ្នក​កើត​ក្នុង​ស្រុក​ឬ​ជន​បរទេស​ក្ដី អ្នក​នោះ​បាន​ប្រមាថ​ព្រះ​យេហូវ៉ា​ហើយ គាត់​នឹង​ត្រូវ​កាត់​ចេញ*ពី​ចំណោម​ជន​រួម​ជាតិ​របស់​ខ្លួន។ ៣១ ព្រោះ​គាត់​បាន​មើល​ងាយ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​បំពាន​បញ្ញត្តិ​របស់​លោក គាត់​នឹង​ត្រូវ​កាត់​ចេញ​ជា​មិន​ខាន។+ គាត់​ត្រូវ​ទទួល​ទោស​ចំពោះ​កំហុស​របស់​ខ្លួន›​»។+

៣២ កាល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ គេ​បាន​ឃើញ​បុរស​ម្នាក់​កំពុង​រើស​អុស​នៅ​ថ្ងៃ​ឈប់​សម្រាក។+ ៣៣ ដូច្នេះ គេ​ក៏​បាន​នាំ​គាត់​ទៅ​ជួប​ម៉ូសេ អេរ៉ុន និង​ពួក​ជំនុំ​ទាំង​មូល។ ៣៤ បន្ទាប់​មក គេ​បាន​យក​គាត់​ទៅ​ឃុំ+ ព្រោះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​គាត់​ទេ។

៣៥ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ​«​ត្រូវ​សម្លាប់​បុរស​នោះ​ចោល+ គឺ​ត្រូវ​ឲ្យ​ពួក​ជំនុំ​ទាំង​មូល​គប់​ដុំ​ថ្ម​សម្លាប់​គាត់​នៅ​ក្រៅ​ជំរំ​»។+ ៣៦ ដូច្នេះ ពួក​ជំនុំ​ទាំង​មូល​បាន​នាំ​គាត់​ទៅ​ក្រៅ​ជំរំ រួច​គប់​ដុំ​ថ្ម​សម្លាប់​គាត់​ទៅ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

៣៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថែម​ទៀត​ថា​៖ ៣៨ ​«​ចូរ​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ពួក​គេ​ធ្វើ​រំយោល​នៅ​ជាយ​អាវ​ផាយ​របស់​ពួក​គេ​នៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ ហើយ​ក៏​ត្រូវ​ដេរ​ខ្សែ​ពណ៌​ខៀវ​នៅ​លើ​រំយោល​ជាយ​អាវ​របស់​ខ្លួន​ដែរ។+ ៣៩ ‹អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​រំយោល​នៅ​ជាយ​អាវ កាល​ណា​អ្នក​រាល់​គ្នា​មើល​រំយោល​នោះ អ្នក​រាល់​គ្នា​នឹង​នឹក​ឃើញ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​បញ្ញត្តិ​ទាំង​នោះ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​តាម​ភ្នែក​និង​ចិត្ត​របស់​ខ្លួន​ឡើយ ព្រោះ​វា​កំពុង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ព្រះ។*+ ៤០ បង្គាប់​នេះ​នឹង​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ហើយ​កាន់​តាម​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​របស់​ខ្លួន។+ ៤១ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​នេះ​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដើម្បី​បង្ហាញ​ថា​ខ្ញុំ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+ ខ្ញុំ​គឺ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា›​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក