បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីអ្នកសម្រេចក្ដី

      • គេឌាន​និង​ទាហាន​៣០០​នាក់ (​១​-​៨​)

      • ទាហាន​របស់​គេឌាន​ច្បាំង​ឈ្នះ​ពួក​ម៉ាឌាន (​៩​-​២៥​)

        • «​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»​ (​២០​)

        • ភាព​ចលាចល​ក្នុង​ជំរំ​របស់​ពួក​ម៉ាឌាន (​២១, ២២​)

អ្នកសម្រេចក្ដី ៧:១

ឯកសារយោង

  • +អសក ៦:១១, ៣២

អ្នកសម្រេចក្ដី ៧:២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដៃ​»​

ឯកសារយោង

  • +១សាំ ១៤:៦; ២ប្រ ១៤:១១
  • +១សាំ ១៧:៤៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៤/២០០៥, ទំ.  ៣១

អ្នកសម្រេចក្ដី ៧:៣

ឯកសារយោង

  • +បច ២០:៨

អ្នកសម្រេចក្ដី ៧:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ចូរ​ញែក​ពល​ទ័ព​ដែល​ប្រើ​អណ្ដាត​លិឍ​ទឹក​ដូច​ឆ្កែ​»​

អ្នកសម្រេចក្ដី ៧:៧

ឯកសារយោង

  • +អសក ៧:២

អ្នកសម្រេចក្ដី ៧:៨

ឯកសារយោង

  • +អសក ៦:៣៣

អ្នកសម្រេចក្ដី ៧:៩

ឯកសារយោង

  • +អសក ៣:៩, ១០; ៤:១៤

អ្នកសម្រេចក្ដី ៧:១២

ឯកសារយោង

  • +អសក ៦:៣៣
  • +អសក ៦:៣, ៥

អ្នកសម្រេចក្ដី ៧:១៣

ឯកសារយោង

  • +អសក ៦:១៦

អ្នកសម្រេចក្ដី ៧:១៤

ឯកសារយោង

  • +អសក ៦:១៤
  • +អសក ៧:៧

អ្នកសម្រេចក្ដី ៧:១៥

ឯកសារយោង

  • +អសក ៧:១១

អ្នកសម្រេចក្ដី ៧:១៦

ឯកសារយោង

  • +អសក ៧:៨

អ្នកសម្រេចក្ដី ៧:១៩

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ចាប់​ពី​ម៉ោង​១០​យប់​ដល់​ម៉ោង​២​ព្រឹក

ឯកសារយោង

  • +អសក ៧:៨
  • +អសក ៧:១៦

អ្នកសម្រេចក្ដី ៧:២១

ឯកសារយោង

  • +ដច ១៤:២៥; ២បស ៧:៦, ៧

អ្នកសម្រេចក្ដី ៧:២២

ឯកសារយោង

  • +២ប្រ ២០:២៣
  • +១បស ១៩:១៦

អ្នកសម្រេចក្ដី ៧:២៣

ឯកសារយោង

  • +អសក ៦:៣៥

អ្នកសម្រេចក្ដី ៧:២៥

ឯកសារយោង

  • +ចសព ៨៣:១១; អេ ១០:២៦
  • +អសក ៨:៤

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

អសក. ៧:១អសក ៦:១១, ៣២
អសក. ៧:២១សាំ ១៤:៦; ២ប្រ ១៤:១១
អសក. ៧:២១សាំ ១៧:៤៧
អសក. ៧:៣បច ២០:៨
អសក. ៧:៧អសក ៧:២
អសក. ៧:៨អសក ៦:៣៣
អសក. ៧:៩អសក ៣:៩, ១០; ៤:១៤
អសក. ៧:១២អសក ៦:៣៣
អសក. ៧:១២អសក ៦:៣, ៥
អសក. ៧:១៣អសក ៦:១៦
អសក. ៧:១៤អសក ៦:១៤
អសក. ៧:១៤អសក ៧:៧
អសក. ៧:១៥អសក ៧:១១
អសក. ៧:១៦អសក ៧:៨
អសក. ៧:១៩អសក ៧:៨
អសក. ៧:១៩អសក ៧:១៦
អសក. ៧:២១ដច ១៤:២៥; ២បស ៧:៦, ៧
អសក. ៧:២២២ប្រ ២០:២៣
អសក. ៧:២២១បស ១៩:១៦
អសក. ៧:២៣អសក ៦:៣៥
អសក. ៧:២៥ចសព ៨៣:១១; អេ ១០:២៦
អសក. ៧:២៥អសក ៨:៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
អ្នកសម្រេចក្ដី ៧:១-២៥

អ្នកសម្រេចក្ដី

៧ ក្រោយ​មក​គេឌាន​ដែល​ហៅ​ថា​យេរូបាល+ និង​មនុស្ស​ទាំង​អស់​ដែល​នៅ​ជា​មួយ​នឹង​គាត់​បាន​ក្រោក​ពី​ព្រលឹម ហើយ​ទៅ​បោះ​ទ័ព​នៅ​ប្រភព​ទឹក​ហារ៉ុត។ ដំណាល​គ្នា​នោះ ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ខាង​ជើង​ជំរំ​ទ័ព​គេឌាន ត្រង់​ទួល​ម៉ូរេ​ក្នុង​វាល​ទំនាប។ ២ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​អ្នក​មាន​ទាហាន​ច្រើន​ពេក ខ្ញុំ​មិន​ប្រគល់​ពួក​ម៉ាឌាន​ទៅ​ក្នុង​ដៃ​របស់​ពួក​គេ​ឡើយ។+ ព្រោះ​បើ​ខ្ញុំ​ឲ្យ​ពួក​គេ​ឈ្នះ នោះ​ជន​ជាតិ​អ៊ីស្រាអែល​អាច​មាន​អំណួត ហើយ​និយាយ​ថា​‹ខ្ញុំ​ឈ្នះ​ដោយ​សារ​កម្លាំង*របស់​ខ្ញុំ›។+ ៣ ឥឡូវ ចូរ​ទៅ​ប្រកាស​ប្រាប់​ពួក​ទាហាន​ថា​៖ ‹អ្នក​ណា​ដែល​ភ័យ​ញ័រ ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ›​»។+ ពេល​គេឌាន​ប្រកាស​ដូច្នោះ នោះ​មាន​ទាហាន​២២.០០០​នាក់​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​សល់​តែ​១០.០០០​នាក់​ប៉ុណ្ណោះ។

៤ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ទៀត​ថា​៖ ​«​ចំនួន​ទាហាន​នៅ​តែ​មាន​ច្រើន​ពេក។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​ឯ​ស្ទឹង ខ្ញុំ​នឹង​សាកល្បង​ពួក​គេ​នៅ​ទី​នោះ។ ពេល​ខ្ញុំ​ប្រាប់​អ្នក​ថា​៖ ‹ម្នាក់​នេះ​ទៅ​ជា​មួយ​នឹង​អ្នក​បាន› នោះ​គាត់​ត្រូវ​ទៅ​ជា​មួយ​នឹង​អ្នក តែ​ពេល​ខ្ញុំ​ប្រាប់​ថា​៖ ‹ម្នាក់​នេះ​ទៅ​ជា​មួយ​នឹង​អ្នក​មិន​បាន​ទេ› នោះ​គាត់​មិន​ត្រូវ​ទៅ​ជា​មួយ​នឹង​អ្នក​ឡើយ​»។ ៥ ដូច្នេះ គេឌាន​ក៏​នាំ​ពួក​ទាហាន​ចុះ​ទៅ​ឯ​ស្ទឹង។

រួច​ព្រះ​យេហូវ៉ា​បង្គាប់​គេឌាន​ថា​៖ ​«​ចូរ​ញែក​ទាហាន​ដែល​ប្រើ​ដៃ​ក្បង់​ទឹក​ផឹក* ចេញ​ពី​ទាហាន​ដែល​លុត​ជង្គង់​ផឹក​ទឹក​»។ ៦ ពេល​នោះ ទាហាន​ដែល​ប្រើ​ដៃ​ក្បង់​ទឹក​ផឹក​មាន​ចំនួន​៣០០​នាក់។ សល់​ប៉ុន្មាន​ទៀត គឺ​ទាហាន​ដែល​លុត​ជង្គង់​ផឹក​ទឹក។

៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​គេឌាន​ថា​៖ ​«​ខ្ញុំ​នឹង​ជួយ​សង្គ្រោះ​ពួក​អ្នក ដោយ​ប្រើ​ទាហាន​៣០០​នាក់​ដែល​ក្បង់​ទឹក​ផឹក ហើយ​ខ្ញុំ​នឹង​ប្រគល់​ពួក​ម៉ាឌាន​ទៅ​ក្នុង​ដៃ​របស់​អ្នក។+ ចំណែក​ឯ​ទាហាន​ទាំង​ប៉ុន្មាន​ទៀត ចូរ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ​»។ ៨ ដូច្នេះ ពួក​គេ​យក​ស្បៀងអាហារ​និង​ស្នែង​ពី​ទាហាន​ទាំង​នោះ។ រួច​មក គេឌាន​ឲ្យ​ទាហាន​អ៊ីស្រាអែល​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទុក​តែ​ទាហាន​៣០០​នាក់​នោះ​ប៉ុណ្ណោះ។ ពេល​នោះ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​នៅ​ខាង​ក្រោម​ក្នុង​វាល​ទំនាប។+

៩ នៅ​យប់​នោះ ព្រះ​យេហូវ៉ា​ប្រាប់​គេឌាន​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​វាយ​ប្រហារ​ជំរំ​ទ័ព​របស់​ពួក​គេ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។+ ១០ ប៉ុន្តែ បើ​អ្នក​ខ្លាច​មិន​ហ៊ាន​វាយ​ប្រហារ​ពួក​គេ ចូរ​ទៅ​ស៊ើប​ជំរំ​ពួក​គេ​ជា​មួយ​នឹង​ភូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក​ចុះ។ ១១ ចូរ​ស្ដាប់​ថា​ពួក​គេ​និយាយ​គ្នា​អំពី​អ្វី ក្រោយ​មក​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​វាយ​ប្រហារ​ជំរំ​របស់​ពួក​គេ​»។ ដូច្នេះ គេឌាន​និង​ភូរ៉ា​ជា​អ្នក​បម្រើ​បាន​ចុះ​ទៅ​ឯ​ជាយ​ជំរំ​ទ័ព​សត្រូវ។

១២ រីឯ​ពួក​ម៉ាឌាន ពួក​អាម៉ាលេក និង​ពួក​អ្នក​មក​ពី​ស្រុកខាងកើត​ទាំង​អស់+ ពួក​គេ​នៅ​ត្រៀប​ត្រា​ពេញ​វាល​ទំនាប​ដូច​កណ្ដូប​ទាំង​ហ្វូង ហើយ​សត្វ​អូដ្ឋ​របស់​ពួក​គេ​មាន​ចំនួន​ច្រើន​រាប់​មិន​អស់+ ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ១៣ ពេល​គេឌាន​ទៅ​ដល់​ទី​នោះ គាត់​ស្ដាប់​ឮ​ទាហាន​ម្នាក់​កំពុង​រៀប​រាប់​សុបិន​ប្រាប់​មិត្ត​ភក្ដិ​ថា​៖ ​«​ខ្ញុំ​យល់​សប្ដិ​ឃើញ​នំ​ប៉័ង​ម្សៅ​បាលី​មួយ​ដុំ​កំពុង​រមៀល​ចុះ​មក​ឯ​ជំរំ​ទ័ព​ពួក​ម៉ាឌាន។ នំ​ប៉័ង​នោះ​បាន​បុក​ត្រសាល​យ៉ាង​ពេញ​ទំហឹង ធ្វើ​ឲ្យ​ត្រសាល​ផ្ងារ​ជើង​រលំ​រាប​ទៅ​នឹង​ដី​»។+ ១៤ មិត្ត​ភក្ដិ​នោះ​តប​ថា​៖ ​«​នេះ​ច្បាស់​ជា​ដាវ​របស់​គេឌាន+ដែល​ជា​កូន​យ៉ូអាស ជន​ជាតិ​អ៊ីស្រាអែល​នោះ​ហើយ។ ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន និង​ជំរំ​ទ័ព​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​គាត់​»។+

១៥ មិន​យូរ​ក្រោយ​ពី​គេឌាន​បាន​ឮ​គេ​និយាយ​គ្នា​អំពី​សុបិន​និង​អត្ថន័យ​សុបិន​នោះ+ គាត់​ក៏​លំឱន​កាយ​គោរព​ព្រះ។ រួច​គាត់​ត្រឡប់​មក​ជំរំ​ទ័ព​អ៊ីស្រាអែល​វិញ ហើយ​និយាយ​ថា​៖ ​«​ចូរ​ក្រោក​ឡើង ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ជំរំ​ទ័ព​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ​»។ ១៦ បន្ទាប់​មក គាត់​បែង​ចែក​បុរស​៣០០​នាក់​នោះ ជា​៣​ក្រុម។ គាត់​ឲ្យ​ស្នែង+និង​ក្អម​ធំ​មាន​ចន្លុះ​ខាង​ក្នុង​ដល់​ពួក​គេ​ម្នាក់​មួយ​ៗ។ ១៧ រួច​គាត់​បង្គាប់​ពួក​គេ​ថា​៖ ​«​ចូរ​មើល​ខ្ញុំ ហើយ​ធ្វើ​តាម​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ដល់​ជាយ​ជំរំ​ទ័ព បើ​ឃើញ​ខ្ញុំ​ធ្វើ​អ្វី អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ខ្ញុំ។ ១៨ ពេល​ខ្ញុំ​និង​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​នឹង​ខ្ញុំ ផ្លុំ​ស្នែង​ឡើង នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​ផ្លុំ​ស្នែង​នៅ​ជុំវិញ​ជំរំ​ទ័ព​ដែរ ហើយ​ស្រែក​ឲ្យ​ខ្លាំង​ៗ​ថា​៖ ‹ដើម្បី​ព្រះ​យេហូវ៉ា​និង​ដើម្បី​គេឌាន!›​»។

១៩ ពេល​ពួក​ម៉ាឌាន​ទើប​តែ​ប្ដូរ​វេន​គ្នា​យាម​ល្បាត​នៅ​វេលា​ជិត​ពាក់​កណ្ដាល​អធ្រាត្រ* នោះ​គេឌាន​និង​ទាហាន​១០០​នាក់​បាន​មក​ដល់​ជាយ​ជំរំ ហើយ​ពួក​គេ​ផ្លុំ​ស្នែង​ឡើង+ រួច​បំបែក​ក្អម​ដែល​ពួក​គេ​កាន់។+ ២០ ដូច្នេះ ពួក​ទាហាន​ទាំង​៣​ក្រុម​ផ្លុំ​ស្នែង​ឡើង ហើយ​បំបែក​ក្អម។ ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ផ្លុំ​ស្នែង​នៅ​ដៃ​ស្ដាំ រួច​ស្រែក​ខ្លាំង​ៗ​ថា​៖ ​«​ចម្បាំង​របស់​ព្រះ​យេហូវ៉ា​និង​របស់​គេឌាន!​»។ ២១ ក្នុង​ពេល​នោះ ពួក​គេ​គ្រប់​គ្នា​ឈរ​ព័ទ្ធ​ជុំវិញ​ជំរំ។ រីឯ​ពួក​ទ័ព​ម៉ាឌាន​ទាំង​មូល​នាំ​គ្នា​រត់​ចេញ​ទាំង​ស្រែក​យ៉ាង​ខ្លាំង។+ ២២ កាល​ដែល​ពួក​បុរស​៣០០​នាក់​បន្ត​ផ្លុំ​ស្នែង ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​កង​ទ័ព​ម៉ាឌាន​ប្រយុទ្ធ​គ្នា​ឯង​ពេញ​ជំរំ+ ហើយ​កង​ទ័ព​ទាំង​នោះ​បាន​រត់​គេច​ខ្លួន​រហូត​ដល់​ក្រុង​បេតស៊ីតា និង​សេរេរ៉ា ព្រម​ទាំង​រហូត​ដល់​ជាយ​ក្រុង​អេបិល​មិហូឡា+ ក្បែរ​ថាបាត។

២៣ បុរស​ជន​ជាតិ​អ៊ីស្រាអែល​ពី​កុលសម្ព័ន្ធ​ណែបថាលី ពី​កុលសម្ព័ន្ធ​អេស៊ើរ និង​បុរស​ទាំង​អស់​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ+ បាន​ត្រូវ​ហៅ​ឲ្យ​មក​ជួប​ជុំ​គ្នា រួច​ដេញ​តាម​ពួក​ម៉ាឌាន។ ២៤ គេឌាន​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រាប់​មនុស្ស​ទាំង​អស់​ដែល​នៅ​តំបន់​ភ្នំ​ស្រុក​អេប្រាអ៊ីម​ថា​៖ ​«​ចូរ​នាំ​គ្នា​ចុះ​ទៅ​វាយ​ប្រហារ​ពួក​ម៉ាឌាន ហើយ​ចាប់​យក​ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា​និង​ទន្លេយ៉ូដាន់​»។ ម្ល៉ោះ​ហើយ ពួក​បុរស​ទាំង​អស់​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម​បាន​ប្រមូល​ផ្ដុំ​គ្នា ហើយ​ចាប់​យក​ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​រហូត​ដល់​បេតបារ៉ា​និង​ទន្លេយ៉ូដាន់។ ២៥ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​ចាប់​អ្នក​គ្រប់​គ្រង​ទាំង​ពីរ​នាក់​របស់​ពួក​ម៉ាឌាន គឺ​អូរេប និង​សៀប។ រួច​ពួក​គេ​សម្លាប់​អូរេប​នៅ​លើ​ថ្ម​ធំ​មួយ ក្រោយ​មក​គេ​ហៅ​ថ្ម​នោះ​ថា​ថ្ម​អូរេប។+ ពួក​គេ​សម្លាប់​សៀប​នៅ​កន្លែង​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ក្រោយ​មក​គេ​ហៅ​កន្លែង​នោះ​តាម​ឈ្មោះ​របស់​គាត់។ ពួក​គេ​បន្ត​ដេញ​តាម​សម្លាប់​ពួក​ម៉ាឌាន+ ហើយ​យក​ក្បាល​របស់​អូរេប​និង​ក្បាល​របស់​សៀប មក​ឲ្យ​គេឌាន​នៅ​តំបន់​ទន្លេយ៉ូដាន់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក