បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ការ​ជូន​គ្រឿង​បូជា​ពី​ផល​ដំបូង (​១​-​១១​)

      • ការ​ជូន​១​ភាគ​១០​ជា​លើក​ទី២ (​១២​-​១៥​)

      • អ៊ីស្រាអែល​ជា​ទ្រព្យ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា (​១៦​-​១៩​)

ការបំភ្លឺច្បាប់ ២៦:២

ឯកសារយោង

  • +ដច ២៣:១៩; ចល ២៣:១០; ជប ១៨:៨, ១២; ២ប្រ ៦:៦; ៣១:៥; សុភ ៣:៩

ការបំភ្លឺច្បាប់ ២៦:៣

ឯកសារយោង

  • +ដក ១៧:១, ៨; ២៦:៣

ការបំភ្លឺច្បាប់ ២៦:៥

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ជា​អ្នក​ដែល​សាប​សូន្យ​ទៅ​»​

ឯកសារយោង

  • +ដក ២៨:៥; ហូ ១២:១២
  • +ដក ៤៦:៣; សកម្ម ៧:១៥
  • +ដក ៤៦:២៧
  • +ដច ១:៧; បច ១០:២២; ចសព ១០៥:២៤

ការបំភ្លឺច្បាប់ ២៦:៦

ឯកសារយោង

  • +ដច ១:១១

ការបំភ្លឺច្បាប់ ២៦:៧

ឯកសារយោង

  • +ដច ៣:៩; ៤:៣១; សកម្ម ៧:៣៤

ការបំភ្លឺច្បាប់ ២៦:៨

ឯកសារយោង

  • +ដច ៦:៦
  • +ដច ៧:៣; បច ៤:៣៣, ៣៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១០/២០១៥, ទំ.  ៣-៤

ការបំភ្លឺច្បាប់ ២៦:៩

ឯកសារយោង

  • +ដច ៣:៨; បច ៨:៧, ៨; អេគ ២០:៦

ការបំភ្លឺច្បាប់ ២៦:១០

ឯកសារយោង

  • +បច ២៦:២

ការបំភ្លឺច្បាប់ ២៦:១១

ឯកសារយោង

  • +បច ១២:៧; ១៦:១៤

ការបំភ្លឺច្បាប់ ២៦:១២

ឯកសារយោង

  • +បច ១២:៥, ៦; ១៤:២២
  • +បច ១៤:២៨, ២៩; សុភ ១៤:២១; ១យ៉ូន ៣:១៧

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ឯកសារយោង, ៧/២០២១, ទំ.  ២

ការបំភ្លឺច្បាប់ ២៦:១៣

ឯកសារយោង

  • +យ៉ា ១:២៧

ការបំភ្លឺច្បាប់ ២៦:១៥

ឯកសារយោង

  • +ដច ២៣:២៥
  • +ដក ១៥:១៨; ២៦:៣
  • +បច ៨:៧, ៨

ការបំភ្លឺច្បាប់ ២៦:១៦

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​

ឯកសារយោង

  • +បច ៦:៦; ១១:១; ចសព ១១៩:៣៤; ១យ៉ូន ៥:៣

ការបំភ្លឺច្បាប់ ២៦:១៧

ឯកសារយោង

  • +ចល ២៦:៤៦
  • +អទ ១២:១៣
  • +ចល ១៩:៣៧

ការបំភ្លឺច្បាប់ ២៦:១៨

ឯកសារយោង

  • +បច ១៤:២; ២៩:១០-១៣

ការបំភ្លឺច្បាប់ ២៦:១៩

ឯកសារយោង

  • +បច ៤:៨
  • +បច ៧:៦; ២៨:១, ៩

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២៦:២ដច ២៣:១៩; ចល ២៣:១០; ជប ១៨:៨, ១២; ២ប្រ ៦:៦; ៣១:៥; សុភ ៣:៩
បច. ២៦:៣ដក ១៧:១, ៨; ២៦:៣
បច. ២៦:៥ដក ២៨:៥; ហូ ១២:១២
បច. ២៦:៥ដក ៤៦:៣; សកម្ម ៧:១៥
បច. ២៦:៥ដក ៤៦:២៧
បច. ២៦:៥ដច ១:៧; បច ១០:២២; ចសព ១០៥:២៤
បច. ២៦:៦ដច ១:១១
បច. ២៦:៧ដច ៣:៩; ៤:៣១; សកម្ម ៧:៣៤
បច. ២៦:៨ដច ៦:៦
បច. ២៦:៨ដច ៧:៣; បច ៤:៣៣, ៣៤
បច. ២៦:៩ដច ៣:៨; បច ៨:៧, ៨; អេគ ២០:៦
បច. ២៦:១០បច ២៦:២
បច. ២៦:១១បច ១២:៧; ១៦:១៤
បច. ២៦:១២បច ១២:៥, ៦; ១៤:២២
បច. ២៦:១២បច ១៤:២៨, ២៩; សុភ ១៤:២១; ១យ៉ូន ៣:១៧
បច. ២៦:១៣យ៉ា ១:២៧
បច. ២៦:១៥ដច ២៣:២៥
បច. ២៦:១៥ដក ១៥:១៨; ២៦:៣
បច. ២៦:១៥បច ៨:៧, ៨
បច. ២៦:១៦បច ៦:៦; ១១:១; ចសព ១១៩:៣៤; ១យ៉ូន ៥:៣
បច. ២៦:១៧ចល ២៦:៤៦
បច. ២៦:១៧អទ ១២:១៣
បច. ២៦:១៧ចល ១៩:៣៧
បច. ២៦:១៨បច ១៤:២; ២៩:១០-១៣
បច. ២៦:១៩បច ៤:៨
បច. ២៦:១៩បច ៧:៦; ២៨:១, ៩
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២៦:១-១៩

ការបំភ្លឺច្បាប់

២៦ ​«​កាល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ជា​មត៌ក ហើយ​រស់​នៅ​ក្នុង​ទឹក​ដី​នោះ ២ អ្នក​រាល់​គ្នា​ត្រូវ​យក​ផល​ដំបូង​ខ្លះ​ពី​ភោគ​ផល​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ពី​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ រួច​ដាក់​ក្នុង​កញ្ជើ ហើយ​ធ្វើ​ដំណើរទៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​សម្រាប់​តាំង​នាម​លោក។+ ៣ អ្នក​រាល់​គ្នា​ត្រូវ​ទៅ​ជួប​សង្ឃ​ដែល​បំពេញ​ភារកិច្ច​នៅ​គ្រា​នោះ ហើយ​ប្រាប់​គាត់​ថា​៖ ‹នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រកាស​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ថា ខ្ញុំ​បាន​ចូល​មក​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ជា​មួយ​នឹង​បុព្វបុរស​យើង​ហើយ›។+

៤ ​«​បន្ទាប់​មក សង្ឃ​នឹង​ទទួល​កញ្ជើ​ពី​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​យក​ទៅ​ដាក់​នៅ​មុខ​ទី​បូជា​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ៥ រួច​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ថា​៖ ‹បុព្វ​បុរស​របស់​ខ្ញុំ​ជា​ជន​ជាតិ​អេរ៉ាម+ និង​ជា​អ្នក​ដើរ​សាត់​ព្រាត់។* គាត់​បាន​ទៅ​រស់​នៅ​ក្នុង​ស្រុក​អេហ្ស៊ីប+ជា​ជន​បរទេស ដោយ​មាន​គ្នា​មួយ​ចំនួន​តូច​ទៅ​ជា​មួយ។+ ប៉ុន្តែ នៅ​ទី​នោះ ក្រុម​គ្រួសារ​គាត់​បាន​ក្លាយ​ទៅ​ជា​ប្រជា​ជាតិ​ដ៏​ធំ​និង​ខ្លាំង​ក្លា។+ ៦ ពួក​អេហ្ស៊ីប​បាន​ធ្វើ​បាប​និង​សង្កត់​សង្កិន​យើង​ខ្ញុំ ថែម​ទាំង​ប្រើ​យើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ខ្ញុំ​បម្រើ​ទៀត​ផង។+ ៧ ដូច្នេះ យើង​ខ្ញុំ​បាន​ស្រែក​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង។ ព្រះ​យេហូវ៉ា​បាន​ឮ​សម្រែក​របស់​យើង​ខ្ញុំ ហើយ​ក៏​បាន​ឃើញ​ទុក្ខ​វេទនា ការ​ជិះ​ជាន់ និង​ការ​ពិបាក​របស់​យើង​ខ្ញុំ​ដែរ។+ ៨ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា+ ដោយ​ការ​អស្ចារ្យ ដោយ​សញ្ញា​សម្គាល់ និង​ដោយ​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។+ ៩ រួច​មក លោក​បាន​នាំ​យើង​ខ្ញុំ​មក​ស្រុក​នេះ ហើយ​ប្រគល់​ស្រុក​នេះ​មក​ឲ្យ​យើង​ខ្ញុំ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ។+ ១០ ហេតុ​នេះ ខ្ញុំ​នាំ​យក​ផល​ដំបូង​ពី​ទឹក​ដី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ មក​ជូន​លោក›។+

​«​អ្នក​រាល់​គ្នា​ត្រូវ​ដាក់​ផល​ដំបូង​នោះ​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ក្រាប​គោរព​នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។ ១១ បន្ទាប់​មក ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​ពួក​អ្នក​ផ្ទះ ពួក​លេវី និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចុះ។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​យ៉ាង​បរិបូរ។+

១២ ​«​រាល់​បី​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​នៃ​១​ភាគ​១០ ក្រោយ​ពី​អ្នក​រាល់​គ្នា​រៀបចំ​ភោគ​ផល​១​ភាគ​១០​រួច​រាល់​ហើយ+ អ្នក​រាល់​គ្នា​ត្រូវ​យក​ទៅ​ប្រគល់​ឲ្យ​ពួក​លេវី​ក្នុង​បណ្ដា​ក្រុង​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ ដើម្បី​ឲ្យ​ពួក​គេ​បរិភោគ​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់។+ ១៣ បន្ទាប់​មក អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ថា​៖ ‹ខ្ញុំ​បាន​យក​ចំណែក​ពិសិដ្ឋ​ទាំង​អស់​ពី​ផ្ទះ​ខ្ញុំ ទៅ​ប្រគល់​ឲ្យ​ពួក​លេវី ជន​បរទេស កូន​កំព្រា និង​ស្ត្រី​មេម៉ាយ+ ដូច​ដែល​លោក​បាន​បង្គាប់ ហើយ​ខ្ញុំ​មិន​បាន​បំពាន​បញ្ញត្តិ​របស់​លោក​ឡើយ។ ១៤ កាល​ដែល​ខ្ញុំ​កាន់​ទុក្ខ ខ្ញុំ​មិន​បាន​បរិភោគ​ចំណែក​នោះ​ទេ ហើយ​ក៏​មិន​បាន​យក​ទៅ​ឲ្យ​គេ​នៅ​ពេល​ដែល​មាន​មនុស្ស​ស្លាប់​ដែរ។ កាល​ដែល​ខ្ញុំ​នៅ​មិន​ស្អាត​បរិសុទ្ធ ខ្ញុំ​មិន​បាន​ពាល់​ចំណែក​បរិសុទ្ធ​នោះ​ទេ។ ខ្ញុំ​បាន​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក។ ១៥ ដូច្នេះ សូម​លោក​មេត្តា​មើល​មក​ពី​ស្ថាន​សួគ៌​ជា​ទី​អាស្រ័យ​នៅ​របស់​លោក ហើយ​ឲ្យ​ពរ​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក និង​ផ្ដល់​ពរ​ដល់​ទឹក​ដី​ដែល​លោក​បាន​ប្រគល់​ឲ្យ+ ដូច​ដែល​លោក​បាន​ស្បថ​នឹង​បុព្វ​បុរស​យើង​ផង+ ជា​ទឹក​ដី​ដែល​មាន​ទឹក​ដោះ​និង​ទឹក​ឃ្មុំ​សម្បូរ​ហូរហៀរ›។+

១៦ ​«​នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​តាម​ច្បាប់ និង​ក្រឹត្យ​ក្រម​ទាំង​នេះ។ អ្នក​រាល់​គ្នា​ត្រូវ​តែ​កាន់​តាម​ដោយ​អស់​ពី​ចិត្ត+ អស់​ពី​ជីវិត។* ១៧ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ធានា​ពី​ព្រះ​យេហូវ៉ា​ថា លោក​នឹង​ទៅ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បើ​អ្នក​រាល់​គ្នា​ស្ដាប់​និង​ដើរ​តាម​ផ្លូវ​របស់​លោក ហើយ​កាន់​តាម​ច្បាប់+ បញ្ញត្តិ+ និង​ក្រឹត្យ​ក្រម+ទាំង​អស់​របស់​លោក។ ១៨ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​សន្យា​ថា អ្នក​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា ដើម្បី​ឲ្យ​ព្រះ​ទទួល​អ្នក​រាល់​គ្នា​ជា​រាស្ត្រ​របស់​លោក ជា​ទ្រព្យ​វិសេស​របស់​លោក+ ដូច​ដែល​លោក​បាន​សន្យា​មែន។ ១៩ លោក​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពស់​ជាង​ប្រជា​ជាតិ​នា​នា​ដែល​លោក​បាន​បង្កើត+ ហើយ​លោក​ឲ្យ​អ្នក​រាល់​គ្នា​មាន​កិត្តិយស កេរ្តិ៍​ឈ្មោះ និង​ភាព​ថ្កុំ​ថ្កើង ដូច​ដែល​លោក​បាន​សន្យា។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​ខ្លួន​ជា​ប្រជា​ជាតិ​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ជា​និច្ច​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក