បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី១ ២១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី១

      • ដាវីឌ​ធ្វើ​ជំរឿន​បណ្ដា​ជន​ខុស​ពី​ការ​ណែនាំ (​១​-​៦​)

      • ការ​ដាក់​ទោស​ពី​ព្រះ​យេហូវ៉ា (​៧​-​១៧​)

      • ដាវីឌ​សង់​ទី​បូជា (​១៨​-​៣០​)

ប្រវត្តិហេតុទី១ ២១:១

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​

ឯកសារយោង

  • +២សាំ ២៤:១-៣

ប្រវត្តិហេតុទី១ ២១:២

ឯកសារយោង

  • +២សាំ ៨:១៦
  • +អសក ១៨:២៩; ២សាំ ១៧:១១

ប្រវត្តិហេតុទី១ ២១:៤

ឯកសារយោង

  • +២សាំ ២៤:៤, ៨

ប្រវត្តិហេតុទី១ ២១:៥

ឯកសារយោង

  • +២សាំ ២៤:៩

ប្រវត្តិហេតុទី១ ២១:៦

ឯកសារយោង

  • +ជប ១:៤៧
  • +១ប្រ ២៧:២៣, ២៤

ប្រវត្តិហេតុទី១ ២១:៨

ឯកសារយោង

  • +២សាំ ១២:១៣
  • +ចសព ២៥:១១; ៥១:១
  • +២សាំ ២៤:១០-១៤

ប្រវត្តិហេតុទី១ ២១:៩

ឯកសារយោង

  • +១ប្រ ២៩:២៩

ប្រវត្តិហេតុទី១ ២១:១២

ឯកសារយោង

  • +ចល ២៦:២៦
  • +ចល ២៦:១៤, ១៧
  • +ចល ២៦:២៥
  • +២បស ១៩:៣៥

ប្រវត្តិហេតុទី១ ២១:១៣

ឯកសារយោង

  • +ដច ៣៤:៦; ចសព ៥១:១; អេ ៥៥:៧; បទំ ៣:២២
  • +២ប្រ ២៨:៩

ប្រវត្តិហេតុទី១ ២១:១៤

ឯកសារយោង

  • +ជប ១៦:៤៦
  • +២សាំ ២៤:១៥, ១៦

ប្រវត្តិហេតុទី១ ២១:១៥

ឯកសារយោង

  • +ដច ៣២:១៤; បច ៣២:៣៦
  • +ចសព ៩០:១៣
  • +២ប្រ ៣:១
  • +២សាំ ៥:៦

ប្រវត្តិហេតុទី១ ២១:១៦

ឯកសារយោង

  • +ជប ២២:៣១; យ៉ូស ៥:១៣
  • +២បស ១៩:១
  • +២សាំ ២៤:១៧

ប្រវត្តិហេតុទី១ ២១:១៧

ឯកសារយោង

  • +ចសព ៥១:៤
  • +ដច ៣២:១២; ជប ១៦:២២

ប្រវត្តិហេតុទី១ ២១:១៨

ឯកសារយោង

  • +២សាំ ២៤:១១
  • +២សាំ ២៤:១៨-២៣; ២ប្រ ៣:១

ប្រវត្តិហេតុទី១ ២១:២០

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ស្រូវ​សាលី​»​

ប្រវត្តិហេតុទី១ ២១:២២

ឯកសារយោង

  • +ជប ២៥:៨

ប្រវត្តិហេតុទី១ ២១:២៣

ឯកសារយោង

  • +អេ ២៨:២៧

ប្រវត្តិហេតុទី១ ២១:២៤

ឯកសារយោង

  • +២សាំ ២៤:២៤, ២៥

ប្រវត្តិហេតុទី១ ២១:២៥

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ប្រវត្តិហេតុទី១ ២១:២៦

ឯកសារយោង

  • +ដច ២០:២៥
  • +ចល ៩:២៣, ២៤; ១បស ១៨:៣៨; ២ប្រ ៧:១

ប្រវត្តិហេតុទី១ ២១:២៧

ឯកសារយោង

  • +២សាំ ២៤:១៦; ចសព ១០៣:២០

ប្រវត្តិហេតុទី១ ២១:២៩

ឯកសារយោង

  • +១បស ៣:៤; ១ប្រ ១៦:៣៩; ២ប្រ ១:៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១ប្រ. ២១:១២សាំ ២៤:១-៣
១ប្រ. ២១:២២សាំ ៨:១៦
១ប្រ. ២១:២អសក ១៨:២៩; ២សាំ ១៧:១១
១ប្រ. ២១:៤២សាំ ២៤:៤, ៨
១ប្រ. ២១:៥២សាំ ២៤:៩
១ប្រ. ២១:៦ជប ១:៤៧
១ប្រ. ២១:៦១ប្រ ២៧:២៣, ២៤
១ប្រ. ២១:៨២សាំ ១២:១៣
១ប្រ. ២១:៨ចសព ២៥:១១; ៥១:១
១ប្រ. ២១:៨២សាំ ២៤:១០-១៤
១ប្រ. ២១:៩១ប្រ ២៩:២៩
១ប្រ. ២១:១២ចល ២៦:២៦
១ប្រ. ២១:១២ចល ២៦:១៤, ១៧
១ប្រ. ២១:១២ចល ២៦:២៥
១ប្រ. ២១:១២២បស ១៩:៣៥
១ប្រ. ២១:១៣ដច ៣៤:៦; ចសព ៥១:១; អេ ៥៥:៧; បទំ ៣:២២
១ប្រ. ២១:១៣២ប្រ ២៨:៩
១ប្រ. ២១:១៤ជប ១៦:៤៦
១ប្រ. ២១:១៤២សាំ ២៤:១៥, ១៦
១ប្រ. ២១:១៥ដច ៣២:១៤; បច ៣២:៣៦
១ប្រ. ២១:១៥ចសព ៩០:១៣
១ប្រ. ២១:១៥២ប្រ ៣:១
១ប្រ. ២១:១៥២សាំ ៥:៦
១ប្រ. ២១:១៦ជប ២២:៣១; យ៉ូស ៥:១៣
១ប្រ. ២១:១៦២បស ១៩:១
១ប្រ. ២១:១៦២សាំ ២៤:១៧
១ប្រ. ២១:១៧ចសព ៥១:៤
១ប្រ. ២១:១៧ដច ៣២:១២; ជប ១៦:២២
១ប្រ. ២១:១៨២សាំ ២៤:១១
១ប្រ. ២១:១៨២សាំ ២៤:១៨-២៣; ២ប្រ ៣:១
១ប្រ. ២១:២២ជប ២៥:៨
១ប្រ. ២១:២៣អេ ២៨:២៧
១ប្រ. ២១:២៤២សាំ ២៤:២៤, ២៥
១ប្រ. ២១:២៦ដច ២០:២៥
១ប្រ. ២១:២៦ចល ៩:២៣, ២៤; ១បស ១៨:៣៨; ២ប្រ ៧:១
១ប្រ. ២១:២៧២សាំ ២៤:១៦; ចសព ១០៣:២០
១ប្រ. ២១:២៩១បស ៣:៤; ១ប្រ ១៦:៣៩; ២ប្រ ១:៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី១ ២១:១-៣០

ប្រវត្តិហេតុទី១

២១ នៅ​ពេល​មួយ សាថាន*បាន​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល ហើយ​បាន​ជំរុញ​ចិត្ត​ដាវីឌ​ឲ្យ​ធ្វើ​ជំរឿន​បណ្ដា​ជន។+ ២ ដូច្នេះ ដាវីឌ​បាន​ប្រាប់​យ៉ូអាប់+និង​ពួក​មេ​ដឹក​នាំ​បណ្ដា​ជន​ថា​៖ ​«​ចូរ​ទៅ​រាប់​ចំនួន​បណ្ដា​ជន​អ៊ីស្រាអែល​ចាប់​ពី​បៀរសេបា​រហូត​ដល់​ដាន់+ រួច​មក​រាយ​ការណ៍​ប្រាប់​ខ្ញុំ​វិញ​»។ ៣ ប៉ុន្តែ យ៉ូអាប់​បាន​ជម្រាប​ស្ដេច​ថា​៖ ​«​សូម​ឲ្យ​ព្រះ​យេហូវ៉ា​បង្កើន​ចំនួន​រាស្ត្រ​លោក​១០០​ដង​ចុះ! ពួក​គេ​ទាំង​អស់​គ្នា​ជា​អ្នក​បម្រើ​របស់​ស្ដេច​ជា​ម្ចាស់​ហើយ មែន​ទេ? ម្ដេច​ក៏​លោក​ម្ចាស់​ចង់​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​លោក​ចង់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ទោស?​»។

៤ ប៉ុន្តែ ស្ដេច​មិន​ព្រម​ធ្វើ​តាម​សម្ដី​របស់​យ៉ូអាប់​ទេ។ ដូច្នេះ យ៉ូអាប់​ក៏​ធ្វើ​ដំណើរ​ទូ​ទាំង​ស្រុក​អ៊ីស្រាអែល​ដើម្បី​រាប់​ចំនួន​បណ្ដា​ជន ក្រោយ​មក​គាត់​ក៏​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ។+ ៥ យ៉ូអាប់​បាន​ប្រាប់​ចំនួន​បណ្ដា​ជន​ដល់​ដាវីឌ គឺ​ប្រុស​ៗ​អ៊ីស្រាអែល​មាន​ចំនួន​១.១០០.០០០​នាក់ និង​ប្រុស​ៗ​យូដា​មាន​ចំនួន​៤៧០.០០០​នាក់។ ពួក​គេ​សុទ្ធតែ​ជា​អ្នក​ដែល​កាន់​ដាវ អាច​ចូល​ច្បាំង​បាន។+ ៦ ប៉ុន្តែ យ៉ូអាប់​មិន​បាន​រាប់​ចំនួន​បណ្ដា​ជន​ក្នុង​កុលសម្ព័ន្ធ​លេវី​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​កត់​ចូល​ក្នុង​បញ្ជី​ទេ+ ដោយ​សារ​គាត់​ទាស់​ចិត្ត​ជា​ខ្លាំង​នឹង​បញ្ជា​របស់​ស្ដេច។+

៧ ការ​ធ្វើ​ជំរឿន​នេះ​បាន​បណ្ដាល​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ដូច្នេះ​លោក​ក៏​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រាអែល។ ៨ បន្ទាប់​មក ដាវីឌ​បាន​អង្វរ​ព្រះ​ពិត​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ធ្ងន់​ណាស់+ ដែល​បាន​ធ្វើ​ដូច​នេះ។ សូម​លោក​មេត្តា​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​លោក​ផង+ ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ​»។+ ៩ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កាដ។+ គាត់​ជា​អ្នក​ដែល​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​ដើម្បី​ជួយ​ណែនាំ​ដាវីឌ។ លោក​បាន​ប្រាប់​កាដ​ថា​៖ ១០ ​«​ចូរ​ទៅ​ប្រាប់​ដាវីឌ​ថា​៖ ‹ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​ឲ្យ​ជម្រើស​បី​ដល់​អ្នក។ ចូរ​រើស​យក​ជម្រើស​មួយ​ដែល​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ទៅ​លើ​អ្នក​ចុះ​»​›​»។ ១១ ដូច្នេះ កាដ​បាន​ចូល​ទៅ​ជួប​ដាវីឌ​ហើយ​ប្រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ‹ចូរ​ជ្រើស​រើស​ចុះ! ១២ តើ​អ្នក​ចង់​ឲ្យ​ស្រុក​មាន​ការ​អត់​ឃ្លាន​អស់​រយៈ​ពេល​បី​ឆ្នាំ+ឬ​ចង់​ឲ្យ​សត្រូវ​បំផ្លាញ​បី​ខែ?+ ឬ​មួយ​ក៏​តើ​អ្នក​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​វាយ​ប្រហារ​ដោយ​រោគ​រាត​ត្បាត+ អស់​រយៈ​ពេល​បី​ថ្ងៃ​ពេញ​ស្រុក​អ៊ីស្រាអែល​ដោយ​ទេវតា​របស់​ព្រះ​យេហូវ៉ា?›។+ សូម​លោក​ប្រាប់​ជម្រើស​មួយ​មក ដើម្បី​ខ្ញុំ​អាច​ជម្រាប​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ ១៣ ដូច្នេះ ដាវីឌ​និយាយ​ទៅ​កាន់​កាដ​ថា​៖ ​«​នេះ​ពិបាក​ណាស់​សម្រាប់​ខ្ញុំ។ សូម​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ព្រះ​យេហូវ៉ា​ចុះ ព្រោះ​សេចក្ដី​មេត្តា​ករុណា​របស់​លោក​គឺ​ធំ​ធេង​ណាស់+ តែ​សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​ឡើយ​»។+

១៤ បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មាន​រោគ​រាត​ត្បាត+ពេញ​ស្រុក​អ៊ីស្រាអែល។ ហេតុ​នេះ ជន​ជាតិ​អ៊ីស្រាអែល​ចំនួន​៧០.០០០​នាក់​បាន​ស្លាប់។+ ១៥ បន្ថែម​ទៅ​ទៀត ព្រះ​ពិត​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​ទៅ​បំផ្លាញ​បណ្ដា​ជន​ក្នុង​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ពេល​ដែល​ទេវតា​នោះ​ហៀបនឹង​បំផ្លាញ​ពួក​គេ​ចោល ព្រះ​យេហូវ៉ា​ក៏​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​រាស្ត្រ​លោក។+ លោក​បាន​មាន​ប្រសាសន៍​ទៅ​ទេវតា​នោះ​ថា​៖ ​«​ប៉ុណ្ណឹង​បាន​ហើយ!+ ឈប់​ប្រហារ​ទៅ!​»។ នៅ​ពេល​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​កំពុង​ឈរ​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន+ជា​ជន​ជាតិ​យេប៊ូស។+

១៦ ពេល​ដាវីឌ​ងើប​មុខ​ឡើង គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះ​យេហូវ៉ា​ឈរ​នៅ​ចន្លោះ​មេឃ​និង​ផែនដី ដោយ​កាន់​ដាវ+តម្រង់​ទៅ​ក្រុង​យេរូសាឡិម។ ភ្លាម​នោះ ទាំង​ដាវីឌ​ទាំង​ពួក​បុរស​ចាស់​ទុំ​ដែល​បាន​ស្លៀក​បាវ+ ក៏​ផ្ដួល​ខ្លួន​ក្រាប​មុខ​ដល់​ដី។+ ១៧ រួច​មក ដាវីឌ​និយាយ​ទៅ​កាន់​ព្រះ​ពិត​ថា​៖ ​«​គឺ​ខ្ញុំ​ទេ ជា​អ្នក​ចាត់​គេ​ឲ្យ​ធ្វើ​ជំរឿន​បណ្ដា​ជន។ គឺ​ជា​ខ្ញុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ គឺ​ខ្ញុំ​ទេ​ដែល​ជា​អ្នក​ធ្វើ​ខុស+ ចំណែក​ចៀម​ទាំង​នេះ​ដែល​ជា​រាស្ត្រ​របស់​លោក ពួក​គេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​លោក​ដាក់​ទោស​ខ្ញុំ និង​ពូជ​ពង្ស​របស់​ខ្ញុំ​ចុះ។ ប៉ុន្តែ​សូម​កុំ​ឲ្យ​រាស្ត្រ​របស់​លោក​ជួប​អន្តរាយ​ឡើយ​»។+

១៨ រួច​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​បង្គាប់​កាដ+ឲ្យ​ប្រាប់​ដាវីឌ ឲ្យ​ទៅ​ដំឡើងទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន​ជា​ជន​ជាតិ​យេប៊ូស។+ ១៩ ដូច្នេះ ដាវីឌ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា ដែល​លោក​បាន​ប្រាប់​ដល់​កាដ។ ២០ នៅ​ដំណាល​គ្នា​នោះ អូណាន​កំពុង​បញ្ជាន់​ស្រូវ* ហើយ​គាត់​ក៏​បែរ​ទៅ​ឃើញ​ទេវតា​របស់​ព្រះ។ ឯ​កូន​ទាំង​បួន​នាក់​របស់​គាត់​វិញ ពួក​គេ​បាន​រត់​ទៅ​ពួន។ ២១ ពេល​នោះ ដាវីឌ​បាន​ធ្វើ​ដំណើរ​ទៅ​ជួប​អូណាន។ ពេល​អូណាន​ក្រឡេក​ឃើញ​ដាវីឌ គាត់​ក៏​ប្រញាប់​ចេញ​ទៅ​ក្រាប​គោរព​ដាវីឌ។ ២២ ដាវីឌ​និយាយ​ទៅ​កាន់​អូណាន​ថា​៖ ​«​សូម​លក់​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អ្នក​ឲ្យ​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​សង់​ទី​បូជា​មួយ​ជូន​ព្រះ​យេហូវ៉ា​នៅ​ទី​នេះ និង​ដើម្បី​បញ្ឈប់​សេចក្ដី​វេទនា​ដែល​បណ្ដា​ជន​កំពុង​មាន។ ខ្ញុំ​នឹង​បង់​ឲ្យ​អ្នក​ពេញ​តម្លៃ​»។+ ២៣ ប៉ុន្តែ អូណាន​និយាយ​ទៅ​កាន់​ដាវីឌ​ថា​៖ ​«​សូម​ស្ដេច​ជា​ម្ចាស់​យក​ទី​លាន​នេះ​ទៅ ហើយ​ធ្វើ​តាម​បំណង​ចិត្ត​លោក​ចុះ។ ខ្ញុំ​នឹង​ជូន​គោ​សម្រាប់​គ្រឿង​បូជា​ដុត ក្ដារ​បញ្ជាន់​ស្រូវ+សម្រាប់​ធ្វើ​ជា​អុស និង​ស្រូវ​សម្រាប់​ជា​គ្រឿង​បូជា។ របស់​ទាំង​អស់​នេះ ខ្ញុំ​សូម​ជូន​លោក​»។

២៤ ប៉ុន្តែ ស្ដេច​ដាវីឌ​បាន​បដិសេធ​ថា​៖ ​«​ទេ! ខ្ញុំ​នឹង​បង់​ប្រាក់​ពេញ​តម្លៃ ព្រោះ​ខ្ញុំ​មិន​អាច​យក​អ្វី​ៗ​ដែល​ជា​របស់​អ្នក ទៅ​ជូន​ជា​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា ដោយ​មិន​បង់​ប្រាក់​ឡើយ​»។+ ២៥ ដូច្នេះ ដាវីឌ​ក៏​ប្រគល់​មាស​ចំនួន​៦០០​ហ្សេគិល*ឲ្យ​ដល់​អូណាន​សម្រាប់​ទី​លាន​នោះ។ ២៦ បន្ទាប់​មក ដាវីឌ​បាន​សង់​ទី​បូជា​មួយ+នៅ​ទី​នោះ ហើយ​បាន​ជូន​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​នៃ​មេត្រី​ភាព​ដល់​ព្រះ​យេហូវ៉ា។ ដាវីឌ​ក៏​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដោយ​ធ្វើ​ឲ្យ​ភ្លើង+ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា​នោះ​ទៅ។ ២៧ រួច​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ទេវតា+របស់​លោក​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។ ២៨ កាល​ដាវីឌ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ នៅ​ទី​លាន​បញ្ជាន់​ស្រូវ​របស់​អូណាន​ជា​ជនជាតិ​យេប៊ូស នោះ​គាត់​ក៏​ជូន​គ្រឿង​បូជា​នៅ​ទី​នោះ​នៅ​ពេល​ក្រោយ​ៗ​ទៀត។ ២៩ នៅ​គ្រា​នោះ ត្រសាល​របស់​ព្រះ​យេហូវ៉ា​ដែល​ម៉ូសេ​បាន​ធ្វើ​កាល​នៅ​តំបន់​ស្ងាត់​ជ្រងំ និង​ទី​បូជា​សម្រាប់​គ្រឿង​បូជា​ដុត ស្ថិត​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ឯ​គីបៀន។+ ៣០ ប៉ុន្តែ ដាវីឌ​មិន​បាន​ទៅ​ទី​នោះ​ដើម្បី​សុំ​ការ​ណែនាំ​ពី​ព្រះ​ទេ ព្រោះ​គាត់​ខ្លាច​ដាវ​របស់​ទេវតា​នៃ​ព្រះ​យេហូវ៉ា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក