បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៧
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២

      • ហូស៊ា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១​-​៤​)

      • ការ​ដួល​រលំ​នៃ​រាជាណាចក្រ​អ៊ីស្រាអែល (​៥, ៦​)

      • ពួក​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ដោយ​ព្រោះ​តែ​ការ​ក្បត់​ជំនឿ (​៧​-​២៣​)

      • ជន​ជាតិ​ដទៃ​បាន​ត្រូវ​នាំ​យក​ទៅ​រស់​នៅ​ក្នុង​បណ្ដា​ក្រុង​របស់​ពួក​សាម៉ារី (​២៤​-​២៦​)

      • ការ​លាយ​ឡំ​ជំនឿ​សាសនា​របស់​ពួក​សាម៉ារី (​២៧​-​៤១​)

បណ្ដាស្ដេចទី២ ១៧:១

ឯកសារយោង

  • +២បស ១៥:៣០

បណ្ដាស្ដេចទី២ ១៧:៣

ឯកសារយោង

  • +២បស ១៨:៩; អេ ១០:៥, ៦; ហូ ១០:១៤, ១៥
  • +២បស ១៨:១៤

បណ្ដាស្ដេចទី២ ១៧:៤

ឯកសារយោង

  • +អេ ៣១:១

បណ្ដាស្ដេចទី២ ១៧:៦

ឯកសារយោង

  • +ហូ ១៣:១៦
  • +ចល ២៦:៣២, ៣៣; បច ៤:២៧; ២៨:៦៤; ១បស ១៤:១៥
  • +១ប្រ ៥:២៦
  • +២បស ១៨:៩-១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    បន្ទូលនៃព្រះ, ទំ.  ៤៧

បណ្ដាស្ដេចទី២ ១៧:៧

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​កោត​ខ្លាច​»​

ឯកសារយោង

  • +ដច ២០:២
  • +ដច ២០:៥

បណ្ដាស្ដេចទី២ ១៧:៩

កំណត់សម្គាល់

  • *

    នេះ​សំដៅ​លើ​គ្រប់​ទី​កន្លែង ទោះ​ជា​មាន​មនុស្ស​តិច​ឬ​ច្រើន​ក្ដី

ឯកសារយោង

  • +ហូ ១២:១១

បណ្ដាស្ដេចទី២ ១៧:១០

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +ដច ៣៤:១៣; បច ១៦:២១, ២២
  • +បច ១២:២; អេ ៥៧:៥

បណ្ដាស្ដេចទី២ ១៧:១១

ឯកសារយោង

  • +ចល ២០:២៣

បណ្ដាស្ដេចទី២ ១៧:១២

ឯកសារយោង

  • +១បស ១២:២៨-៣០; ២១:២៥, ២៦
  • +ដច ២០:៣-៥; ចល ២៦:១; បច ៤:២៣

បណ្ដាស្ដេចទី២ ១៧:១៣

ឯកសារយោង

  • +២ប្រ ២៤:១៨, ១៩; ៣៦:១៥, ១៦; យេ ២៥:៤
  • +អេ ៥៥:៧

បណ្ដាស្ដេចទី២ ១៧:១៤

ឯកសារយោង

  • +បច ១:៣២; ៣១:២៧

បណ្ដាស្ដេចទី២ ១៧:១៥

ឯកសារយោង

  • +បច ៥:២; ២៩:១២
  • +ហូ ៤:៦
  • +បច ៣២:២១; ១សាំ ១២:២១
  • +ចសព ១១៥:៤-៨; អេ ៤៤:៩
  • +បច ១២:៣០

បណ្ដាស្ដេចទី២ ១៧:១៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +១បស ១២:២៨-៣០
  • +១បស ១៤:១៥; ១៦:៣៣
  • +បច ៤:១៩; យេ ៨:២
  • +១បស ១៦:៣០, ៣១; ២២:៥១, ៥៣; ២បស ១០:២១; ២៣:៤, ៥

បណ្ដាស្ដេចទី២ ១៧:១៧

ឯកសារយោង

  • +២បស ១៦:១, ៣
  • +បច ១៨:១០; មីកា ៥:១២

បណ្ដាស្ដេចទី២ ១៧:១៨

ឯកសារយោង

  • +យ៉ូស ២៣:១២, ១៣; អេ ៤២:២៤

បណ្ដាស្ដេចទី២ ១៧:១៩

ឯកសារយោង

  • +១បស ១៤:២២; យេ ៣:៨
  • +អេគ ២៣:៤, ១១

បណ្ដាស្ដេចទី២ ១៧:២១

ឯកសារយោង

  • +១បស ១២:២០

បណ្ដាស្ដេចទី២ ១៧:២២

ឯកសារយោង

  • +១បស ១២:២៨-៣០

បណ្ដាស្ដេចទី២ ១៧:២៣

ឯកសារយោង

  • +បច ២៨:៤៥, ៦៣; ១បស ១៤:១៦; ហូ ១:៤; អេម ៥:២៧; មីកា ១:៦
  • +២បស ១៨:១១

បណ្ដាស្ដេចទី២ ១៧:២៤

ឯកសារយោង

  • +២បស ១៩:១១, ១៣

បណ្ដាស្ដេចទី២ ១៧:២៥

កំណត់សម្គាល់

  • *

    ឬ​«​គោរព​ប្រណិប័តន៍​»​

ឯកសារយោង

  • +ដច ២៣:២៩

បណ្ដាស្ដេចទី២ ១៧:២៨

ឯកសារយោង

  • +ដក ២៨:១៨, ១៩; យ៉ូស ១៦:១; ១បស ១២:២៨, ២៩
  • +យ៉ូន ៤:២០-២២

បណ្ដាស្ដេចទី២ ១៧:៣០

ឯកសារយោង

  • +២បស ១៧:២៤

បណ្ដាស្ដេចទី២ ១៧:៣១

ឯកសារយោង

  • +២បស ១៨:៣៤

បណ្ដាស្ដេចទី២ ១៧:៣២

ឯកសារយោង

  • +១បស ១២:៣១, ៣២; ១៣:៣៣

បណ្ដាស្ដេចទី២ ១៧:៣៣

ឯកសារយោង

  • +២បស ១៧:២៤, ៤១

បណ្ដាស្ដេចទី២ ១៧:៣៤

ឯកសារយោង

  • +ដក ៣២:២៨

បណ្ដាស្ដេចទី២ ១៧:៣៥

ឯកសារយោង

  • +ដច ១៩:៥; ២៤:៧; បច ២៩:១
  • +ដច ២០:៣-៥; ២៣:២៤; ៣៤:១៤; បច ៥:៩

បណ្ដាស្ដេចទី២ ១៧:៣៦

ឯកសារយោង

  • +បច ៦:១២, ១៣
  • +ដច ៦:៦

បណ្ដាស្ដេចទី២ ១៧:៣៧

ឯកសារយោង

  • +បច ៣១:៩

បណ្ដាស្ដេចទី២ ១៧:៣៨

ឯកសារយោង

  • +បច ៤:២៣

បណ្ដាស្ដេចទី២ ១៧:៤០

ឯកសារយោង

  • +២បស ១៧:៣៤

បណ្ដាស្ដេចទី២ ១៧:៤១

ឯកសារយោង

  • +អែស ៤:១, ២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២បស. ១៧:១២បស ១៥:៣០
២បស. ១៧:៣២បស ១៨:៩; អេ ១០:៥, ៦; ហូ ១០:១៤, ១៥
២បស. ១៧:៣២បស ១៨:១៤
២បស. ១៧:៤អេ ៣១:១
២បស. ១៧:៦ហូ ១៣:១៦
២បស. ១៧:៦ចល ២៦:៣២, ៣៣; បច ៤:២៧; ២៨:៦៤; ១បស ១៤:១៥
២បស. ១៧:៦១ប្រ ៥:២៦
២បស. ១៧:៦២បស ១៨:៩-១១
២បស. ១៧:៧ដច ២០:២
២បស. ១៧:៧ដច ២០:៥
២បស. ១៧:៩ហូ ១២:១១
២បស. ១៧:១០ដច ៣៤:១៣; បច ១៦:២១, ២២
២បស. ១៧:១០បច ១២:២; អេ ៥៧:៥
២បស. ១៧:១១ចល ២០:២៣
២បស. ១៧:១២១បស ១២:២៨-៣០; ២១:២៥, ២៦
២បស. ១៧:១២ដច ២០:៣-៥; ចល ២៦:១; បច ៤:២៣
២បស. ១៧:១៣២ប្រ ២៤:១៨, ១៩; ៣៦:១៥, ១៦; យេ ២៥:៤
២បស. ១៧:១៣អេ ៥៥:៧
២បស. ១៧:១៤បច ១:៣២; ៣១:២៧
២បស. ១៧:១៥បច ៥:២; ២៩:១២
២បស. ១៧:១៥ហូ ៤:៦
២បស. ១៧:១៥បច ៣២:២១; ១សាំ ១២:២១
២បស. ១៧:១៥ចសព ១១៥:៤-៨; អេ ៤៤:៩
២បស. ១៧:១៥បច ១២:៣០
២បស. ១៧:១៦១បស ១២:២៨-៣០
២បស. ១៧:១៦១បស ១៤:១៥; ១៦:៣៣
២បស. ១៧:១៦បច ៤:១៩; យេ ៨:២
២បស. ១៧:១៦១បស ១៦:៣០, ៣១; ២២:៥១, ៥៣; ២បស ១០:២១; ២៣:៤, ៥
២បស. ១៧:១៧២បស ១៦:១, ៣
២បស. ១៧:១៧បច ១៨:១០; មីកា ៥:១២
២បស. ១៧:១៨យ៉ូស ២៣:១២, ១៣; អេ ៤២:២៤
២បស. ១៧:១៩១បស ១៤:២២; យេ ៣:៨
២បស. ១៧:១៩អេគ ២៣:៤, ១១
២បស. ១៧:២១១បស ១២:២០
២បស. ១៧:២២១បស ១២:២៨-៣០
២បស. ១៧:២៣បច ២៨:៤៥, ៦៣; ១បស ១៤:១៦; ហូ ១:៤; អេម ៥:២៧; មីកា ១:៦
២បស. ១៧:២៣២បស ១៨:១១
២បស. ១៧:២៤២បស ១៩:១១, ១៣
២បស. ១៧:២៥ដច ២៣:២៩
២បស. ១៧:២៨ដក ២៨:១៨, ១៩; យ៉ូស ១៦:១; ១បស ១២:២៨, ២៩
២បស. ១៧:២៨យ៉ូន ៤:២០-២២
២បស. ១៧:៣០២បស ១៧:២៤
២បស. ១៧:៣១២បស ១៨:៣៤
២បស. ១៧:៣២១បស ១២:៣១, ៣២; ១៣:៣៣
២បស. ១៧:៣៣២បស ១៧:២៤, ៤១
២បស. ១៧:៣៤ដក ៣២:២៨
២បស. ១៧:៣៥ដច ១៩:៥; ២៤:៧; បច ២៩:១
២បស. ១៧:៣៥ដច ២០:៣-៥; ២៣:២៤; ៣៤:១៤; បច ៥:៩
២បស. ១៧:៣៦បច ៦:១២, ១៣
២បស. ១៧:៣៦ដច ៦:៦
២បស. ១៧:៣៧បច ៣១:៩
២បស. ១៧:៣៨បច ៤:២៣
២បស. ១៧:៤០២បស ១៧:៣៤
២បស. ១៧:៤១អែស ៤:១, ២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី២ ១៧:១-៤១

បណ្ដាស្ដេចទី២

១៧ នៅ​ឆ្នាំ​ទី​១២​ក្នុង​រាជ្យ​អេហាស​ជា​ស្ដេច​ស្រុក​យូដា ហូស៊ា+ជា​កូន​អេឡា​បាន​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​គ្រប់​គ្រង​នៅ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​៩​ឆ្នាំ។ ២ គាត់​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត តែ​មិន​ដល់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​ៗ​គាត់​ទេ។ ៣ នៅ​គ្រា​នោះ សាលម៉ាននីសឺ​ជា​ស្ដេច​ស្រុក​អាស៊ីរី​បាន​មក​ច្បាំង​នឹង​ហូស៊ា។+ ហូស៊ា​បាន​ចុះ​ចាញ់ ហើយ​សុខ​ចិត្ត​បម្រើ​ស្ដេច​ស្រុក​អាស៊ីរី ថែម​ទាំង​យល់​ព្រម​បង់​សួយ​អាករ​ដល់​គាត់​ទៀត​ផង។+ ៤ ប៉ុន្តែ​ក្រោយ​មក ហូស៊ា​បាន​ក្បត់​នឹង​ស្ដេច​ស្រុក​អាស៊ីរី ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​សូ ជា​ស្ដេច​ស្រុក​អេហ្ស៊ីប+ ហើយ​លែង​បង់​សួយ​អាករ​ដល់​ស្ដេច​ស្រុក​អាស៊ីរី​ទៀត។ ពេល​ស្ដេច​ស្រុក​អាស៊ីរី​ដឹង​អំពី​រឿង​នោះ គាត់​ក៏​ចាប់​ហូស៊ា​ដាក់​ច្រវាក់ យក​ទៅ​ឃុំ​ឃាំង​ក្នុង​គុក។

៥ គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​ចូល​មក​ឈ្លានពាន​ទឹក​ដី​អ៊ីស្រាអែល​ទាំង​មូល ហើយ​ទៅ​ឡោម​ព័ទ្ធ​ក្រុង​សាម៉ារី​អស់​រយៈ​ពេល​បី​ឆ្នាំ។ ៦ នៅ​ឆ្នាំ​ទី​៩​ក្នុង​រាជ្យ​ហូស៊ា ស្ដេច​ស្រុក​អាស៊ីរី​ដណ្ដើម​យក​បាន​ក្រុង​សាម៉ារី។+ បន្ទាប់​មក គាត់​បាន​និរទេស​ជន​ជាតិ​អ៊ីស្រាអែល+ទៅ​ស្រុក​អាស៊ីរី ហើយ​បាន​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ហាឡា និង​តំបន់​ហាបោ​ជិត​ទន្លេ​កូសាន+ រួម​ទាំង​ក្រុង​ផ្សេង​ៗ​របស់​ពួក​មេឌី។+

៧ រឿង​នេះ​បាន​កើត​ឡើង​ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​រំដោះ​ពួក​គេ​ចេញ​ពី​កណ្ដាប់​ដៃ​ផារ៉ូ​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប។+ ពួក​គេ​បាន​គោរព​បូជា*ដល់​ព្រះ​ឯ​ទៀត។+ ៨ ពួក​គេ​ក៏បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ក៏​ធ្វើ​តាម​ទម្លាប់​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ដែរ។

៩ ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ពួក​គេ​ចេះ​តែ​ធ្វើ​ទី​ខ្ពស់​ពិសិដ្ឋ​នៅ​ក្រុង​ទាំង​ឡាយ+ គឺ​ចាប់​ពី​ប៉ម​ចាំ​យាម​រហូត​ដល់​ក្រុង​ដែល​មាន​កំពែង​រឹង​មាំ។* ១០ ម្យ៉ាង​ទៀត ពួក​គេ​តែង​តែ​បញ្ឈរ​បង្គោល​ថ្ម​និង​បង្គោល​ឈើ​ពិសិដ្ឋ*+ នៅ​លើ​ទី​ទួល​និង​នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី។+ ១១ ឯ​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​វិញ ពួក​គេ​តែង​តែ​ដុត​គ្រឿង​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង តាម​ទំនៀម​ទម្លាប់​របស់​ប្រជា​ជាតិ​នា​នា ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ចេញ​ពី​មុខ​ពួក​គេ។+ ពួក​គេ​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង​នឹង​ពួក​គេ។

១២ ពួក​គេ​បន្ត​គោរព​បម្រើ​រូប​ព្រះ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។+ ស្ដី​អំពី​រឿង​នេះ ព្រះ​យេហូវ៉ា​ធ្លាប់​ហាម​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ!​»។+ ១៣ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។ ១៤ ប៉ុន្តែ ពួក​គេ​មិន​បាន​ស្ដាប់​លោក​ទេ។ ពួក​គេ​នៅ​តែ​រឹង​ចចេស​ដូច​បុព្វ​បុរស​ពួក​គេ គឺ​ជា​អ្នក​ដែល​មិន​បាន​បង្ហាញ​ជំនឿ​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។+ ១៥ ពួក​គេ​មិន​បាន​កាន់​តាម​ច្បាប់​របស់​ព្រះ ហើយ​ក៏​មិន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង+ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​បុព្វ​បុរស​របស់​ពួក​គេ​ដែរ។ ឯ​សេចក្ដី​រំលឹក​របស់​លោក​វិញ ពួក​គេ​មិន​បាន​ធ្វើ​តាម​សោះ។+ ពួក​គេ​ចេះ​តែ​គោរព​បូជា​រូប​ព្រះ​ដែល​ឥត​បាន​ការ+ ហេតុ​នេះ​ពួក​គេ​ក៏​ទៅ​ជា​មនុស្ស​ដែល​ឥត​បាន​ការ​ដែរ។+ ពួក​គេ​ធ្វើ​តាម​ប្រជា​ជាតិ​ដែល​នៅ​ជុំវិញ គឺ​ប្រជា​ជាតិ​ដែល​ព្រះ​យេហូវ៉ា​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​តាម​ឡើយ។+

១៦ ជន​ជាតិ​អ៊ីស្រាអែល​ចេះ​តែ​លះ​ចោល​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​ធ្វើ​រូប​កូន​គោ​ពីរ​ពី​លោហៈ+ និង​បង្គោល​ឈើ​ពិសិដ្ឋ*+ ថែម​ទាំង​ក្រាប​គោរព​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ+ ហើយ​គោរព​បម្រើ​ព្រះ​បាល​ផង​ដែរ។+ ១៧ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ដុត​កូន​ប្រុស​កូន​ស្រី​ខ្លួន​ជា​គ្រឿង​បូជា+ ហើយ​មើល​ប្រផ្នូល ព្រម​ទាំង​ទស្សន៍​ទាយ​ទៀត​ផង។+ ពួក​គេ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ជា​និច្ច ហើយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ខឹង។

១៨ ដូច្នេះ ព្រះ​យេហូវ៉ា​ខឹង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្លាំង។ ម្ល៉ោះ​ហើយ លោក​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​មុខ​លោក​ទៅ+ ដោយ​មិន​ទុក​ឲ្យ​សល់​កុលសម្ព័ន្ធ​ណា​មួយ​ឡើយ លើក​លែង​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ។

១៩ ក្រោយ​មក សូម្បី​តែ​កុលសម្ព័ន្ធ​យូដា​ក៏​មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន​ដែរ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​បណ្ដា​ជន​អ៊ីស្រាអែល។+ ២០ ព្រះ​យេហូវ៉ា​ឈប់​ទទួល​ស្គាល់​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់។ លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ ដោយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ រហូត​ដល់​ពួក​គេ​បាត់​ចេញ​ពី​មុខ​លោក​ទៅ។ ២១ ព្រះ​យេហូវ៉ា​បាន​ផ្ដាច់​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ពូជ​ពង្ស​របស់​ដាវីឌ។ ពួក​គេ​ក៏​បាន​តែង​តាំង​យេរ៉ូបោម​ជា​កូន​ណេបាត​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ពួក​គេ​វិញ។+ ប៉ុន្តែ យេរ៉ូបោម​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​បែរ​ចេញ​ពី​លោក ព្រម​ទាំង​នាំ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​ទៀត​ផង។ ២២ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​របស់​យេរ៉ូបោម+ ហើយ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​ខុស​ឆ្គង​ទាំង​នោះ​ឡើយ។ ២៣ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​បណ្ដេញ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​មុខ​លោក ដូច​ដែល​លោក​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​លោក។+ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​និរទេស​ទៅ​ទឹក​ដី​អាស៊ីរី+ ហើយ​ពួក​គេ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

២៤ គ្រា​នោះ ស្ដេច​ស្រុក​អាស៊ីរី​បាន​នាំ​ជន​ជាតិ​ដទៃ​ពី​ក្រុង​បាប៊ីឡូន ក្រុង​គូថា ក្រុង​អាវ៉ា ក្រុង​ហាម៉ាត និង​ក្រុង​សេផាវែម+ ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី ជំនួស​ជន​ជាតិ​អ៊ីស្រាអែល​វិញ។ ហេតុ​នេះ ជន​ជាតិ​ដទៃ​ក៏​បាន​រស់​នៅ​ពេញ​ក្នុង​ស្រុក​សាម៉ារី។ ២៥ ពេល​ពួក​គេ​មក​រស់​នៅ​ដំបូង ពួក​គេ​មិន​បាន​កោត​ខ្លាច*ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​អស់​មួយ​ចំនួន​ទៅ។+ ២៦ ក្រោយ​មក មាន​គេ​ទៅ​ជម្រាប​ស្ដេច​ស្រុក​អាស៊ីរី​ថា​៖ ​«​ជន​ជាតិ​ដទៃ​ដែល​លោក​បាន​ឲ្យ​ទៅ​រស់​នៅ​តាម​បណ្ដា​ក្រុង​ក្នុង​ស្រុក​សាម៉ារី​នោះ ពួក​គេ​មិន​ស្គាល់​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​នៃ​ស្រុក​នោះ​ប្រើ​សត្វ​តោ​ឲ្យ​ទៅ​ប្រហារ​ពួក​គេ​»។

២៧ លំដាប់​នោះ ស្ដេច​ស្រុក​អាស៊ីរី​ក៏​បញ្ជា​ថា​៖ ​«​ចូរ​បញ្ជូន​សង្ឃ​ម្នាក់​ដែល​អ្នក​បាន​ចាប់​ពី​ទី​នោះ ឲ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យ​គាត់​បង្រៀន​អំពី​ទំនៀម​ទម្លាប់​សាសនា និង​ព្រះ​នៃ​ស្រុក​នោះ​»។ ២៨ ដូច្នេះ គេ​ក៏​បញ្ជូន​សង្ឃ​ម្នាក់ ឲ្យត្រឡប់​ទៅរស់​នៅ​ក្នុង​ក្រុង​បេតអែល+នៅ​ស្រុក​សាម៉ារី​វិញ។ សង្ឃ​នោះ​ក៏​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន​នៅ​ទី​នោះ​ឲ្យ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។+

២៩ ក៏​ប៉ុន្តែ ជន​ជាតិ​ដទៃ​ទាំង​នោះ​បាន​ធ្វើ​រូប​ព្រះ​សម្រាប់​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​ក៏​យក​ទៅ​តម្កល់​ក្នុង​វិហារ​លើ​ទី​ខ្ពស់​ពិសិដ្ឋ​ដែល​ពួក​សាម៉ារី​បាន​សង់​ពី​មុន។ ជន​ជាតិ​ទាំង​នោះ​បាន​ធ្វើ​ដូច្នេះ​នៅ​តាម​ក្រុង​នា​នា​ដែល​ពួក​គេ​រស់​នៅ។ ៣០ អ្នក​មក​ពី​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​រូប​ព្រះសិកូតបេណូត។ ឯ​អ្នក​មក​ពី​ក្រុង​គូថា​ធ្វើ​រូប​ព្រះ​នើកាល។ ចំណែក​អ្នក​មក​ពី​ក្រុង​ហាម៉ាត+ធ្វើ​រូប​ព្រះ​អាស៊ីម៉ា ៣១ ហើយ​អ្នក​មក​ពី​ក្រុង​អាវ៉ា​ធ្វើ​រូប​ព្រះ​នីបហាស​និង​ថើថាក។ រីឯ​អ្នក​មក​ពី​ក្រុង​សេផាវែម​បាន​ដុត​កូន​របស់​ពួក​គេ ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​អាត្រាម៉ាលេក​និង​ព្រះ​អាណែម៉ាលេក ជា​ព្រះ​របស់​ខ្លួន។+ ៣២ ប៉ុន្តែ ជន​ជាតិ​ទាំង​នោះ​ក៏​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​តែង​តាំង​បណ្ដា​ជន​ធម្មតា​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​ឲ្យ​ពួក​គេ​បម្រើ​នៅ​កន្លែង​គោរព​បូជា​លើ​ទី​ខ្ពស់​ពិសិដ្ឋ។+ ៣៣ ថ្វី​ដ្បិត​តែ​ពួក​គេ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ក៏​ពិត​មែន តែ​ពួក​គេ​នៅ​តែ​គោរព​បូជា​ដល់​ព្រះ​របស់​ពួក​គេ​រៀង​ខ្លួន តាម​ទំនៀម​ទម្លាប់​សាសនា​ដើម​របស់​ពួក​គេ​ដដែល។+

៣៤ ពួក​គេ​នៅ​តែ​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​របស់​ពួក​គេ​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​គ្មាន​នរណា​ម្នាក់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​ក៏​មិន​បាន​កាន់​តាម​ច្បាប់ បញ្ញត្តិ និង​ការ​វិនិច្ឆ័យ ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​កូន​ចៅ​យ៉ាកុប​ដែរ។ យ៉ាកុប​ជា​អ្នក​ដែល​ព្រះ​បាន​ឲ្យ​ឈ្មោះ​ថា​អ៊ីស្រាអែល។+ ៣៥ ពេល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ជន​ជាតិ​អ៊ីស្រាអែល+ លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ ហើយ​ក៏​មិន​ត្រូវ​ក្រាប​គោរព​ចំពោះ​ព្រះ​ទាំង​នោះ​ដែរ។ អ្នក​មិន​ត្រូវ​បម្រើ​ឬ​ជូន​គ្រឿង​បូជា​ដល់​ព្រះ​ទាំង​នោះ​ឲ្យ​សោះ។+ ៣៦ ប៉ុន្តែ អ្នក​ត្រូវ​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​វិញ+ ជា​ព្រះ​ដែល​បាន​សង្គ្រោះ​អ្នក​ពី​ស្រុក​អេហ្ស៊ីប ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។+ អ្នក​ត្រូវ​ក្រាប​គោរព​និង​ជូន​គ្រឿង​បូជា​ដល់​លោក​តែ​មួយ​ប៉ុណ្ណោះ។ ៣៧ ឯ​ច្បាប់ ការ​វិនិច្ឆ័យ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ឲ្យ​នោះ អ្នក​ត្រូវ​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់។+ អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៨ អ្នក​មិន​ត្រូវ​ភ្លេច​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​មួយ​នឹង​អ្នក​ទេ+ ហើយ​អ្នក​មិន​ត្រូវ​កោត​ខ្លាច​ព្រះ​ណា​ទៀត​ឡើយ។ ៣៩ ប៉ុន្តែ អ្នក​ត្រូវ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ ព្រោះ​លោក​ជា​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​ពី​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​»។

៤០ ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​លោក​ទេ តែ​បែរ​ជា​កាន់​តាម​ទំនៀម​ទម្លាប់​សាសនា​ពី​មុន​ទៅ​វិញ។+ ៤១ ជន​ជាតិ​ដទៃ​ទាំង​នោះ​ចាប់​ផ្ដើម​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ តែ​ពួក​គេ​នៅ​គោរព​បម្រើ​រូប​ព្រះ​របស់​ពួក​គេ​ដដែល។ កូន​ចៅ​របស់​ពួក​គេ​បន្ត​ធ្វើ​តាម​បុព្វ​បុរស​របស់​ខ្លួន ដរាប​ដល់​សព្វ​ថ្ងៃ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក