បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដើមកំណើត ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីដើមកំណើត

      • ប៉ម​បាបិល (​១​-​៤​)

      • ព្រះ​យេហូវ៉ា​បំភាន់​ភាសា (​៥​-​៩​)

      • ចាប់​ពី​សិម​រហូត​ដល់​អាប់រ៉ាម (​១០​-​៣២​)

        • ក្រុម​គ្រួសារ​របស់​ថេរ៉ា (​២៧​)

        • អាប់រ៉ាម​ចាក​ចេញ​ពី​ក្រុង​អឺ (​៣១​)

ដើមកំណើត ១១:២

ឯកសារយោង

  • +ដក ១០:៩, ១០; ដាន ១:២

ដើមកំណើត ១១:៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១០/២០១៣, ទំ.  ១១

ដើមកំណើត ១១:៤

ឯកសារយោង

  • +ដក ៩:១

ដើមកំណើត ១១:៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៣/២០២០, ទំ.  ១

ដើមកំណើត ១១:៦

ឯកសារយោង

  • +ដក ១១:១

ដើមកំណើត ១១:៧

ឯកសារយោង

  • +ដក ១:២៦

ដើមកំណើត ១១:៨

ឯកសារយោង

  • +បច ៣២:៨

ដើមកំណើត ១១:៩

កំណត់សម្គាល់

  • *

    មាន​ន័យ​ថា​«​ការ​បំភាន់​»​

ឯកសារយោង

  • +យេ ៥០:១

ដើមកំណើត ១១:១០

ឯកសារយោង

  • +ដក ៦:១០; លូក ៣:២៣, ៣៦
  • +ដក ១០:២២; ១ប្រ ១:១៧

ដើមកំណើត ១១:១១

ឯកសារយោង

  • +ដក ១០:២១

ដើមកំណើត ១១:១២

ឯកសារយោង

  • +ដក ១០:២៤; ១ប្រ ១:១៨; លូក ៣:២៣, ៣៥

ដើមកំណើត ១១:១៤

ឯកសារយោង

  • +ដក ១០:២១; ១ប្រ ១:១៨

ដើមកំណើត ១១:១៦

ឯកសារយោង

  • +ដក ១០:២៥; ១ប្រ ១:១៩

ដើមកំណើត ១១:១៨

ឯកសារយោង

  • +លូក ៣:២៣, ៣៥

ដើមកំណើត ១១:២៤

ឯកសារយោង

  • +ដក ១១:៣២; លូក ៣:២៣, ៣៤

ដើមកំណើត ១១:២៦

ឯកសារយោង

  • +ដក ១២:៧; ១៥:១, ៦; ១៧:៥; យ៉ា ២:២៣
  • +យ៉ូស ២៤:២

ដើមកំណើត ១១:២៧

ឯកសារយោង

  • +ដក ១២:៤; ១៩:១; ២ពេ ២:៧

ដើមកំណើត ១១:២៨

ឯកសារយោង

  • +ដក ១៥:៧; នេហ ៩:៧
  • +សកម្ម ៧:៤

ដើមកំណើត ១១:២៩

ឯកសារយោង

  • +ដក ១២:១១; ១៧:១៥; ២០:១២, ១៣; ១ពេ ៣:៦
  • +ដក ២២:២០; ២៤:១៥

ដើមកំណើត ១១:៣០

ឯកសារយោង

  • +ដក ១៦:១, ២; រ៉ូម ៤:១៩; ហេ ១១:១១

ដើមកំណើត ១១:៣១

ឯកសារយោង

  • +ដក ១១:២៧, ២៨
  • +ដក ១០:១៩
  • +ដក ១២:៤; ២៧:៤២, ៤៣; សកម្ម ៧:២, ៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១១/២០០១, ទំ.  ១៨-១៩, ២០-២១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ដក. ១១:២ដក ១០:៩, ១០; ដាន ១:២
ដក. ១១:៤ដក ៩:១
ដក. ១១:៦ដក ១១:១
ដក. ១១:៧ដក ១:២៦
ដក. ១១:៨បច ៣២:៨
ដក. ១១:៩យេ ៥០:១
ដក. ១១:១០ដក ៦:១០; លូក ៣:២៣, ៣៦
ដក. ១១:១០ដក ១០:២២; ១ប្រ ១:១៧
ដក. ១១:១១ដក ១០:២១
ដក. ១១:១២ដក ១០:២៤; ១ប្រ ១:១៨; លូក ៣:២៣, ៣៥
ដក. ១១:១៤ដក ១០:២១; ១ប្រ ១:១៨
ដក. ១១:១៦ដក ១០:២៥; ១ប្រ ១:១៩
ដក. ១១:១៨លូក ៣:២៣, ៣៥
ដក. ១១:២៤ដក ១១:៣២; លូក ៣:២៣, ៣៤
ដក. ១១:២៦ដក ១២:៧; ១៥:១, ៦; ១៧:៥; យ៉ា ២:២៣
ដក. ១១:២៦យ៉ូស ២៤:២
ដក. ១១:២៧ដក ១២:៤; ១៩:១; ២ពេ ២:៧
ដក. ១១:២៨ដក ១៥:៧; នេហ ៩:៧
ដក. ១១:២៨សកម្ម ៧:៤
ដក. ១១:២៩ដក ១២:១១; ១៧:១៥; ២០:១២, ១៣; ១ពេ ៣:៦
ដក. ១១:២៩ដក ២២:២០; ២៤:១៥
ដក. ១១:៣០ដក ១៦:១, ២; រ៉ូម ៤:១៩; ហេ ១១:១១
ដក. ១១:៣១ដក ១១:២៧, ២៨
ដក. ១១:៣១ដក ១០:១៩
ដក. ១១:៣១ដក ១២:៤; ២៧:៤២, ៤៣; សកម្ម ៧:២, ៤
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ដើមកំណើត ១១:១-៣២

ដើមកំណើត

១១ នៅ​គ្រា​នោះ នៅ​ផែនដី​មាន​ភាសា​តែ​មួយ ហើយ​ប្រើ​ពាក្យ​ដូច​គ្នា។ ២ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​កើត ពួក​គេ​បាន​ឃើញ​តំបន់​វាល​មួយ​នៅ​ស្រុក​ស៊ីណើរ+ ហើយ​ពួក​គេ​បាន​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ៣ បន្ទាប់​មក ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​ធ្វើ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន​ទៅ​»។ ដូច្នេះ ពួក​គេ​ប្រើ​ឥដ្ឋ​នោះ​ជំនួស​ថ្ម ហើយ​យក​ជ័រ​ខ្មៅ​ធ្វើ​ជា​បាយអ។ ៤ រួច​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​ចូរ​យើង​សង់​ក្រុង​មួយ​និង​ប៉ម​ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ ហើយ​កុំ​ឲ្យ​បែក​ខ្ញែក​គ្នា​ទៅ​នៅ​ពេញ​ពាស​ផែនដី​ទៀត​»។+

៥ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចុះ​មក​មើល​ក្រុង​និង​ប៉ម​ដែល​មនុស្ស​បាន​សាង​សង់។ ៦ រួច​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​មនុស្សជាតិ​ចាប់​ផ្ដើម​ធ្វើ ព្រោះ​ពួក​គេ​និយាយ​ភាសា​តែ​មួយ+ ហើយ​រួប​រួម​គ្នា។ ដូច្នេះ អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ចង់​ធ្វើ ពួក​គេ​នឹង​សម្រេច​ជាក់​ជា​ពុំ​ខាន។ ៧ ចូរ​យើង+ចុះ​ទៅ​បំភាន់​ភាសា​របស់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​យល់​គ្នា​បាន​ទៀត​»។ ៨ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ញែក​គ្នា​ទៅ​នៅ​ពេញ​ផែនដី+ ហើយ​ពួក​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៅ។ ៩ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​បាបិល*+ ព្រោះ​នៅ​ទី​នោះ​ព្រះ​យេហូវ៉ា​បាន​បំភាន់​ភាសា​នៅ​ផែនដី។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​គេ​បែក​ខ្ចាត់​ខ្ចាយ​ពេញ​ពាស​លើ​ផែនដី។

១០ នេះ​ជា​ជីវប្រវត្ដិ​របស់​សិម។+

កាល​សិម​អាយុ​បាន​១០០​ឆ្នាំ គាត់​ក្លាយ​ទៅ​ជា​ឪពុក​អាប៉ាក់សាឌ+ គឺ​ពីរ​ឆ្នាំ​ក្រោយ​ពី​ទឹក​ជំនន់។ ១១ ក្រោយ​មក សិម​រស់​បាន​៥០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។+

១២ ពេល​អាប៉ាក់សាឌ​អាយុ​បាន​៣៥​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​សេឡា។+ ១៣ ក្រោយ​មក អាប៉ាក់សាឌ​រស់​បាន​៤០៣​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៤ ពេល​សេឡា​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ហេបឺរ។+ ១៥ ក្រោយ​មក សេឡា​រស់​បាន​៤០៣​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៦ ពេល​ហេបឺរ​អាយុ​បាន​៣៤​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ពេឡេក។+ ១៧ ក្រោយ​មក ហេបឺរ​រស់​បាន​៤៣០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

១៨ ពេល​ពេឡេក​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​រេហ៊ូ។+ ១៩ ក្រោយ​មក ពេឡេក​រស់​បាន​២០៩​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២០ ពេល​រេហ៊ូ​អាយុ​បាន​៣២​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​សេរូក។ ២១ ក្រោយ​មក រេហ៊ូ​រស់​បាន​២០៧​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២២ ពេល​សេរូក​អាយុ​បាន​៣០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ណេឃ័រ។ ២៣ ក្រោយ​មក សេរូក​រស់​បាន​២០០​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២៤ ពេល​ណេឃ័រ​អាយុ​បាន​២៩​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​របស់​ថេរ៉ា។+ ២៥ ក្រោយ​មក ណេឃ័រ​រស់​បាន​១១៩​ឆ្នាំ​ទៀត។ គាត់​មាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។

២៦ ពេល​ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ គាត់​បាន​ក្លាយ​ទៅ​ជា​ឪពុក​អាប់រ៉ាម+ ណេឃ័រ+ និង​ហារ៉ាន។

២៧ នេះ​ជា​ជីវប្រវត្ដិ​របស់​ថេរ៉ា។

ថេរ៉ា​ជា​ឪពុក​របស់​អាប់រ៉ាម ណេឃ័រ និង​ហារ៉ាន។ ហារ៉ាន​ជា​ឪពុក​ឡុត។+ ២៨ ហារ៉ាន​បាន​ស្លាប់​នៅ​ស្រុក​កំណើត​របស់​គាត់ គឺ​ក្រុង​អឺ+ជា​ក្រុង​របស់​ជន​ជាតិ​ខាល់ដេ+ កាល​ដែល​ថេរ៉ា​ជា​ឪពុក​គាត់​នៅ​រស់​នៅ​ឡើយ។ ២៩ អាប់រ៉ាម​និង​ណេឃ័រ​បាន​រៀប​ការ។ ប្រពន្ធ​អាប់រ៉ាម​ឈ្មោះ​សារ៉ា​យ+ ប្រពន្ធ​ណេឃ័រ​ឈ្មោះ​មីលកា។+ ឯ​ហារ៉ាន គាត់​ជា​ឪពុក​របស់​មីលកា​និង​អ៊ីសកា។ ៣០ ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ+ នាង​គ្មាន​កូន​ទេ។

៣១ បន្ទាប់​មក ថេរ៉ា​បាន​នាំ​អាប់រ៉ាម​ជា​កូន និង​ឡុត​ជា​ចៅ+ ដែល​ត្រូវ​ជា​កូន​ហារ៉ាន ព្រម​ទាំង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម ចាក​ចេញ​ពី​ក្រុង​អឺ​ជា​ក្រុង​របស់​ជន​ជាតិ​ខាល់ដេ ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាណាន។+ ពេល​ពួក​គេ​ធ្វើ​ដំណើរ​ដល់​ក្រុង​ហារ៉ាន+ ពួក​គេ​បាន​តាំង​ទី​លំនៅ​នៅ​ទី​នោះ។ ៣២ អាយុ​សរុប​របស់​ថេរ៉ា​គឺ​២០៥​ឆ្នាំ ហើយ​គាត់​ក៏​ស្លាប់​នៅ​ក្រុង​ហារ៉ាន​ទៅ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក