បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ការ​ឲ្យ​តម្លៃ​សត្វ​របស់​អ្នក​ជិត​ខាង (​១​-​៤​)

      • ការ​ហាម​មិន​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ភេទ​ផ្ទុយ (​៥​)

      • ចិត្ត​អាណិត​មេត្តា​ចំពោះ​សត្វ (​៦, ៧​)

      • ការ​ធ្វើ​បង្កាន់​ដៃ​នៅ​លើ​ដំបូល (​៨​)

      • ការ​ហាម​មិន​ឲ្យ​លាយ​ចូល​គ្នា (​៩​-​១១​)

      • រំយោល​ភ្ជាប់​នឹង​សម្លៀក​បំពាក់ (​១២​)

      • ច្បាប់​អំពី​ការ​រួម​ដំណេក (​១៣​-​៣០​)

ការបំភ្លឺច្បាប់ ២២:១

ឯកសារយោង

  • +ដច ២៣:៤

ការបំភ្លឺច្បាប់ ២២:២

ឯកសារយោង

  • +ម៉ាថ ៧:១២

ការបំភ្លឺច្បាប់ ២២:៤

ឯកសារយោង

  • +ដច ២៣:៥; ចល ១៩:១៨; លូក ១០:២៧; កាឡ ៦:១០

ការបំភ្លឺច្បាប់ ២២:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!, មេរៀនទី ៥២

    ប៉មយាម (សិក្សា),

    ៩/២០១៦, ទំ.  ១៥

ការបំភ្លឺច្បាប់ ២២:៦

ឯកសារយោង

  • +ចល ២២:២៨; ចសព ១៤៥:៩; សុភ ១២:១០; ម៉ាថ ១០:២៩

ការបំភ្លឺច្បាប់ ២២:៨

ឯកសារយោង

  • +២សាំ ១១:២; សកម្ម ១០:៩

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/៧/២០១៣, ទំ.  ១០

    ១/៥/២០០១, ទំ.  ៤-៥

ការបំភ្លឺច្បាប់ ២២:៩

ឯកសារយោង

  • +ចល ១៩:១៩

ការបំភ្លឺច្បាប់ ២២:១០

ឯកសារយោង

  • +សុភ ១២:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ៦

ការបំភ្លឺច្បាប់ ២២:១១

ឯកសារយោង

  • +ចល ១៩:១៩

ការបំភ្លឺច្បាប់ ២២:១២

ឯកសារយោង

  • +ជប ១៥:៣៨; ម៉ាថ ២៣:២, ៥

ការបំភ្លឺច្បាប់ ២២:១៣

កំណត់សម្គាល់

  • *

    ឬ​«​លែង​ពេញ​ចិត្ត​នាង​»​

ការបំភ្លឺច្បាប់ ២២:១៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ៥

ការបំភ្លឺច្បាប់ ២២:១៦

កំណត់សម្គាល់

  • *

    ឬ​«​លែង​ពេញ​ចិត្ត​នាង​»​

ការបំភ្លឺច្បាប់ ២២:១៨

ឯកសារយោង

  • +ដច ១៨:២១; បច ១:១៣; ១៦:១៨
  • +បច ២៥:២; សុភ ១០:១៣; ១៩:២៩

ការបំភ្លឺច្បាប់ ២២:១៩

កំណត់សម្គាល់

  • *

    មួយ​ហ្សេគិល​ស្មើ​នឹង​១១,៤​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

ឯកសារយោង

  • +ម៉ាឡ ២:១៦

ការបំភ្លឺច្បាប់ ២២:២១

កំណត់សម្គាល់

  • *

    ឬ​«​អំពើ​ពេស្យាចារ​»​

ឯកសារយោង

  • +ហេ ១៣:៤
  • +ចល ២១:៩
  • +ចល ១១:៤៥; ១កូ ៥:១៣

ការបំភ្លឺច្បាប់ ២២:២២

ឯកសារយោង

  • +ដក ២០:៣; ដច ២០:១៤; ចល ២០:១០; ១កូ ៦:៩, ១០, ១៨

ការបំភ្លឺច្បាប់ ២២:២៤

ឯកសារយោង

  • +ចល ២០:១០; បច ៥:១៨; ១ថែ ៤:៣, ៦; ហេ ១៣:៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៩, ទំ.  ១៤

ការបំភ្លឺច្បាប់ ២២:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៩, ទំ.  ១៤

ការបំភ្លឺច្បាប់ ២២:២៦

ឯកសារយោង

  • +ដក ៤:៨; ជប ៣៥:២០, ២១; យ៉ា ២:១១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៩, ទំ.  ១៤

ការបំភ្លឺច្បាប់ ២២:២៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម (សិក្សា),

    ១២/២០១៩, ទំ.  ១៤

ការបំភ្លឺច្បាប់ ២២:២៨

ឯកសារយោង

  • +ដក ៣៤:២, ៥

ការបំភ្លឺច្បាប់ ២២:២៩

ឯកសារយោង

  • +ដក ៣៤:១១, ១២; ដច ២២:១៦

ការបំភ្លឺច្បាប់ ២២:៣០

ឯកសារយោង

  • +ចល ១៨:៨; ២០:១១; បច ២៧:២០; ១កូ ៥:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២២:១ដច ២៣:៤
បច. ២២:២ម៉ាថ ៧:១២
បច. ២២:៤ដច ២៣:៥; ចល ១៩:១៨; លូក ១០:២៧; កាឡ ៦:១០
បច. ២២:៦ចល ២២:២៨; ចសព ១៤៥:៩; សុភ ១២:១០; ម៉ាថ ១០:២៩
បច. ២២:៨២សាំ ១១:២; សកម្ម ១០:៩
បច. ២២:៩ចល ១៩:១៩
បច. ២២:១០សុភ ១២:១០
បច. ២២:១១ចល ១៩:១៩
បច. ២២:១២ជប ១៥:៣៨; ម៉ាថ ២៣:២, ៥
បច. ២២:១៨ដច ១៨:២១; បច ១:១៣; ១៦:១៨
បច. ២២:១៨បច ២៥:២; សុភ ១០:១៣; ១៩:២៩
បច. ២២:១៩ម៉ាឡ ២:១៦
បច. ២២:២១ហេ ១៣:៤
បច. ២២:២១ចល ២១:៩
បច. ២២:២១ចល ១១:៤៥; ១កូ ៥:១៣
បច. ២២:២២ដក ២០:៣; ដច ២០:១៤; ចល ២០:១០; ១កូ ៦:៩, ១០, ១៨
បច. ២២:២៤ចល ២០:១០; បច ៥:១៨; ១ថែ ៤:៣, ៦; ហេ ១៣:៤
បច. ២២:២៦ដក ៤:៨; ជប ៣៥:២០, ២១; យ៉ា ២:១១
បច. ២២:២៨ដក ៣៤:២, ៥
បច. ២២:២៩ដក ៣៤:១១, ១២; ដច ២២:១៦
បច. ២២:៣០ចល ១៨:៨; ២០:១១; បច ២៧:២០; ១កូ ៥:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២២:១-៣០

ការបំភ្លឺច្បាប់

២២ ​«​បើ​អ្នក​រាល់​គ្នា​ឃើញ​គោ​ឬ​ចៀម​របស់​ជន​រួម​ជាតិ​ខ្លួន​វង្វេង អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ពុត​ជា​មិន​ឃើញ​ឡើយ+ តែ​ត្រូវ​នាំ​វា​ទៅ​ឲ្យ​ម្ចាស់​វា​វិញ​កុំ​ខាន។ ២ បើ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ម្ចាស់​វា​ឬ​ម្ចាស់​នោះ​រស់​នៅ​ឆ្ងាយ នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​វា​ទៅ​ទុក​នៅ​ផ្ទះ រហូត​ដល់​ម្ចាស់​មក​រក ហើយ​ត្រូវ​ប្រគល់​វា​ឲ្យ​ម្ចាស់​វិញ។+ ៣ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ ពេល​ប្រទះ​ឃើញ​សត្វ​លា ឬ​រើស​បាន​សម្លៀក​បំពាក់​និង​អ្វី​ណា​ក៏​ដោយ​ដែល​ជន​រួម​ជាតិ​ខ្លួន​បាន​បាត់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ពុត​ជា​មិន​ឃើញ​នោះ​ឡើយ។

៤ ​«​បើ​អ្នក​រាល់​គ្នា​ឃើញ​លា​ឬ​គោ​របស់​ជន​រួម​ជាតិ​ខ្លួន​ដួល​នៅ​តាម​ផ្លូវ នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ព្រងើយ​កន្តើយ​ទេ តែ​ត្រូវ​ជួយ​លើក​វា​ឡើង​កុំ​ខាន។+

៥ ​«​ស្ត្រី​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​បុរស​ឡើយ ហើយ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​របស់​ស្ត្រី​ដែរ ព្រោះ​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ស្អប់ខ្ពើម​ណាស់។

៦ ​«​នៅ​តាម​ផ្លូវ បើ​អ្នក​រាល់​គ្នា​ប្រទះ​ឃើញ​សម្បុក​សត្វ​ដែល​មាន​មេ​កំពុង​ក្រាប​ពង​ឬ​ក្រុង​កូន ទោះ​ជា​នៅ​លើ​ដើម​ឈើ​ឬ​លើ​ដី​ក្ដី នោះ​អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ទាំង​មេ​ទាំង​កូន​ឡើយ។+ ៧ អ្នក​រាល់​គ្នា​ត្រូវ​លែង​មេ​វា​សិន សឹម​យក​កូន​ជា​ក្រោយ។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ ហើយ​រស់​នៅ​ជា​យូរ​អង្វែង។

៨ ​«​ពេល​អ្នក​រាល់​គ្នា​សង់​ផ្ទះ ត្រូវ​ធ្វើ​បង្កាន់​ដៃ​នៅ​លើ​ដំបូល។+ ពុំ​នោះ​ទេ បើ​មាន​អ្នក​ណា​ម្នាក់​ធ្លាក់​ស្លាប់ នោះ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា​មុខ​ជា​មាន​ទោស​ជា​មិន​ខាន។

៩ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​សាប​ព្រោះ​គ្រាប់​ពូជ​ផ្សេង​ទៀត+ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​បើ​ធ្វើ​ដូច្នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​ភោគ​ផល​ទាំង​អស់​ពី​គ្រាប់​ពូជ​នោះ និង​ពី​ចម្ការ​ទំពាំង​បាយ​ជូរ​ទៅ​ជូន​នៅ​កន្លែង​បរិសុទ្ធ។

១០ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ទឹម​គោ​ជា​មួយ​នឹង​លា ឲ្យ​ភ្ជួរ​រាស់​ឡើយ។+

១១ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ពាក់​សម្លៀក​បំពាក់​ដែល​ធ្វើ​ពី​អំបោះ​ពី​រោម​ចៀម លាយ​នឹង​អំបោះ​សាច់​ល្អ​ឡើយ។+

១២ ​«​អ្នក​រាល់​គ្នា​ត្រូវ​ដេរ​រំយោល​ភ្ជាប់​នឹង​ជាយ​ទាំង​បួន​នៃ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា។+

១៣ ​«​បើ​បុរស​ណា​ម្នាក់​យក​ប្រពន្ធ ហើយ​រួម​ដំណេក​ជា​មួយ​នឹង​នាង តែ​ក្រោយ​មក​បែរ​ជា​ស្អប់​នាង* ១៤ ហើយ​ចោទ​ប្រកាន់​ថា​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ថែម​ទាំង​បង្ខូច​កេរ្តិ៍​ឈ្មោះ​នាង​ដោយ​និយាយ​ថា​៖ ‹ខ្ញុំ​យក​ស្ត្រី​នេះ​ធ្វើ​ជា​ប្រពន្ធ តែ​ពេល​ខ្ញុំ​រួម​ដំណេក​ជា​មួយ​នឹង​នាង ខ្ញុំ​ឃើញ​ថា​នាង​មិន​មែន​ក្រមុំ​បរិសុទ្ធ​ទេ›។ ១៥ ពេល​នោះ ឪពុក​ម្ដាយ​របស់​នាង ត្រូវ​បង្ហាញ​ភ័ស្តុតាង​ដល់​ពួក​បុរស​ចាស់​ទុំ​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង ដែល​បញ្ជាក់​ថា​កូន​ស្រី​ខ្លួន​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​ពិត​ប្រាកដ​មែន។ ១៦ ឪពុក​នាង​ត្រូវ​ប្រាប់​ពួក​បុរស​ចាស់​ទុំ​ថា​៖ ‹ខ្ញុំ​បាន​លើក​កូន​ស្រី​ខ្ញុំ​ឲ្យ​បុរស​នេះ​ធ្វើ​ជា​ប្រពន្ធ តែ​ក្រោយ​មក​គាត់​បាន​ស្អប់​នាង* ១៧ ថែម​ទាំង​ចោទ​ប្រកាន់​ថា​នាង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ដោយ​និយាយ​ថា​៖ ​«​កូន​ស្រី​អ្នក​មិន​មែន​ក្រមុំ​បរិសុទ្ធ​ទេ​»។ ប៉ុន្តែ សូម​មើល​ចុះ! នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​កូន​ស្រី​ខ្ញុំ​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​ពិត​ប្រាកដ​មែន›។ បន្ទាប់​មក ឪពុក​ម្ដាយ​ត្រូវ​យក​ក្រណាត់​របស់​កូន​ស្រី​ខ្លួន ទៅ​បង្ហាញ​ពួក​បុរស​ចាស់​ទុំ​ដែល​នៅ​ត្រង់​ខ្លោង​ទ្វារ​ក្រុង​នោះ។ ១៨ រួច​មក ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុង+ត្រូវ​យក​បុរស​នោះ​ទៅ​ដាក់​ទោស។+ ១៩ ពួក​គេ​ត្រូវ​ពិន័យ​បុរស​នោះ​ជា​ប្រាក់​១០០​ហ្សេគិល* ហើយ​ប្រគល់​ឲ្យ​ឪពុក​របស់​ស្ត្រី​នោះ ព្រោះ​បុរស​នោះ​បាន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ស្រី​ក្រមុំ​បរិសុទ្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។+ បុរស​នោះ​មិន​អាច​លែង​នាង​បាន​ឡើយ ហើយ​នាង​នឹង​នៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់​អស់​មួយ​ជីវិត។

២០ ​«​ប៉ុន្តែ បើ​ឃើញ​ថា​ការ​ចោទ​ប្រកាន់​នោះ​ពិត​មែន ហើយ​គ្មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​នាង​ជា​ស្រី​ក្រមុំ​បរិសុទ្ធ​ទេ ២១ នោះ​គេ​ត្រូវ​នាំ​នាង​ទៅ​ឯ​មុខ​ទ្វារ​ផ្ទះ​របស់​ឪពុក​នាង ហើយ​បណ្ដា​ជន​ក្នុង​ក្រុង​ត្រូវ​គប់​ដុំ​ថ្ម​សម្លាប់​នាង​ចោល ព្រោះ​នាង​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម+ ដោយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ*កាល​ដែល​នៅ​ក្នុង​ផ្ទះ​របស់​ឪពុក​ខ្លួន។+ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។+

២២ ​«​បើ​គេ​ឃើញ​បុរស​ម្នាក់​កំពុង​រួម​ដំណេក​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ឯ​ទៀត នោះ​ត្រូវ​សម្លាប់​ពួក​គេ​ទាំង​ពីរ​នាក់​ចោល​កុំ​ខាន។+ យ៉ាង​នេះ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ប្រជា​ជាតិ​អ៊ីស្រាអែល។

២៣ ​«​បើ​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​មាន​គូ​ដណ្ដឹង​ហើយ តែ​បុរស​ផ្សេង​ទៀត​បាន​ជួប​នាង​នៅ​ក្នុង​ក្រុង ហើយ​រួម​ដំណេក​ជា​មួយ​នឹង​នាង ២៤ នោះ​ត្រូវ​នាំ​ពួក​គេ​ទាំង​ពីរ​នាក់​ទៅ​ឯ​ខ្លោង​ទ្វារ​ក្រុង រួច​គប់​ដុំ​ថ្ម​សម្លាប់​ពួក​គេ​ចោល​ទៅ ព្រោះ​ស្ត្រី​នោះ​មិន​បាន​ស្រែក​ឲ្យ​គេ​ជួយ​ទេ ហើយ​ដោយ​សារ​បុរស​នោះ​បាន​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ជន​រួម​ជាតិ​ខ្លួន​អាប់​ឱន​កិត្តិយស។+ អ្នក​រាល់​គ្នា​ត្រូវ​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

២៥ ​«​ប៉ុន្តែ ក្នុង​ករណី​បុរស​ម្នាក់​ឃើញ​នារី​ម្នាក់​នៅ​ឯ​វាល ហើយ​នាង​មាន​គូ​ដណ្ដឹង​រួច​ហើយ បើ​បុរស​នោះ​ចាប់​រំលោភ​នាង បុរស​នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ២៦ ឯ​នាង​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ដាក់​ទោស​នាង​ឡើយ ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​សម​នឹង​ស្លាប់​ទេ។ ករណី​របស់​នាង​ក៏​ដូច​ជា​ករណី​ឃាតករ​ចាប់​សម្លាប់​អ្នក​ណា​ម្នាក់​ដែរ។+ ២៧ ព្រោះ​បុរស​នោះ​បាន​ចាប់​រំលោភ​នាង​នៅ​ឯ​វាល ហើយ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ តែ​គ្មាន​នរណា​ជួយ​នាង​ទេ។

២៨ ​«​បើ​បុរស​ម្នាក់​បាន​ចាប់​បង្ខំ​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួម​ដំណេក​ជា​មួយ​នាង រួច​ក្រោយ​មក​មាន​គេ​ដឹង+ ២៩ បុរស​នោះ​ត្រូវ​បង់​ប្រាក់​៥០​ហ្សេគិល​ដល់​ឪពុក​នាង ព្រោះ​គាត់​បាន​ធ្វើ​ឲ្យ​នាង​អាប់​ឱន​កិត្តិយស​ហើយ។ នាង​នឹង​ទៅ​ជា​ប្រពន្ធ​គាត់​អស់​មួយ​ជីវិត+ ហើយ​គាត់​មិន​អាច​លែង​នាង​បាន​ឡើយ។

៣០ ​«​មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​ឡើយ។ បើ​ធ្វើ​ដូច្នេះ នោះ​នឹង​នាំ​ឲ្យ​ឪពុក​ខ្លួន​អាប់​ឱន​កិត្តិយស។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក