អេសាយ
៦២ ដោយយល់ដល់ស៊ីយ៉ូន ខ្ញុំនឹងមិននៅស្ងៀមទៀតទេ+
ទាល់តែសេចក្ដីសុចរិតនៃក្រុងនោះចែងចាំង ដូចពន្លឺភ្លឺចិញ្ចាច។+
ដោយយល់ដល់ក្រុងយេរូសាឡិម ខ្ញុំនឹងមិនសំងំឥតធ្វើអ្វីឡើយ
ទាល់តែសេចក្ដីសង្គ្រោះភ្លឺឡើង ដូចភ្លើងចន្លុះ។+
២ «ឱស្ត្រីអើយ! ប្រជាជាតិទាំងឡាយនឹងឃើញសេចក្ដីសុចរិតរបស់អ្នក+
ហើយស្ដេចទាំងឡាយនឹងឃើញភាពរុងរឿងរបស់អ្នក។+
ពេលនោះ គេនឹងហៅអ្នកតាមឈ្មោះថ្មី+
ជាឈ្មោះដែលព្រះយេហូវ៉ាផ្ទាល់ដាក់ឲ្យអ្នក។
៣ អ្នកនឹងប្រៀបដូចជាមកុដដ៏សែនស្អាតនៅក្នុងដៃព្រះយេហូវ៉ា
គឺជាមកុដរាជ្យនៅក្នុងដៃរបស់ព្រះនៃអ្នក។
៤ គេនឹងលែងហៅអ្នកថា«ស្ត្រីដែលបានត្រូវបោះបង់ចោល»ទៀតហើយ+
ក៏នឹងលែងហៅទឹកដីរបស់អ្នកថា«ស្រុកដែលបានត្រូវទុកចោលដែរ»+
តែគេនឹងហៅអ្នកថា«អ្នកដែលខ្ញុំពេញចិត្ត»វិញ+
ក៏នឹងហៅស្រុកអ្នកថា«ស្ត្រីដែលមានប្ដី»ព្រោះព្រះយេហូវ៉ានឹងពេញចិត្តអ្នក
ហើយស្រុករបស់អ្នកនឹងប្រៀបដូចជាស្ត្រីដែលបានរៀបការហើយ។
៥ ព្រោះដូចបុរសវ័យក្មេងរៀបការជាមួយនឹងស្រីក្រមុំបរិសុទ្ធ
អ្នកស្រុករបស់អ្នកនឹងរៀបការជាមួយនឹងអ្នក។
ដូចកូនកំលោះអរសប្បាយចំពោះកូនក្រមុំយ៉ាងណា
នោះព្រះរបស់អ្នកនឹងអរសប្បាយចំពោះអ្នកយ៉ាងនោះដែរ។+
៦ ឱក្រុងយេរូសាឡិមអើយ! ខ្ញុំបានដាក់ពួកអ្នកចាំយាមនៅលើកំពែងអ្នក។
រាល់ថ្ងៃរាល់យប់ ពួកគេនឹងមិននៅស្ងៀមទេ។
ឱអ្នកដែលនិយាយអំពីព្រះយេហូវ៉ាអើយ! ចូរកុំនៅស្ងៀមឡើយ!
៧ ចូរកុំឲ្យលោកសម្រាកឡើយ ទាល់តែលោកតាំងក្រុងយេរូសាឡិមឡើងយ៉ាងរឹងមាំ
គឺរហូតដល់លោកធ្វើឲ្យក្រុងនោះទទួលការសរសើរនៅផែនដី»។+
៨ ព្រះយេហូវ៉ាលើកដៃស្ដាំរបស់លោក គឺដៃដ៏ខ្លាំងក្លារបស់លោក ហើយស្បថថា៖
«ខ្ញុំនឹងលែងប្រគល់ស្រូវរបស់អ្នកឲ្យពួកសត្រូវទុកជាអាហារទៀតហើយ
ហើយក៏លែងឲ្យជនបរទេសផឹកស្រាទំពាំងបាយជូរថ្មីដែលអ្នកខំធ្វើទៀតដែរ។+
៩ ប៉ុន្តែ ពួកអ្នកដែលច្រូតស្រូវ នឹងបរិភោគស្រូវនោះ ហើយពួកគេនឹងសរសើរតម្កើងព្រះយេហូវ៉ា
ឯពួកអ្នកដែលធ្វើស្រាទំពាំងបាយជូរ នឹងផឹកស្រានោះក្នុងទីធ្លាបរិសុទ្ធរបស់ខ្ញុំ»។+
១០ ចូរចូលទៅ! ចូរចូលតាមខ្លោងទ្វារក្រុងចុះ!
ចូររៀបចំផ្លូវសម្រាប់រាស្ត្រខ្ញុំ។+ ចូរសង់ផ្លូវឡើង គឺផ្លូវដ៏ធំ។
ចូរយកថ្មចេញ+ រួចដំឡើងសញ្ញាសម្គាល់មួយសម្រាប់ប្រជាជាតិទាំងឡាយ។+
១១ មើល! ព្រះយេហូវ៉ាបានប្រកាសដល់ចុងផែនដីថា៖
«ចូរប្រាប់កូនស្រីនៃស៊ីយ៉ូន*ថា៖
‹មើល! សេចក្ដីសង្គ្រោះរបស់អ្នកជិតមកដល់ហើយ។+
មើល! រង្វាន់ដែលលោកនឹងឲ្យ នៅជាមួយនឹងលោកស្រាប់ហើយ
ឯប្រាក់ឈ្នួលដែលលោកនឹងបង់ ក៏នៅចំពោះមុខលោកដែរ›»។+