នេហេមា
១១ គ្រានោះ ពួកអ្នកគ្រប់គ្រងបានតាំងទីលំនៅក្នុងក្រុងយេរូសាឡិម។+ រីឯបណ្ដាជនវិញ ពួកគេបានចាប់ឆ្នោត+ គឺក្នុងចំណោម១០នាក់ឲ្យម្នាក់រស់នៅក្នុងក្រុងយេរូសាឡិមជាក្រុងបរិសុទ្ធ ហើយ៩នាក់ទៀតត្រូវរស់នៅតាមក្រុងនានា។ ២ ដូច្នេះ បណ្ដាជនទាំងអស់បានសរសើរពួកអ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូសាឡិម។
៣ ចំណែកពួកអ្នកដឹកនាំខេត្ត ពួកគេបានតាំងទីលំនៅក្នុងក្រុងយេរូសាឡិម។ រីឯបណ្ដាជនទាំងអស់ ពួកសង្ឃ ពួកលេវី ពួកអ្នកបម្រើនៅវិហារ+ និងកូនចៅរបស់ពួកអ្នកបម្រើសាឡូម៉ូន+ ពួកគេបានរស់នៅតាមក្រុងនានាក្នុងស្រុកយូដា គឺម្នាក់ៗរស់នៅក្នុងទឹកដីនិងក្រុងរបស់ខ្លួន។+
៤ ឯពួកអ្នកដែលមកពីកុលសម្ព័ន្ធយូដានិងកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេក៏បានតាំងទីលំនៅក្នុងក្រុងយេរូសាឡិមដែរ។ ពួកអ្នកដែលមកពីកុលសម្ព័ន្ធយូដាមាន អាថាយ៉ាជាកូនអូសៀស អូសៀសជាកូនសាការី សាការីជាកូនអាម៉ារៀ អាម៉ារៀជាកូនសេផាធា សេផាធាជាកូនម៉ាហាឡាលែល ម៉ាហាឡាលែលជាកូនចៅពេរេស។+ ៥ បន្ថែមទៀត មានម៉ាអាសៀជាកូនបារូក បារូកជាកូនកុលហូសេ កុលហូសេជាកូនហាសាយ៉ា ហាសាយ៉ាជាកូនអាដាយ៉ា អាដាយ៉ាជាកូនយ៉ូយ៉ារីប យ៉ូយ៉ារីបជាកូនសាការី សាការីជាកូនចៅសេឡា។ ៦ កូនចៅទាំងអស់របស់ពេរេសដែលរស់នៅក្រុងយេរូសាឡិមមានចំនួន៤៦៨នាក់។ ពួកគេទាំងអស់សុទ្ធតែជាអ្នកពូកែអង់អាច។
៧ រីឯពួកអ្នកដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីនមានដូចតទៅ៖ សាលលូ+ជាកូនមេស៊ូឡាម មេស៊ូឡាមជាកូនយ៉ូអេត យ៉ូអេតជាកូនភេដាយ៉ា ភេដាយ៉ាជាកូនកូឡាយ៉ា កូឡាយ៉ាជាកូនម៉ាអាសៀ ម៉ាអាសៀជាកូនអ៊ីតធាល អ៊ីតធាលជាកូនយេសេយ៉ា។ ៨ បន្ទាប់ពីគាត់ មានកាបបាយនិងសាឡាយ សរុបទាំងអស់មានចំនួន៩២៨នាក់។ ៩ ចំណែកយ៉ូអែលជាកូនស៊ីកក្រាយ គាត់ជាអ្នកត្រួតពិនិត្យលើពួកគេក្នុងក្រុងយេរូសាឡិម។ ឯយូដាជាកូនហាសេណួអា គាត់ជាអ្នកត្រួតពិនិត្យទី២។
១០ ពីចំណោមពួកសង្ឃមានដូចតទៅ៖ យេដាយយ៉ាជាកូនយ៉ូយ៉ារីប យ៉ាគីន+ ១១ សេរ៉ាយ៉ាជាកូនហ៊ីលគីយ៉ា ហ៊ីលគីយ៉ាជាកូនមេស៊ូឡាម មេស៊ូឡាមជាកូនសេដុក សេដុកជាកូនមេរ៉ាយ៉ុត មេរ៉ាយ៉ុតជាកូនអាហាយថូប+ដែលជាអ្នកដឹកនាំម្នាក់នៅវិហាររបស់ព្រះពិត ១២ ព្រមទាំងបងប្អូនរបស់ពួកគេដែលធ្វើការនៅឯវិហារ សរុបទាំងអស់មានចំនួន៨២២នាក់។ បន្ថែមទៀត មានអាដាយ៉ាជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនភេឡាលៀ ភេឡាលៀជាកូនអាំសាយ អាំសាយជាកូនសាការី សាការីជាកូនផាសហឺ+ ផាសហឺជាកូនម៉ាលខាយយ៉ា ១៣ ព្រមទាំងបងប្អូនរបស់គាត់ សរុបទាំងអស់មានចំនួន២៤២នាក់ ហើយពួកគេទាំងអស់សុទ្ធតែជាប្រមុខគ្រួសារ។ បន្ថែមទៀត មានអាម៉ាសសាយជាកូនអាសារ៉េល អាសារ៉េលជាកូនអាសាយ អាសាយជាកូនមេស៊ីលេម៉ត មេស៊ីលេម៉តជាកូនអ៊ីមមឺ ១៤ ព្រមទាំងបងប្អូនរបស់ពួកគេ សរុបទាំងអស់មានចំនួន១២៨នាក់។ ពួកគេទាំងអស់សុទ្ធតែជាពួកបុរសពូកែអង់អាច។ ចំណែកសាប់ដៀល គាត់មកពីក្រុមគ្រួសារមួយដែលមានមុខមាត់ ហើយគាត់ជាអ្នកត្រួតពិនិត្យលើពួកគេ។
១៥ រីឯពួកលេវីមានដូចតទៅ៖ សិមម៉ាយ៉ា+ជាកូនហាសស៊ូប ហាសស៊ូបជាកូនអាសរ៉ាយខាម អាសរ៉ាយខាមជាកូនហាសាបៀ ហាសាបៀជាកូនប៊ូនណាយ។ ១៦ បន្ថែមទៅទៀត មានសាបបេថាយ+ និងយ៉ូសាបាត+ ពួកគាត់នៅក្នុងចំណោមពួកអ្នកដឹកនាំពួកលេវី ហើយមានភារកិច្ចមើលការខុសត្រូវលើកិច្ចការនៅខាងក្រៅវិហារព្រះ។ ១៧ បន្ថែមទៀត មានម៉ាថានៀ+ជាកូនមីកា មីកាជាកូនសាប់ដាយ សាប់ដាយជាកូនអេសាភ។+ ម៉ាថានៀជាអ្នកដឹកនាំការច្រៀងសរសើរតម្កើងព្រះ ក្នុងពេលអធិដ្ឋាន។+ បន្ថែមទៀត មានបាកប៊ូគាជាជំនួយការរបស់គាត់ និងអាប់ដាជាកូនសាំមូអា សាំមូអាជាកូនកាឡាល កាឡាលជាកូនយេឌូថិន។+ ១៨ ពួកលេវីទាំងអស់ដែលរស់នៅក្រុងបរិសុទ្ធមានចំនួន២៨៤នាក់។
១៩ ចំណែកពួកអ្នកយាមទ្វារមាន អាកខុប តាល់ម៉ូន+ និងបងប្អូនរបស់ពួកគេ សរុបទាំងអស់មានចំនួន១៧២នាក់។
២០ ឯបណ្ដាជនអ៊ីស្រាអែលទាំងអស់ ពួកសង្ឃនិងពួកលេវី ពួកគេរស់នៅតាមក្រុងនានាក្នុងស្រុកយូដា លើដីរបស់ខ្លួនដែលជាកេរមត៌ក។ ២១ រីឯពួកអ្នកបម្រើនៅវិហារ+ ពួកគេបានតាំងទីលំនៅនៅឯអូផែល។+ ចំណែកស៊ីហានិងគីសប៉ា ពួកគេមើលការខុសត្រូវលើពួកអ្នកបម្រើនៅវិហារ។
២២ រីឯអើសាយ គាត់ជាអ្នកត្រួតពិនិត្យលើពួកលេវីនៅក្រុងយេរូសាឡិម ហើយជាអ្នកមើលការខុសត្រូវលើកិច្ចការនៅវិហាររបស់ព្រះពិត។ គាត់ជាកូនបាណាយ បាណាយជាកូនហាសាបៀ ហាសាបៀជាកូនម៉ាថានៀ+ ម៉ាថានៀជាកូនមីខា មីខាជាកូនចៅអេសាភ។ ពួកគេសុទ្ធតែជាអ្នកចម្រៀង។ ២៣ ស្ដេចបានចេញបញ្ជា+ថាពួកអ្នកចម្រៀងត្រូវទទួលអ្វីដែលពួកគេត្រូវការជារៀងរាល់ថ្ងៃ។ ២៤ ចំណែកភេតាហ៊ា គាត់ជាកូនមេសេសាបេល មកពីវង្សត្រកូលសេរ៉ាដែលត្រូវជាកូនយូដា។ ភេតាហ៊ាធ្វើជាទីប្រឹក្សាស្ដេចក្នុងរឿងទាំងអស់ដែលទាក់ទងនឹងបណ្ដាជន។
២៥ បណ្ដាជនខ្លះដែលមកពីកុលសម្ព័ន្ធយូដាបានរស់នៅក្រុងគារីអាតអាបា+និងក្រុងតូចៗដែលនៅជុំវិញ ក្រុងឌីបូននិងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងក្រុងយេកាបសៀល+និងភូមិដែលនៅជុំវិញ។ ២៦ រីឯបណ្ដាជនខ្លះក៏បានទៅរស់នៅក្រុងយេសួ ក្រុងម៉ូឡាដា+ ក្រុងបេតផេលែត+ ២៧ ក្រុងហាសាស៊ូអាល+ ក្រុងបៀរសេបានិងក្រុងតូចៗដែលនៅជុំវិញ ២៨ ក្រុងស៊ីកឡាក់+ ក្រុងមេកូណានិងក្រុងតូចៗដែលនៅជុំវិញ ២៩ ក្រុងអេនរីម៉ូន+ ក្រុងសូរ៉ា+ ក្រុងយ៉ាមុត ៣០ ក្រុងសាណូអា+ ក្រុងអាឌូឡាម ព្រមទាំងភូមិជុំវិញ ក្រុងឡាគីស+និងតំបន់នៅជុំវិញ ក្រុងអាសេកា+និងក្រុងតូចៗដែលនៅជុំវិញ។ ពួកគេបានទៅតាំងទីលំនៅចាប់ពីក្រុងបៀរសេបា រហូតដល់ជ្រលងភ្នំហ៊ីណំ។+
៣១ ចំណែកឯបណ្ដាជនដែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេបានរស់នៅក្រុងកេបា+ តំបន់មីកម៉ាស់ ក្រុងអៃយ៉ា ក្រុងបេតអែល+និងក្រុងតូចៗដែលនៅជុំវិញ ៣២ ក្រុងអាណាថោត+ ក្រុងណូប+ ក្រុងអាណានៀ ៣៣ ក្រុងហាសោ ក្រុងរ៉ាម៉ា+ តំបន់គីថែម ៣៤ ក្រុងហាឌីត ក្រុងសេបូអ៊ីម តំបន់នេបាឡាត ៣៥ ក្រុងឡូត និងក្រុងអូណូ+ជាជ្រលងភ្នំសិប្បករ។* ៣៦ រីឯពួកលេវីខ្លះដែលធ្លាប់រស់នៅក្នុងទឹកដីយូដា បានត្រូវចាត់ឲ្យទៅរស់នៅក្នុងទឹកដីបេនយ៉ាមីន។