បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូរិនថូសទី២ ១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីកូរិនថូសទី២

      • ប៉ូល​ការ​ពារ​កិច្ច​បម្រើ​របស់​គាត់ (​១​-​១៨​)

        • គ្រឿង​សស្ត្រាវុធ​មិន​មែន​មក​ពី​ពិភព​លោក (​៤, ៥​)

កូរិនថូសទី២ ១០:១

កំណត់សម្គាល់

  • *

    ឬ​«​និយាយ​ដោយ​ក្លាហាន​»​

ឯកសារយោង

  • +ម៉ាថ ១១:២៩, ៣០
  • +១កូ ២:៣
  • +២កូ ១០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៣, ទំ.  ២០

    ១/១១/១៩៩៤, ទំ.  ១៤-១៥

កូរិនថូសទី២ ១០:៤

ឯកសារយោង

  • +ម៉ាថ ២៦:៥២; ១ធី ១:១៨, ១៩
  • +២កូ ៦:៤, ៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៩/២០១៦, ទំ.  ៩

    ប៉មយាម,

    ១/២/២០១០, ទំ.  ២០-២១

    ១/៩/២០០៩, ទំ.  ២៥

    ១/១/២០០០, ទំ.  ១១

កូរិនថូសទី២ ១០:៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​បង្ក្រាប​គ្រប់​គំនិត​ដូច​បង្ក្រាប​ឈ្លើយ​សឹក​»​

ឯកសារយោង

  • +១កូ ១:១៩, ២០; ៣:១៩, ២០; ២ធី ២:២៤, ២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ៦/២០១៩, ទំ.  ៨-១៣

    ប៉មយាម,

    ១៥/៨/២០១៣, ទំ.  ២៧

    ១/២/២០១០, ទំ.  ២០-២១

    ១/១/២០០០, ទំ.  ១១

កូរិនថូសទី២ ១០:៦

ឯកសារយោង

  • +១ធី ១:២០

កូរិនថូសទី២ ១០:៨

ឯកសារយោង

  • +ហេ ១៣:១៧

កូរិនថូសទី២ ១០:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៩/២០០០, ទំ.  ២០

    ១/២/១៩៩៧, ទំ.  ២៥

កូរិនថូសទី២ ១០:១១

ឯកសារយោង

  • +២កូ ១៣:២

កូរិនថូសទី២ ១០:១២

ឯកសារយោង

  • +២កូ ៥:១២
  • +សុភ ២៦:១២; កាឡ ៦:៣

កូរិនថូសទី២ ១០:១៣

ឯកសារយោង

  • +សកម្ម ៩:១៥; កាឡ ២:៨

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០០៨, ទំ.  ៣២

កូរិនថូសទី២ ១០:១៤

ឯកសារយោង

  • +១កូ ៣:១០; ៤:១៥

កូរិនថូសទី២ ១០:១៧

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +យេ ៩:២៤; ១កូ ១:៣១

កូរិនថូសទី២ ១០:១៨

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +លូក ១៨:១០-១៤
  • +១កូ ៤:៥; ២ធី ២:១៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២កូ. ១០:១ម៉ាថ ១១:២៩, ៣០
២កូ. ១០:១១កូ ២:៣
២កូ. ១០:១២កូ ១០:១០
២កូ. ១០:៤ម៉ាថ ២៦:៥២; ១ធី ១:១៨, ១៩
២កូ. ១០:៤២កូ ៦:៤, ៧
២កូ. ១០:៥១កូ ១:១៩, ២០; ៣:១៩, ២០; ២ធី ២:២៤, ២៥
២កូ. ១០:៦១ធី ១:២០
២កូ. ១០:៨ហេ ១៣:១៧
២កូ. ១០:១១២កូ ១៣:២
២កូ. ១០:១២២កូ ៥:១២
២កូ. ១០:១២សុភ ២៦:១២; កាឡ ៦:៣
២កូ. ១០:១៣សកម្ម ៩:១៥; កាឡ ២:៨
២កូ. ១០:១៤១កូ ៣:១០; ៤:១៥
២កូ. ១០:១៧យេ ៩:២៤; ១កូ ១:៣១
២កូ. ១០:១៨លូក ១៨:១០-១៤
២កូ. ១០:១៨១កូ ៤:៥; ២ធី ២:១៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អានក្នុង សេចក្ដីបកប្រែពិភពលោកថ្មី (bi7)
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
កូរិនថូសទី២ ១០:១-១៨

សំបុត្រទី២ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស

១០ ឯ​ខ្ញុំ ប៉ូល សូម​អង្វរ​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​ស្លូត​បូត​និង​សេចក្ដី​សប្បុរស​របស់​គ្រិស្ត+ គឺ​ខ្ញុំ​ដែល​អ្នក​រាល់​គ្នា​មើល​មក​ថា​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ពេល​ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា+ តែ​ពេល​ដែល​មិន​នៅ​ជា​មួយ ខ្ញុំ​ជា​មនុស្ស​ម៉ឺង​ម៉ាត់*ចំពោះ​អ្នក​រាល់​គ្នា។+ ២ ខ្ញុំ​អង្វរ​អ្នក​រាល់​គ្នា​ថា ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្ញុំ​ត្រូវ​ម៉ឺង​ម៉ាត់​ដូច​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​ចំពោះ​អ្នកខ្លះ​ដែល​វាយ​តម្លៃ​ថា យើង​ប្រព្រឹត្ត​តាម​ពិភព​លោក​នេះ។ ៣ ព្រោះ​ទោះ​ជាដំណើរ​ជីវិត​របស់​យើង​គឺ​ដូច​មនុស្ស​ទូទៅ​ក៏​ដោយ យើង​មិន​ធ្វើ​សឹក​សង្គ្រាម​តាម​គំនិត​របស់​ពិភព​លោក​នេះ​ទេ។ ៤ ព្រោះ​គ្រឿង​សស្ត្រាវុធ​ដែល​យើង​ប្រើ​ក្នុង​សឹក​សង្គ្រាម​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ+ តែ​មក​ពី​ឫទ្ធានុភាព​របស់​ព្រះ+ ដើម្បី​រំលើង​អ្វី​ៗ​ដែល​ចាក់​ឫស​ជ្រៅ។ ៥ ព្រោះ​យើង​កំពុង​រំលំ​រំលើង​ការ​វែក​ញែក និង​អ្វី​ៗ​ទាំង​អស់​ដែល​ឆ្មើង​កន្ទ្រើង​ប្រឆាំង​ចំណេះ​អំពី​ព្រះ+ ហើយ​យើង​កំពុង​កាន់​កាប់​គំនិត*ទាំង​អស់ បង្ខំ​ឲ្យ​ស្ដាប់​បង្គាប់​គ្រិស្ត។ ៦ យើង​ថែម​ទាំង​បាន​ប្រុង​ប្រៀប​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ក្នុង​រឿង​ណា​មួយ+ ក្រោយ​ពេល​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ថា​ខ្លួន​ធ្វើ​តាម​បង្គាប់​យ៉ាង​សព្វ​គ្រប់។

៧ អ្នក​រាល់​គ្នា​មើល​តែ​សម្បក​ក្រៅ។ ប្រសិន​បើ​អ្នក​ណា​ជឿ​ជាក់​ថា​ខ្លួន​ជា​អ្នក​កាន់​តាម​គ្រិស្ត ត្រូវ​ឲ្យ​អ្នក​នោះ​គិត​ពិចារណា​ម្ដង​ទៀត​អំពី​ការ​ពិត​ដូច​ត​ទៅ​នេះ​ថា យើង​ក៏ជា​អ្នក​កាន់​តាម​គ្រិស្ត ដូច​អ្នក​នោះ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។ ៨ ព្រោះ​ទោះ​ជា​ខ្ញុំអួត​ច្រើន​បន្តិច​អំពី​អំណាច​ដែល​លោក​ម្ចាស់​បាន​ផ្ដល់​ឲ្យ​យើង​ដើម្បី​ពង្រឹង​អ្នក​រាល់​គ្នា មិន​មែន​ដើម្បី​បំផ្លាញ​អ្នក​រាល់​គ្នា​ក៏​ដោយ+ ខ្ញុំ​នឹង​មិន​ខ្មាស​គេ​ទេ។ ៩ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​គិត​ថា ខ្ញុំ​ព្យាយាម​បំភ័យ​អ្នក​រាល់​គ្នា​តាម​រយៈ​សំបុត្រ​ខ្ញុំ​ឡើយ។ ១០ ព្រោះ​ពួក​គេ​និយាយ​ថា​៖ ​«​សំបុត្រ​របស់​គាត់​មាន​ពាក្យ​ធ្ងន់​ៗ​និង​មាន​ឥទ្ធិពល​ខ្លាំង ប៉ុន្តែ​ពេល​ដែល​គាត់​នៅ​ជា​មួយ​នឹង​យើង គាត់​មិន​មាន​អ្វី​គួរ​ឲ្យ​កោត​ស្ងើច​ទេ ហើយ​សម្ដី​របស់​គាត់​គ្មាន​បាន​ការ​សោះ​»។ ១១ ចូរ​ឲ្យ​មនុស្ស​បែប​នោះ​ពិចារណា​អំពី​ចំណុច​ដូច​ត​ទៅ​នេះ​ថា យើង​និយាយ​យ៉ាង​ណា​ក្នុង​សំបុត្រ យើង​ក៏​នឹង​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ពេល​ដែល​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។+ ១២ ព្រោះ​យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ ឬ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ។+ អ្នក​ទាំង​នោះ​គ្មាន​ការ​យល់​ដឹង​ទេ ព្រោះ​ពួក​គេ​វាយ​តម្លៃ​ខ្លួន ហើយ​ប្រៀប​ធៀប​ខ្លួន​តាម​ខ្នាត​តម្រា​របស់​ខ្លួន​ឯង។+

១៣ ចំណែក​យើង​វិញ យើង​នឹង​មិន​អួត​ហួស​កម្រិត​ឡើយ ប៉ុន្តែ​យើង​អួត​តែ​អំពី​អ្វី​ដែល​យើង​បាន​សម្រេច​នៅ​ក្នុង​ដែន​កំណត់​នៃ​តំបន់​ដែល​ព្រះ​បាន​កំណត់​ឲ្យ​យើង ដែល​រួម​បញ្ចូល​តំបន់​របស់​អ្នក​រាល់​គ្នា​ដែរ។+ ១៤ យើង​មិន​បាន​ធ្វើ​អ្វី​ហួស​ពី​ដែនកំណត់​របស់​យើង​ទេ ពេល​ដែល​យើង​មក​ឯ​អ្នក​រាល់​គ្នា តែ​យើង​ជា​អ្នក​មុន​គេ​ដែល​ប្រកាស​ដំណឹង​ល្អ​អំពី​គ្រិស្ត​ដល់​អ្នក​រាល់​គ្នា។+ ១៥ យើង​មិន​មែន​អួត​អំពី​អ្វី​ហួស​ពី​ដែន​កំណត់​របស់​យើង​ទេ ពោល​គឺ​យក​ផល​នៃ​ការ​នឿយ​ហត់​របស់​អ្នក​ឯ​ទៀត​មក​អួត តែ​យើង​សង្ឃឹម​ថា កាល​ដែល​ជំនឿ​របស់​អ្នក​រាល់​គ្នា​កំពុង​ចម្រើន​ឡើង នោះ​យើង​នឹង​មាន​សមិទ្ធផល​កាន់​តែ​ច្រើន​ឡើង​ក្នុង​ដែន​កំណត់​របស់​យើង។ យ៉ាង​នោះ យើង​នឹង​មាន​សមិទ្ធផល​បរិបូរ​ជាង​មុន​ទៅ​ទៀត ១៦ ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដល់​ស្រុក​នា​នា​ហួស​ពី​កន្លែង​របស់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​យើង​អួត​អំពី​ការ​ដែល​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​រួច​ជា​ស្រេច​ក្នុង​ដែន​កំណត់​របស់​ពួក​គេ។ ១៧ ​«​អ្នក​ណា​ដែល​អួត ចូរ​ឲ្យ​អ្នក​នោះ​អួត​អំពី​ព្រះ​យេហូវ៉ា​»។*+ ១៨ ព្រោះ​ព្រះ​យេហូវ៉ា*មិន​ពេញ​ចិត្ត​អ្នក​ដែល​លើក​តម្កើង​ខ្លួន​ទេ+ តែ​លោក​ពេញ​ចិត្ត​អ្នក​ដែល​លោក​លើក​តម្កើង​វិញ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក